- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា រុស្ស៊ីកំពុងដុតបំផ្លាញឧស្ម័នធម្មជាតិចោល ដែលមានតម្លៃ ១០លានដុល្លារក្នុងមួយថ្ងៃ ខណៈឧស្ម័នទាំងនេះជាធម្មតាត្រូវនាំចេញទៅប្រទេសអាល្លឺម៉ង់ តាមរយៈបំពង់ Nord Stream 1។ យោងតាមការវិភាគពី Rystad Energy បានឱ្យដឹងថា រោងចក្រមួយនៅជិតទីក្រុង St Petersburg កំពុងដុតបំផ្លាញឧស្ម័នដែលមានតម្លៃប្រមាណ ១០លានដុល្លារក្នុងមួយថ្ងៃៗ។ បើយោងតាម BBC អណ្តាតភ្លើងកំពុងឆាបឆេះនៅរោងចក្រឧស្ម័នធម្មជាតិរាវ Portovaya នៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ ហើយបើតាមការវិភាគរបស់ Rystad បានបង្ហាញថា វាកំពុងឆេះប្រហែល ៤.៣៤ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ គួរឱ្យដឹងថា ទីក្រុងមូស្គូបានព្យាយាមបិទការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុប ក្នុងការឆ្លើយតបជាក់ស្តែងចំពោះទណ្ឌ.កម្មសេដ្ឋកិច្ច
August 27, 2022 - អាជីវកម្ម
ថៃ៖ ដោយសារតែចង់បង្កើនចំណូលអោយបានច្រើន ដើម្បីទប់ទល់នឹងចំណាយ បានធ្វើការអ្នកនាង Meow-Vichuda Lakhamkaew អាយុ ៣៤ ឆ្នាំ ជាបុគ្គលិកការិយាល័យដែលឧស្សាហ៍ព្យាយាមណាស់ បានឆ្លៀតពេលវេលាពីម៉ោងធ្វើការងារពេញម៉ោង មកធ្វើសាំងវិចលក់បន្ថែមទៀត ដែលទទួលបានចំណូលគួរសម។ កាលពីដើមឡើយអ្នកនាងបានភ្ញាក់ពីគេងនៅម៉ោង ៦ ព្រឹកដើម្បីរៀបចំការងារ ប៉ុន្តែឥឡូវនេះនាងក្រោកពីម៉ោង ៥ព្រឹកមកធ្វើនំសាំងវិចលក់មុនពេលចេញទៅធ្វើការ។ តើអ្នកជឿទេថា ការភ្ញាក់ពីដំណេកមុន ១ម៉ោងជារៀងរាល់ថ្ងៃ អាចធ្វើឲ្យអ្នកទទួលបានផលចំណេញក្នុងរយៈពេលមួយខែរហូតដល់ទៅ ជាង១ពាន់ដុល្លាអាមេរិក? ឆ្លើយតបទៅនឹងសំណួរខាងលើ ជាការពិតណាស់ប្រាកដជាអាចទៅរួចចំពោះអ្នកនាង Meow-Vichuda Lakhamkaew នាងជាមនុស្សដ៏ឧស្សាហ៍ព្យាយាម ដែលនាងតែងតែធ្វើការ បន្ថែមពីលើការងារប្រចាំរបស់នាង ព្រោះនាងគិតថាធ្វើការងារមួយមិនគ្រប់គ្រាន់ទេ ដោយអ្នកនាងបានធៀបអាជីពគឺដូចជាទៀន ប្រសិនបើអ្នកមានទៀនជាច្រើននៅក្នុងដៃរបស់អ្នក ហើយមួយក្នុងចំណោមនោះបានរលត់ទៅក៏នៅមានទៀនផ្សេងទៀតជាពន្លឺ។ អ្នកនាងបានបន្ថែមទៀតថា៖
August 27, 2022 - អាជីវកម្ម
Boeing ក្រុមហ៊ុនផលិតយន្តហោះឈានមុខគេមួយរបស់ពិភពលោក បាននិយាយថា ខ្លួនចង់អភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសវៀតណាម ដោយធ្វើឱ្យអាជីវកម្មក្នុងស្រុកកាន់តែច្រើនជាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន។ នៅក្នុងវេទិកាឧស្សាហកម្មអាកាសចរណ៍ Boeing ដែលធ្វើឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ លោក Michael Nguyen អគ្គនាយកក្រុមហ៊ុន Boeing វៀតណាម បាននិយាយថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ អ្នកជំនាញជឿជាក់ថា អាស៊ីអាគ្នេយ៍នឹងត្រូវការយន្តហោះចំនួន ៤,០០០ គ្រឿង ហើយវៀតណាមជាប្រទេសនាំមុខគេដើម្បីជាផ្នែកមួយនៃការបំពេញតម្រូវការបែបនេះ។ លោក Michael បានបន្តថា Boeing ចង់ក្លាយជាអ្នកផ្គត់ផ្គង់យុទ្ធសាស្ត្រសម្រាប់វៀតណាម។ យើងពិតជាចង់ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុនវៀតណាម ប៉ុន្តែអាជីវកម្មក្នុងស្រុកត្រូវរៀនដើរមុនពេលពួកគេអាចដំណើរការបាន។ យើងពិតជាចង់ជួយអាជីវកម្មវៀតណាមឱ្យដើរលឿន និងអភិវឌ្ឍឱ្យបានរហ័ស”។ ជាមួយគ្នានេះ លោក
August 27, 2022 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំបន់ខ្សាក គឺជាប្រព័ន្ធធារាសាស្ត្រមួយសម្រាប់ធ្វើការស្រោចស្រពដំណាំកសិកម្ម និង បម្រើ ឱ្យការរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំថ្ងៃហើយក្រៅពីនោះទំនប់ខ្សាក ក៏បានក្លាយជាតំបន់ទេសចរណ៍ បែបធម្មជាតិមួយ ដែលមានបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនិយមទៅលេងកម្សាន្តផងដែរ។ លោក អ៊ូ បុត្រ ប្រធានសហគមន៍ប្រព័ន្ធធារាសាស្ត្រទំនប់ខ្សាក បានឱ្យដឹងថា ទំនប់ខ្សាក មានទីតាំងក្នុង ភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដើមឡើយទីនោះ ជាសំណង់ចាស់ ពីសម័យបុរាណ បន្ទាប់មក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំកសាងជាថ្មីនៅក្នុងឆ្នាំ២០១៨ ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋនៅជុំវិញនោះ លើវិស័យកសិកម្ម។ លោកបន្តថា ក្រោយពេលកសាងរួចរាល់
August 26, 2022 - បុគ្គលជោគជ័យ
រឿងរ៉ាវខ្សែជីវិតមហាសេដ្ឋីចិន Jack Ma ត្រូវបានប្រជាជនគិតថាដូចជារឿង Cinderella ដែលបង្ហាញពីការតស៊ូដើម្បីទទួលបានជោគជ័យនៅថ្ងៃមុខ។ ជាក់ស្ដែង Ma បានតស៊ូដើម្បីទទួលបានការងារនៅ KFC រហូតឈានដល់ការបង្កើតក្រុមហ៊ុនខ្លួនឯងហើយរីកចម្រើនជាអាជីវកម្មរាប់ពាន់លានដុល្លារពីផ្ទះល្វែងដ៏តូចរបស់គាត់។ អតីតនាយកប្រតិបត្តិរូបនេះបានតស៊ូអស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីបង្កើតអាណាចក្ររបស់គាត់ ហើយឥឡូវនេះគាត់ទទួលបានលទ្ធផលដូចដែលបានគ្រោងទុកមែន ហើយគាត់យល់ថាប្រសិនបើអ្នកមានអាយុ ៣៥ ហើយអ្ននៅតែក្រគួរបន្ទោសខ្លួនឯង កុំបន្ទោសលើព្រហ្មលិខិត ឬ ជោគវាសនា។ ជាការពិតណាស់មនុស្សស្ទើរតែមួយពិភពលោក នៅពេលដែលខ្លួនមិនបាននូវអ្វីដែលចង់បាន តែងតែបន្ទោសលើជោគវាសនា ឬ ព្រហ្មលិខិតបែបនេះ បែបនោះ ប៉ុន្តែមិនដែលសួរខ្លួនឯងទេថា តើតស៊ូគ្រប់គ្រាន់ហើយ ឬនៅ? ឬ ខំប្រឹងប្រែងអស់លទ្ធភាព ដើម្បីសម្រេចបានក្ដីស្រមៃទាំងនោះ ឬក៏អត់? នៅក្នុងពិភពលោកនេះមានរឿងជាច្រើនដែលមិនអាចយល់បាន
August 26, 2022 - សេដ្ឋកិច្ច
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលដឹកនាំដោយលោកបណ្ឌិត Zhang Lubiao ជួបពិភាក្សា និងរាយការណ៍ពីលទ្ធផលនៃការសិក្សាបឋមលើការកសាងផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ នាឱកាសនោះ លោកបណ្ឌិត Zhang Lubiao ក៏បានជម្រាបជូនអំពីការជួបពិភាក្សាជាមួយក្រសួងស្ថាប័ននានា ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម CDC អង្គ្កការអន្តរជាតិពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីស្វែងយល់ពីការតភ្ជាប់ទំនាក់ទំនងក្នុងវិស័យកសិកម្មនៅកម្ពុជា។ ជាការសន្និដ្ឋានបឋម លោកបណ្ឌិតបានលើកឡើងនូវគម្រោងផែនការសកម្មភាព ចំនួន ៦សំខាន់ៗដែលត្រូវធ្វើការសិក្សាលំអិត ដើម្បីឲ្យផែនការមេអភិវធ្ឍន៍កសិកម្មទំនើបនៅកម្ពុជាអាចអនុវត្តសម្រេចបានជោគជ័យរួមមាន៖
August 26, 2022 - បុគ្គលជោគជ័យ
ស្ថាបនិក Twitter លោក Jack Dorsey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ លោកសោកស្ដាយដែលប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បានក្លាយជាក្រុមហ៊ុន។ អតីតនាយកប្រតិបត្តិរូបនេះ បានសរសេរលើ Twitter ក្នុងការឆ្លើយតបនឹងសំណួរមួយដោយនិយាយថា៖ «បញ្ហាធំបំផុត និងការសោកស្តាយដ៏ធំបំផុតរបស់ខ្ញុំ គឺថាវាបានក្លាយជាក្រុមហ៊ុន»។ ជាមួយគ្នានេះ នៅពេលត្រូវបានសួរអំពីរចនាសម្ព័ន្ធអ្វីដែលគាត់ចង់ឱ្យ Twitter ស្ថិតក្រោមការគ្រប់គ្រង លោក Dorsey បាននិយាយថា៖ វាគួរតែជា “ពិធីការ” ឬ “protocol” ហើយថា Twitter មិនគួរជាកម្មសិទ្ធិរបស់រដ្ឋ ឬក្រុមហ៊ុនណាមួយផ្សេងទៀតនោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានប្តឹង Musk
August 26, 2022 - អាជីវកម្ម
អ្នកនាង Tong-Watanya Amatanon បច្ចុប្បន្នជាម្ចាស់អាជីវកម្ម ទូឆុងកាហ្វេស្វ័យប្រវត្តិដែលមានឈ្មោះថា «Tao Bin»។ បើតាមបទសម្ភាសន៍ជាមួយ សារព័ត៌មាន Sentangsedtee អ្នកនាង Tong-Watanya Amatanon បានលើកឡើងថា៖ ក្នុងនាមជា CPO នាយកប្រតិបត្តិអាជីវកម្មនៃ “Tao Bin” ដែលជាកន្លែងលក់ភេសជ្ជៈស្វ័យប្រវត្តិ ២៤ ម៉ោង ឬ Robotic Barrista ដែលជាអាជីវកម្មកំពុងត្រូវបាននិយាយយ៉ាងទូលំទូលាយ រីកធំឡើងដល់សព្វថ្ងៃនេះ មិនងាយស្រួលឡើយ គឺត្រូវបានឆ្លងកាត់លំបាកច្រើនណាស់ពីមុនមក ហើយក៏បរាជ័យអស់ជាច្រើនដងដែរ។ អ្នកនាង Tong-Watanya Amatanon បានរៀបរាប់ថា៖
August 26, 2022 - សេដ្ឋកិច្ចសាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែក រំលែកបទពិសោធន៍ការងារល្អៗមួយចំនួនដល់កម្ពុជា លើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករ និយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត
August 25, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ជាសម្រេចបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ជាង ១ទ្រីលានរៀល ឬស្មើនឹង ៣០០លានដុល្លារអាមេរិក ដើម្បីធ្វើជាហិរញ្ញប្បទានគាំទ្រវិនិយោគសាធារណៈ និងស្តារផលិតភាពសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងបរិការណ៍នៃផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះកាលបរិច្ឆេទថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហានេះ បានឱ្យដឹងថា ការបោះផ្សាយលក់មូលបត្ររដ្ឋជា លើកដំបូងនេះ នឹងអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅ ដោយក្នុងមួយប័ណ្ណ មានតម្លៃ ១លានរៀល និងជាប្រភេទមូលបត្រឥណប្រតិ ទាន១ឆ្នាំ , ៣ឆ្នាំ,
August 25, 2022












