- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យភាគីធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាផ្ដល់ការគាំទ្រកម្ពុជាតាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់សកម្មភាពនានា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជានៅតែបន្ដជួបប្រទះ ។ ការស្នើបែបនេះរបស់ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសជួបពិភាក្សា ការងារទ្វេភាគីជាមួយលោក Albert Park ប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងផ្លាស់ប្ដូរយោបល់លើវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ។ ឯកឧត្តមបានថ្លែងថា ទោះបីជាទំហំពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាមានការកើនឡើងជាវិជ្ជមាន
September 3, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្រុកសេសាន ខេត្តស្ទឹងត្រែង មានផលិតផលដូងក្រអូបមួយមុខទៀត សម្រាប់ដាក់បញ្ចូលជាភូមិមួយផលិតផលមួយ ក្នុងពេលដែលគណកម្មាធិការស្តារអភិវឌ្ឍន៍វិស័យកសិកម្ម លើកទឹកចិត្ត ឱ្យកសិករដាំដំណាំឈើហូបផ្លែជាយុទ្ធសាស្ត្រឱ្យបានច្រើនមុខជាលក្ខណ:គ្រួសារ។ ក្នុងកម្មវិធីដឹកនាំកសិករចុះធ្វើកម្មសិក្សាលើដំណាំឈើហូបផ្លែ នៅភូមិញើញ ឃុំស្តៅ កន្លងមកនេះ លោក សុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ កសិករត្រូវមកសិក្សាបច្ចេក ទេសផ្នែកដាំដុះដំណាំឈើហូបផ្លែពីគ្នាទៅវិញទៅមក ដោយមិនបាច់ទៅរៀនឆ្ងាយពីមូលដ្ឋានដែលយើងរស់នៅនេះទេ ព្រោះនៅក្នុងភូមិនេះមានកសិករគំរូដាំដូងក្រអូបទទួលបានផលល្អ ជាផ្នែកមួយបានជួយលើកកម្ពស់សេដ្ឋកិច្ចប្រចាំគ្រួសារ និងប្រកបដោយជោគជ័យដែលមិននឹកស្មានដល់។ លោកអភិបាលស្រុកបន្តថា៖ ដំណាំឈើហូបផ្លែមួយមុខនេះ អាជ្ញាធរស្រុករៀបចំដាក់ បញ្ចូលទៅក្នុងភូមិមួយមានផលិតផលមួយសម្រាប់លើក ទឹកចិត្តកសិករផ្សេងៗទៀត ឱ្យងាកមកមើលដំណាំសក្តានុពលនេះ បន្ទាប់ពី ទុរេន -មៀន- សាវម៉ាវ-ក្រូច គឺមានដូងក្រអូបមួយមុខទៀតងាយ
September 2, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីប្រារបស់លោកយន់ សុវណ្ណារិទ្ធ បានផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងរាជធានីភ្នំពេញពី ៣ទៅ ៥តោន ជារៀងរាល់ថ្ងៃដើម្បីបំពេញតម្រូវការអ្នកបរិភោគកាត់បន្ថយការនាំចូលត្រីពីក្រៅប្រទេស។ លោកយន់ សុវណ្ណារិទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រា នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានឱ្យដឹងថា កំណើន ប្រជាជននៅប្រទេសកម្ពុជាកំពុងមានការកើនឡើងជាលំ ដាប់ហើយការផ្គត់ផ្គង់ស្បៀង អាហារ ក៏មានការកើនឡើងដូចគ្នា។ ដូច្នេះការពឹងផ្អែកទៅ លើត្រីធម្មជាតិតែមួយមុខមិនអាចផ្គត់ផ្គង់ទៅដល់អ្នកបរិភោគ បានទេនេះជាចំណុចចាប់ផ្តើមដ៏ល្អបំផុតសម្រាប់វិស័យវារីវប្បកម្មគឺជាការចិញ្ចឹមត្រីនៅតាមស្រះនៅតាមបែរ ដើម្បីឆ្លើយតបទៅនឹងសន្តិសុខស្បៀងពេញផ្ទៃប្រទេសបាន។ លោកបន្តថា លោកចាប់ផ្ដើមមុខរបរជាវារីវប្បករចិញ្ចឹមត្រីប្រានេះ ៨ឆ្នាំមកហើយ ហើយការចាប់ផ្ដើមដំបូងមាន ការសាកល្បងចំនួន២ ស្រះវាមានការលំបាកណាស់ដោយ សារតែយើងខ្វះបច្ចេកទេសក្នុងការចិញ្ចឹម ប៉ុន្តែក្រោយមានការជ្រោមជ្រែងបច្ចេក ទេសពីខាងរដ្ឋបាលជលផលបានចុះមកអប់រំណែនាំពីបច្ចេកទេសក៏ដូចជាផ្ដល់ឱកាសឱ្យកសិករបានចុះទៅទទួលបានការបណ្ដុះបណ្ដាលជាមួយអង្គការផ្សេងៗពីវិស័យវារីវប្បកម្មធ្វើឱ្យប្រជាកសិករមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទទួលជោគជ័យលើការចិញ្ចឹមត្រី ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្ថែមថា
September 1, 2022 - អចលនទ្រព្យ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ទីក្រុងជិត ៧០ នៅក្នុងប្រទេសចិនបានរាយការណ៍ពីការធ្លាក់ចុះតម្លៃនៃផ្ទះថ្មី កាលពីខែសីហា ដែលជាចំនួនច្រើនបំផុតចាប់តាំងពីការចាប់ផ្ដើមផ្ទះជំងឺរាតត្បាតកូវីដ-១៩។ ការធ្លាក់ចុះនេះ បានដាក់សម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលក្នុងតំបន់ ឱ្យដាក់ចេញវិធានការគាំទ្របន្ថែមសម្រាប់អ្នកទិញ និងអ្នកអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ យោងតាម China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយរបស់ប្រទេសចិន បានឱ្យដឹងថា នៅក្នុងខែសីហា ទីក្រុងចំនួន ៦៩ ក្នុងចំណោមទីក្រុងចំនួន១០០ បានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃប្រចាំខែ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ខណៈកាលពីខែកក្កដាមានទីក្រុងជាង ៤៧ប៉ុណ្ណោះបានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃនេះ។ ប្រភពដដែលបានបន្តថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងទាំង ១០០ បានធ្លាក់ចុះបន្តិចគឺ ០.០១
September 1, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រយៈពេល ៨ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានចំនួន ២៥០០លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់ក្រុមហ៊ុន ហនុមាន នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋា ភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
September 1, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាជាមួយមិត្តចិន ក្នុងសាងសង់ស្ពានមួយបន្ថែមទៀតនៅម្ដុំព្រែកប្រា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២ តម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការនិងដឹកជញ្ជូន បានទទួលបទបញ្ជាពីរាជរដ្ឋាភិ បាលចរចាជាមួយមិត្តចិន អំពីគម្រោងសាងសង់ស្ពានមួយ ទៀតនៅម្ដុំព្រែកប្រា ដើម្បីពង្វាងចរាចរណ៍ពីស្ពានព្រះមុនីវង្សទាំង២ និងស្ពានតាខ្មៅ ។ សម្តេចតេជោ បានបន្តថា គម្រោងសាងសង់ស្ពានមួយ
September 1, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែសីហា បានបញ្ជាក់ថា ដំណាំពោតនៅប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន ពោលគឺភាគីចិន បានបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំចេញដំណាំពោតពីកម្ពុជា ទៅកាន់ទីផ្សារជាផ្លូវការក្នុងឆ្នាំ២០២២នេះ។ ស្ថានទូតចិនបានបញ្ជាក់ថា «នាថ្ងៃទី២៧ ខែសីហា រដ្ឋបាលគយប្រទេសចិន បានផ្សព្វ ផ្សាយបញ្ជីឈ្មោះក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងការនាំចេញដំណាំពោតនៅកម្ពុជា ទៅកាន់ប្រទេសចិន មានន័យថា ដំណាំពោតនៅកម្ពុជា បានបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំចេញ និងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន»។ ស្ថានទូតចិនប្រចាំកម្ពុជាបានគូសបញ្ជាក់ថា នេះគឺជាផលិតផលកសិកម្មទី២ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា បានបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត។ថ្មីៗនេះ ភាគីចិនបានបង្កើនចំនួននាំចេញកសិផលរបស់កម្ពុជា សម្រាប់ការនាំ ចេញកាន់តែច្រើន
August 31, 2022 - សេដ្ឋកិច្ច
នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន ៣៦០,០០០ នៅក្នុងខេត្ត Nakhon Nayok និងស្រុក Bang Bon នៃទីក្រុងបាងកក។ លោក Pol Lt Col Phayao Thongsen អគ្គនាយករង (DSI) បាននិយាយកាលពីម្សិលមិញថា ប្រតិបត្តិការបង្រ្កាបបានធ្វើឡើងនៅទីតាំងចំនួន ១២នៅក្នុងផ្សារក្នុងខេត្ត Nakhon Nayok និងឃ្លាំងមួយនៅស្រុក Bang Bon។ ក្នុងនោះ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន ៣០០,០០០ គ្រឿងដែលសុទ្ធសឹងតែជាម៉ាកយីហោថ្លៃៗនិងល្បីៗដូចជា Louis Vuitton,
August 31, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក ស្វែងយល់ពីឱកាសវិនិយោគ និងផែនការអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា សម្រាប់ចាប់ផ្តើមដំណើរការផ្តល់សេវាដឹកជញ្ជូនដោយផ្ទាល់របស់ខ្លួននៅកម្ពុជានាខែតុលាខាងមុខនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក ដឹកនាំដោយលោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនFedEx ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ។ ជំនួបរបស់គណ:ប្រតិភូក្រុមហ៊ុន FedEx ជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី មានគោលបំណងស្វែងយល់ពីភាពរីកចម្រើន និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ ឱកាសវិនិយោគ
August 31, 2022 - សេដ្ឋកិច្ច
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត មានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ដែលពិធីប្រារព្វបើកការដ្ឋាននៅផ្លូវប្រសព្វ៦០ម៉ែត្រ (ច្រមុះជ្រូកក្បាល ថ្នល់ ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងសិក្សាបង្កើតក្រុងល្វាឯម ប៉ុន្តែត្រូវដាក់នៅក្រោមចំណុះឱ្យខេត្តកណ្ដាល មិនមែនប្រគល់ឱ្យក្រុងភ្នំពេញឡើយ។ សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា ទីក្រុងភ្នំពេញបានចាប់ផ្ដើមពីជាង ៣០០គីឡូម៉ែត្រការ៉េ ខណៈឥឡូវបានបើកទូលាយរហូតជាង ៧០០គីឡូម៉ែត្រការ៉េ ដែលនេះជាការរីកចម្រើនទាំងទំហំ និងទាំងជម្រៅ៕ (រូបតំណាង)
August 31, 2022












