- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលខិតខំប្រឹង ប្រែងអភិវឌ្ឍន៍វិស័យផ្លូវដែកឱ្យកាន់តែទំនើប ដើម្បីមានភាពងាយស្រួលក្នុងការដឹក ទំនិញដោយមិនកកស្ទះចរាចរណ៍ផ្លូវគោកនិងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ។ លោក អ៊ុក អ៊ួក ប្រធាននាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យអាទិភាពមួយក្នុងការដឹកជញ្ជូនប្រកបដោយគុណភាព សម្រាប់បម្រើឱ្យការដឹកជញ្ជូនកាន់តែប្រសើរឡើងដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋរីចម្រើនឡើង។ លោកបានបន្តថា ការតភ្ជាប់ផ្លូវដែកទៅកាន់ប្រទេសជិតខាងក្នុងតំបន់ក៏បានរួម ចំណែកដល់ការជំរុញពាណិជ្ជ កម្មនិងលើកស្ទួយកម្រិតជីវ ភាពប្រជាពលរដ្ឋឱ្យកាន់តែសម្បូរសប្បាយធូរធារ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជាបានយ៉ាងឆាប់រហ័ស។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ឱ្យមានភាពល្អប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់ទៅជាផ្លូវរថភ្លើងល្បឿនលឿន ដើម្បីពង្រឹងវិសាលភាពតភ្ជាប់ក្នុងតំបន់
August 31, 2022 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្រ្តីជាន់ខ្ពស់ក្រសួង បរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានកំពុងសិក្សាបង្កើតឧទ្យាជាតិសមុទ្រនៅ ក្នុងខេត្តកែប ដើម្បីប្រែក្លាយជាកន្លែងទេសចរណ៍ថ្មីមួយសម្រាប់ការស្រូបទាញភ្ញៀវទេសចរចូលមកទស្សនានៅខេត្តមួយនេះកាន់តែច្រើន ខណៈនាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានតំបន់ឧទ្យានជាតិសមុទ្រចំនួន ២រួចហើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពីសមិទ្ធផលសម្រេចរយៈពេល ៥ឆ្នាំ របស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា គម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រនេះ ក្រសួងបរិស្ថានកំពុងតែបន្តការសិក្សា ដោយមានសំណើពីរដ្ឋបាលខេត្តកែប ដោយសារតំបន់នោះ មានធនធានដ៏សម្បូរបែបសម្រាប់សិក្សាលើកជាគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រនេះឡើង។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ការបង្កើតនូវឧទ្យាន ជាតិសមុទ្រ
August 30, 2022 - សេដ្ឋកិច្ច
មន្ទីរសាធារណលការ និងដឹកជញ្ជូន មុននេះបន្តិចបានបង្ហាញអំពីព័ត៌មានលំអិត នៃគម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមមន្ទីរ គម្រោងសាងសង់ស្ពានអាកាសថ្មីនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC។ គម្រោងគ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ ដុល្លាអាមេរិក ដោយពេលប្រើរយៈពេលសាងសង់ ៣៦ខែ។ ចំពោះលក្ខណៈបច្ចេកទេសនៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី១ និងជាន់ទី២ ៖ ១. ផ្លូវថ្នល់ផ្ទាល់ដីៈ មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។ ១.១ រង្វង់មូល (មានបរិមាត្រ
August 30, 2022 - សេដ្ឋកិច្ច
តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២២-២៣ ការនាំចេញនៃសណ្តែកសៀងរបស់មីយ៉ាន់ម៉ា មានចំនួន ៥៥៨.៧០០តោន ដែលក្នុងនោះ ៤១៩.១២០តោន ត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ និងពាណិជ្ជកម្មឆ្លងដែនជាង ១៣៩.៥៧៩តោន ដែលមានតម្លៃជាង ៤២៦លានដុល្លារអាមេរិក។ គួរបញ្ជាក់ឱ្យដឹងផងដែរថា៖ តួលេខផ្លូវការបង្ហាញថា ការនាំចេញសណ្តែក និងគ្រាប់ភាគច្រើនរបស់មីយ៉ាន់ម៉ាគឺ ធ្វើឡើងតាមផ្លូវសមុទ្រ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ចំណែកឆ្នាំសារពើពន្ធបច្ចុប្បន្នរបស់ប្រទេសមីយ៉ាន់ម៉ាចាប់ផ្តើមនៅថ្ងៃទី ១ ខែមេសា បន្ទាប់ពីមានការប្តូរបញ្ជីរសារពើពន្ធពីខែតុលា រហូតដល់ខែកញ្ញា មកជាខែមីនា ដល់ខែមេសា ដោយចាប់ផ្តើមពីឆ្នាំ ២០២២-២០២៣៕ អត្ថបទ៖ Bee ប្រភព៖
August 30, 2022 - បុគ្គលជោគជ័យ
ទើបតែឡើងតំណែងជាអ្នកមានបំផុតទី៥ លើលោកកាលពីប៉ុន្មានខែមុន មកដល់ពេលនេះ មហាសេដ្ឋីជនជាតិឥណ្ឌា Gautam Adani កា្លយជាអ្នកមានបំផុតលំដាប់ទី៣ លើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ នេះជាលើកទី១ ហើយមហាសេដ្ឋីជនជាតិអាស៊ី បានឈានជើងចូលក្នុងចំណាត់ថ្នាក់កំពូលអ្នកមានបំផុតទាំង ៣ របស់សន្ទស្សន៍មហាសេដ្ឋី Bloomberg សូម្បីតែមហាសេដ្ឋីឥណ្ឌា Mukesh Ambani និងមហាសេដ្ឋី Jack Ma ក៏មិនធ្លាប់ឈានដល់ចំណាត់ថ្នាក់នេះដែរ។ ជាមួយនឹងទ្រព្យសម្បត្តិ ១៣៧.៤ ពាន់លានដុល្លារ Adani បានវ៉ាដាច់លោក Bernard Arnault មហាសេដ្ឋីរបស់ប្រទេសបារាំង និងវ៉ាដាច់លោក Bill Gates
August 30, 2022 - សេដ្ឋកិច្ច
យោងតាមមន្រ្តីរដ្ឋាភិបាលបានឱ្យដឹងថា ប្រទេសបង់ក្លាដេសដែលជាប្រទេសផលិតអង្ករធំជាងគេទី៣ របស់ពិភពលោកកំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម និងឥណ្ឌា ក្នុងការនាំចូលអង្ករសរុបចំនួន ៣៣០,០០០ តោន ខណៈដែលប្រទេសនេះកំពុងព្យាយាមដើម្បីបំពេញទុនបម្រុងអង្ករ និងតម្លៃដែលកំពុងកើនឡើងនៅក្នុងស្រុក។ ប្រភពដដែលបានឱ្យដឹងថា ប្រទេសដែលតែងតែប្រើប្រាស់អង្កររបស់ខ្លួនឯងមួយនេះ នឹងទិញអង្ករសំរូបចំនួន ១០០,០០០ តោនពីក្រុមហ៊ុនផ្នែកសាធារណៈរបស់ឥណ្ឌា និងអង្ករ ២០០,០០០តោន និងអង្ករស ៣០,០០០ តោនពីប្រទេសវៀតណាម។ ចំពោះតម្លៃវិញ មន្រ្តីរដ្ឋាភិបាលបានឱ្យដឹងថា តម្លៃអង្ករពីវៀតណាមនឹងមានតម្លៃ ៥២១ ដុល្លារក្នុងមួយតោន ខណៈអង្ករស ៤៩៤ ដុល្លារក្នុងមួយតោន។ ចំណែកឯ ឥណ្ឌាវិញមានតម្លៃ ៤៤៣.៥០ ដុល្លារ ក្នុងមួយតោនតាមកំពង់ផែសមុទ្រ និង ៤២៨.៥០
August 30, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តនៅកម្ពុជាទាំងអស់ ត្រូវបានទុកពេល ៦ ខែ ឲ្យលុបបំបាត់ការលក់ ឬការចែកចាយស៊ីមកាត ដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណពីអ្នកទិញ។ នេះបើយោងតាមលិខិតកាលពីពេលថ្មីៗរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងដីការបញ្ជូនរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្ញើទៅឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តធំៗនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងលិខិតនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានយល់ព្រមឲ្យចាត់វិធានការ ដើម្បីលុបបំបាត់ការប្រើប្រាស់ឯកសារសម្គាល់អត្តសញ្ញាណក្រោមឈ្មោះតែម្នាក់ សម្រាប់អ្នកប្រើប្រាស់រាប់រយនាក់ ។ បច្ចុប្បន្ននេះប្រតិបត្តិករនានា បាននិយាយថា ពួកគេកំពុងតែព្យាយាមគោរពតាមច្បាប់របស់ប្រទេស ហើយកំពុងជំរុញអតិថិជនរបស់ខ្លួន ក៏ដូចជាភ្នាក់ងារឲ្យគោរពឲ្យបានម៉ឺងម៉ាត់ចំពោះគោលការណ៍ណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ប្រតិបត្តិករបានឲ្យដឹងថា ខ្លួនក៏កំពុងជំរុញសាជាថ្មី ឲ្យអតិថិជនរបស់ខ្លួន ចុះឈ្មោះ ប្រើប្រាស់ស៊ីមកាតឲ្យបានត្រឹមត្រូវស្របតាមច្បាប់ មិនថាតាមរយៈភ្នាក់ងារ
August 30, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរកសិកម្មខេត្តព្រះវិហារ ស្នើឱ្យសហគមន៍កសិកម្មទាំង១២ ត្រូវធ្វើការដាំដុះស្វាយចន្ទី តាមគោលការណ៍ បច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ការបញ្ជា ទិញពីក្រុមហ៊ុនក្រៅប្រទេស។ លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បាន ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា កាលពីពេលថ្មីៗនេះមាន ក្រុមហ៊ុនជប៉ុនចំនួន ២ គឺក្រុមហ៊ុន កាំយ៉ា (Kamya) និងក្រុមហ៊ុនថបផ្លេននីង (Top planning) បានសន្យាទិញគ្រាប់ស្វាយចន្ទីស្រស់ប្រមាណជា ១០០តោន ពីប្រជាកសិករជារៀងរាល់ឆ្នាំ ដើម្បីយកទៅច្នៃវេចខ្ចប់សម្រាប់នាំទៅទីផ្សារប្រទេសជប៉ុននិងអ៊ឺរ៉ុប ខណៈដែលការប្រមូលទិញនេះ នឹងត្រូវធ្វើឡើងនៅរដូវប្រមូលផលក្នុងខែមីនា ដល់ ខែមេសា។
August 29, 2022 - អាជីវកម្ម
កម្មវិធី Cambodian Idol រដូវកាលទី៤ ដែលទើបតែបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យ ម្សិលមិញនេះ បានសាងប្រវត្តិសាស្រ្តដ៏គួរឱ្យភ្ញាក់ផ្អើលដោយមានអ្នកទស្សនាការឡាយនៅលើផេកផ្លូវការរបស់ទូរទស្សន៍ Hang Meas HDTV រហូតដល់ជាង 500K និងអ្នកចូលរួមទស្សនាដោយផ្ទាល់យ៉ាងច្រើនកុះករមិនធ្លាប់មាន។ ស្របពេលដែលកំពុងល្បីរន្ទឺនៅក្នុងប្រទេសកម្ពុជា តើចង់ដឹងអត់ថាតើអ្នកណា ជាអ្នកបង្កើតកម្មវិធីលំដាប់ពិភពលោកមួយនេះ ហើយបង្កើតឡើងដើម្បីអ្វី? នៅក្នុងឆ្នាំ២០០១ លោក Simon Fuller ដែលជាសហគ្រិនជនជាតិអង់គ្លេស អ្នកគ្រប់គ្រងសិល្បករ ផលិតករភាពយន្តនិងទូរទស្សន៍ បានបង្កើតកម្មវិធីមួយឈ្មោះថា “Pop Idol”។ កម្មវិធីជាសេ៊រីនេះ គឺជាកម្មវិធីប្រកួតប្រជែងចំរៀងនៅលើទូរទស្សន៍ ITV ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសតារាចម្រៀងប៉ុបវ័យក្មេង និងល្អបំផុត ឬ
August 29, 2022 - អាជីវកម្ម
(ភ្នំពេញ)៖ សណ្ឋាគារ និងផ្ទះសំណាក់ជាង៥០០ទីតាំងនៅកម្ពុជា បានបើកដំណើរជាធម្មតាវិញហើយ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ ខណៈជិត២០០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង២៩ទីតាំងបានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើយោតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ នៅកម្ពុជាមានសរុបមានចំនួន៧៣៩ទីតាំង ក្នុងនោះ៥២០ទីតាំងកំពុងបើកដំណើរការ, ១៩០ទីតាំងបានផ្អាកអាជីវកម្ម និង ២៩ ទីតាំងទៀតបានសម្រេចបិទអាជីវកម្មតែម្តង។ ដោយឡែកភោជនីយដ្ឋាន ដែលបច្ចុប្បន្នមានចំនួនសរុប ២៥២៩ ទីតាំង ក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។ ឯកឧត្ដម តុប សុភ័ក
August 29, 2022












