ស្ថាបនិក Twitter ថា៖ “ការសោកស្តាយដ៏ធំបំផុតរបស់គាត់ គឺ Twitter បានក្លាយជាក្រុមហ៊ុនមួយ”
បុគ្គលជោគជ័យ August 26, 2022 Khmernote

ស្ថាបនិក Twitter លោក Jack Dorsey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ លោកសោកស្ដាយដែលប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បានក្លាយជាក្រុមហ៊ុន។ អតីតនាយកប្រតិបត្តិរូបនេះ បានសរសេរលើ Twitter ក្នុង​ការ​ឆ្លើយ​តប​នឹង​សំណួរ​មួយដោយនិយាយ​ថា​៖ «បញ្ហា​ធំ​បំផុត និង​ការ​សោក​ស្តាយ​ដ៏​ធំ​បំផុត​របស់​ខ្ញុំ ​គឺ​ថា​វា​បាន​ក្លាយ​ជា​ក្រុមហ៊ុន»។

ជាមួយគ្នានេះ នៅពេលត្រូវបានសួរអំពីរចនាសម្ព័ន្ធអ្វីដែលគាត់ចង់ឱ្យ Twitter ស្ថិតក្រោមការគ្រប់គ្រង លោក Dorsey បាននិយាយថា៖ វាគួរតែជា “ពិធីការ” ឬ “protocol” ហើយថា Twitter មិនគួរជាកម្មសិទ្ធិរបស់រដ្ឋ ឬក្រុមហ៊ុនណាមួយផ្សេងទៀតនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានប្តឹង Musk ដែលព្យាយាមដើរចេញពីកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លាររដើម្បីទិញ Twitter ។ ជាមួយគ្នានេះ លោក Jack Dorsey នឹងទទួលបាន ៩៧៨ លានដុល្លារប្រសិនបើកិច្ចព្រមព្រៀងសម្រាប់មហាសេដ្ឋី Elon Musk ដើម្បីទិញ Twitter ត្រូវបានបញ្ចប់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress