មហាសេដ្ឋី Jack Ma៖ «ប្រសិនបើអ្នកអាយុ ៣៥ឆ្នាំហើយនៅតែក្រ គួរបន្ទោសខ្លួនឯង កុំបន្ទោសលើព្រហ្មលិខិត ឬ ជោគវាសនា »
បុគ្គលជោគជ័យ August 26, 2022 Khmernote

រឿងរ៉ាវខ្សែជីវិតមហាសេដ្ឋីចិន Jack Ma ត្រូវបានប្រជាជនគិតថាដូចជារឿង Cinderella ដែលបង្ហាញពីការតស៊ូដើម្បីទទួលបានជោគជ័យនៅថ្ងៃមុខ។ ជាក់ស្ដែង Ma បានតស៊ូដើម្បីទទួលបានការងារនៅ KFC រហូតឈានដល់ការបង្កើតក្រុមហ៊ុនខ្លួនឯងហើយរីកចម្រើនជាអាជីវកម្មរាប់ពាន់លានដុល្លារពីផ្ទះល្វែងដ៏តូចរបស់គាត់។ អតីតនាយកប្រតិបត្តិរូបនេះបានតស៊ូអស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីបង្កើតអាណាចក្ររបស់គាត់ ហើយឥឡូវនេះគាត់ទទួលបានលទ្ធផលដូចដែលបានគ្រោងទុកមែន ហើយគាត់យល់ថាប្រសិនបើអ្នកមានអាយុ ៣៥ ហើយអ្ននៅតែក្រគួរបន្ទោសខ្លួនឯង កុំបន្ទោសលើព្រហ្មលិខិត ឬ ជោគវាសនា។

ជាការពិតណាស់មនុស្សស្ទើរតែមួយពិភពលោក នៅពេលដែលខ្លួនមិនបាននូវអ្វីដែលចង់បាន តែងតែបន្ទោសលើជោគវាសនា ឬ ព្រហ្មលិខិតបែបនេះ បែបនោះ ប៉ុន្តែមិនដែលសួរខ្លួនឯងទេថា តើតស៊ូគ្រប់គ្រាន់ហើយ ឬនៅ? ឬ ខំប្រឹងប្រែងអស់លទ្ធភាព ដើម្បីសម្រេចបានក្ដីស្រមៃទាំងនោះ ឬក៏អត់? នៅក្នុងពិភពលោកនេះមានរឿងជាច្រើនដែលមិនអាចយល់បាន ប៉ុន្តែគ្មានអ្វីនៅក្នុងលោកនេះដែលមិនអាចធ្វើបានឡើយ។ ជម្រៅនៃមហិច្ឆិតារបស់មនុស្សម្នាក់កំណត់សក្តានុពលនៃអនាគតរបស់មនុស្សម្នាក់។ ជាក់ស្ដែងលោក Jack Ma បានបង្ហាញមូលហេតុមួយចំនួនដែលមនុស្សឈានដល់វ័យ ៣៥ ឆ្នាំហើយនៅតែមិនអាចរស់ក្នុងជីវភាពសមរម្យមួយបាន៖

– អ្នកក្រ ព្រោះអ្នកមិនមានបំណងចង់ទទួលបានជោគជ័យ។
– អ្នកក្រ ព្រោះអ្នកមិនសម្លឹងឲ្យបានវែងឆ្ងាយ។
– អ្នកក្រ ព្រោះអ្នកខ្វះភាពក្លាហាន និងការប្ដេជ្ញាចិត្ត៕

អត្ថបទ៖ លីនី
ប្រភព៖ nextshark
រូបភាព៖ nextshark, smartandrelentless, quotedb.org