- Khmernote
- បុគ្គលជោគជ័យ
មហាសេដ្ឋី Jack Ma ត្រូវបានស្គាល់ថាជាស្ថាបនិកក្រមហ៊ុន Alibaba ក៏ដូចជាសហគ្រិនអ៉ីនធឺណេតចិនម្នាក់ដែលទទួលបានជោគជ័យបំផុត។ លើសពីនេះគាត់ក៏ជាសហគ្រិនចិនដីគោកដំបូងគេដែលបានបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី Forbes ហើយត្រូវបានគេដាក់រហ័សនាមឲ្យថាជា «បិតានៃស្មារតីសហគ្រិនដ៏ខ្លាំងម្នាក់»។ ជុំវិញភាពជោគជ័យរបស់ខ្លួន មហាសេដ្ឋីរូបនេះបានផ្ដល់នូវមេរៀនចំនួន ៤ ដែលជាគន្លឹះសម្រាប់មនុស្សគ្រប់គ្នាឈានទៅរកភាពជោគជ័យទាំងក្នុងជិវិត និងអាជីវកម្ម៖ ១. កំហុសដែលគាត់សោកស្ដាយបំផុត៖ នៅពេញមួយជីវិតរបស់ Jack Ma រឿងដែលគាត់សោកស្ដាយបំផុត គឺការសាងកំហុសនៅឆ្នាំ២០០១ ដោយនៅពេលនោះគាត់បានប្រាប់ទៅកាន់មិត្តភក្កិចំនួន ១៨នាក់ដែលបានចាប់ផ្ដើមក្នុងដំណើរអាជីវកម្មជាមួយគាត់ថា មុខតំណែងខ្ពស់បំផុតដែលពួកគេអាចទទួលបាន គឺតួនាទីគ្រប់គ្រង ហើយដើម្បីសម្រេចបានតំណែងទាំងនោះ យើងត្រូវជួលអ្នកពូកែមកពីក្រៅ។ ប៉ុន្តែច្រើនឆ្នាំក្រោយមកអ្នកដែលគាត់បានជួលបានចាកចេញទៅអស់ ប៉ុន្តែអ្នកដែលគាត់មើលរំលង និងមិននឹកស្មានដល់បានបង្កើត និងទទួលបានតំណែងទាំងនោះ។ ដូចនេះហើយទើបគាត់លើកឡើងថា អាកប្បកិរិយារបស់អ្នក
August 22, 2022 - ទេសចរណ៍
យោងតាមចុះផ្សាយរបស់សារព័ត៌មាន The Nation ការសិក្សាមួយបានរកឃើញថា ប្រទេសថៃនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរចិន។ របាយការណ៍ចុងក្រោយបង្អស់របស់ Global Times បង្ហាញថា ប្រទេសថៃ គឺជាទិសដៅពេញនិយមបំផុតទី៤ ក្នុងចំណោមអ្នកធ្វើដំណើរចិន។ ផ្អែកលើទិន្នន័យដែលប្រមូលបានពី Variflight របាយការណ៍ Global Times បាននិយាយថា ជើងហោះហើរអ្នកដំណើរអន្តរជាតិទៅក្រៅប្រទេសពីប្រទេសចិនទំនងជានឹងកើនឡើងជាង ២០០%ពីមួយខែទៅមួយខែនៅក្នុងខែសីហា ដោយសារប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ។ ក្នុងនោះជើងហោះហើរសរុបចំនួន ២,៨៤៥ គ្រោងនឹងហោះហើរចេញពីប្រទេសចិនក្នុងខែនេះ ដែលកើនឡើងពីចំនួន ៩០៤នៅក្នុងខែកក្កដា ហើយនឹងឆ្ពោះទៅគោលដៅកំពូលទាំងប្រាំ គឺកូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ថៃ និងបារាំង។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn
August 22, 2022 - សេដ្ឋកិច្ច
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម និងនេសាទ បានស្នើភាគីចិនពន្លឿនការបើកកិច្ចចរចាលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេន។ ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម វេង សាខុន និងគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Zhang Lubiao។ ក្រៅពីការស្នើខាងលើ នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីរួមជាមួយភាគីចិន ក៏បានឯកភាពបង្កើតក្រុមការងារជំនាញដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោតសំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបណ្ឌិត Zhang Lubiao បានលើកឡើងថា
August 22, 2022 - បុគ្គលជោគជ័យ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា មហាសេដ្ឋីមានបំផុតនៅអាស៊ីជនជាតិឥណ្ឌា ២រូប បានប្រជែងគ្នាដើម្បីគ្រប់គ្រងបណ្ដាញ 5G នៅក្នុងប្រទេសឥណ្ឌា។ លោក Gautam Adani និង Mukesh Ambani ដែលគេស្គាល់ថា ជាបុរសមានបំផុតនៅអាស៊ីបានចូលរួមការដេញថ្លៃដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា សម្រាប់បណ្ដាញ 5G កាលពីពេលថ្មីៗនេះ នៅលើវិសាលគមសរុប ៧២ gigahertz។ រដ្ឋាភិបាលឥណ្ឌាបានទាក់ទាញការដេញថ្លៃដែលមានតម្លៃប្រហែល ១៩ពាន់លានដុល្លារពីអ្នកដេញថ្លៃបច្ចុប្បន្នចំនួនបី គឺ Reliance-Jio ឬ (R-Jio) របស់លោក លោក Ambani, Vodafone Idea និង
August 20, 2022 - អាជីវកម្ម
ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំមួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងបង្កើតរោងចក្រមួយតម្លៃ ៣០០លានដុល្លារនៅក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា Foxconn បានជួលដីទំហំ ៥០.៥ ហិកតានៅខេត្ត Bac Giang ភាគខាងជើងប្រទេសវៀតណាម ។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Kinh Bac City ដែលគ្រប់គ្រងសួនឧស្សាហកម្ម Quang Chau ដែល Foxconn សម្លឹងរកការវិនិយោគរបស់ខ្លួន រោងចក្រនេះនឹងផ្តល់ការងារដល់មនុស្ស ៣០,០០០នាក់។ គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ Nikkei Asia បានរាយការណ៍ថា
August 20, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងនាមប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យម្ចាស់ដេប៉ូលក់គ្រឿងសំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់ ត្រូវបញ្ឃប់ការលក់ដូរសម្ភារៈគ្រឿងសំណង់នៅក្នុងតំបន់ ដើម្បីចូលរួមបញ្ចៀសការសាងសង់សំណង់ខុសច្បាប់តទៅទៀត។ ក្នុងឱកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដាក់លក្ខខណ្ឌដាច់ណាត់ឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់ត្រូវរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ បន្ថែមពីនោះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាត្រូវបន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនត្រូផ្តល់លិខិតគតិយុត្តផ្សេងៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដាច់ខាត។
August 19, 2022 - បុគ្គលជោគជ័យ
លោក Steve Jobs ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពប៉ិនប្រសប់ ដែលធ្វើឲ្យមនុស្សជាច្រើនកោតសរសើរ និងហៅគាត់ថាជាមនុស្សពូកែ។ ខណៈពេលដែលមនុស្សជាច្រើនទទួលស្គាល់ Steve Jobs ចំពោះការចូលរួមចំណែករបស់គាត់នៅក្នុងវិស័យបច្ចេកវិទ្យាដំបូន្មានជាច្រើនរបស់គាត់ក៏អាចត្រូវបានគេយកមកពិចារណាផងដែរ នៅពេលដែលគាត់និយាយអំពីហិរញ្ញវត្ថុដូចជាលោក Bill Gates និង Warren Buffet ហើយនេះ គឺជាដំបូន្មានរបស់ស្ថាបនិកក្រុមហ៊ុន Apple ដែលយើងគ្រប់គ្នាគួរយកមកអនុវត្ត៖ ១.ខាតលុយជាបទិសោធន៍មួយដែលយើងអាចរៀនសូត្របាន៖ បើនិយាយពីរឿងខាតលុយ លោក Steve Jobs ខាតមិនចេះតិចដង និងតិចលុយទេនៅក្នុងវិថីជំនួញបច្ចេកវិទ្យារបស់គាត់ ដោយសារតែផលិតផលរបស់គាត់មួយចំនួនមិនទទួលបានជោគជ័យ។ ប៉ុន្តែ Jobs មិនត្រឹមតែបោះបង់នូវមហិច្ឆតាប៉ុណ្ណោះទេ ថែមទាំងមានភាពជឿជាក់ចំពោះការខាតបង់លុយ គឺជាបទពិសោធន៍ដែលផ្ដល់នូវមេរៀនដ៏ល្អ។ គ្មាននរណាម្នាក់ចូលចិត្តខាតបង់លុយនោះទេ
August 19, 2022 - សេដ្ឋកិច្ចថៃ ចាប់ដៃគ្នាជាមួយម៉ាឡេស៊ី ដើម្បីអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ជាមួយចិន ឡាវ និងសិង្ហបុរី
ក្រសួងដឹកជញ្ជូននៃប្រទេសថៃកំពុងសហការជាមួយដៃគូម៉ាឡេស៊ី ដើម្បីអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់សមាជិកចំនួនបួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនោះរួមមាន៖ ប្រទេសចិន ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោក Chayatan Phromsorn លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកដឹកជញ្ជូនបានជួបប្រជុំជាមួយសមភាគីម៉ាឡេស៊ីលោក Isham Ishak និងក្រុមហ៊ុនមកពីប្រទេសជិតខាង ដើម្បីពិភាក្សាអំពីវិធីសហការសាងសង់ប្រព័ន្ធផ្លូវដែកតភ្ជាប់ប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ម៉ាឡេស៊ី ក៏បានស្នើសុំការតភ្ជាប់ផ្លូវដែកល្បឿនលឿនជាមួយប្រទេសថៃ ជាចំណុចឆ្លងកាត់ដើម្បីភ្ជាប់ជាមួយឡាវ និងចិនផងដែរ។ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីគម្រោងនេះ ហើយម៉ាឡេស៊ីបានយល់ព្រមជាមួយនឹងគំនិតរបស់ប្រទេសថៃក្នុងការបង្កើតក្រុមការងាររួមគ្នាមួយដើម្បីពិភាក្សាអំពីប្រព័ន្ធផ្លូវដែកដែលតភ្ជាប់ប្រទេសចិន ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី៕ អត្ថបទ៖ លីនី ប្រភព៖ vietnamplus
August 19, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo បានឱ្យដឹងថា ប្រទេសចិនកំពុងបិទរោងចក្រជាច្រើននៅក្នុងខេត្តស៊ីឈួន ដោយសារតែរលកកម្ដៅក្ដៅខ្លាំង និងគ្រោះរាំងស្ងួតនៅទូទាំងភាគខាងត្បូងនៃប្រទេសចិនជុំវិញអាងទន្លេយ៉ាងសេបង្កឱ្យខ្វះខាតអគ្គិសនី ។ ការបិទរោងចក្រនេះ គឺកើតឡើងបន្ទាប់ពីការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ កាលពីប៉ុន្មានខែមុននេះ ដែលបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្ខំឱ្យក្រុមហ៊ុនផលិតបញ្ឈប់ប្រតិបត្តិការ។ យ៉ាងណាមិញថ្មីៗនេះ អាជ្ញាធរក្នុងខេត្តស៊ីឈួន បានបញ្ជាឱ្យរោងចក្របញ្ឈប់ប្រតិបត្តិការ ដើម្បីទប់ស្កាត់ការដាច់ចរន្តអគ្គិសនី ខណៈខេត្តនេះ ពឹងផ្អែកលើថាមពលវារីអគ្គីសនីប្រហែល ៨០% នៃតម្រូវការថាមពលរបស់ខ្លួន។ បើយោងតាមទិន្នន័យពី Everstream Analytics ដែលជាទិន្នន័យខ្សែសង្វាក់ផ្គត់ផ្គង់ និងអ្នកផ្តល់ការវិភាគហានិភ័យ បង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការបិទរោងចក្រនៅក្នុងប្រទេសចិនកាលពីសប្តាហ៍មុន។ ជាក់ស្ដែងគិតត្រឹមថ្ងៃពុធ នេះ Everstream បានកត់ត្រាការបិទចំនួន ៣៩ ដែលច្រើនជាងទ្វេដងនៃចំនួនសរុបកាលពីសប្តាហ៍មុន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនដែលត្រូវបញ្ឈប់ប្រតិបត្តិការនៅខេត្តស៊ីឈួន
August 19, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា កំណើនរថយន្តប្រើប្រាស់អគ្គិសនីគឺមានចំនួនកើនឡើង ជាក់ស្តែងក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២នេះ រថយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការគឺមានចំនួន ១១៥គ្រឿង។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា “ឥឡូវនេះ រយថន្តប្រើអគ្គិសនីមានការកើនឡើងច្រើនដោយ៧ខែ ឆ្នាំ២០២២នេះ យើងបានចុះបញ្ជីចំនួន១១៥គ្រឿង ខណៈ៧ខែឆ្នាំ២០២១ យើងបាន ចុះបញ្ជីរថយន្តប្រើប្រាស់អគ្គិសនីបានតែ១១គ្រឿង។ អីចឹងមានការកើនឡើងជាង១០០គ្រឿង»។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្ដថា
August 19, 2022












