- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានបើកការប្រកួតប្រជែងផឹកស្រានៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យប្រជាជនផឹកគ្រឿងស្រវឹងឱ្យបានច្រើន។ ការប្រកួតប្រជែងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចំណូលពន្ធលើគ្រឿងស្រវឹងបានធ្លាក់ចុះ ដែលបណ្ដាលមកពីប្រជាជនជប៉ុន ជាពិសេសគឺយុវវ័យជប៉ុនបានផ្លាស់ប្ដូរទម្លាប់មិនសូវផឹកគ្រឿងស្រវឹងដោយសារតែការរស់នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការប្រកួតនេះមានឈ្មោះថា “The Sake Viva!” ដែលដំណើរការដោយទីភ្នាក់ងារជាតិពន្ធដារ (NTA) ដោយស្នើឱ្យអ្នកដែលមានអាយុ ២០ ទៅ ៣០ឆ្នាំ ចូលរួមប្រកួតក្នុងកម្មវិធីនេះ ដើម្បីជួយស្តារឡើងវិញនូវប្រជាប្រិយភាពនៃភេសជ្ជៈមានជាតិអាល់កុលដែលបានធ្លាក់ចុះក្នុងការប្រើប្រាស់។ ការប្រកួតប្រជែងដែលដំណើរការរហូតដល់ថ្ងៃទី៩ ខែកញ្ញា អំពាវនាវឱ្យមាន “ផលិតផល និងការឌីហ្សាញថ្មី” ក៏ដូចជាវិធីដើម្បីលើកកម្ពស់ការផឹកស្រានៅតាមផ្ទះ។ ជាពិសេសអ្នកចូលរួមក៏ត្រូវបានលើកទឹកចិត្តឱ្យស្វែងរកវិធីសាស្រ្តលក់ដោយប្រើ metaverse នេះបើយោងតាមគេហទំព័រក្នុងស្រុក JiJi.com ។
August 18, 2022 - សេដ្ឋកិច្ច
សេដ្ឋវិទូ Brian Lee Shun Rong នៅ Maybank ដែលជាក្រុមសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតរបស់ម៉ាឡេស៊ី និងជាក្រុមធនាគារឈានមុខគេនៅអាស៊ីអាគ្នេយ៍ បាននិយាយតាមសេចក្តីរាយការណ៍ថា ប្រទេសវៀតណាម ដែលកំពុងរះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក នឹងក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។ ថ្លែងក្នុងវេទិកាធុរកិច្ចរបស់ Forbes Vietnam នាពេលថ្មីៗនេះ លោក Brian Lee បានបញ្ជាក់ថាវៀតណាម នឹងក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី បន្ទាប់ពីសាធារណរដ្ឋកូរ៉េ សិង្ហបុរី តៃវ៉ាន់ និងហុងកុង របស់ប្រទេសចិន។ លោកបានបន្តថា ឧស្សាហកម្មវៀតណាមកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងដែលជំរុញដោយសហគ្រាសវិនិយោគបរទេស។ ជាក់ស្ដែង យោងតាមទិន្នន័យពីធនាគារ Maybank ទាំងលំហូរ FDI
August 18, 2022 - អាជីវកម្ម
ភាពពេញនិយមរបស់ តែគុជ (bubble tea) នៅទូទាំងអាស៊ីអាគ្នេយ៍បានជួយឱ្យឧស្សាហកម្មនេះរីកចម្រើនដល់ទៅ ៣.៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដោយសារតែការចំណាយកាន់តែច្រើនរបស់អ្នកនិយមទទួលទាន នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា។ ការសិក្សាដែលធ្វើឡើងរួមគ្នាដោយក្រុមហ៊ុនបណ្តាក់ទុន Momentum Works និង payments start-up qlub បានរកឃើញថា ឧស្សាហកម្មរបស់ តែគុជ (bubble tea) នៅឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខមួយទាក់ទង នឹងទំហំទីផ្សារក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ជាមួយនឹងចំណូលប្រចាំឆ្នាំចំនួន ១.៦ ពាន់លានដុល្លារ។ បន្ទាប់មកតាមដោយប្រទេសថៃ ជាមួយនឹងចំណូលប្រចាំឆ្នាំចំនួន ៧៤៩លានដុល្លារ តាមរយៈហាងលក់ តែគុជ (bubble
August 18, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅប្រទេសវៀតណាមប្រមាណជា ៦៦ម៉ឺនតោន ដែលទទួលបានចំណូលជាង ១ពាន់លានដុល្លារ បើទោះបីជាទិន្នផលស្វាយចន្ទីឆ្នាំនេះធ្លាក់ចុះ ដែលធ្វើឱ្យបរិមាណនាំចេញថយចុះក៏ដោយ។ បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា៖ «រយៈពេល៧ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមប្រមាណជា ៦៦ម៉ឺនតោន ថយចុះប្រមាណជា ៣៥ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ ១០៧៧លានដុល្លារ ថយចុះ ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។ លោកបានបញ្ជាក់ផងដែរថា ស្វាយចន្ទីមិនទាន់កែច្នៃ ឬគ្រាប់ឆៅ ត្រូវបាននាំចេញទៅប្រទេសវៀតណាមប្រមាណ ៩០%។ លោកថា ប្រសិនកម្ពុជាទាក់ទាញការវិនិយោគ
August 18, 2022 - សេដ្ឋកិច្ច
គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារបានអនុម័តលើសេចក្ដីព្រាងព្រះរាជក្រឹត្យមួយ ដើម្បីកាត់បន្ថយពន្ធប្រចាំឆ្នាំយ៉ាងច្រើនសម្រាប់តាក់ស៊ី តុកៗ និង ម៉ូតូឌុប រយៈពេលមួយឆ្នាំពេញក្នុងគោលបំណងកាត់បន្ថយការចំណាយ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បានឱ្យដឹងថា សេចក្តីព្រាងព្រះរាជក្រឹត្យបានកំណត់ការកាត់បន្ថយពន្ធប្រចាំឆ្នាំចំនួន ៩០% សម្រាប់ការដឹកជញ្ជូនសាធារណៈបីប្រភេទ ដែលនឹងត្រូវបង់ពន្ធចន្លោះពីថ្ងៃទី០១ ខែតុលា ឆ្នាំនេះ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំក្រោយ។ ក្នុងនោះ ឡានតាក់ស៊ីក្នុងប្រភេទ ១,៣០០ គីឡូ ពេលនេះត្រូវបង់ត្រឹមតែ ៦៨.៥០ បាតប៉ុណ្ណោះជំនួសឱ្យ ៦៨៥បាត ចំណែកឡានប្រភេទ ២,០០០ គីឡូ បង់ត្រឹមតែ ១០៦បាត ជំនួសឱ្យ
August 18, 2022 - Boostrong
បុរសមហាសំណាង សង្ស័យមានអីពិសេសហើយមើល៍ទៅ បានជាដាក់មួយហើយ ឆ្លៀតបាន១ទៀត។ បុរសជើងខ្លាំង មានឈ្មោះ ឌុល អនុរុទ្ធ ដែលស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង សព្វថ្ងៃគាត់ជាអ្នកធ្វើចំការពោត ។ ក្រុមគ្រួសារនេះ បើនិយាយពីជីវភាពវិញមិនសូវធូរធានោះទេ ក៏មិនដែលលឺឈ្លោះនោះដែរ។ ថ្ងៃមួយលោកបាន ត្រលប់មកពីចំការវិញតាមធម្មតា ដោយស្រែកទឹកនិងអស់កំលាំងខ្លាំងពេក ក៏បានចេញទៅរកទិញភេសជ្ជៈដូចរាល់ដងដែលនៅក្បែរនោះ ពេលមកដល់ផ្ទះវីញស្រាប់តែបុរសជាប្តីស្រែកខ្លាំងៗថា (ហេងមែនថ្ងៃនេះដាក់មួយកំប៉ុងហើយ ឆ្លៀតបានរង្វាន់ម៉ូតូទៀត) ភ្លាមៗនោះអ្នកលក់ក៏បានទាក់ទងទៅក្រុមហ៊ុនភ្លាមៗ ដើម្បីផ្តល់មកផ្តល់រង្វាន់។ គាត់ពិតជារីករាយ ហើយរំភើបយ៉ាងខ្លាំង ដោយក្រុមការងារបានចុះប្រគល់រង្វាន់ម៉ូតូ ដល់មុខផ្ទះរបស់គាត់តែម្តង នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ
August 17, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការនាំចេញមុខទំនិញកម្ពុជាទៅអាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេច បានប្រមាណជាង ៥ពាន់លានដុល្លារ កើនឡើងចំនួន៤៧.៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានប្រមាណជាង៣ពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញមុខទំនិញកម្ពុជាទៅអាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេចបានក្នុង ទំហំទឹកប្រាក់ចំនួន ៥ ៦៩៥លានដុល្លារ កើនឡើងចំនួន៤៧.៣ភាគរយ ចំពោះការនាំចូលពី អាម៉េរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើងចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់១៩០លានដុល្លារ។មុខទំនិញ ដែលកម្ពុជានាំចេញភាគច្រើនមានដូចជា៖ ផលិតផលវាយនភណ្ឌកាត់ដេរ
August 17, 2022 - អាជីវកម្ម
លោកស្រី Mon អាយុ ៥៧ឆ្នាំ អតីតកាលជាអ្នកលក់បង្អែមថៃ តែដោយសារមានបំណុលជាប់ខ្លួនច្រើនពេក និងមានបន្ទុកចិញ្ចឹមកូនដល់ទៅ២នាក់ ក៏សម្រេចចិត្តមកចាប់របរធ្វើជាអ្នកដឹកជញ្ជូនអាហារ រហូតដោះបំណុលទាល់តែអស់ ហើយអាចឱ្យកូនៗរៀនចប់ថ្នាក់បរិញ្ញាប័ត្រទៀតផង។ មុនពេលមានជីវិតល្អប្រសើរឡើងដូចសព្វថ្ងៃនេះ អ្នកម្ដាយតស៊ូមកពីខេត្តឈៀងរ៉ៃរូបនេះ បានរៀបរាប់ថា៖ “គាត់គឺជាស្រ្តីមេម៉ាយដែលត្រូវចិញ្ចឹមកូនដល់ទៅ ២នាក់ តាំងពីកូនស្រីពៅមានអាយុ ៣ឆ្នាំ ដោយរបរលក់បង្អែមថៃ។ ប៉ុន្តែកាលនោះដោយសារមានបន្ទុកចំណាយច្រើន ទើបត្រូវខ្ចីលុយចងការ ដើម្បីបង្វិលទៅលើចំណាយផ្សេងៗនៅក្នុងគ្រួសាររហូតក្លាយជាបំណុលធំ ហើយប្រាក់ចំណូលប្រចាំថ្ងៃដែលរកបានតែមួយរស់ៗសម្រាប់មួយថ្ងៃតែប៉ុណ្ណោះ។ ក្រោយមកទៀត វិបត្តិកូវីដក៏មកដល់ ជីវិតលោកស្រីកាន់តែពិបាកថែមមួយកម្រិតទៀត ស្របពេលដែលកូនៗត្រូវចូលរៀននៅសកលវិទ្យាល័យ ហើយការលក់ក៏មិនបានច្រើន។ ទោះបីជាយ៉ាងនេះក្ដី លោកស្រីមិនបោះបង់ឡើយ ពោលគឺតស៊ូដើម្បីកូនៗ ហើយពេលនោះក៏សម្រេចចិត្តធ្វើជាអ្នកដឹកជញ្ជូនម្ហូបអាហារឱ្យក្រុមហ៊ុន Grab ដើម្បីរកចំណូលបន្ថែម។ បន្ទាប់ពីចាប់ផ្តើមបើកបរ
August 17, 2022 - អាជីវកម្ម
ក្រុមហ៊ុន Apple កំពុងពិភាក្សាដើម្បីផលិត Apple Watch និង MacBooks នៅក្នុងប្រទេសវៀតណាមជាលើកដំបូង ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកសម្លឹងរកមើលការធ្វើពិពិធកម្មផលិតកម្មចេញពីប្រទេសចិន។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Nikkei Asia ។ បើតាមប្រភពដដែល ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យ Apple គឺ Luxshare Precision Industry និង Foxconn បានចាប់ផ្ដើមសាកល្បងការផលិត Apple Watch នៅភាគខាងជើងប្រទេសវៀតណាម ក្នុងគោលបំណងឧបករណ៍នេះនៅខាងក្រៅប្រទេសចិន។ ដោយឡែកចំពោះការផលិត MacBook ក្រុមហ៊ុន Apple បានស្នើឱ្យអ្នកផ្គត់ផ្គង់បង្កើតខ្សែផលិតកម្មសាកល្បងនៅក្នុងប្រទេសវៀតណាម។ គួរឱ្យដឹងថា ក្រៅពីប្រទេសចិន
August 17, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អរគុណដល់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានបញ្ឈប់ការផ្តាច់មុខផ្តល់សេវាអ៊ីនធើណេត នៅក្នុងបុរី និង ផ្តល់ឱកាសឱ្យក្រុមហ៊ុនផ្សេងទៀត មានសិទ្ធិក្នុងការប្រកួតប្រជែង បម្រើសេវាអ៉ីនធើណិត ដល់អ្នករស់នៅក្នុងបុរីមានភាពងាយស្រួល និងមានសេវាប្រើប្រាស់ប្រកបដោយគុណភាព។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបញ្ចប់ភាពផ្ដាច់មុខ របស់ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាជាមួយបុរី ដើម្បីអាចឱ្យក្រុមហ៊ុនផ្សេងទៀត
August 17, 2022












