ខ្លាំងម្ល៉េះ! ដាក់មួយហើយ ឆ្លៀតបាន ១ទៀត
Boostrong August 17, 2022 Khmernote

បុរសមហាសំណាង សង្ស័យមានអីពិសេសហើយមើល៍ទៅ បានជាដាក់មួយហើយ ឆ្លៀតបាន១ទៀត។ បុរសជើងខ្លាំង មានឈ្មោះ ឌុល អនុរុទ្ធ ដែលស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង សព្វថ្ងៃគាត់ជាអ្នកធ្វើចំការពោត ។

ក្រុមគ្រួសារនេះ បើនិយាយពីជីវភាពវិញមិនសូវធូរធានោះទេ ក៏មិនដែលលឺឈ្លោះនោះដែរ។ ថ្ងៃមួយលោកបាន ត្រលប់មកពីចំការវិញតាមធម្មតា ដោយស្រែកទឹកនិងអស់កំលាំងខ្លាំងពេក ក៏បានចេញទៅរកទិញភេសជ្ជៈដូចរាល់ដងដែលនៅក្បែរនោះ ពេលមកដល់ផ្ទះវីញស្រាប់តែបុរសជាប្តីស្រែកខ្លាំងៗថា (ហេងមែនថ្ងៃនេះដាក់មួយកំប៉ុងហើយ ឆ្លៀតបានរង្វាន់ម៉ូតូទៀត) ភ្លាមៗនោះអ្នកលក់ក៏បានទាក់ទងទៅក្រុមហ៊ុនភ្លាមៗ ដើម្បីផ្តល់មកផ្តល់រង្វាន់។

គាត់ពិតជារីករាយ ហើយរំភើបយ៉ាងខ្លាំង ដោយក្រុមការងារបានចុះប្រគល់រង្វាន់ម៉ូតូ ដល់មុខផ្ទះរបស់គាត់តែម្តង នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២២ ហើយមកបង្ហាញមុខក្នុងស្ថានីយ៍ទូរទស្សន៍ PNN ផងដែរ។