ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំមួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងបង្កើតរោងចក្រមួយតម្លៃ ៣០០លានដុល្លារនៅក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា Foxconn បានជួលដីទំហំ ៥០.៥ ហិកតានៅខេត្ត Bac Giang ភាគខាងជើងប្រទេសវៀតណាម ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Kinh Bac City ដែលគ្រប់គ្រងសួនឧស្សាហកម្ម Quang Chau ដែល Foxconn សម្លឹងរកការវិនិយោគរបស់ខ្លួន រោងចក្រនេះនឹងផ្តល់ការងារដល់មនុស្ស ៣០,០០០នាក់។ គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ Nikkei Asia បានរាយការណ៍ថា Foxconn និងអ្នកផ្គត់ផ្គង់ Apple មួយទៀតគឺ Luxshare Precision Industry បានចាប់ផ្តើមសាកល្បងផលិត Apple Watch និង MacBook នៅភាគខាងជើងប្រទេសវៀតណាម ហើយគ្រោងនឹងផលិតវាជាលើកដំបូងនៅក្នុងប្រទេសនេះ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress
រូបភាព៖ cdn.com, stackpathdns.com, vcdn-english


