ស្ថាបនិក Apple បង្ហាញគន្លឹះ ៥យ៉ាង ក្នុងការគ្រប់គ្រងលុយកាក់ ដែលយើងគ្រប់គ្នាមិនគួររំលង
បុគ្គលជោគជ័យ August 19, 2022 Khmernote

លោក Steve Jobs ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពប៉ិនប្រសប់ ដែលធ្វើឲ្យមនុស្សជាច្រើនកោតសរសើរ និងហៅគាត់ថាជាមនុស្សពូកែ។ ខណៈពេលដែលមនុស្សជាច្រើនទទួលស្គាល់ Steve Jobs ចំពោះការចូលរួមចំណែករបស់គាត់នៅក្នុងវិស័យបច្ចេកវិទ្យាដំបូន្មានជាច្រើនរបស់គាត់ក៏អាចត្រូវបានគេយកមកពិចារណាផងដែរ នៅពេលដែលគាត់និយាយអំពីហិរញ្ញវត្ថុដូចជាលោក Bill Gates និង Warren Buffet ហើយនេះ គឺជាដំបូន្មានរបស់ស្ថាបនិកក្រុមហ៊ុន Apple ដែលយើងគ្រប់គ្នាគួរយកមកអនុវត្ត៖

១.ខាតលុយជាបទិសោធន៍មួយដែលយើងអាចរៀនសូត្របាន៖ បើនិយាយពីរឿងខាតលុយ លោក Steve Jobs ខាតមិនចេះតិចដង និងតិចលុយទេនៅក្នុងវិថីជំនួញបច្ចេកវិទ្យារបស់គាត់ ដោយសារតែផលិតផលរបស់គាត់មួយចំនួនមិនទទួលបានជោគជ័យ។ ប៉ុន្តែ Jobs មិនត្រឹមតែបោះបង់នូវមហិច្ឆតាប៉ុណ្ណោះទេ ថែមទាំងមានភាពជឿជាក់ចំពោះការខាតបង់លុយ គឺជាបទពិសោធន៍ដែលផ្ដល់នូវមេរៀនដ៏ល្អ។ គ្មាននរណាម្នាក់ចូលចិត្តខាតបង់លុយនោះទេ ប៉ុន្តែនៅពេលវាកើតឡើងអ្នកគួរតែរកវិធីដើម្បីជៀសវាងកុំឲ្យធ្លាក់ក្នុងស្ថានភាពស្រដៀងគ្នាទៀត ប្រើស្ថានភាពនេះជាបទពិសោធន៍នៃការរៀនសូត្រដើម្បីព្យាយាមជៀសវាងបញ្ហាបែបនេះនាពេលអនាគត។

២.កុំធ្វើឲ្យលុយដែលអ្នកខ្ចីគេខាតបង់៖ Steve Jobs បានណែនាំថា វាមិនមែនជាគំនិតល្អទេ ក្នុងការខាតបង់លុយដែលអ្នកខ្ចីពីមិត្តភក្តិ ឬវិនិយោគិន។ ការបាត់បង់ប្រាក់ដែលអ្នកខ្ចីពីនរណាម្នាក់មិនត្រឹមតែធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែវាមានន័យថា មនុស្សមិនងាយនឹងឲ្យអ្នកខ្ចីប្រាក់នាពេលអនាគតទៀតនោះទេ។ ប៉ុន្តែបើពេលខ្លះ មិនអាចជៀសស្ថានភាពនេះបាន អ្នកគួរតែខិតខំឲ្យអស់ពីសមត្ថភាពដើម្បីខ្ចីប្រាក់ តែត្រូវដឹងថាអ្នកនឹងអាចសងវាវិញនៅពេលក្រោយ។

៣.រៀនពីអ្នកដទៃ៖ ការរៀនសូត្រពីអ្នកដទៃ និងបទពិសោធន៍របស់ពួកគេ គឺជាការណែនាំដ៏ល្អមួយទៀតដែលយើងត្រូវចងចាំ។ អ្នកមិនដែលដឹងទេថា អ្នកដែលអ្នកស្គាល់អាចមានបញ្ហាលុយ ឬ កំពុង​ជួបបញ្ហាដូចដែលអ្នកកំពុងមានដែរ។ ពួកគេអាចមានដំបូន្មានផ្តល់ឱ្យអ្នក ដើម្បីងាយស្រួលក្នុងការតស៊ូ។ ម៉្យាងទៀតអ្នកណាម្នាក់ដែលមានប្រវត្តិហិរញ្ញវត្ថុរឹងមាំ ហើយអាចចង្អុលបង្ហាញអ្នកក្នុងទិសដៅត្រឹមត្រូវនៅពេលដែលអ្នកធ្វើការដើម្បីដោះបំណុល ឬ ធ្វើការវិនិយោគធំៗ។

៤.ការផ្តោតអារម្មណ៍គឺសំខាន់៖ Steve Jobs ក៏បានលើកឡើងផងដែរថា ការផ្តោតអារម្មណ៍សំខាន់ណាស់មិនថាអ្នកព្យាយាមសំរេចគោលដៅអ្វីក៏ដោយ។ ប្រសិនបើអ្នកចង់សន្សំប្រាក់អ្នកត្រូវការការផ្តោតអារម្មណ៍។ អ្នកមិនគ្រាន់តែសំរេចចិត្តសន្សំប្រាក់មួយភ្លែតដោយដាក់ប្រាក់ចូលធនាគារមួយថ្ងៃ ហើយបន្ទាប់មកភ្លេចអនុវត្តបែបនេះក្នុងរយៈពេលពីរសប្តាហ៍ទៀតនោះទេ។

៥.ធ្វើជាម្ចាស់នៃកំហុសរបស់អ្នក៖ ការទទួលខុសត្រូវលើកំហុសរបស់អ្នក គឺជាគន្លឹះមួយទៀតដែល Jobs តែងតែផ្តល់ឱ្យមនុស្សដែលស្វែងរកដំបូន្មាន។ ការបរាជ័យមិនតែងតែជាអ្វីដែលត្រូវខ្មាស់អៀននោះទេ ពេលខ្លះអ្នកត្រូវធ្វើជាម្ចាស់លើកំហុសរបស់អ្នក អ្នកអាចរៀនពីកំហុសទាំងនោះ។ ឧទាហរណ៍ ប្រសិនបើអ្នកបានធ្វើការសម្រេចចិត្តចំណាយមិនត្រឹមត្រូវ ឬ បានចំណាយប្រាក់សន្សំទាំងអស់របស់អ្នក កុំបន្ទោសនរណាម្នាក់ចំពោះហេតុការណ៍នេះ គឺទទួលយកភាពជាម្ចាស់នៃកំហុសរបស់អ្នក និងស្វែងរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហា៕

អត្ថបទ៖ លីនី
ប្រភព៖ savingadvice