៥ ស្នៀតពីអ្នកជំនួញមាឌល្អិតចិត្តធំ JacK Ma ជួយឱ្យជោគជ័យទាំងក្នុងជីវិត និងអាជីវកម្ម
បុគ្គលជោគជ័យ August 22, 2022 Khmernote

មហាសេដ្ឋី Jack Ma ត្រូវបានស្គាល់ថាជាស្ថាបនិកក្រមហ៊ុន Alibaba ក៏ដូចជាសហគ្រិនអ៉ីនធឺណេតចិនម្នាក់ដែលទទួលបានជោគជ័យបំផុត។ លើសពីនេះគាត់ក៏ជាសហគ្រិនចិនដីគោកដំបូងគេដែលបានបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី Forbes ហើយត្រូវបានគេដាក់រហ័សនាមឲ្យថាជា «បិតានៃស្មារតីសហគ្រិនដ៏ខ្លាំងម្នាក់»។ ជុំវិញភាពជោគជ័យរបស់ខ្លួន មហាសេដ្ឋីរូបនេះបានផ្ដល់នូវមេរៀនចំនួន ៤ ដែលជាគន្លឹះសម្រាប់មនុស្សគ្រប់គ្នាឈានទៅរកភាពជោគជ័យទាំងក្នុងជិវិត និងអាជីវកម្ម៖

១. កំហុសដែលគាត់សោកស្ដាយបំផុត៖ នៅពេញមួយជីវិតរបស់ Jack Ma រឿងដែលគាត់សោកស្ដាយបំផុត គឺការសាងកំហុសនៅឆ្នាំ២០០១ ដោយនៅពេលនោះគាត់បានប្រាប់ទៅកាន់មិត្តភក្កិចំនួន ១៨នាក់ដែលបានចាប់ផ្ដើមក្នុងដំណើរអាជីវកម្មជាមួយគាត់ថា មុខតំណែងខ្ពស់បំផុតដែលពួកគេអាចទទួលបាន គឺតួនាទីគ្រប់គ្រង ហើយដើម្បីសម្រេចបានតំណែងទាំងនោះ យើងត្រូវជួលអ្នកពូកែមកពីក្រៅ។ ប៉ុន្តែច្រើនឆ្នាំក្រោយមកអ្នកដែលគាត់បានជួលបានចាកចេញទៅអស់ ប៉ុន្តែអ្នកដែលគាត់មើលរំលង និងមិននឹកស្មានដល់បានបង្កើត និងទទួលបានតំណែងទាំងនោះ។ ដូចនេះហើយទើបគាត់លើកឡើងថា អាកប្បកិរិយារបស់អ្នក គឺសំខាន់ជាងសមត្ថភាពរបស់អ្នក ហើយស្រដៀងគ្នានេះដែរការសម្រេចចិត្តរបស់អ្នក គឺសំខាន់ជាងសមត្ថភាពរបស់អ្នក។

២.អ្នកមិនអាចបង្រួបបង្រួមគំនិតរបស់មនុស្សគ្រប់គ្នាបានទេ ប៉ុន្តែអ្នកអាចបង្រួបបង្រួមពួកគេជាមួយនឹងគោលដៅរួម៖ មហាសេដ្ឋីចិនរូបនេះបានអះអាងថា កុំជឿថាអ្នកអាចបង្រួបបង្រួមអ្វីដែលមនុស្សគ្រប់គ្នាគិត វាមិនអាចទៅរួចទេ។ ៣០% នៃមនុស្សទាំងអស់នឹងមិនដែលជឿលើអ្នកឡើយ ហើយកុំអនុញ្ញាតឱ្យមិត្តរួមការងារ និងនិយោជិកធ្វើការឱ្យអ្នក។ ផ្ទុយទៅវិញអនុញ្ញាតឱ្យពួកគេធ្វើការដើម្បីគោលដៅរួម វាមានភាពងាយស្រួលជាងមុនក្នុងការបង្រួបបង្រួមក្រុមហ៊ុននៅក្រោមគោលដៅរួមជាជាងបង្រួបបង្រួមក្រុមហ៊ុននៅជុំវិញមនុស្សពិសេស។

៣.តើអ្នកដឹកនាំមានអ្វីដែលនយោជិកមិនមាន?៖ អ្នកដឹកនាំមិនដែលប្រៀបធៀបជំនាញបច្ចេកទេសរបស់គាត់ជាមួយបុគ្គលិករបស់គាត់ទេ ហើយនិយោជិករបស់អ្នកគួរតែមានជំនាញបច្ចេកទេសខ្ពស់ជាងអ្នក។ ប៉ុន្តែប្រសិនបើពួកគេមិនមានជំនាញទាំងនោះទេ មានន័យថាអ្នកបានជួលមនុស្សខុសហើយ។ យ៉ាងណាមិញអ្នកដឹកនាំលេចធ្លោសម្រាប់រឿង ៣ យ៉ាង៖ ទី១.អ្នកដឹកនាំគួរតែជាអ្នកនាំផ្លូវដែលមានចក្ខុវិស័យច្រើនជាងនិយោជិក។ ទី២.អ្នកដឹកនាំគួរតែមានភាពអំណត់ និងភាពរឹងប៉ឹងខ្ពស់ជាងមុនអាចស៊ូទ្រាំនឹងអ្វីដែលនិយោជិកមិនអាចធ្វើបាន។ ទី៣.អ្នកដឹកនាំគួរតែមានការស៊ូទ្រាំ និងសមត្ថភាពខ្ពស់ក្នុងការទទួលយក និងឱបក្រសោបការបរាជ័យ។

៤.កុំចូលរួមក្នុងរឿងនយោបាយ៖ Jack Ma ផ្ដាំថា មនុស្សគ្រប់គ្នាគួរយល់ថា លុយ និងអំណាចនយោបាយមិនអាចដើរទន្ទឹមគ្នាបានទេ។ នៅពេលអ្នកស្ថិតក្នុងឆាកនយោបាយកុំគិតរឿងលុយទៀត។ នៅពេលដែលអ្នកបើកអាជីវកម្មកុំគិតអំពីការចូលរួមក្នុងនយោបាយ។ នៅពេលលុយជួបនឹងអំណាចនយោបាយ វាហាក់ដូចជាការផ្ដុំគ្នាដើម្បីធ្វើឲ្យអ្វីមួយផ្ទុះឡើង ហើយចុងក្រោយអ្នកនឹងគ្មានសល់អ្វីឡើយ។

៥.សំណួរ ៤ សំខាន់ ៗ ដែលយុវជនជំនាន់ក្រោយត្រូវពិចារណា៖ ១.​តើបរាជ័យគឺជាអ្វី? ការលះបង់ គឺជាការបរាជ័យដ៏ធំបំផុត។ ២.តើភាពធន់គឺជាអ្វី? នៅពេលដែលអ្នកបានឆ្លងកាត់ការលំបាក ភាពទុក្ខព្រួយ និងការខកចិត្តមានតែពេលនោះទេ ដែលអ្នកនឹងយល់ពីអ្វីដែលហៅថាភាពធន់។ ៣.តើភារកិច្ចរបស់អ្នកគឺជាអ្វី? ត្រូវឧស្សាហ៍ព្យាយាម និងមានមហិច្ឆិតាជាងអ្នកដទៃ។ ៤.តើមនុស្សល្ងីល្ងើគ្រាន់តែប្រើមាត់របស់ពួកគេដើម្បីនិយាយមែនឬទេ? បុរសឆ្លាតប្រើខួរក្បាលហើយបុរសដែលមានប្រាជ្ញាប្រើបេះដូងរបស់គាត់៕

អត្ថបទ៖ លីនី
ប្រភព៖ vulcanpost