កាសែត Sankei បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុន Honda Motor Co Ltd កំពុងពិចារណាលើការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី ដែលនឹងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន។ ប្រភពដដែលបានឱ្យដឹងថា ទោះជាយ៉ាងណាក្ដី Honda នឹងនៅតែបន្តរក្សាខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសចិនសម្រាប់ទីផ្សារក្នុងស្រុកនៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។
យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន Honda បាននិយាយថា របាយការណ៍ Sankei មិនមែនជាអ្វីដែលប្រកាសដោយក្រុមហ៊ុននោះទេ ហើយខ្លួនកំពុងធ្វើការលើការត្រួតពិនិត្យ និងការពារហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនជាទូទៅ។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនជប៉ុនធំៗជាច្រើន បានសាងសង់មជ្ឈមណ្ឌលផលិតកម្មយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន ប៉ុន្តែថ្មីៗនេះត្រូវបានគេមើលឃើញថា ទិន្នផលត្រូវបានជាប់គាំងដោយការបិទដែលទាក់ទងនឹងជំងឺកូវីដ-១៩ ហើយក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន៕

中国湖北省武漢市にあるホンダの自動車工場=2019年4月(共同)
អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


