- សេដ្ឋកិច្ចសេដ្ឋកិច្ច May 7, 2020 Chan Sreyny
អភិបាលក្រុងតូក្យូបាននិយាយកាលពីថ្ងៃអង្គារ ទី០៥ ខែឧសភានេះថា ខ្លួននឹងផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមទៀតដល់អាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងរដ្ឋធានី ដែលយល់ព្រមតាមសំណើរបស់ខ្លួនដើម្បីបញ្ឈប់ប្រតិបត្តិការរហូតដល់ចុងខែនេះ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីការពារការរីករាលដាលនៃវីរុសឆ្លង Covid-19។ ខណៈវិធានការបញ្ឈប់ប្រតិបត្តិការនានានៅក្នុងរដ្ឋធានីជប៉ុននេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តី Shinzo Abe បានបន្តភាពអាសន្នទូទាំងប្រទេសរហូតដល់ទី៣១ ខែឧសភានេះ។ គ្រោងការណ៍ និងទំហំនៃការឧបត្ថម្ភធនរបស់ទីក្រុងតូក្យូ ស្រដៀងនឹងអ្វីដែលអភិបាលបានសម្រេចចិត្តមុនពេលពន្យារពេលនៃភាពអាសន្នដែលពាក់ព័ន្ធនឹងការទូទាត់ប្រាក់ចំនួន ៥០០,០០០ យ៉េន (៤,៧០០ ដុល្លារ) ដល់ម្ចាស់អាជីវកម្មដែលមានហាងតែមួយ និង ១លានយ៉េន (ប្រហែល ៩,៤០០ ដុល្លារ) ដល់អ្នកដែលបើកហាងច្រើន ហើយការទូទាត់ប្រាក់ត្រូវបានកំណត់ថានឹងចាប់ផ្តើមពីថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះទៅ។ លោកស្រី Yuriko Koike បានប្រាប់សន្និសីទកាសែតថា «
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 7, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ជាច្រើនបានចាប់ផ្ដើមដំណើរការជើងហោះហើរឡើងវិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងខែនេះ ដោយត្រូវគោរពតាមគោលការណ៍សុវត្ថិភាព ខណៈដែលឧស្សាហកម្មនេះបានកំពុងព្យាយាមងើបឡើងវិញពីពេលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តអាកាសចរណ៍។ ជាមួយគ្នានេះដែរក្រុមហ៊ុនដែលបានចាប់ផ្ដើមជើងហោះហើរឡើងវិញរួមមាន៖ Cambodia Angkor Air, China Air និង Eva Air ដោយបានចាប់ផ្ដើមនាដើមខែនេះ ។ ខណៈក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Qatar Airways, Cathay Pacific, Thai Airways និង Emirates ក៏កំពុងកំណត់ពេលសម្រាប់ជើងហោះហើរបន្តមកកម្ពុជាវិញនៅខែមិថុនា និងកក្កដា។ យ៉ាងណាមិញទោះបីជាមានការបើកជើងហោះហើរឡើងវិញក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍បានអនុវត្តវិធានការសុវត្ថិភាពយ៉ាងតឹងរឹងក្នុងអំឡុងពេលហោះហើររបស់ពួកគេជាមួយអ្នកដំណើរ ដោយត្រូវឆ្លងកាត់ការធ្វើតេស្ត ក៏ដូចជាការប្រើប្រាស់សម្លៀកបំពាក់ការពារខ្លួនរបស់បុគ្គលិក។ គួរបញ្ជាក់ផងដែរថាយោងតាមសមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA) កាលពីថ្ងៃទី០៤ ខែឧសភាបានធ្វើបច្ចុប្បន្នភាពការវិភាគរបស់ខ្លួនអំពីផលប៉ះពាល់នៃវិបត្តិ Covid-19
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ May 6, 2020 Khmernote
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចុះហត្ថលេខាទទួលហិរញ្ញប្បទានរយៈពេល ៣ឆ្នាំ ក្នុងទំហំទឹកប្រាក់ សរុបចំនួន ៥០ លានដុល្លារសហរដ្ឋអាមេរិកពី ធនាគារកាថេ យូណៃធីត ហៅកាត់ថា “CUB” ។ ប្រតិបត្តិការនេះ គឺជាសមិទ្ធផលមួយដែលកើតឡើងចំពេលដំណាលគ្នាជាមួយ វីរ៉ុសកូវីដ១៩ និងសង្គ្រាមតម្លៃប្រេង រុស្ស៊ីជាមួយអារ៉ាប៊ីសាអូឌីត។ ធនាគារកាថេ យូណៃធីត ហៅកាត់ថា “CUB” បានដើរតួជាយ៉ាងសំខាន់ ក្នុងការ ជួយជ្រោមជ្រែងផ្តល់ហិរញ្ញប្បទាននេះ និងដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀតនៅអាស៊ី ដែលនេះសបញ្ជាក់អំពីគុណភាពឥណទាន និងភាពរឹងមាំរបស់អម្រឹត។ ធនាគារកាថេ យូណៃធីត
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 5, 2020 Khmernote
នៅលើគេហទំព័រផ្លូវការរបស់ Apple គេឃើញថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនេះកំពុងប្រកាសស្វែងរកតួនាទីវិស្វករ និងអ្នកគ្រប់គ្រង ដើម្បីត្រួតពិនិត្យគុណភាពការលក់ ឬខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ទីក្រុងធំៗរបស់វៀតណាមចំនួន២ គឺហាណូយ និងហូជីមីញ។ សម្រាប់មុខតំណែងនីមួយៗ Apple តម្រូវឱ្យបេក្ខជនមានបទពិសោធន៍ការងារពី ៣ ទៅ ៥ឆ្នាំ ខណៈមានជំនាញភាសាដូចជា៖ អង់គ្លេស កូរ៉េ និងចិនទៀតផង។ មុខតំណែងភាគច្រើននឹងពាក់ព័ន្ធជាមួយនឹងដំណាក់កាលផ្សេងៗគ្នាក្នុងការអភិវឌ្ឍផលិតផល និងដំណើរការផលិតកម្មជាបន្តបន្ទាប់។ ចលនានេះអាចត្រូវបានគេមើលឃើញថា ជាសញ្ញាបង្ហាញថាក្រុមហ៊ុន Apple កំពុងពន្លឿនផែនការរបស់ខ្លួនក្នុងការផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិន ជាពិសេសរោងចក្រ ខណៈខ្លួនកំពុងទទួលរងផលវិបាកដោយសារវីរុស COVID-19 នៅប្រទេសចិន។ កាលពីឆ្នាំមុនសារព័ត៌មាន Nikkei Asian Review
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 5, 2020 Khmernote
ប្រទេសជប៉ុននឹងចាប់ផ្តើមកម្មវិធីឧបត្ថម្ភធនមួយ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុករបស់ខ្លួន ឱ្យផ្ទេរមូលដ្ឋានផលិតកម្មពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍ ដោយសារតែវីរុស COVID-19 បានបង្អាក់ដល់ចង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន។ តែទោះបីជាវីរុស COVID-19 ជាបញ្ហាចម្បងនាពេលនេះ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនធ្លាប់បានមើលឃើញពីតម្រូវការ ដើម្បីបង្កើតមូលដ្ឋានផលិតកម្មនៅអាស៊ានរួចទៅហើយ។ កម្មវិធីទឹកប្រាក់ចំនួន ២៣.៥ ពាន់លានយេន (២២០ លានដុល្លារ) ដែលជាកញ្ចប់សម្រាប់សកម្មភាពគ្រាអាសន្ន ដើម្បីបន្ធូរបន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ចអំឡុងវិបត្តិជំងឺឆ្លងជាសកលនេះ នឹងជួយក្រុមហ៊ុននានារបស់ជប៉ុនធ្វើការផ្លាស់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដោយនឹងជួយផ្នែកហិរញ្ញវត្ថុដល់ការសាងសង់អគារផលិតកម្ម ក៏ដូចជាការសិក្សាពីលទ្ធភាពនៅក្នុងបណ្តាប្រទេសអាស៊ាន។ សមាជិកអាស៊ានរួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សាំងហ្គាពួរ ថៃ និងវៀតណាម។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយផ្សេងទៀត
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ May 5, 2020 Khmernote
នាយកប្រតិបត្តិនៅសហរដ្ឋអាមេរិកម្នាក់រកលុយបាន ១.៦ លានដុល្លារអាមេរិក ពីផ្សារភាគហ៊ុន (Stocks) ខណៈពេលដែលវីរុស COVID-19 កំពុងធ្វើឱ្យសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយគាត់បានសម្រេចប្រគល់ប្រាក់ចំណេញនោះទៅឱ្យបុគ្គលិករបស់គាត់ទាំងអស់។ នាយកប្រតិបត្តនោះមានឈ្មោះថា Larry Connor ជាស្ថាបនិកក្រុមហ៊ុន Connor Group ដែលកាន់កាប់និងគ្រប់គ្រងអចលនទ្រព្យលំដាប់ខ្ពស់ចំនួន១៤។ លោកសម្រេចប្រគល់ផលចំណេញទាំងអស់ទៅឱ្យបុគ្គលិកចំនួន ៤០០នាក់ របស់ក្រុមហ៊ុនផ្ទាល់ ដោយសារថាពួកគេបានខំធ្វើការទាំងកំពុងមានវិបត្តិរោគរាតត្បាតជាសកល COVID-19 ហើយលោកបាននិយាយថា វាមិនមែនជារង្វាន់ទេ គឺបុគ្គលិករបស់គាត់សមតែទទួលប្រាក់ទាំងនេះ។ លោក Larry Connor និយាយថា៖ «ខ្ញុំចាប់ផ្តើមគិតអំពីគុណតម្លៃសំខាន់បំផុតរបស់យើងគឺ “ធ្វើអ្វីដែលត្រឹមត្រូវ” និង “គ្រប់គ្នាមានតម្លៃ”។ ខ្ញុំនឹងចំណាយលុយ ១.៦
- អាជីវកម្មអាជីវកម្ម May 5, 2020 Chan Sreyny
ក្រុមហ៊ុន Nokia ដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ កាលពីពេលថ្មីៗនេះបានរាយការណ៍ពីប្រាក់ចំណេញចំនួន ១១៦ លានអឺរ៉ូ ( ១២៥.៧៩ លានដុល្លារអាមេរិក) នៅត្រីមាសទី១ នៃឆ្នាំ២០២០នេះ ផ្ទុយពីត្រីមាសទី១ ឆ្នាំ២០១៩ ដែលខាតបង់ ៥៩ លានអឺរ៉ូ (៦៣.៩ លានដុល្លារ)។ នាយកប្រតិបត្តិក្រុមហ៊ុនលោក Rajeev Suri បានកត់សម្គាល់ថាក្រុមហ៊ុន Nokia មិនបានមើលឃើញពីការធ្លាក់ចុះនៃតំរូវការផលិតផលនៅក្នុងត្រីមាសទី ១ នោះទេ ហើយក្រុមហ៊ុនបានកត់សម្គាល់ឃើញថា មានការកើនឡើងនូវតម្រូវការបណ្តាញ។ យោងតាមលោក Suri ការកាត់បន្ថយដែលបណ្តាលមកពីវិបត្ដិ Covid-19 នៅក្នុងចំណូលត្រីមាសទី១ មានចំនួន
- អាជីវកម្មអាជីវកម្ម May 5, 2020 Chan Sreyny
នៅក្នុងវិបត្តិដែលបង្កឡើងដោយវីរុស Covid-19 នេះមិនថាក្រុមហ៊ុនតូចធំ ក្រុមហ៊ុនដែលល្បីបង្កើតយូរឆ្នាំ ឬ ក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មីសុទ្ធសឹងតែមិនអាចឆ្លងផុតពីការខាតបង់ចំណូលឡើយនៅដើមឆ្នាំនេះ។ ហើយនៅក្នុងវិបត្តិនេះក្រុមហ៊ុន និងអាជីវកម្មមិនតិចទេដែលបានប្រកាសបិទទ្វារ ហើយខ្លះទៀតសឹងតែក្ស័យធនទៅហើយប្រសិនបើមិនមានការផ្ដល់ប្រាក់សង្រ្គោះ និងកម្ចីពីរដ្ឋាភិបាល។ ប៉ុន្តែបើក្រឡេកទៅមើលជ្រុងមួយ គ្មាននរណាម្នាក់តស៊ូនឹងភាពលំបាកដូចលោក John Paul DeJoria នោះទេ ខណៈសហស្ថាបនិកនៃខ្សែផលិតផលថែរក្សាសក់ John Paul Mitchell Systems ត្រូវបាត់បង់ផ្ទះសម្បែងរហូតដល់ ២ដង មុនពេលក្លាយជា សហគ្រិនបង្កើតក្រុមហ៊ុនជាច្រើនក្នុងដៃ (serial entrepreneur) និងក្លាយជាមហាសេដ្ឋី។ ជាមួយនឹងបទពិសោជន៍ដែលគាត់ធ្លាប់បានជួបប្រទះក្នុងពេលលំបាកមហាសេដ្ឋីរូបនេះ បានចែករំលែកទស្សនវិជ្ជាអាជីវកម្មរបស់គាត់ហើយបានផ្តល់ដំបូន្មានអំពីរបៀបដែលសហគ្រិនអាចតស៊ូបានក្នុងកំឡុងពេលមានវិបត្តិនាពេលបច្ចុប្បន្នចំនួន ៤ ដូចខាងក្រោម៖ ១. កុំបញ្ចុះតម្លៃ










