ព័ត៌មានចុងក្រោយ
  • មហាសេដ្ឋី Twitter លោក Jack Dorsey ដកលុយពីហោប៉ៅ ១០ លានដុល្លារទៀត ជួយការពារអ្នកទោស និងពន្ធនាគារនៅសហរដ្ឋអាមេរិកពីការឆ្លងវីរុស Covid-19 បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 12, 2020 Chan Sreyny

    មហាសេដ្ឋី Twitter លោក Jack Dorsey បានប្រកាសកាលពីថ្ងៃច័ន្ទថា លោកកំពុងបរិច្ចាគ ១០ លានដុល្លារដល់អង្គការ REFORM Alliance ដែលជាអង្គការកំណែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌ។ គោលដៅនៃការបរិច្ចាគថវិកានេះ គឺដើម្បីផ្ដល់ឧបករណ៍ការពារខ្លួនពីវីរុស Covid-19 ដល់រាល់ពន្ធនាគារ និងអ្នកទោសនៅសហរដ្ឋអាមេរិក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលប្រកាសពីការបរិច្ចាគមហាសេដ្ឋីរូបនេះបាននិយាយថា៖ « ខ្ញុំពេញចិត្តនឹងជួយ REFORM Alliance ព្រោះអង្គការនេះគឺសមបំផុត ក្នុងការជួយផ្លាស់ប្ដូរប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដែលត្រូវរាំងស្ទះដោយវីរុស Covid-19»។ យោងតាមទិន្នន័យពីកាសែត New York Times ពន្ធនាគារ និងអ្នកទោសត្រូវបានចែកជា ៨ ក្រុមក្នុងចំណោមក្រុមធំៗទាំង

  • ធាតុផ្សំ ២​ យ៉ាងពីមហាសេដ្ឋី Jack Ma ដែលក្រុមហ៊ុន និងអាជីវកម្មទាំងអស់ត្រូវមានសម្រាប់ទប់ទល់ក្នុងអំឡុងពេលមានវិបត្តិ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 12, 2020 Chan Sreyny

    ក្រុមហ៊ុនអេឡិចត្រូនិចឈានមុខគេរបស់ចិន Alibaba បានធ្លាប់ឆ្លងកាត់នឹងវិបត្តិនៃរោគរាតត្បាតម្ដងរួចមកហើយ មុននឹងទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។ ជាក់ស្ដែងមេរៀន និងវិធីដោះស្រាយវិបត្តិរបស់ក្រុមហ៊ុនដែលមហាសេដ្ឋី Jack Ma ស្ថាបនិកនៃក្រុមហ៊ុន Alibaba បានរៀនសូត្រកាលពី ១៧ ឆ្នាំមុនក្នុងអំឡូងវិបត្តិជំងឺ (SARS) ឥឡូវនេះត្រូវបានគេយកមកប្រើប្រាស់តាមរយៈសៀវភៅណែនាំមួយដែលមានឈ្មោះថា « Digital Action for Entrepreneur in the Age of Covid-19 »។ នៅក្នុងសៀវភៅនេះ សរសេរឡើងពីការច្នៃប្រឌិត និងការផ្លាស់ប្តូរសំខាន់ៗដែលធ្វើឡើងដោយក្រុមហ៊ុនក្នុងឆ្នាំ២០០៣ ដើម្បីដោះស្រាយជាមួយជំងឺ SARS ដែលរាតត្បាតរាប់ខែឆ្នាំ។ ហើយភាពស្រដៀងគ្នាទៅនឹង​វីរុស Covid-19

  • ថៃគ្រោងយកពន្ធប្រមាណ ៣០០បាត លើជនបរទេសដែលចូលមកក្នុងប្រទេសខ្លួន ដើម្បីទុកសម្រាប់ជាការ ធានារ៉ាប់រងជំងឺរាតត្បាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 12, 2020 Chan Sreyny

    ថៃ៖ ក្រសួងទេសចរណ៍ និងកីឡាកំពុងពិចារណាលើការបង់ពន្ធចំនួន ៣០០បាត ឬ តិចជាងនេះសម្រាប់ជនបរទេសដែលអាចមានលទ្ធភាពលើការធានារ៉ាប់រងជំងឺរាតត្បាតដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅពេលដែលពួកគេហោះហើរចូលមកកាន់ប្រទេសថៃ ឬ តាមរយៈសកម្មភាពទេសចរណ៍ដែលទើបនឹងចាប់ផ្ដើមដំណើរការថ្មីៗនេះ។ លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាបានមានប្រសាសន៍ថា ពន្ធនឹងត្រូវបានប្រមូលនៅពេលដែលជនបរទេសមកដល់តាមផ្លូវគោក តាមផ្លូវអាកាស ការដឹកជញ្ជូនតាមផ្លូវទឹក។ ខណៈគ្រោងការយកពន្ធនឹងត្រូវបន្ថែមទៅក្នុងមូលនិធិទេសចរណ៍គ្រប់គ្រងដោយក្រសួងក្នុងគោលបំណងកសាងនិងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍ ក៏ដូចជាផ្តល់ការការពារសុវត្ថិភាពនិងសន្តិសុខដល់ភ្ញៀវទេសចរ។ លោកបានបន្តថា គំនិតនេះត្រូវបានផ្តួចផ្តើមកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19 តែពេលនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវដើម្បីចាប់ផ្តើមប្រមូលពន្ធនេះ។ ទោះបីជាយ៉ាងនេះក្ដី រដ្ឋមន្រ្តីរូបនេះបានអះអាងថា ប្រទេសជប៉ុនបានអនុវត្តវិធានការណ៍ស្រដៀងគ្នានេះដោយចាប់ផ្តើមយកពន្ធលើការចាកចេញរបស់អ្នកដំណើរបរទេសចំនួន ១០០០ យ៉េន (ប្រហែល ៣០០ បាត) ក្នុងម្នាក់។ ហេតុដូចនេះឲ្យតែក្រសួងរៀបចំផែនការច្បាស់លាស់ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរបរទេស

  • វីរុស COVID-19 កំពុងគម្រាមកំហែងយ៉ាងចាស់ដៃដល់ស្ថេរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ី ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ May 12, 2020 Chan Sreyny

    គណៈកម្មាធិការសេ្ថរភាពប្រព័ន្ធហិរញ្ញវត្ថុ (KSSK) នៃប្រទេសឥណ្ឌូនេស៊ីបានព្រមានថាជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) កំពុងគំរាមកំហែងដល់ស្ថេរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស ដោយសារវីរុសនេះបង្កឲ្យតំរូវការផ្គត់ផ្គង់រង្គោះរង្គើ និងធ្វើឱ្យឧស្សាហកម្មហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ចចុះខ្សោយ។ លោកស្រី Sri Mulyani Indrawati រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុដែលមានតួនាទីជាប្រធានគណៈកម្មាធិការនេះបាននិយាយកាលពីថ្ងៃទី១១ ខែឧសភាថា ភាពរង្គោះរង្គើនៃតម្រូវការផ្គត់ផ្គង់ និងទស្សនវិស័យផលិតផលក្នុងស្រុកសរុបទាបបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថេរភាពប្រព័ន្ធហិរញ្ញវត្ថុ។ ជាមួយគ្នានេះ (KSSK) រំពឹងថាសេដ្ឋកិច្នៅឆ្នាំនេះនឹងកើនឡើងតែ ២.៣% ប៉ុណ្ណោះធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ៥.០២% នៅឆ្នាំ ២០១៩ ដោយសារផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានកើនឡើង ២.៩៧% ក្នុងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២០នេះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០១។ បន្ថែមពីនេះសេដ្ឋកិច្ចបានជាប់គាំងដោយសារវិធានការរឹតបន្តឹងនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។

  • ក្រុមគ្រួសារជនរងគ្រោះ Covid-19 ដែលបានស្លាប់ នឹងទទួលបានប្រាក់សំណងថ្លៃព្យាបាលត្រលប់មកវិញពីរដ្ឋាភិបាលអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 12, 2020 Chan Sreyny

    ខណៈដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងឥតឈប់ពីមួយថ្ងៃទៅមួយថ្ងៃ កាលពីពេលថ្មីៗនេះទីភ្នាក់ងារ The IRS បានប្រកាសថា ក្រុមគ្រួសារអ្នកដែលស្លាប់ដោយវីរុស Covid-19 នឹងទទួលបានប្រាក់ដែលបានចំណាយលើការព្យាបាលត្រលប់មកវិញ។ ខណៈយោងតាមទិន្នន័យចុងក្រោយពីសាកលវិទ្យាល័យ Johns Hopkins យ៉ាងហោចណាស់ការស្លាប់ដោយសារវីរុសនេះនៅក្នុងសហរដ្ឋអាមេរិកមានចំនួន ៧៥,៨៥២ នាក់។ ទន្ទឹមនឹងនេះដែររដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិងកំពុងបញ្ជូនការត្រួតពិនិត្យលើសកម្មភាពរាប់លាន ស្របពេលដែលនាយកដ្ឋានរតនាគារបាននិយាយថា ខ្លួនបានបញ្ជូនប្រាក់សំណងជិត ១៣០ លានក្នុងរយៈពេលមិនដល់ ៥សប្ដាហ៍ ហើយរតនាគាររំពឹងថានឹងផ្ញើប្រាក់សំណងសរុបចំនួនជាង ១៥០ លានថែមទៀត។ ខណៈពេលដែលមនុស្សជាច្រើនទទួលបានប្រាក់សំណងភ្លាមៗ ហើយមនុស្សមួយចំនួនទៀតកំពុងរង់ចាំទទួលប្រាក់សំណងជាមូលប្បទានប័ត្រ។ គួរឲ្យដឹងផងដែរថា ក្រុមគ្រួសារអ្នកដែលស្លាប់ដោយសារវីរុសកូរ៉ូណានឹងទទួលបានប្រាក់សំណងក្នុងករណីដែលពួកគេ​បានបង់ប្រាក់សម្រាប់ការព្យាបាលរួចរាល់។ ក្នុងនោះមនុស្សម្នាក់នឹងទទួលបានការទូទាត់ប្រាក់ត្រលប់មកវិញចំនួន ១២០០ ដុល្លារ ឬ ២៤០០ ដុល្លារសម្រាប់គូស្វាមីភរិយា និងចំនួន

  • អស់ពីបញ្ចាំកោះ មហាសេដ្ឋី Richard Branson នឹងលក់ភាគហ៊ុន ២៥លានហ៊ុននៃក្រុមហ៊ុនទេសចរណ៍អវកាស ដើម្បីទប់ទល់ការខាតបង់ដោយសារវីរុសកូរ៉ូណា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 12, 2020 Chan Sreyny

    មហាសេដ្ឋី Richard Branson ម្ចាស់ក្រុមហ៊ុន Virgin Group បាននិយាយកាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា ខ្លួនអាចនឹងលក់ភាគហ៊ុនរហូតដល់ ២៥ លានហ៊ុននៃក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic Holdings Inc ដើម្បីប្រមូលប្រាក់ចំពេលមានជំងឺរាតត្បាត Covid-19 ដែលកំពុងគ្រប់ដណ្ដប់លើវិស័យនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNA ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនមានបំណងប្រើប្រាស់ប្រាក់ចំណេញដើម្បីគាំទ្រផលប័ត្រអាជីវកម្មនៃក្រុមហ៊ុនទេសចរណ៍អវកាស និងក្រុមហ៊ុនអាកាសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវីរុស Covid-19។ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Virgin Galactic ដែលបានកើនឡើង ៦៩% នៅឆ្នាំនេះបានធ្លាក់ចុះ ៣.១%

  • ត្រឹមតែ ១០ ថ្ងៃដំបូងនៃខែឧសភា ការនាំចេញរបស់កូរ៉េខាងត្បូងធ្លាក់ចុះជិត ៥០% ដោយសារវីរុសកូរ៉ូណាធ្វើឱ្យតម្រូវការសកលថយចុះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 11, 2020 Chan Sreyny

    នៅថ្ងៃច័ន្ទនេះទិន្នន័យបានបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ៤៦.៣% ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែឧសភា ចំពេលដែលមានការផ្ទុះឡើងនៃវីរុស Covid-19 ជាថ្មីម្ដងទៀត។ បើយោងតាមទិន្នន័យពីសេវាគយកូរ៉េបានឱ្យដឹងថាការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះមានចំនួន ៦.៩ ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភាធៀបនឹង ១២.៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈចេញការនាំចេញជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ១០ ថ្ងៃបានធ្លាក់ចុះ ៣០.២% ធៀបនឹងឆ្នាំមុន។ ទិន្នន័យនេះបានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាជំងឺរាតត្បាតឆ្លងរាលដាលកំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទីបួននៅអាស៊ីមួយនេះ។ ដោយការរាតត្បាតពីវីរុសនេះ បានបង្អាក់ដល់ពាណិជ្ជកម្ម និងបញ្ឈប់ការផលិតនៅជុំវិញពិភពលោក ដោយចំនួនប្រទេសដែលបិទព្រំដែនរបស់ខ្លួនកាន់តែកើនឡើង។ ជាក់ស្ដែងការនាំចេញតាមផ្នែកនីមួយៗដូចជា បន្ទះឈីប ដែលជាធាតុសំខាន់បានធ្លាក់ចុះ ១៧.៨% ហើយផ្នែករថយន្តបានធ្លាក់ចុះ ៨០.៤% ក្នុងរយៈពេល ១០

  • ក្នុងនាមជាសម្ព័ន្ធមិត្ត កូរ៉េខាងត្បូងបញ្ចូនម៉ាស់ចំនួន ២ លានទៅសហរដ្ឋអាមេរិកជាបន្ទាន់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 11, 2020 Chan Sreyny

    យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងដែលកំពុងតស៊ូនឹងវីរុស Covid-19 បានបញ្ជូនម៉ាស់ចំនួន ២ លាននៅថ្ងៃច័ន្ទនេះ ដល់សហរដ្ឋអាមេរិកដែលជាជំនួយបន្ទាន់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ការផ្ដល់ម៉ាស់នេះបានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Moon Jae-in និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 កាលពីថ្ងៃទី ២៤ ខែមីនាកន្លងទៅនេះ។ ប្រភពដដែលបានឲ្យដឹងថា ជើងហោះហើរដឹកទំនិញរបស់សហរដ្ឋអាមេរិកដែលដឹកម៉ាសទាំងនោះ អាចនឹងទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះ ខណៈគ្រឿងផ្គត់ផ្គង់ទាំងនោះនឹងត្រូវចែកចាយដល់ស្ថាប័នវេជ្ជសាស្រ្តសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។ យ៉ាងណាមិញនេះមិនមែនជា លើកទី១ ទេដែលប្រទេសកូរ៉េបានផ្តល់ជំនួយមនុស្សធម៌ដល់សហរដ្ឋអាមេរិក ដោយទីក្រុងសេអ៊ូលធ្លាប់បានផ្ដល់ទឹកប្រាក់ ៧ លានដុល្លារទៅឱ្យសហរដ្ឋអាមេរិកនៅពេលដែលប្រទេសនេះរងការវាយប្រហារដោយព្យុះកាលពីឆ្នាំ២០០៥ និង២០១៧៕ ប្រភព៖ yna អត្ថបទ៖ លីនី