អស់ពីបញ្ចាំកោះ មហាសេដ្ឋី Richard Branson នឹងលក់ភាគហ៊ុន ២៥លានហ៊ុននៃក្រុមហ៊ុនទេសចរណ៍អវកាស ដើម្បីទប់ទល់ការខាតបង់ដោយសារវីរុសកូរ៉ូណា
អាជីវកម្ម May 12, 2020 Chan Sreyny

មហាសេដ្ឋី Richard Branson ម្ចាស់ក្រុមហ៊ុន Virgin Group បាននិយាយកាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា ខ្លួនអាចនឹងលក់ភាគហ៊ុនរហូតដល់ ២៥ លានហ៊ុននៃក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic Holdings Inc ដើម្បីប្រមូលប្រាក់ចំពេលមានជំងឺរាតត្បាត Covid-19 ដែលកំពុងគ្រប់ដណ្ដប់លើវិស័យនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNA ។

ក្រុមហ៊ុនបាននិយាយថា ខ្លួនមានបំណងប្រើប្រាស់ប្រាក់ចំណេញដើម្បីគាំទ្រផលប័ត្រអាជីវកម្មនៃក្រុមហ៊ុនទេសចរណ៍អវកាស និងក្រុមហ៊ុនអាកាសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវីរុស Covid-19។ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Virgin Galactic ដែលបានកើនឡើង ៦៩% នៅឆ្នាំនេះបានធ្លាក់ចុះ ៣.១% ក្នុងតម្លៃ ១៩.៥៤ ដុល្លារអាមេរិកក្នុងការជួញដូរនៅពេលរសៀល។

ផ្អែកលើតម្លៃចុងក្រោយបន្ទាប់ពីបិទការជួញដូរនៅថ្ងៃសុក្រ ការផ្តល់ឲ្យនឹងកើនឡើងដល់ ៥០៤.៥ លានដុល្លារអាមេរិក ហើយក្រុមហ៊ុនដែលមានបំណងផ្តល់ជូនការហោះហើរអវកាសពាណិជ្ជកម្មលើកដំបូងនៅចុងឆ្នាំនេះ បាននិយាយថានៅក្នុងខែមេសាក្រុមហ៊ុននឹងបន្តដំណើរការជាអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះផងដែរ៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី