ព័ត៌មានចុងក្រោយ
  • សិង្ហបុរីនឹងបំលែងដំបូលនៅលើអាគារចំណតយានយន្ត ទៅជាកសិដ្ឋានដាំបន្លែ និងដំណាំផ្សេងៗដើម្បីបំពេញតម្រូវការក្នុងស្រុកកាត់បន្ថយការនាំចូល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2020 Chan Sreyny

    ប្រទេសសិង្ហបុរីបំលែងដំបូលនៅលើអាគារចំណតយានយន្តកម្ពស់ ៩ជាន់ ទៅជាកសិដ្ឋានដើម្បីដាំបន្លែ និងដំណាំផ្សេងៗជាច្រើនមុខទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក។ កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅនេះ ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) និងក្រុមប្រឹក្សាលំនៅដ្ឋាន (HDB) បានឲ្យដឹងថា គម្រោងនេះគឺជាយុទ្ធសាស្ត្រមួយនៃយុទ្ធសាស្ត្រដែល SFA បានអនុម័តដើម្បីសម្រេចឲ្យបាននូវគោលដៅទាំង ៣០ របស់ខ្លនដែលមានគោលបំណងផលិតឱ្យបាន ៣០% នៃតម្រូវការអាហារូបត្ថម្ភ នៅក្នុងស្រុករបស់ប្រទេសត្រឹមឆ្នាំ២០៣០។ យ៉ាងណាមិញគម្រោងនេះនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២០ ហើយកសិដ្ឋានទាំងនេះនឹងត្រូវដាក់ដេញថ្លៃក្នុងរយៈពេល ៣ ឆ្នាំ​ទៀត។ ទន្ទឹមនឹងនេះដែរយោងតាម ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) បានឲ្យដឹងថាខ្លួននឹងបន្តធ្វើការជាមួយ HDB ដើម្បីពង្រីកគម្រោងនេះ។ ខណៈបច្ចុប្បន្នប្រទេសសិង្ហបុរីនាំចូលជាង ៩០% នៃការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួន៕ ប្រភព៖

  • ការធ្វើដំណើរអន្តរជាតិ អាចនឹងមិនវិលត្រឡប់មករកភាពប្រក្រតីវិញទេ រហូតដល់ឆ្នាំ ២០២៣ ទោះបីប្រទេសខ្លះដកហូតការរឹតបន្តឹងការធ្វើដំណើរក៏ដោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2020 Chan Sreyny

    ការធ្វើដំណើរអន្តរជាតិបានរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវីរុសកូរ៉ូណាឆ្លងរាតត្បាត និងមិនវិលត្រលប់មករកភាពប្រក្រតីវិញទេរហូតដល់ឆ្នាំ២០២៣ នេបើយោងតាមរបាយកាណ៍របស់សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA)។ សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ​ (IATA) ដែលមានមូលដ្ឋាននៅទីក្រុង ហ្សឺណែវ (Geneva) បានចេញផ្សាយទិន្នន័យថ្មីដែលបង្ហាញពីរបៀបដែលជំងឺរាតត្បាតបានជះឥទ្ធិពលដល់ការធ្វើដំណើរតាមផ្លូវអាកាស និងនៅពេលដែលគេរំពឹងថាវានឹងល្អប្រសើរឡើងវិញ។ យោងតាមទិន្នន័យថ្មីនេះបានបង្ហាញថា រយៈចម្ងាយឆ្ងាយ និងការធ្វើដំណើរអន្តរជាតិគឺ ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងការធ្វើដំណើរតាមផ្លូវអាកាស ហើយនឹងត្រូវការពេលច្រើនឆ្នាំដើម្បីស្តារឡើងវិញ។ ជាមួយគ្នានេះដែរ (IATA) ក៏បានចេញផ្សាយនូវគំរូពីរនៃការវិលត្រឡប់ទៅកាន់ការធ្វើដំណើរអន្តរជាតិជៀសវាងពីការរាតត្បាតនៃវីរុសនេះ។ ជាក់ស្ដែងគំរូទី១ គឺថាការធ្វើដំណើរក្នុងស្រុកនឹងចាប់ផ្ដើមពេញនិយម ដោយនៅពេលដែលមនុស្សត្រលប់ទៅរកការធ្វើដំណើរវិញ ជម្រើសដំបូងពួកគេនឹង​ធ្វើដំណើរនៅក្នុងស្រុក។ គំរូទី២ គឺគ្មានការដាក់ឲ្យនៅដាច់ដោយឡែក ដោយ IATA និយាយថាប្រសិនបើវិធានការណ៍ទាំងនេះនៅតែមាន វាអាចពន្យារពេលការធ្វើដំណើរតាមអាកាសវិញដោយ ៦៩% នៃអ្នកធ្វើដំណើរថ្មីៗនេះ និយាយថាពួកគេនឹងមិនពិចារណាធ្វើដំណើរទេប្រសិនបើពួកគេត្រូវបានចំណាយពេល ២សប្ដាហ៍ដើម្បីធ្វើចត្តាឡីស័ក។ នៅក្នុង

  • រាជរដ្ឋាភិបាលសម្រេចឲ្យចាប់ផ្ដើមនាំចេញអង្ករសឡើងវិញនៅសប្ដាហ៍ក្រោយ បន្ទាប់ពីបានហាមឃាត់អស់ជាង ១ខែ ដើម្បីធានាសន្តិសុខស្បៀង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2020 Chan Sreyny

    រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនបន្តនាំចេញអង្ករស ចាប់ពីសប្ដាហ៍ក្រោយនេះឡើងវិញ បន្ទាប់រដ្ឋាភិបាលបានធ្វើការហាមឃាត់ការនាំចេញអស់រយៈពេលជាង ១ខែ ក្នុងគោលបំណ​ងធានាសន្តិសុខស្បៀងអាហារក្នុងប្រទេសក្នុងអំំឡុងពេលមានជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19។ ការសម្រេចនេះ ត្រូវបានប្រកាសឱ្យដឹងតាមរយៈលិខិតផ្លូវការរបស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១៣ ខែឧសភានេះ។ បន្ទាប់ពីកម្ពុជាមិនបានរកឃើញករណីអ្នកឆ្លងវីរុសថ្មី និងបន្តព្យបាលបានជាសះស្បើយ ដោយគិតមកទល់ពេលនេះអ្នកជំងឺ Covid-19 នៅសល់តែម្នាក់ប៉ុណ្ណោះ។ ជាក់ស្ដែងតាមរយៈលិខិតផ្លូវការ​នោះបានបញ្ជាក់ផងដែរថា តបតាមសំណើររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចុះនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាកម្ពុជាបានសម្រេចផ្ដល់ការអនុញ្ញា​តឲ្យនាំចេញអង្ករសជាបណ្ដើរៗឡើងវិញ តាមកិច្ចសន្យាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នេះតទៅ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០

  • ចាប់តាំងពីខែមីនាមក Facebook បានលុបចោលការផ្សព្វផ្សាយចំនួន ២.៥លាន សម្រាប់ការលក់ម៉ាស់ និងផុសផ្សេងទៀតដែលទាក់ទងនឹង COVID-19 អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 13, 2020 Khmernote

    ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនបានលុបចោលការផ្សព្វផ្សាយដូចជា៖ ម៉ាស់មុខ ជែលលាងដៃ ក្រដាសជូតសម្អាត និងឧបករណ៍តេស្តវីរុស COVID-19 ចំនួន ២.៥លាន ចាប់តាំងពីថ្ងៃទី០១ ខែមីនា ក្នុងគោលបំណងដើម្បីការពារអ្នកប្រើប្រាស់ពីការឡើងថ្លៃ ឬ ផលិតផលក្លែងក្លាយនិងគ្រោះថ្នាក់។ ដើម្បីធ្វើវាបាន Facebook បានពឹងផ្អែកលើបច្ចេកវិទ្យា AI កំណត់រូបភាព ដែលដូចគ្នានឹងមុខងារដើម្បីលុបចោលការលក់កាំភ្លើងនិងគ្រឿងញៀន។ Facebook ព្យាយាមគ្រប់គ្រងការកើនឡើងនៃមាតិកាដែលរំលោភលើគោលការណ៍របស់ខ្លួន រួមទាំងការលុបចោលនូវព័ត៌មានគ្រោះថ្នាក់ដល់រាងកាយ ដូចជាជំរុញឱ្យអ្នកប្រើប្រាស់ផឹកអូសាវែលឱ្យជាសះស្បើយពីវីរុស COVID-19 ជាដើម។ ស្ថិតិដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ គឺជាការបន្ថែមចុងក្រោយបង្អស់ទៅនឹងរបាយការណ៍ប្រចាំឆ្នាំ ២ ដងរបស់ Facebook អំពីការអនុវត្តច្បាប់ស្របតាមគោលការណ៍របស់ខ្លួន។

  • អារម្មណ៍របស់កម្មករជប៉ុនចំពោះអាជីវកម្ម បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 13, 2020 Khmernote

    ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុនបង្ហាញថា អារម្មណ៍ចំពោះអាជីវកម្មក្នុងចំណោមកម្មករបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ខែ ជាប់ៗគ្នា​ ចំពេលដែលប្រទេសនេះមានការឆ្លងរាតត្បាតពីវីរុស​ COVID-19។ ការិយាល័យគណៈរដ្ឋមន្រ្តីនៅថ្ងៃពុធនេះ បានចេញផ្សាយនូវលទ្ធផលនៃការស្ទង់មតិអ្នកតាមដានសេដ្ឋកិច្ចប្រចាំខែ ដោយក្នុងនោះពួកគេបានសាកសួរកម្មករជាង ២,០០០នាក់ រួមទាំងបុគ្គលិកហាង និងអ្នករត់តាក់ស៊ី អំពីអារម្មណ៍របស់ពួកគេចំពោះសេដ្ឋកិច្ច។ ការស្ទង់មតិបានបង្ហាញថាជាង ៥០% ក្នុងចំណោមពួកគេមានសុទិដ្ឋិនិយម ប៉ុន្តែអ្នកផ្សេងទៀតបង្ហាញពីទុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចដែលវាជាការធ្លាក់ចុះទាបបំផុតចាប់តាំងពីឆ្នាំ២០០២។ សន្ទស្សន៍ខែមេសាអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នបានធ្លាក់ចុះដល់ ៧.៩ ទាបជាង ៦.៣ពិន្ទុ ពីខែមុនមួយទៀត។ សន្ទស្សន៍នេះក៏បានកត់ត្រាតួលេខទាបបំផុត២ខែជាប់ៗគ្នា ពោលគឺទៀបបំផុតចាប់តាំងពីខែមករាឆ្នាំ២០០២ នៅពេលទិន្នន័យប្រៀបធៀបត្រូវបានបង្កើតឡើង។ មនោសញ្ចេតនាអាជីវកម្មកាន់តែអាក្រក់ទៅៗ ជាពិសេសនៅក្នុងសេវាបរិភោគនិងភេសជ្ជៈ ដែលហាងជាច្រើនត្រូវបានបង្ខំបិទទ្វារជាបណ្តោះអាសន្ន។ សេវាកម្មផ្សេងទៀតរួមមានទាំងសណ្ឋាគារផងដែរ ដែលបានទទួលរងនូវការលុបចោលការកក់ ដោយសារតែការរាំងស្ទះលើការធ្វើដំណើរ។ បុគ្គលិកភោជនីយដ្ឋានម្នាក់នៅតំបន់ Chugoku ខាងលិចប្រទេសជប៉ុនបាននិយាយថា

  • ចិនផ្អាកការនាំចូលសាច់គោពីប្រទេសអូស្រ្តាលី បន្ទាប់ពីប៉ះពាល់ពាក្យសម្ដីគ្នាជុំវិញពីប្រភពដើមនៃវីរុស  Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 13, 2020 Chan Sreyny

    ប្រទេសចិន បានផ្អាកការនាំចូលសាច់គោពីអ្នកផ្គត់ផ្គង់ចំនួន ៤ របស់ប្រទេសអូស្រ្តាលីកាលពីថ្ងៃអង្គារ បន្ទាប់ពីឯកអគ្គរដ្ឋទូតទីក្រុងប៉េកាំងបានព្រមានកាលពីប៉ុន្មានសប្ដាហ៍មុន ពីការហាមឃាត់ដល់ប្រជាជនរបស់ខ្លួនឲ្យឈប់ទទួលទានសាច់គោពីប្រទេសអូស្រ្តាលី។ ការផ្អាកការនាំចូលនេះ គឺជាការសងសឹកផ្នែកសេដ្ឋកិច្ចទៅលើប្រទេសអូស្រ្តាលី បន្ទាប់ពីទីក្រុង Canberra របស់ប្រទេសមួយនេះជំរុញឲ្យមានស៊ើបអង្កេតប្រភពដើមនៃវីរុស Covid-19។ ជាមួយគ្នានេះក្រុមអ្នកវិភាគ បាននិយាយថាការផ្លាស់ប្តូរនេះបានលើកឡើងពីក្តីបារម្ភនៃការប្រឈមមុខគ្នារវាងអូស្រ្តាលី និងដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ខ្លួន ដែលអាចឈានដល់វិស័យសំខាន់ៗដទៃទៀត។ ខណៈដែលប្រទេសមួយនេះកំពុងវាស់ស្ទង់មើលវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីវីរុសនេះ។ គួរឲ្យដឹងផងដែរថា អ្នកផ្គត់ផ្គង់ចំនួន ៤ របស់ប្រទេសអូស្រ្តាលីដែលត្រូវបានផ្អាកនេះ មានប្រមាណ ៣៥% នៃការនាំចេញសាច់គោរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនក្នុងពាណិជ្ជកម្មដែលមានតម្លៃប្រហែល ១.៧ ពាន់លានដុល្លារអូស្ត្រាលី (១.១ ពាន់លានដុល្លារអាមេរិក)។ បន្ថែមពីនេះទៅទៀត ប្រទេសចិនក៏បានដាក់ពន្ធគយលើស្រូវសាឡីអូស្ត្រាលីផងដែរ ជុំវិញការចោទប្រកាន់ថាខ្លួនកំពុងលក់គ្រាប់ធញ្ញជាតិនៅក្នុងប្រទេសចិនក្នុងតម្លៃទាប ជាងការផលិតរបស់ប្រទេសចិន។ ដោយទីក្រុងប៉េកាំងកំពុងពិចារណាលើការដាក់ពន្ធនេះក្នុងចំនួន ៧៣.៦%

  • វិធី ៦ យ៉ាងដែលគ្រាន់នៅផ្ទះក៏លុយហូរចូលដែរ ឲ្យតែដាក់ចិត្តដាក់កាយធ្វើពិតប្រាកដ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 13, 2020 Chan Sreyny

    នៅក្នុងជីវិតរស់នៅសព្វថ្ងៃអ្វីដែលមនុស្សគ្រប់គ្នាខ្លាចជាងគេ​ គឺបំណុលជាប់ខ្លួន ខណៈដែលមនុស្សដែលកើតមកភ្លាមគឺមានបំណុលជាប់ខ្លួនបាត់ទៅហើយ ពោលគឺបំណុលដែលយើងយកមកប្រើក្នុងជីវីតរស់នៅដូចជា កន្លែងស្នាក់នៅ និងការហូបចុកជាដើម។ ដូច្នេះដើម្បីរំដោះខ្លួនពីបំណុល និងមិនចង់ស្ពាយបំណុលជាប់ខ្លួន មនុស្សគ្រប់គ្នាព្យាយាមចេញរកចំណូល ហើយអ្នកខ្លះទៀតស្វះស្វែងរកចំណូលបន្ថែមដើម្បីបំពេញតាមតម្រូវការ។ យ៉ាងណាមិញថ្ងៃនេះ Khmernote Business នឹងដកស្រង់នូវវិធី ៦ យ៉ាងមកបង្ហាញអ្នកដែលចង់រកចំណូលបន្ថែម ដោយគ្រាន់តែនៅផ្ទះក៏លុយចូលដែរឲ្យតែដាក់ចិត្តធ្វើពិតប្រាកដ ដោយសារយើងរស់នៅក្នុងសម័យបច្ចេកវិទ្យា វាមិនពិបាកក្នុងការរកប្រាក់បន្ថែមនោះទេ៖ ១. ចាប់ផ្ដើមសរសេរ blog៖ ការរកចំណូលបន្ថែមតាមរយៈការសរសេរ blog ជាវិធីដែលមានប្រជាប្រិយបំផុត ព្រោះវាចំនាយពេល និងប្រាក់តិចក្នុងការចាប់ផ្ដើម។ បន្ទាប់ពីបង្កើត blog ផ្ទាល់ខ្លួនរួច គឺត្រូវចាប់ផ្ដើមបង្កើតវេទិកា ដែលអ្នកគិតថាមនុស្សនឹងចាប់អារម្មណ៍ក្នុងការអាន ឬ ចែករំលែក

  • Bill Gates៖ « ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចជោគជ័យ ក្នុងការប្រែក្លាយមនុស្សឲ្យងាកមកចាប់អារម្មណ៍លើគ្រោះថ្នាក់នៃរោគរាតត្បាត » បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 13, 2020 Chan Sreyny

    ក្នុងរយៈពេលប៉ុន្មានខែមកនេះ ចាប់តាំងពីវីរុស Covid-19 បាន​ផ្ទុះឡើងនិងរីករាលដាលពាសពេញពិភពលោក សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates គឺជាឥស្សរជនសាធារណៈម្នាក់ដែលនិយាយច្រើនបំផុតទាក់ទងទៅនឹងការឆ្លើយតបជាសកលចំពោះរោគរាតត្បាតនេះ។ ទោះជាយ៉ាងនេះក្ដីកាលពីពេលថ្មីៗនេះ លោកបាននិយាយថា៖ «លោកសង្ឃឹមថាលោកនឹងអាចធ្វើអ្វីៗបន្ថែមទៀត ដើម្បីព្រមានដល់ពិភពលោក អំពីគ្រោះថ្នាក់ដែលអាចកើតមាននៃជំងឺរាតត្បាតជាសកល មុនពេលមេរោគឆ្លងវីរុស Covid-19 ក្លាយជាជំងឺមួយក្នុងចំណោមបញ្ហាសុខភាពសាធារណៈដ៏ធំបំផុតនៅក្នុងទសវត្ស »។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Wall Street Journal ដែលបានចេញផ្សាយកាលពីថ្ងៃ​ច័ន្ទ មហាសេដ្ឋីរូបនេះ បាននិយាយថា៖ « ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចជោគជ័យ ក្នុងការប្រែក្លាយមនុស្សឲ្យមកចាប់អារម្មណ៍លើគ្រោះថ្នាក់នៃរោគរាតត្បាត »។ ជាក់ស្ដែងចំពោះគ្រោះថ្នាក់នៃរោគរាតត្បាត លោក Bill