ព័ត៌មានចុងក្រោយ
  • សេដ្ឋកិច្ចជប៉ុន ដែលធំជាងគេទី៣ លើពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ជាមួយការព្យាករណ៍កាន់តែអាក្រក់ៗទៅ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 18, 2020 Chan Sreyny

    ប្រទេសជប៉ុនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នា២០១៥ ដោយប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅលើពិភពលោកនេះបានធ្លាក់ចុះ ០.៩% នៅក្នុងត្រីមាសទី១ ខណៈដែលប្រទេសនេះកំពុងទប់ទល់នឹងវីរុស Covid-19។ ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុបបន្ទាប់ពីការធ្លាក់ចុះ ១.៩% នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០១៩ ដោយសារការដំឡើងថ្លៃពន្ធ និងព្យុះបានវាយប្រហារប្រទេសជប៉ុនយ៉ាងខ្លាំង មុនពេលដែលជំងឺរាតត្បាតនេះត្រូវបង្ខំឲ្យបិទទ្វារសេដ្ឋកិច្ចទៅទៀត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា វិបត្តិសេដ្ឋកិច្ចត្រូវបានកំណត់ជាពីរត្រីមាសជាប់គ្នានៃកំណើនផលិតផលក្នុងស្រុកសរុបអវិជ្ជមាន ហើយអ្នកវិភាគខ្លះបានព្យាករណ៍ថាសេដ្ឋកិច្ចជប៉ុននឹងកាន់តែយ៉ាប់យ៉ឺនដោយសារផលប៉ះពាល់នៃវីរុស Covid-19 នេះដែលហាក់ដូចជាមិនមានភាពប្រាកដប្រជា។ លោក Naoya Oshikubo សេដ្ឋវិទូជាន់ខ្ពស់ប្រចាំក្រុមហ៊ុន SuMi TRUST មានប្រសាសន៍ថា « យើងរំពឹងថាអ្វីដែលអាក្រក់បំផុតនឹងមិនទាន់មកដល់ទេ ដោយស្ថានភាពអាសន្ននៅក្នុងប្រទេសជប៉ុន និងភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតក្នុងចំណោមបណ្តាប្រទេសលោកខាងលិចកំពុងបន្តធ្វើឱ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ »។ ប៉ុន្តែទោះជាយ៉ាងណាក្ដី

  • រដ្ឋសភាអាមេរិកយល់ព្រមលើកញ្ចប់ទឹកប្រាក់​ចំនួន ៣ទ្រីលានដុល្លារ ជាលើកទី២​ សម្រាប់ទ្រទ្រង់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-19 ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ May 16, 2020 Khmernote

    បក្សប្រជាធិបតេយ្យបានឈ្នះសេចក្តីព្រាងច្បាប់ទឹកប្រាក់ ៣ ពាន់លានដុល្លារអាមេរិក ដែលជាទឹកប្រាក់ច្រើនបំផុតជាប្រវត្តិសាស្ដ្រពីរដ្ឋសភា ក្នុងគោលបំណងផ្តល់ជំនួយ និងការគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺ COVID-19 កាលពីថ្ងៃសុក្រ។ សេចក្ដីព្រាងសម្រាប់ដំណោះស្រាយបន្ទាន់ថ្មីនេះត្រូវបានគេហៅថា Health and Economic Recovery Omnibus Emergency Solutions Act ឬ HEROES Act ហើយច្បាប់ស្រដៀងគ្នាបែបនេះឈ្មោះថា CARES Act ក៏ធ្លាប់បានចុះហត្ថលេខាចូលជាធរមានកាលពីចុងខែមីនា ដោយមានការគាំទ្រគណបក្សទាំងសងខាងផងដែរ។ កញ្ចប់ជំនួយសង្គ្រោះលើកទី២ ត្រូវបានទទួលសំឡេងគាំទ្រ ២០៨ ទល់ ១៩៩ ប៉ុន្តែយ៉ាងណាវាមិនទំនងឆ្លងផុតព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនោះទេ ដោយសារគេគិតថាបក្សប្រជាធិបតេយ្យចង់ប្រជែងជាមួយសំណើច្បាប់របស់បក្សកាន់អំណាច ដែលគ្រោងដាក់នៅខែមិថុនាខាងមុខ។ សេចក្ដីព្រាងច្បាប់ HEROES Act

  • តម្លៃមាសកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈអ្នកបាត់បង់ការងារនៅអាមេរិកឈានដល់ ៣៦ លាននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 16, 2020 Chan Sreyny

    តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុតរយៈពេលបីសប្ដាហ៍ដោយសារព័ត៌មានបានចុះផ្សាយថា ជនជាតិអាមេរិកជិត ៣ លាននាក់បន្ថែមទៀតបានដាក់ពាក្យសុំប្រាក់សង្រ្គោះ ដែលនាំឲ្យចំនួនអ្នកបាត់បង់ការងារដោយសារវីរុស Covid-១៩ បានកើនឡើងដល់ ៣៦ លាននាក់។ ការកើនឡើងយ៉ាងគំហុកនេះបានបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ តម្លៃមាសបានឡើងដល់ចំណុចមួយដែលមិនអាចគ្រប់គ្រងបានគឺ ១,៧៣៦ ដុល្លារអាមេរិកក្នុងមួយអោនកាលពីរសៀលថ្ងៃសុក្រម៉ោងក្នុងប្រទេសថៃ ខណៈពេលដែលតម្លៃមាសក្នុងស្រុកមានតម្លៃ ២៦,៣០០បាត ក្នុង​ទម្ងន់​ ១​បាត (បាត គឺជា​ឯក​តា​រង្វាស់​ទម្ងន់​មាស​ក្នុង​ប្រទេស​ថៃដែល​ក្នុង​មួយ​ ១​បាត​ស្មើនឹង​ ១៥.២៤​ ក្រាម​នៃ​ដុំ​មាស​មិន​ទាន់​កែ​ច្នៃ ឬ​ស្មើនឹង​១៥.១៥​ក្រាម ប្រសិនបើ​លក់​ចេញ​ជា​គ្រឿងអលង្ការ​)។ ជាមួយគ្នានេះតម្លៃលោហៈមានតម្លៃបានកើនឡើង ១៧.៧% ក្នុងរយៈពេល ៦ ខែហើយបានកើនឡើង ៣៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនថៃក្នុងស្រុកមួយបានមានប្រសាសន៍ថា ភាពអត់ការងារធ្វើរបស់សហរដ្ឋអាមេរិកគិតចាប់ពីដើមខែនេះរហូតដល់ថ្ងៃទី៩ ខែឧសភាមានចំនួនសរុប

  • ៥ ចំណុចដែលធ្វើឲ្យវៀតណាមអាចទាក់ចិត្តវិនិយោគិនបរទេសផ្លាស់ប្ដូរផលិតកម្មចេញពីប្រទេសចិន មិនឲ្យទៅបណ្ដាប្រទេសដទៃក្នុងតំបន់អាស៊ាន អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ May 16, 2020 Chan Sreyny

    ឧស្សាហកម្មអចនលទ្រព្យរបស់វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ច្រើននៅពេលដែលវិនិយោគិនបរទេសផ្លាស់ប្ដូរផលិតកម្មចេញពីប្រទេសចិន បន្ទាប់ពីការផ្ទុះឡើង និងរីករាលដាលនៃវីរុស Covid-19។ របាយការណ៍ដែលទើបនឹងចេញថ្មីៗនេះ របស់ក្រុមហ៊ុន VNDIRECT ដែលជាឈ្មួញកណ្តាលនាំមុខគេនៅប្រទេសវៀតណាមបានឲ្យដឹងថា និន្នាការនៃការផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិនត្រូវបានគេបង្ហាញឱ្យឃើញកាន់តែច្បាស់ បន្ទាប់ពីប្រទេសចិនផ្ទុះឡើងនៃវីរុសរាតត្បាត ហើយប្រទេសវៀតណាម ទទួលបានការចាប់អារម្មណ៍ជាងបណ្តាប្រទេសផ្សេងៗ នៅអាស៊ីអាគ្នេយ៍។ តាមរបាយការណ៍ដដែលបានឲ្យដឹងថា វៀតណាមមានភាពទាក់ទាញក្នុងគោលដៅផ្លាស់ប្ដូរផលិតកម្មពីប្រទេសចិនជាងបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ដោយសារកត្តាចំនួន ៥ ដូចជា៖ ទីតាំង តម្លៃដីទាប តម្លៃពលកម្មទាប ពន្ធលើប្រាក់ចំណូលទាប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។ ជាក់ស្ដែងតម្លៃដីឧស្សាហកម្មជាមធ្យមមានតម្លៃ ១០៣.៥ ដុល្លារក្នុងមួយម៉ែត្រការ៉េប្រៀបធៀបនឹងប្រទេសម៉ាឡេស៊ីតម្លៃ (២២.៥ ដុល្លារ) និងប្រទេសថៃតម្លៃ (១៨២.៥ ដុល្លារ)។ ទន្ទឹមនឹងនេះ ពន្ធលើប្រាក់ចំណូលពីអាជីវកម្មរបស់វៀតណាមត្រឹមតែ ២០% ស្ថិតក្នុងចំណោមអត្រាទាបបំផុតនៅអាស៊ីអាគ្នេយ៍

  • ក្រុមហ៊ុន Apple និងក្រុមហ៊ុនអាមេរិកផ្សេងទៀតអាចនឹងត្រូវដាក់ចូលក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបានរបស់ចិន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទប់ស្កាត់ការនាំចេញអេឡិចត្រូនិកទៅក្រុមហ៊ុន Huawei អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 16, 2020 Chan Sreyny

    ប្រទេសចិនបានត្រៀមខ្លួនដាក់ក្រុមហ៊ុនអាមេរិកនៅក្នុងបញ្ជីឈ្មោះ « អង្គភាពដែលមិនអាចជឿទុកចិត្តបាន » ដែលជាផ្នែកមួយប្រឆាំងនឹងវិធានការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ស្កាត់ការនាំចេញអេឡិចត្រូនិកទៅក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ បើយោងតាមរបាយការណ៍ពីកាសែត globaltimes បានឲ្យដឹងថា វិធានការណ៍នេះរួមមានការបើកការស៊ើបអង្កេត និងការដាក់កម្រិតលើក្រុមហ៊ុនអាមេរិកដូចជា Apple Inc, Cisco Systems Inc, Qualcomm Inc ក៏ដូចជាការផ្អាកការទិញយន្តហោះ Boeing Co ផងដែរ។ យ៉ាងណាមិញក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងធ្វើវិសោធនកម្មច្បាប់នៃការនាំចេញដើម្បី កំណត់គោលដៅយុទ្ធសាស្រ្តក្នុងការទិញ Semiconductor (ឈីប) របស់ក្រុមហ៊ុន Huawei ដែលជាផលិតផ្ទាល់នៃសូហ្វវែរ និងបច្ចេកវិទ្យាមួយចំនួនរបស់សហរដ្ឋអាមេរិក៕ ប្រភព៖ channelnewsasia

  • ទុរេន និងមង្ឃុតថៃ ត្រូវបានបញ្ជាទិញ និងដឹកជញ្ជូនជាង ៨០ តោន ទៅកាន់ប្រទេសចិនជាលើកដំបូងក្នុងអំឡុងវិបត្តិ​ Covid-19 នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 16, 2020 Chan Sreyny

    ថៃ៖ នាយកដ្ឋានកសិកម្ម (DA) បាននិយាយថា ថៃបាននាំចេញផ្លែទុរេន និងមង្ឃុតទៅកាន់ប្រទេសចិនជាលើកដំបូងហើយបានដឹកជញ្ជូនទៅដល់ប្រទេសដែលជាទីផ្សារធំបផុតរបស់ខ្លួននាថ្ងៃសុក្រកន្លងម្សិលមិញនេះ។ លោក Sermsuk Salakpet អគ្គនាយកនៃអគ្គនាយកដ្ឋានគយបានឲ្យដឹងថា ផ្លែទុរេនប្រមាណ ១៨ តោន និងមង្ឃុតចំនួន ៦៤ តោនដែលមានតម្លៃ ៦ លានបាតបានដឹកទៅដល់ចំណុចត្រួតពិនិត្យគយនៅព្រំដែន Dongxing ក្នុងតំបន់ស្វយ័ត Guangxi នៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។ ប្រភពដដែលបានឲ្យដឹងថា ផ្លែឈើទាំងនេះត្រូវបាបញ្ជាទិញ និងដឹកជញ្ជូនពីប្រទេសថៃទៅកាន់ប្រទេសវៀតណាម ហើយត្រូវបញ្ជូនបន្តតាមរថភ្លើងទៅកាន់ប្រទេសចិន។ ខណៈជំងឺរាតត្បាត Covid-19 បានបង្ខំឲ្យបិទច្រកព្រំដែនចិន – វៀតណាមក្នុងខេត្ត

  • រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់រោងចក្រកាត់ដេរឲ្យផលិតម៉ាស់ ឧបករណ៍វេជ្ជសាស្រ្ត និង​សម្លៀកបំពាក់ការពារសម្រាប់ប្រើប្រាស់ក្នុងស្រុក និងសម្រាប់នាំចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 16, 2020 Chan Sreyny

    រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះបានយល់ព្រមលើសំណើរបស់មាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងបានលើកទឹកចិត្តដល់រោងចក្រកាត់ដេរឲ្យផលិតម៉ាស់គ្រប់ប្រភេទ ឧបករណ៍វេជ្ជសាស្រ្ត និង​សម្លៀកបំពាក់ការពារសម្រាប់ប្រើប្រាស់ក្នុងស្រុក និងសម្រាប់នាំចេញ។ យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ញើទៅប្រធាន (GMAC) បានឲ្យដឹងថា នៅក្នុងវិបត្តិកូវីដ-១៩ នេះ ម៉ាស់គ្រប់ប្រភេទ ឧបករណ៍វេជ្ជសាស្រ្ត និងសម្លៀកបំពាក់ការពារ គឺកម្ពុជា និងពិភពលោកកំពុងត្រូវការបំផុតដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងនេះ។ អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាវិជ្ជាជីវៈលោក ហេង សួរ កាលពីពេលកន្លងទៅនេះបានឲ្យដឹងថាការនាំចេញសម្លៀកបំពាក់ និងស្បែកជើងត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះពី ៥០-៦០% នៅត្រីមាសទី២ ឆ្នាំនេះដោយសារផលប៉ះពាល់នៃការរាតត្បាត។ ខណៈការនាំចេញក្នុងត្រីមាសទី១ មានចំនួន ៨០% ធៀបនឹងឆ្នាំមុនៗ បន្ទាប់ពីវីរុសកូវីដ-១៩ បានផ្ទុះឡើងនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារធំបំផុតនៃផលិតផលកាត់ដេរកម្ពុជានៅខែកុម្ភៈ។ បន្ថែមពីនេះការបង្វែផលិតកម្មមកផលិតសម្ភារៈពេទ្យ នឹងជួយបញ្ចៀសរោងចក្រពីការបិទទ្វារ

  • លោក Narendra Modi សន្យាបញ្ចេញកញ្ចប់ទឹកប្រាក់ ២៦៦ ពាន់លានដុល្លារ ដើម្បីទ្រទង់សេដ្ឋកិច្ចពីវីរុសកូរ៉ូណា ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ May 15, 2020 Khmernote

    ប្រទេសឥណ្ឌាបានប្តេជ្ញាបញ្ចេញទឹកប្រាក់ ២៦៦ ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលខ្សោយរបស់ខ្លួនក្នុងអំឡុងពេលវិបត្តិជំងឺ COVID-19 ។ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានប្រកាសការសម្រេចនេះនៅក្នុងសុន្ទរកថាថ្នាក់ជាតិកាលពីថ្ងៃអង្គារ ដោយរួមបញ្ចូលទាំងវិធានការណ៍ថ្មីៗជាមួយសកម្មភាពដែលបានអនុវត្តរួចហើយដូចជា៖ ធនាគារកណ្តាលត្រូវមានប្រាក់ទ្រទ្រង់គ្រប់គ្រាន់ ក៏ដូចជាកញ្ចប់សកម្មភាពជំរុញមុនៗ ដែលមានតម្លៃ ២៣ ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រជាជនក្រីក្រ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអ្នកស្រី Nirmala Sitharaman បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីផែនការនេះកាលពីថ្ងៃពុធ ដោយអ្នកស្រីបាននិយាយថា អាជីវកម្មខ្នាតតូចនឹងអាចទទួលបានប្រាក់កម្ចីជិត ៤០ ពាន់លានដុល្លារ ដោយមិនចាំបាច់ផ្តល់ទ្រព្យបញ្ចាំរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ អ្នកស្រីបានបន្ថែមថាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសឥណ្ឌាក៏នឹងត្រូវបានទ្រទ្រង់ពីរដ្ឋាភិបាលដូចគ្នា ដោយពួកគេអាចធ្វើការខ្ចីប្រាក់រហូតដល់ ២៦.៥ លានដុល្លារ ដើម្បីការពារអាជីវកម្មរបស់ពួកគេពីហានិភ័យផ្សេងៗ៕ អត្ថបទ៖