- អាជីវកម្មអាជីវកម្ម May 20, 2020 Chan Sreyny
គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារទី១៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ បានធ្វើការសម្រេចចិត្តថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc ត្រូវឆ្លងកាត់ការស្ដារនីតិសម្បទាតាមរយៈតុលាការក្ស័យធននៅក្នុងសេចក្ដីសម្រេច «ពិបាក ប៉ុន្តែចាំបាច់» ដែលអាចបង្កើតជំំហានស្មុគស្មាញ និងកាន់តែពិបាកដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ នេះបើយោងតាមនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា។ លោកនាយករដ្ឋមន្រ្តីបានបកស្រាយថា គណៈរដ្ឋមន្រ្តីបានសម្រេចចិត្តបោះបង់ចោលការផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនអាកាសចរណ៍ ព្រោះត្រូវតែសន្សំប្រាក់សម្រាប់គម្រោងផ្តល់ជំនួយដែលចាំបាច់ដើម្បីកាត់បន្ថយវិបត្តិ Covid-19 និងពង្រឹងសេដ្ឋកិច្ចឡើងវិញ។ លោកបានលើកឡើងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកទាក់ទងនឹង Thai Airways ប៉ុន្តែវាគឺជារឿងមួយដែលខ្ញុំដឹងថាជាផលប្រយោជន៍ល្អបំផុតសម្រាប់សាធារណជន និងប្រទេសរបស់យើង »។ គួរឲ្យដឹងផងដែរថារដ្ឋាភិបាលបានដាក់ចេញនូវជម្រើសបី សម្រាប់ស្ដារឡើងវិញនៃ Thai Airways
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 19, 2020 Khmernote
អត្រាគ្មានការងារធ្វើនៅទីក្រុងហុងកុងបានកើនឡើងដល់ ៥.២% ពីខែកុម្ភៈដល់ខែមេសា ពោលគឺកើនឡើងពី ៤.២% សម្រាប់រយៈពេល ៣ខែកន្លងទៅ ដែលអត្រានេះឈានដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ ដែនដីនេះក៏នឹងពង្រីកវិធានការណ៍រក្សារគម្លាតរហូតដល់ថ្ងៃទី០៤ ខែមិថុនា នោះមានន័យថាការប្រារព្ធពិធីប្រចាំឆ្នាំសម្រាប់ឧទ្ទិសដល់អ្នកស្លាប់នៅក្នុងបាតុកម្មលើទីលាន Tiananmen ឆ្នាំ១៩៨៩នៅទីក្រុងប៉េកាំង នឹងមិនត្រូវបានធ្វើឡើងជាលើកដំបូងក្នុងរយៈពេល៣១ឆ្នាំ។ អត្រាអ្នករកការងារធ្វើមិនបាន (unimployment) ក៏កើនឡើងផងដែរដោយបន្ថែម ១% ឡើងដល់ ៣.១% នៅក្នុងខែមេសា ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ។ ចំនួនអ្នកអត់ការងារធ្វើបានកើនឡើងពី ៤០,៣០០ ទៅ ២០២,៥០០នាក់ នៅត្រឹមថ្ងៃទី៣០ ខែមេសា ខណៈពេលដែលចំនួនអ្នករកការងារធ្វើមិនបាន បានកើនឡើងប្រហែល ៣៥,៨០០នាក់ ទៅដល់ ១១៨,៦០០នាក់។
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 19, 2020 Khmernote
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qantas Airways លោក Alan Joyce បាននិយាយនៅថ្ងៃអង្គារថា ក្រុមហ៊ុន Qantas Airways Ltd អាចដំណើរការហោះហើរក្នុងស្រុករបស់ខ្លួនបាន ៤០-៥០% ត្រឹមខែកក្កដាខាងមុខ ប្រសិនបើរដ្ឋនានាបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន ហើយពួកគេរំពឹងថានឹងផ្តល់ជូននូវតម្លៃទាប និងងាយស្រួលដោយគ្មានវិធានការណ៍រក្សាគម្លាតនោះទេដើម្បីជំរុញតម្រូវការធ្វើដំណើរ។ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងដាក់ចេញនូវវិធានការណ៍នៅលើយន្តហោះចាប់ពីថ្ងៃទី១២ ខែមិថុនា ដូចជាការផ្តល់ម៉ាស់និងក្រដាសសើមជូតដៃ ដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅដល់អ្នកដំណើរ ប៉ុន្តែក្រុមហ៊ុននឹងមិនទុកកៅអីកណ្តាលឱ្យនៅទំនេរឡើយ។ លោកបាននិយាយថា ដើម្បីបំពេញតាមស្តង់ដារអូស្ត្រាលីសម្រាប់ការរក្សាគម្លាត ១.៥ ម៉ែត្រ យន្តហោះ Airbus SE A320 ដំណើរការដោយក្រុមហ៊ុន Jetstar (បុត្រសម្ព័ន្ធរបស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 19, 2020 Chan Sreyny
គម្រោងសាងសង់ផ្លូវល្បឿនលឿន (Expressway )ភ្នំពេញ-ក្រុងព្រះសីហនុគិតត្រឹមខែមេសា ឆ្នាំ២០២០ នេះ សម្រេចបាន ២០.៦៥% និងដោះស្រាយបានផលប៉ះពាល់បាន ៨៨.៨៤% ហើយ នេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃនេះ។ គួររំលឹកផងដែរថាផ្លូវល្បឿនលឿននេះមានប្រវែង ប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២ ពាន់លានដុល្លារអាមេរិក ដោយប្រើរយៈពេលចំនួន ៤៨ខែ ក្នុងការសាងសង់។ បន្ថែមពីនេះបន្ទាប់ពីបើកការដ្ឋានសាងសង់នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 19, 2020 Chan Sreyny
ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ SoftBank បន្ទាប់ពីមូលនិធិ Vision របស់ខ្លួននៅក្នុងក្រុមហ៊ុនបានប្រកាសពីការខាតបង់ចំនួន ១៨ ពាន់លានដុល្លារ។ មហាសេដ្ឋីចិន Jack Ma ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤១.៨ ពាន់លានដុល្លារគឺជាអ្នកលេចធ្លោចុងក្រោយដែលបានឈានជើងចេញពីក្រុមហ៊ុន SoftBank Group កាលពីថ្ងៃច័ន្ទបានបង្ហាញពីការខាតបង់ប្រចាំឆ្នាំសរុបចំនួន ១៣ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះគិតត្រឹមថ្ងៃទី៣១ ខែមីនា។ ខណៈស្ថាបនិក Uniqlo លោក Tadashi Yanai បានលាឈប់ពីក្រុមហ៊ុន SoftBank ក្រុមប្រឹក្សាភិបាលនៅខែធ្នូ និងស្ថាបនិក Nidec
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 19, 2020 Chan Sreyny
យោងតាមរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា អង់គ្លេសអាចនឹងដាក់ចេញវ៉ាក៉សាំងការពារវីរុស Covid-19 ចំនួន ៣០ លាននៅដើមខែកញ្ញាឆ្នាំ២០២០ នេះ។ នៅក្នុងសេចក្ដីប្រកាសមួយកាលពីពេលថ្មីៗនេះៗ រដ្ឋាភិបាលអងគ្លេសបាននិយាយថា អង៉គ្លេសនឹងក្លាយជាប្រទេសដំបូងគេ ដែលបានផ្ដល់នូវការចាក់វ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យ Oxford ប្រសិនបើវាបង្ហាញថាទទួលបានជោគជ័យក្នុងការសាកល្បងព្យាបាល។ គួរឲ្យដឹងផងដែរថា កាលពីខែមេសា សាកលវិទ្យាល័យ Oxford បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណជាមួយក្រុមហ៊ុន AstraZeneca ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនផលិតឱសថខ្នាតយក្ស និងចែកចាយវ៉ាក់សាំងនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេសលោក Alok Sharma បានបង្ហាញថវិកាចំនួន ៦៥.៥ លានផោន (៧៩ លានដុល្លារ) ជាថវិកាថ្មីរបស់រដ្ឋាភិបាលសម្រាប់គម្រោងនេះ កាលពីថ្ងៃអាទិត្យ។
- អាជីវកម្មអាជីវកម្ម May 19, 2020 Chan Sreyny
សព្វថ្ងៃមនុស្សភាគច្រើនទទួលស្គាល់បញ្ហាបំពុលបរិយាកាសដោយប្លាស្ទិក ហើយមនុស្សជាច្រើនទៀតបានកំពុងរកវិធីដោះស្រាយ និងទប់ស្កាត់ការបំពុលទាំងនោះ។ ជាក់ស្ដែងដើម្បីទប់ទល់នឹងបរិមាណកាកសំណល់ដែលមិនចេះរីងស្ងួត និងកើនឡើងកាន់តែច្រើនឡើងៗពីការប្រើប្រាស់ប្រចាំថ្ងៃ ប្រជាជន និងរដ្ឋាភិបាលនៅតាមបណ្ដាប្រទេសជាច្រើនកំពុងព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលជាកាកសំណល់ចំណាយពេលរាប់ពាន់ឆ្នាំដើម្បីរំលាយ។ ក្នុងចំណោមអ្នកដែលបានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកលោក Toby McCartney ជាវិស្វករដែលបានមើលឃើញពីប្រយោជន៍នៃប្រើប្រាស់កាកសំណល់ប្លាស្ទិក។ បុរសជនជាតិ Scotland រូបនេះបានប្រើប្រាស់កាកសំណល់ប្លាស្ទិកធ្វើជាកៅស៊ូសម្រាប់ចាក់លើថ្នល់ដែលមានភាពធន់ ជាប់រឹងមាំ ជាងថ្នល់ធ្វើពីកៅស៊ូធម្មតារហូតដល់ទៅ ៣ដង។ ការបង្កើតភាពច្នៃប្រឌិត ជាមួយនឹងគុណសម្បត្តិដ៏អស្ចារ្យនេះ Toby McCartney នាយកប្រតិបត្តិក្រុមហ៊ុនសាងសង់ថ្នល់ MacRebur បានឲ្យដឹងថា មានរឿងពីរយ៉ាងដែលអាចឲ្យរូបលោកនឹកឃើញពីរបៀបនៃការប្រើប្រាស់កាកសំណល់នេះឲ្យមានប្រយោជន៍ ហើយបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនមួយនេះឡើង។ គំនិតនេះបានកើតឡើងនៅពេលដែលនាយកប្រតិបត្តិរូបនេះកំពុងធ្វើការនៅប្រទេសឥណ្ឌា ភាគខាងត្បូង ដោយជួយមនុស្សដែលធ្វើការនៅកន្លែងចាក់សំរាម និង អ្នករើសសំរាមដែលការងាររបស់ពួកគេ គឺប្រមូលរបស់របរដែលអាចប្រើឡើងវិញបាន ហើយបំលែងវាឱ្យក្លាយពីសំរាមទៅជារបស់អ្វីមួយដែលមានប្រយោជន៍ម្តងទៀត។
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 19, 2020 Chan Sreyny
ចាប់តាំងពីឆ្នាំ១៩៦០ មក អាស៊ីបានក្លាយជាតំបន់រោងចក្រកាត់ដេរពិភពលោក ដោយបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងកាបូបដែលមានតម្លៃប្រហែល ៦៧០ ពាន់លានដុល្លារក្នុងមួយឆ្នាំទៅកាន់ទ្វីបអឺរ៉ុបសហរដ្ឋ អាមេរិក និងបណ្តាប្រទេសនៅអាស៊ីដែលមានសេដ្ឋកិច្ចធំៗ។ ប៉ុន្តែឧស្សាហកម្មដែលជាបង្គោលសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ កំពុងត្រូវបានរាំងស្ទះឲ្យនៅស្ងៀមទ្រឹង ដោយសារវីរុសកូរ៉ូណា ដែលធ្វើឲ្យកម្មករក្នុងវិស័យនេះរាប់រយលាននាក់ត្រូវធ្លាក់ក្នុងវិបត្តសេដ្ឋកិច្ច។ ជាក់ស្ដែងបន្ទាប់ពីហាងដែលមិនចាំបាច់ត្រូវបានបិទនៅក្នុងប្រទេសជាច្រើន ហើយប្រជាជនត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះដើម្បីការពារការរីករាលដាលនៃជំងឺនេះបន្ថែមទៀត អ្នកលក់រាយអន្តរជាតិធំៗដូចជា ASOS Plc និង New Look បានលុបចោលការបញ្ជាទិញជាមួយអ្នកផលិតសម្លៀកបំពាក់។ ក្នុងនោះម្ចាស់រោងចក្រនៅមីយ៉ាន់ម៉ា បង់ក្លាដែស និងកម្ពុជាបានបិទទ្វាររោងចក្ររាប់ពាន់ ហើយកម្មករខ្លះក៏ទទួលបានប្រាក់ឈ្នួលតិចតួច និងខ្លះទៀតមិនទទួលបានតែម្ដង។ យោងតាមសមាគមរោងចក្រកាត់ដេរបានឱ្យដឹងថា ដើម្បីបញ្ចប់ការបញ្ជាទិញដែលមិនទាន់សម្រេច ប្រហែលពាក់កណ្តាលនៃរោងចក្រកាត់ដេរចំនួន ៤០០០ របស់ប្រទេសបង់ក្លាដែសបានបើកដំណើរការជាថ្មី។ ដោយឡែករោងចក្រប្រមាណជា










