ព័ត៌មានចុងក្រោយ
  • ថៃអាចនឹងត្រូវប្រើពេល ៣ឆ្នាំ ដើម្បីធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចត្រលប់ទៅធម្មតាវិញប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ បន្ទាប់ពីមានជំងឺរាតត្បាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 21, 2020 Chan Sreyny

    វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃ (TDRI) បាននិយាយថា ប្រទេសថៃទំនងជាចំណាយពេល ៣ឆ្នាំ ដើម្បីវិលត្រលប់ទៅរកស្ថានភាពសេដ្ឋកិច្ចធម្មតាវិញប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ បន្ទាប់ពីមានជំងឺរាតត្បាត។ ថ្លែងនៅក្នុងសិក្ខាសិលាដែលធ្វើឡើងដោយសភាពាណិជ្ជកម្មថៃ (TCC) លោក Somkiat Tangkitvanich ប្រធានអង្គការ TDRI បានមានប្រសាសន៍ថា វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយការផ្ទុះឡើងនៃមេរោគនេះត្រូវបានគេរំពឹងថានឹងមានទំហំធំជាងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨។ នាឱកាសនោះលោកបានលើកឡើងថា យើងមិនដឹងទេថា តើវិបត្តិនេះនឹងមានទំហំធំជាងវិបត្តិសេដ្ឋកិច្ចក្នុងទសវត្សឆ្នាំ១៩៣០ ឬ យ៉ាងណាទេ ។ ប៉ុន្តែទោះយ៉ាងណាក្តី TDRI រំពឹងថាវានឹងចំណាយពេលមួយឆ្នាំទៅ ១៨ ខែដើម្បីបង្កើតនិងចែកចាយវ៉ាក់សាំងហើយរហូតដល់ ៣ ឆ្នាំសម្រាប់សេដ្ឋកិច្ចថៃអាចនឹងវិលត្រឡប់ទៅរកកម្រិត ២០១៩ វិញ។ យោងតាមលោក Somkiat

  • វិបត្តិជំងឺ COVID-19 ធ្វើឱ្យអ្នកចូលមកទស្សនាប្រទេសជប៉ុន បានធ្លាក់ចុះរហូតដល់ ៩៩.៩% ក្នុងខែមេសា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 20, 2020 Khmernote

    ចំនួនអ្នកទេសចរបរទេសមកកាន់ប្រទេសជប៉ុនបានធ្លាក់ចុះ ៩៩.៩% ក្នុងខែមេសា (ធៀបនឹងមួយឆ្នាំមុន) ដោយសារតែជំងឺរាតត្បាត COVID-19 បានបង្អាក់ទេសចរណ៍របស់ប្រទេសមួយនេះ។ អង្គការទេសចរណ៍ជាតិជប៉ុនប៉ាន់ស្មានថា មានតែជនបរទេសចំនួន ២,៩០០ នាក់ប៉ុណ្ណោះ ដែលបានចូលមកទស្សនាជប៉ុនកាលពីខែមុន។ តួលេខនេះបង្ហាញពីការធ្លាក់ចុះប្រចាំខែ ៧ដង ជាប់ៗគ្នា និងជាអត្រាទាបបំផុត ចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមរក្សាទុកទិន្នន័យក្នុងឆ្នាំ១៩៦៤ ដែលកាលនោះគឺជាឆ្នាំនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ វាក៏ជាលើកទី១ផងដែរ ដែលចំនួនអ្នកទេសចរសរុបប្រចាំខែបានធ្លាក់ចុះក្រោម ១០,០០០នាក់។ ក្នុងនោះមានភ្ញៀវទេសចរប្រមាណ ៣០០នាក់ មកពីប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក និង ២០០នាក់ទៀត មកពីប្រទេសចិន និងវៀតណាម។ មានភ្ញៀវទេសចរតិចជាង ១០នាក់ មកពីប្រទេសអាឡឺម៉ង់ អ៉ីតាលី

  • FACEBOOK ទើបតែបង្កើត Platform ពាណិជ្ជកម្មអេឡិចត្រូនិកថ្មីមួយហៅថា Shops សម្រាប់បម្រើដល់អាជីវកម្ម​ខ្នាត​តូច អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 20, 2020 Khmernote

    ក្រុមហ៊ុន Facebook កំពុងធ្វើការជំរុញដ៏សំខាន់ថ្មីមួយទៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដោយនៅថ្ងៃនេះផ្ទាល់ក្រុមហ៊ុនបានប្រកាសបើកដំណើរការ Platform ថ្មីមួយឈ្មោះថា «Shops» ដើម្បីជាមធ្យោបាយសម្រាប់ការលក់ទំនិញនៅលើ Facebook និង Instagram ដោយឥតគិតថ្លៃសេវា។ Shops នឹងត្រូវបានបំពាក់ដោយសេវាកម្មរបស់ភាគីទីបី រួមមាន Shopify, BigCommerce និង Woo ដែលត្រូវបានរចនាឡើងដើម្បីប្រែក្លាយបណ្តាញសង្គមទៅជាគោលដៅទិញទំនិញលំដាប់កំពូល។ នាយកប្រតិបត្តិលោក Mark Zuckerberg បានប្រាប់ឱ្យដឹងនៅក្នុងការ Live មួយថា ការពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងមានសារៈសំខាន់ ដើម្បីចាប់ផ្តើមកសាងសេដ្ឋកិច្ចឡើងវិញ ខណៈពេលដែលជំងឺរាតត្បាត COVID-19 នៅតែបន្ត។ គាត់បាននិយាយថា៖«ប្រសិនបើអ្នកមិនអាចបើកហាង ឬភោជនីយដ្ឋាន អ្នកនៅតែអាចបើកបញ្ជាទិញតាមអ៉ីនធឺណេត

  • មហាសេដ្ឋីបច្ចេកវិទ្យា ២ រូប ណែនាំសៀវភៅមួយដែលអាចជួយក្នុងការថប់បារម្ភ និងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ដែលមនុស្សសម័យថ្មីនេះគួរអាន បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 20, 2020 Chan Sreyny

    នៅពេលដែលយើងថប់បារម្ភ និងពិបាកក្នុងការសម្រេចចិត្តតើយើងត្រូវធ្វើដូចម្ដេច ដើម្បីគេចចេញពីស្ថានភាពបែបនេះ? ជាការពិតមនុស្សជាច្រើនមានវិធីសាស្រ្តខុសគ្នាៗ ដើម្បីដោះស្រាយវាប៉ុន្តែពេលខ្លះហាក់ដូចជាមិនមានប្រសិទ្ធភាពទាល់តែសោះ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិ​ក្រុមហ៊ុន Twitter និង Square លោក Jack Dorsey និងសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានណែនាំនូវសៀវភៅមួយអំពីការធ្វើសមាធិសម្រាប់ដោះស្រាយភាពតានតឹង និងភាពមិនប្រាកដប្រជា ដែលមានចំណងជើងថា “21 Lessons for the 21st Century” និពន្ធដោយដោយប្រវត្តិវិទូ និងទស្សនវិទូលោក Yuval Noah Harari។ នៅក្នុងសៀវភៅដ៏ពិសេសនេះ បង្កប់នូវអត្ថបទមួយអំពី

  • ក្រសួងកសិកម្មនិងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិចាប់ដៃគ្នា អភិវឌ្ឍផលិតកម្មដំណាំស្រូវនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ  ដើម្បីប្រកួតប្រជែងនឹងប្រទេសជិតខាង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 20, 2020 Chan Sreyny

    នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខា ជាមួយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute, IRRI) លើឯកសារផែនការ ៤ឆ្នាំស្តីពី ” កិច្ចសហការរួមគ្នាក្នុងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ឋផលិតកម្មស្បៀង”។ យោងតាមការបង្ហោះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននេះបន្តិចបានឲ្យដឹង​ថាឯកសារនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាមួយបណ្ឌិត Dr. Yurdi Yasmi តំណាងអង្គការ IRRI ប្រចាំកម្ពុជា

  • មហាសេដ្ឋីវ័យក្មេង Mark Zuckerberg និង ភរិយាបានបរិច្ចាគថវិកា ៨០ម៉ឺនដុល្លារជួយដល់ភោជនីយដ្ឋាននៅតំបន់ឆ្នេរ និងសន្យា​បរិច្ចាគភាគហ៊ុន Facebook 99% នៅពេលអនាគត បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 20, 2020 Chan Sreyny

    យោងតាមរបាយការណ៍របស់ SFGate បានឲ្យដឹងថាស្ថាបនិកហ្វេសប៊ុក Mark Zuckerberg និងភរិយា Priscilla Chan បានបរិច្ចាគថវិកា ៨០ ម៉ឺនដុល្លារដល់ភោជនីយដ្ឋានដែលពួកគេចូលចិត្តនៅតំបន់ឆ្នេរចំនួន ៨។ ក្នុងនោះភោជនីយដ្ឋាននីមួយៗ នឹងទទួលបានទឹកប្រាក់ ១០ ម៉ឺនដុល្លារ ដែលអាចជួយឲ្យពួកគេរក្សាដំណើរការ និងតស៊ូក្នុងអំឡុងពេលមានរោគរាតត្បាត Covid-19 នេះ។ ប្រភពដដែលបានឲ្យដឹងផងដែរថា ប្ដីប្រពន្ធដែលមិនចេះនឿយណាយធ្វើរឿងសប្បុរសធម៌មួយគូនេះ បានសន្យាបរិច្ចាគភាគហ៊ុនក្រុមហ៊ុនហ្វេសប៊ុក​របសពួកគេចំនួន ៩៩% មុនពេលពួកគេស្លាប់ទៅកាន់មូលនិធិសប្បុរសធម៌។ អ្នកនាំពាក្យមួយរូបបានប្រាប់ទៅកាន់ Business Insider ថា « Mark និងភរិយារបស់លោក បានផ្តល់ប្រាក់ដល់ភោជនីយដ្ឋានចំនួន ៨

  • ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Vietjet ប្រើយុទ្ធសាស្រ្តចែកសំបុត្រហោះហើរក្នុងស្រុកឥតគិតថ្លៃជាង ២០ម៉ឺនសំបុត្រ ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងស្រុក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 20, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Vietjet របស់វៀតណាម កំពុងផ្ដល់សំបុត្រហោះហើរក្នុងស្រុកជាង ២០០,០០០ សំបុត្រឥតគិតថ្លៃ (តែត្រូវរាប់បញ្ចូលពន្ធថ្លៃសេវា) ចាប់ពីថ្ងៃទី៥ ខែឧសភាមក រហូតដល់ថ្ងៃទី៣០ ខែមិថុនា។ ការផ្ដល់សំបុត្រហោះហើរឥតគិតថ្លៃនេះគឺដើម្បីឆ្លើយតបទៅនឹងកម្មវិធី “ ប្រជាជនវៀតណាមធ្វើដំណើរនៅប្រទេសវៀតណាម” របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ជាមួយគ្នានេះការផ្ដល់សំបុត្រឥតគិតថ្លៃនេះ ក៏ជាយុទ្ធសាស្រ្តមួយជួយស្ដារប្រតិបត្តិការរបស់ក្រុមហ៊ុនឡើងវិញ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ជាច្រើនជាប់គាំង ដោយសាររងផលប៉ះពាល់ពីការរីករាលដាលនៃវីរុស Covid-19។ បន្ថែមពីនេះទៅទៀតក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងក្លាយជាអ្នកត្រួសត្រាយផ្លូវថ្មីក្នុងការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការធ្វើដំណើរ។ គួរបញ្ជាក់ផងដែរថា មុននេះក្រុមហ៊ុន Vietjet ទើបតែបញ្ចប់ការផ្សព្វផ្សាយពិសេសនៃសំបុត្រសន្សំប្រាក់ដែលមានតម្លៃត្រឹមតែ ១៨,០០០ ដុង (០.៧៧

  • ចិនកំពុងស្តុកស្បៀង និងប្រេងសម្រាប់ប្រើប្រាស់រយៈពេលវែង ដោយភ័យខ្លាចថាការនៅតែបន្តរីករាលដាលរបស់វីរុស Covid-19 នឹងធ្វើឲ្យមានកង្វះខាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 20, 2020 Chan Sreyny

    ប្រទេសចិនបាននឹងកំពុងបង្កើនស្តុកស្បៀង និងថាមពលរបស់ខ្លួននៅឆ្នាំនេះ ដោយទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះតម្លៃប្រេងឆៅ តាំងពីមុនពេលមានជំងឺរាតត្បាត Covid-19 រីករាលដាលប៉ះពាល់ដល់ការផ្គត់ផ្គង់។ សេដ្ឋកិច្ចធំទី២ របស់ពិភពលោកដែលមានផ្ទៃដីដាំដុះមានកំណត់ កំពុងប្រឈមនឹងសម្ពាធក្នុងការបង្កើនការផ្គត់ផ្គង់ស្បៀងអាហារ ខណៈតម្លៃអាហារចាប់ផ្ដើមឡើងខ្ពស់កាលពីឆ្នាំមុន មុនការផ្ទុះឡើងនៃវីរុស។ ជាមួយគ្នានេះដែរការបិទប្រទេស និងការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ បានបង្កឲ្យមានការរាំងស្ទះដល់ការដឹកជញ្ជូន ហើយការរាំងស្ទះទាំងនោះបានបង្ហាញពីភាពងាយរងគ្រោះនៃបណ្តាញផ្គត់ផ្គង់ពិភពលោកហើយការភ័យខ្លាចនៃកង្វះខាតស្បៀងអាហារបានឈានមុខគេនៅក្នុងប្រទេសទាំងនៅក្នុងសេដ្ឋកិច្ចដែលមានការអភិវឌ្ឍនិងកំពុងរីកចម្រើន។ ជាក់ស្ដែងអ្នកប្រើប្រាស់នៅប្រទេសចិននៅតែមានការព្រួយបារម្ភអំពីផលប៉ះពាល់ ដោយសាតែវីរុសនៅតែបន្តរីករាលដាលពាសពេញពិភពលោក។ លោក Arlan Suderman ប្រធានសេដ្ឋវិទូខាងទំនិញនៃក្រុមហ៊ុន INTL FCStone បាននិយាយនៅក្នុងគេហទំព័រ tweeter ថា «ប្រជាជននៅប្រទេសចិនមានការភ័យខ្លាចថាវីរុស Covid-19 នេះ នឹងបិទកំពង់ផែរបស់ពិភពលោកដែលធ្វើឱ្យពួកគេមិនអាចនាំចូលទំនិញបាន។ ដូចនេះពួកគេកំពុងបង្កើនការផ្គត់ផ្គង់ ខណៈពេលដែលទំនិញមានតម្លៃថោក និងមានច្រើន »។