- សេដ្ឋកិច្ចសេដ្ឋកិច្ច May 19, 2020 Chan Sreyny
តម្លៃមាសបានលោតឡើងដលកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំ ចុងក្រោយនេះកាលពីម្សិលមិញដោយឈានដល់តម្លៃ ១,៧៦០ ដុល្លារក្នុងមួយអោន នេះដោយផ្អែកលើការការកត់សម្គាល់របស់ប្រធានធនាគារកណ្តាលអាមេរិកស្តីពីការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក និងការរាតត្បាត។ ជាមួយគ្នានេះតម្លៃមាសគិតជាប្រាក់ដុល្លារបានឡើងដល់ ១ ៧៦២.២៣ ក្នុងមួយអោន ខណៈតម្លៃមាសដុំបានគិតជាប្រាក់បាតបានឡើងដល់ ២៦,៦០០ បាតក្នុងទម្ងន់ ១បាត (ខ្នាតក្នុងប្រទេសថៃ) និងតម្លៃគ្រឿងអលង្ការមាស ឡើងដល់ ២៧,១០០ បាតក្នុង ១ទម្ងន់បាត។ ការកើនឡើងជាថ្មីម្ដងទៀតនេះ បានធ្វើឲ្យប្រជាជនថៃបានតម្រង់ជួរគ្នាយ៉ាងហូរហែនៅតាមដងផ្លូវ Yaowarat កាលពីម្សិលមិញដើម្បីលក់មាស និងគ្រឿងអលង្ការរបស់ពួកគេ។ ដោយកាលពីខែមេសាកន្លងមក ប្រជាជនធ្លាប់បានតម្រង់ជួរយ៉ាងវែងដើម្បីលក់មាសម្ដងរួចមកហើយដែលបង្កហានិភ័យយ៉ាងខ្លាំងដល់ហាងទិញ និងលក់មាសចំពោះវិបត្តិសាច់ប្រាក់សុទ្ធ។ លោក Tanarat Pasawongse នាយកប្រតិបត្តិក្រុមហ៊ុនធំមួយក្នុងប្រទេសថៃបាន និយាយថាការកត់សម្គាល់របស់ប្រធានធនាគារកណ្តាលអាមេរិក
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 19, 2020 Chan Sreyny
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៨ ខែឧសភាថា ប្រទេសចិនគាំទ្រដល់ការស៊ើបអង្កេតប្រភពនៃវីរុស Covid-19 ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក បន្ទាប់ពីវីរុសដែលបានផ្ទុះឡើងនឹងសម្លាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសចិនមួយនេះត្រូវបានគ្រប់គ្រង។ ការអធិប្បាយរបស់លោក លោក Xi Jinping បានធ្វើឡើងក្នុងសុន្ទរកថាតាមវីដេអូទៅកាន់សភាសុខភាពពិភពលោកដើម្បីរកដំណោះស្រាយមួយ បន្ទាប់ពីសហគមន៍អ៊ឺរ៉ុប និងអូស្រ្តាលីបានអំពាវនាវឱ្យពិនិត្យឡើងវិញនូវប្រភពដើម និងការរីករាលដាលនៃវីរុសនេះ ដែលបានសម្លាប់មនុស្សជាង ៣១០,០០០ នាក់នៅទូទាំងពិភពលោក។ គួរឲ្យដឹងផងដែរថា កាលពីមុនប្រទេសចិនបានជំទាស់នឹងការអំពាវនាវឱ្យមានការស៊ើបអង្កេតបែបនេះពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ា ប៉ុន្តែលោកស៊ីបានផ្តល់សញ្ញាកាលពីថ្ងៃច័ន្ទថា ទីក្រុងប៉េកាំងអាចធ្វើទៅបានដើម្បីពិនិត្យឡើងវិញដោយមិនលំអៀង។ ប្រធានាធិបតីរូបនេះបានថ្លែងនៅក្នុងសន្និបាតថា ប្រទេសចិនគាំទ្រដល់ការវាយតម្លៃដ៏ទូលំទូលាយនៃការឆ្លើយតបជាសកលចំពោះការរាតត្បាត បន្ទាប់ពីការរាតត្បាតជាសកលស្ថិតនៅក្រោមការគ្រប់គ្រង ដើម្បីបូកសរុបបទពិសោធន៍និងកង្វះខាត។ ជាមួយគ្នានេះដែរលោកក៏សន្យាផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២ ពាន់លានដុល្លារក្នុងរយៈពេល ២ឆ្នាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2020 Chan Sreyny
ការិយាល័យគោលនយោបាយសហគ្រាសរដ្ឋ (SEPO) នាថ្ងៃច័ន្ទ ទី១៨ ខែឧសភានេះ បានអនុម័តផែនការស្ដារនីតិសម្បទារបស់ក្រុមហ៊ុន Thai Airways International ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុននេះដាក់ពាក្យស្នើសុំក្ស័យធន។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Narumon Pinyosinwat បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំនៅ (SEPO) ថា ក្រុមហ៊ុន Thai Airways នឹងដាក់ពាក្យសុំក្ស័យធននៅតុលាការក្ស័យធនកណ្តាលនៅប្រទេសថៃ បន្ទាប់ពីទទួលបានការយល់ព្រមពីនាយករដ្ឋមន្រ្តីក្នុងពេលប្រជុំ។ ជាមួយគ្នានេះលោក Narumon មិនបានធ្វើការបកស្រាយនោះទេ ខណៈពេលដែលអ្នកសារព័ត៌មានបានចោទសួរថា តើក្រសួងហិរញ្ញវត្ថុនឹងបន្ថយការកាន់កាប់ភាគហ៊ុនរបស់ Thai Airways ឱ្យនៅតិចជាង ៥០% ។ យ៉ាងណាមិញបើតាមអតីតសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍មួយនេះ លោក Banyong
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2020 Chan Sreyny
ការចំណាយទៅលើសម្លៀកបំពាក់សកលត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ១៥.២% នៅឆ្នាំនេះដែលស្មើនឹង ២៩៧ ពាន់លានដុល្លារអាមេរិកដោយសារការរងផលប៉ះពាល់ដោយផ្ទាល់នៃជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19។ យោងតាមការស្រាវជ្រាវរបស់ GlobalData ទីផ្សារសម្លៀកបំពាក់នៅទូទាំងពិភពលោកនឹងមិនត្រលប់មករកកម្រិតនៃតម្លៃកាលពីឆ្នាំមុនទេ យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២២។ លោក Hon Strachan អ្នកវិភាគរបស់ GlobalData មានប្រសាសន៍ថា “ ទីផ្សារដែលរងផលប៉ះពាល់អាក្រក់បំផុតទាំង១០ បើគិតពីតម្លៃ នឹងតំណាងឱ្យភាគច្រើននៃការខាតបង់សរុប នៅក្នុងតំបន់ដែលកំពុងរងគ្រោះខ្លាំងបំផុត” ។ លោកបានបន្តថា ជាក់ស្ដែងសហរដ្ឋអាមេរិកនឹងត្រូវចំណាយច្រើនជាង ៤០% នៃការចំណាយដែលបាត់បង់ដែលនឹងរួមចំណែកដល់ការក្រុមហ៊ុននាចូលធំៗ បន្ថែមទៀតទៅក្នុងច្បាប់ក្ស័យធនជំពូកទី១១ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ជាមួយគ្នានេះភ័ស្តុតាងដែលប្រមូលដោយ GlobalData បង្ហាញថា សូម្បីតែទីផ្សារដែលបានរួចផុតពីការរឹតត្បិតការចាក់សោរ ក៏បានបង្ហាញពីភាពខុសប្លែកគ្នាយ៉ាងខ្លាំង
- អាជីវកម្មអាជីវកម្ម May 18, 2020 Chan Sreyny
នៅពេលដែលអាជីវកម្មអាមេរិកជាច្រើនកំពុងរង់ចាំសញ្ញាបើកទ្វាររបស់ខ្លួន លោក Mark Cuban មានដំបូន្មានដ៏គួរឲ្យទាក់ទាញមួយសម្រាប់ម្ចាស់អាជីវកម្ម ឬ អ្នកនាំទាំងអស់ដែលចង់អោយអាជីវកម្មរបស់អ្នករស់រានឡើងវិញ។ ដំបូន្មាននោះគឺផ្ដល់ឲ្យបុគ្គលិករបស់អ្នកនូវចំនែកសំខាន់នៅក្នុងក្រុមហ៊ុន។ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយនិពន្ធនាយក LinkedIn លោកបាននិយាយថា៖ «មិនថាជាក្រុមហ៊ុនឯកជន តូច ឬធំ ឬមិនរីកចម្រើនក៏ដោយក្ដី ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មឡើងវិញសូមសាកល្បងវិធីនេះ ព្រោះបុគ្គលិករបស់អ្នកនឹង ខិតខំធ្វើការកាន់តែខ្លាំង ពួកគេនឹងមានអារម្មណ៍ថាពួកគេជាម្ចាស់ ពួកគេនឹងមានទស្សនៈខុសគ្នាទាំងស្រុងហើយវាផ្តល់ផលប្រយោជន៍ដល់អ្នករាល់គ្នា »។ ជាមួយគ្នានេះវិនិយោគិន Shark Tank និងជាម្ចាស់ Dallas Mavericks បាននិយាយនៅលើផេក LinkedIn ថា ក្នុងនាមជានិយោជកអ្នកនឹងត្រូវផ្អែកលើនិយោជិករបស់អ្នកច្រើនជាងអ្វីៗទាំងអស់ ហើយការវិនិយោគលើបុគ្គលិករបស់អ្នកគឺជារឿងសំខាន់។ ដូច្នេះតើធ្វើយ៉ាងណាដើម្បីវិនិយោគលើបុគ្គលិកប្រកបដោយប្រសិទ្ធភាព ឬអាចហៅម្យ៉ាងទៀតថាផ្ដល់ភាពសំខាន់ដល់បុគ្គលិកនៅក្នុងអាជីវកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2020 Chan Sreyny
ប្រទេសថៃកាលពីពេលថ្មីៗនេះ បានពន្យារពេលការហាមឃាត់ជើងហោះហើរអ្នកដំណើរអន្តរជាតិជាថ្មីម្ដងទៀតក្នងរយៈពេលមួយខែទៀត ពោលគឺនឹងពន្យាររហូតដល់ថ្ងៃទី៣០ ខែមិថុនា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីល្ងាចថ្ងៃទី ១៦ ឧសភាថា ជើងហោះហើរដែលមកពីក្រៅប្រទេសមិនអនុញ្ញាតឲ្យចុះចតនៅអាកាសយានដ្ឋានថៃនោះទេ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា។ ប៉ុន្តែសម្រាប់យន្តហោះ និងជើងហោះហើរមួយចំនួនត្រូវបានលើកលែងឲ្យចុះចតរួមមាន យន្តហោះរដ្ឋ ឬយោធា ការចុះចតបន្ទាន់ ឬ បច្ចេកទេសជំនួយមនុស្សធម៌ថ្នាំ និងការសង្គ្រោះករណី Covid-19។ បន្ថែមពីនេះជើងហោះហើររួមជាមួយការធ្វើមាតុភូមិនិវត្តន៍ និងយន្តហោះដឹកទំនិញផងដែរ។ គួរបញ្ជាក់ផងដែរថាការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រទេសថៃបានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតនៅតាមតំបន់ ហើយក៏ត្រូវបានគេរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីកាលពីសប្តាហ៍មុន ខណៈដែលរដ្ឋាភិបាលថៃក៏មិនទាន់សម្រេចចិត្តថាតើត្រូវពន្យារក្រឹត្យគ្រាអាសន្នដែលផុតកំណត់នៅថ្ងៃទី៣១ ខែឧសភានេះ ឬក៏យ៉ាងណាទេ៕ ប្រភព៖ bangkokpost អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2020 Chan Sreyny
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានឲ្យដឹងថា ចាប់តាំងពីខែមិនាមកប្រទេសនេះបាននាំចេញម៉ាស់ជាង ៥០ ពាន់លាន ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស Covid-19។ តាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរគយចិនស្តីពីការនាំចេញការផ្គត់ផ្គង់ប្រឆាំងនឹងការរីករាលដាល គិតត្រឹមថ្ងៃទី១៦ ខែឧសភា នេះ ប្រទេសចិនបាននាំចេញម៉ាស់ចំនួន ៥០.៩ ពាន់លាន ឈុតការពារចំនួន ២១៦ លាន និងឧបករណ៍ធ្វើតេស្តរកមេរោគចំនួន ១៦២ លាននាក់ចាប់តាំងពីថ្ងៃទី ១ ខែមីនា។ របាយការណ៍ដដែលបានឲ្យដឹងថា តម្លៃនៃការនាំចេញសរុបមានចំនួន ១៣៤.៤ ពាន់លានយ័ន ឬ ប្រហែល ១៨.៩ ពាន់លានដុល្លារហើយទិសដៅសំខាន់ៗនៃការនាំចេញរួមមាន សហរដ្ឋអាមេរិក ជប៉ុន និងអាឡឺម៉ង់។ ជាមួយគ្នានេះដែរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2020 Chan Sreyny
សិង្ហបុរី៖ និយោជិកជាង ១៤ម៉ឺននាក់ នឹងទទួលបានប្រាក់់ឧបត្ថម្ភពីរដ្ឋាភិបាលបន្តទៀតតាមរយៈគម្រោងគាំទ្រការងារ (JSS) ក្នុងចំនួនទឹកប្រាក់សរុបដល់ទៅ ៤ ពាន់លានដុល្លារសិង្ហបុរី (២.៩ ពាន់លានដុល្លារ) នេះបើយោងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី Heng Swee Keat ដែលបានលើកឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។ គម្រោង JSS គឺជាកម្មវិធីឧបត្ថម្ភធនប្រាក់ឈ្នួលដើម្បីជួយក្រុមហ៊ុនរក្សា និងផ្តល់ប្រាក់ឈ្នួលដល់កម្មកររបស់ពួកគេនៅពេលដែលអាជីវកម្មទទួលរងផលប៉ះពាល់ពីការរាតត្បាតនៃវីរុស Covid-19។ តាមរយៈឧបនាយករដ្ឋមន្រ្តី Heng Swee Keat ការគាំទ្រប្រាក់ឈ្នួលសម្រាប់ក្រុមហ៊ុននៅសឹង្ហបូរី គឺមានសារៈសំខាន់ណាស់ ជារួមរដ្ឋាភិបាលបានប្តេជ្ញាចិត្តផ្ដល់ថវិកាជាង ២០ ពាន់លានដុល្លារសិង្ហបុរីនៅក្រោម JSS ទៅលើប្រាក់ឧបត្ថម្ភចំនួន










