យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានឲ្យដឹងថា ចាប់តាំងពីខែមិនាមកប្រទេសនេះបាននាំចេញម៉ាស់ជាង ៥០ ពាន់លាន ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស Covid-19។ តាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរគយចិនស្តីពីការនាំចេញការផ្គត់ផ្គង់ប្រឆាំងនឹងការរីករាលដាល គិតត្រឹមថ្ងៃទី១៦ ខែឧសភា នេះ ប្រទេសចិនបាននាំចេញម៉ាស់ចំនួន ៥០.៩ ពាន់លាន ឈុតការពារចំនួន ២១៦ លាន និងឧបករណ៍ធ្វើតេស្តរកមេរោគចំនួន ១៦២ លាននាក់ចាប់តាំងពីថ្ងៃទី ១ ខែមីនា។
របាយការណ៍ដដែលបានឲ្យដឹងថា តម្លៃនៃការនាំចេញសរុបមានចំនួន ១៣៤.៤ ពាន់លានយ័ន ឬ ប្រហែល ១៨.៩ ពាន់លានដុល្លារហើយទិសដៅសំខាន់ៗនៃការនាំចេញរួមមាន សហរដ្ឋអាមេរិក ជប៉ុន និងអាឡឺម៉ង់។ ជាមួយគ្នានេះដែរ ប្រទេសចិនសង្ឃឹមយ៉ាងមោះមុត និងពេញចិត្តក្នុងការសហការជាមួយប្រទេសដទៃទៀត ក្នុងការដោះស្រាយជាមួយវីរុសនេះបន្ទាប់ពីមានការរិះគន់ជុំវិញការផ្ទុះឡើងនៃវីរុសនេះ៕


ប្រភព៖ nhk
អត្ថបទ៖ លីនី


