ព័ត៌មានចុងក្រោយ
  • អ្នកមានចំណូលទាបនៅអាមេរិកជិត ៤០%  បានបាត់បង់ការងារធ្វើក្នុងអំឡុងមានវិបត្តិជំងឺ COVID-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2020 Khmernote

    ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីជំងឺរាតត្បាតជាសកល COVID-19 គឺធ្ងន់ធ្ងរជាពិសេសទៅលើគ្រួសារដែលមានប្រាក់ចំណូលទាបនៅសហរដ្ឋអាមេរិក។ ការស្ទង់មតិរបស់សហព័ន្ធបម្រុងបានបង្ហាញថា ៣៩% នៃគ្រួសារដែលមានប្រាក់ចំណូលក្រោម ៤០,០០០ ដុល្លារ បានរាយការណ៍ពីការបាត់បង់ការងាររបស់ខ្លួនកាលពីខែមីនា។ គួរឱ្យដឹងដែរថា ប្រាក់ចំណូលជាមធ្យមរបស់គ្រួសារអាមេរិក គឺប្រហែល ៦០,០០០ ដុល្លារ។ ការស្ទង់មតិរបស់សហព័ន្ធក៏បានរកឃើញថា បុគ្គលិកដែលមានការអប់រំខ្ពស់ទំនងជាមិនចាំបាច់ធ្វើការនៅការិយាល័យនោះទេ ពោលគឺ ៦៣% នៃអ្នកដែលមានបរិញ្ញាបត្របានធ្វើការទាំងស្រុងពីផ្ទះរបស់ពួកគេ។ សមាមាត្របានធ្លាក់ចុះដល់ ២០% សម្រាប់កម្មករដែលមានសញ្ញាបត្រមធ្យមសិក្សា ឬទាបជាងនេះ។ សរុបមកមាន ១៩% នៃចំនួនប្រជាជនពេញវ័យ បានបាត់បង់ការងារ ឬជួបប្រទះនូវការកាត់បន្ថយម៉ោងការងារនៅក្នុងខែមីនា៕ អត្ថបទ៖ លីដា ប្រភព៖ NHK

  • ជំងឺ COVID-19 អាចនឹងប៉ះពាល់ដល់ទិន្នផលរបស់ពិភពលោកជិត ១០% ឬស្មើនឹងទឹកប្រាក់ ៨.៨ ទ្រីលានដុល្លារអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2020 Khmernote

    បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ផលប៉ះពាល់ដោយសារជំងឺ COVID-19 អាចឈានដល់តម្លៃ ៨.៨ ទ្រីលានដុល្លារ ឬ ៩.៧% នៃផលិតផលក្នុងស្រុកសរុបនៅលើពិភពលោក ដែលវាអាស្រ័យទៅតាមរយៈពេលនៃការផ្ទុះរាលដាលនិងកម្លាំងនៃការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺ COVID-19 ។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលមួយនេះ បាននិយាយនៅក្នុងរបាយការណ៍នៅថ្ងៃសុក្រនេះថា ប្រសិនមានការគ្រប់គ្រងវីរុសក្នុងរយៈពេល៣ខែដំបូង គូជាមួយគោលនយោបាយរឹងមាំ វាអាចជួយឱ្យការប៉ះពាល់នេះថយមកត្រឹម ៤.១ ទ្រីលាន ឬ ៤.៥% នៃទិន្នផលពិភពលោក។ អ្នកវិភាគក៏បានគូសបញ្ជាក់ផងដែរ ចំពោះសារសំខាន់របស់គោលនយោបាយ ដែលអាចជួយដល់សេដ្ឋកិច្ចមួយបាន។ ខណៈការស្លាប់ទូទាំងពិភពលោកកើនដល់ ៣០០,០០០នាក់ ADB បានស្នើឱ្យបង្កើនប្រព័ន្ធសុខាភិបាល ក៏ដូចជាការការពារប្រាក់ចំណូលនិងការងារ

  • ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសជប៉ុនធ្លាក់ចុះ ៩៩% នៅក្នុងខែមេសា ដោយសារការហាមឃាត់មិនឲ្យចូលមកក្នុងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2020 Chan Sreyny

    ជប៉ុន៖ អាជ្ញាធរអន្តោប្រវេសន៍បាននិយាយកាលពីព្រហស្បតិ៍ថា ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរទៅកាន់ប្រទេសជប៉ុនក្នុងខែមេសា បានធ្លាក់ចុះ ៩៩% ពីមួយឆ្នាំមុនមកនូវត្រឹមចំនួន ១,២៥៦ នាក់ ដោយសារប្រទេសនេះបានរឹតបន្តឹងការត្រួតពិនិត្យនៅព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស Covid-19។ យោងតាមទីភ្នាក់ងារអន្តោប្រវេសន៍ជប៉ុនបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរមកពីប្រទេសចិន ដែលប្រជាជនមកកាន់ប្រទេសជប៉ុនច្រើនជាងគេបំផុតបានធ្លាក់ចុះពី ៥៩៨,៨៩៦ នាក់មកនូវត្រឹមតែ ២៩ នាក់ ប្រៀបធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះដែរចំនួនភ្ញៀវមកពីប្រទេសកូរ៉េខាងត្បូងមានត្រឹមតែ ២៤ នាក់ ធ្លាក់ចុះពី ៥៤៦,៣៦៨ នាក់។ ដោយឡែកចំនួនអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិកមានចំនួន ២៩៦ នាក់ធ្លាក់ចុះពី ១៦៤,៤៣៥ នាក់ និងអ្នកទេសចរមកពីអឺរ៉ុបសរុប ៥៨ នាក់ធ្លាក់ចុះពី ២៣៦,៧០៧ នាក់។

  • ក្រុមហ៊ុនលក់រាយធំៗ ចំនួន ២ របស់អាមេរិក បង្ខំចិត្តប្រកាសក្ស័យធនជាបន្តបន្ទាប់ ដោយសារការរាតត្បាតពីកូវីដ១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 15, 2020 Chan Sreyny

    ក្រុមហ៊ុនលក់រាយដ៏ធំបំផុតមួយរបស់អាមេរិកដែលមានវ័យចំណាស់មកហើយ ពោលគឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩១៣ ក្លាយជាហាងលក់រាយដំបូងគេរបស់សហរដ្ឋអាមេរិកបានបង្ខំចិត្តប្រកាសក្ស័យធននៅថ្ងៃនេះ។ យោងតាមរបាយការណ៍របស់សារព័ត៌មាន CNBC រាយការណ៍ថា JC Penney បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពាក្យការពារការក្ស័យធនជំពូកទី ១១ នៅថ្ងៃសុក្រនេះ។ បើតាមប្រភពដដែលបានបញ្ជាក់ថា បណ្ដាញលក់រាយនេះកំពុងចរចារជាមួយប្រាក់កម្ចីចំនួន ៤៥០ លានដុល្លារ ដោយអាចនឹងទទួលបានពាក់កណ្តាលនៃចំនួនទឹកប្រាក់កម្ចីនោះនៅថ្ងៃដំបូងនៃការក្ស័យធន។ ប៉ុន្តែទោះបីជាយ៉ាងណាក្ដី ប្រភពព័ត៌មានបានឲ្យដឹងថា កិច្ចពិភាក្សាអាចនឹងឈានដល់ចុងសប្តាហ៍ ហើយពន្យារពេលការដាក់ឯកសារនេះ។ គួរឲ្យដឹងផងដែរថា JC Penney នឹងក្លាយជាអ្នកលក់រាយធំទី២ ដែលត្រូវបានបង្ខំឱ្យក្ស័យធនដោយសារវិបត្តិដែលបង្កឡើងដោយវីរុស Covid-19។ ខណៈអ្នកលក់រាយធំមួយទៀតដែលត្រូវបានគេស្គាល់ថា Neiman Marcus Group Inc បានប្រកាសក្ស័យធនកាលពីសប្ដាហ៍មុន ដោយសារជំងឺរាតត្បាតដែលបានបង្ខំឱ្យហាងលក់រាយនានាត្រូវបិទទ្វារបាត់បង់ប្រាក់ចំណូល៕ ប្រភព៖teletrader

  • ស្ងាត់ៗ! Facebook ប្រកាសថាកំពុងសាងសង់ខ្សែកាបក្រោមសមុទ្រដ៏ធំមួយនៅជុំវិញទ្វីបអាហ្រ្វិក ដើម្បីជំរុញការប្រើអ៉ីនធឺណេតនៅទ្វីបនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 15, 2020 Chan Sreyny

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឲ្យដឹងថា ក្រុមហ៊ុន Facebook កំពុងសាងសង់ខ្សែកាបក្រោមទឹកដ៏ធំមួយនៅជុំវិញទ្វីបអាហ្រ្វិកក្នុងគោលបំណងនាំយកបណ្ដាញអ៉ីនធឺណេតទៅកាន់ប្រជាជននៅទ្វីបអាហ្រ្វិកដែលមានច្រើនជាង ១.៣ ពាន់លាននាក់សម្រាប់ប្រើប្រាស់។ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនបណ្ដាញសង្គមឈានមុខគេមួយនេះបានប្រកាសថា ខ្លួនកំពុងសាងសង់ខ្សែកាបក្រោមទឹកដ៏ធំមួយ ដែលមានចម្ងាយ ៣៧,០០០ គីឡូម៉ែត្រ ដោយចាប់ដៃគូជាមួយក្រុមហ៊ុន China Mobile ក្រុមហ៊ុន MTN របស់អាហ្វ្រិកខាងត្បូង ក្រុមហ៊ុន Orange របស់ប្រទេសអង់គ្លេស និងក្រុមហ៊ុន Vodafone របស់ប្រទេសអង់គ្លេស ក៏ដូចជាប្រតិបត្តិករបណ្តាញក្នុងស្រុកក្នុងគម្រោងនេះដែលមានឈ្មោះថា 2Africa ។ តាមប្រភពដដែលបានឲ្យដឹងថា គម្រោងសាងសង់ខ្សែកាបនេះ ត្រូវបានសាងសង់ដោយអ្នកផ្តល់ប្រព័ន្ធខ្សែកាបដែលគ្រប់គ្រងដោយក្រុមហ៊ុន

  • ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos អាចនឹងក្លាយជាមហាសេដ្ឋីទី១ ដែលមានទ្រព្យសម្បត្តិច្រើនជាងមួយសែនកោដិដុល្លារនៅឆ្នាំ២០២៦ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 15, 2020 Chan Sreyny

    ប្រសិនបើទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Jeff Bezos​ ស្ថាបនិកក្រុមហ៊ុន Amazon នៅតែបន្តកើនឡើងក្នុងអត្រាបច្ចុប្បន្ននេះ លោកអាចនឹងក្លាយជាមហាសេដ្ឋីទី១ (trillionaire) ដែលមានទ្រព្យសម្បត្តិច្រើនជាងមួយសែនកោដិដុល្លារ ក្នុងឆ្នាំ២០២៦ ក្នុងអាយុត្រឹមតែ ៦២​ឆ្នាំ នេះបើយោងតាមការវិភាគពីគេហទំព័រស្រាវជ្រាវ software Comparisun ។ តាមប្រភពដដែលបានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ Bezos បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៣៤% ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក បើទោះបីជាគាត់បានកាត់ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ដែលមានតម្លៃប្រមាណ ៣៨ ពាន់លានដុល្លារទៅឱ្យអតីតភរិយារបស់គាត់គឺ MacKenzie Bezos ក៏ដោយ ដើម្បីជាការទូទាត់ការលែងលះនាពេលថ្មីៗនេះ។ គួរឲ្យដឹងផងដែរថា

  • ជប៉ុនគ្រោងចំណាយថវិកាជាង ៤៦០ លានដុល្លារ ចែកដល់និស្សិតជប៉ុន និងនិស្សិតបរទេសដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សាដោយសារវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុនបានស្នើឲ្យបង់ប្រាក់ចំនួន ២០០,០០០ យ៉េន (១,៨៧០ ដុល្លារ) ដល់និស្សិតដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សាដោយសារតែផ្នែកហិរញ្ញវត្ថុត្រូវបានរងការវាយប្រហារពីវីរុសរាតត្បាត Covid-19។ ក្នុងនោះផងដែរនិស្សិតដែលធ្វើការងារក្រៅម៉ោងហើយប្រាក់ចំណូលបានធ្លាក់ចុះពាក់កណ្ដាល ឬ ច្រើនជាងនេះ និងអ្នកដែលមកពីគ្រួសាររកប្រាក់បានតិចតួចក្នុងការបង់ពន្ធប្រាក់ចំណូលក្នុងស្រុក នឹងមានសិទ្ធទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០ យ៉េន (ប្រហែល ៩៣២​ ដុល្លារ) ផងដែរ។ យោងតាមការចុះផ្សាយរបស់ NewsOnJapan បានឲ្យដឹងថា ការផ្តល់ជំនួយសង្គ្រោះនេះនឹងផ្តល់ជូននិស្សិតដែលបានចុះឈ្មោះនៅតាមសាកលវិទ្យាល័យផ្សេងៗរួមមាន ថ្នាក់បញ្ចប់ការសិក្សា (បណ្ឌិត និងអនុបណ្ឌិត), មហាវិទ្យាល័យ និងសាលាភាសាជប៉ុន។ បន្ថែមពីនេះក៏រាប់បញ្ចូលទាំងនិស្សិតបរទេសដែលពួកគេភាគច្រើនពឹងផ្អែកលើប្រាក់ចំណូលពីការងារដើម្បីបង់ថ្លៃសិក្សាផងដែរ។ រដ្ឋបាលរបស់នាយករដ្ឋមន្រ្តី Shinzo Abe ដែលបានជូនដំណឹងដល់គណបក្សកាន់អំណាច និងសមាជិកសភា អំពីផែនការនេះកាលពីថ្ងៃព្រហស្បតិ៍

  • ឥណ្ឌូណេស៉ីយកឈ្នះវៀតណាមនិងប្រទេសអាស៊ានដទៃទៀត ក្នុងនាមជាទិសដៅសំខាន់សម្រាប់ក្រុមហ៊ុនអាមេរិក ដើម្បីប្ដូររោងចាក់ពីប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2020 Khmernote

    ប្រទេសឥណ្ឌូណេស៉ីបានឈ្នះលើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយក្លាយជាទិសដៅសំខាន់សម្រាប់ការផ្លាស់ប្តូរទីតាំងរោងចក្រអាមេរិកពីប្រទេសចិន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងរោងចក្រប្រមាណ ២៧ (ឬច្រើនជាងនេះ) របស់អាមេរិកចេញពីប្រទេសចិនទៅកាន់ឥណ្ឌូណេស៉ីវិញ បន្ទាប់ពីលោកបានផ្ទេរសិទ្ធិដល់រដ្ឋមន្រ្តីក្រសួងវិនិយោគរបស់ឥណ្ឌូណេស៉ីគឺលោក Luhut Binsar Pandjaitan ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនអាមេរិក ដើម្បីធានាថាការផ្លាស់ប្តូរទីតាំងទាំងអស់ត្រូវបានមើលការខុសត្រូវដោយប្រទេសឥណ្ឌូណេស៉ី។ ដូច្នេះវាមានន័យថាជម្លោះរវាងសហរដ្ឋអាមេរិកនិងចិន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ឥណ្ឌូណេស៉ី។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនអ៊ឺរ៉ុប និងជប៉ុន ក៏បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដើរចេញនិងកាត់ខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិនផងដែរ។ ឥណ្ឌូណេស៉ីស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Joko Widodo បានបោះជំហានទៅមុខយ៉ាងលឿន ដើម្បីដណ្តើមយកក្រុមហ៊ុនអាមេរិកស្ទើរតែទាំងអស់ពីប្រទេសចិន។ ការលើកទឹកចិត្តដ៏ធំធេងសម្រាប់ការផ្លាស់ប្ដូរនេះរួមមាន៖ ការលើកលែងថ្លៃដីធ្លីរយៈពេល ៥ឆ្នាំ និងការជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានក្រុមហ៊ុនអាមេរិកទាំងអស់ គឺជាមធ្យោបាយមួយដែលត្រូវបានអនុវត្តដើម្បីទទួលជោគជ័យក្នុងការទាក់ទាញយកក្រុមហ៊ុនអាមេរិក។ ឧទ្យានឧស្សាហកម្ម Brebes