ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៨ ខែឧសភាថា ប្រទេសចិនគាំទ្រដល់ការស៊ើបអង្កេតប្រភពនៃវីរុស Covid-19 ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក បន្ទាប់ពីវីរុសដែលបានផ្ទុះឡើងនឹងសម្លាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសចិនមួយនេះត្រូវបានគ្រប់គ្រង។
ការអធិប្បាយរបស់លោក លោក Xi Jinping បានធ្វើឡើងក្នុងសុន្ទរកថាតាមវីដេអូទៅកាន់សភាសុខភាពពិភពលោកដើម្បីរកដំណោះស្រាយមួយ បន្ទាប់ពីសហគមន៍អ៊ឺរ៉ុប និងអូស្រ្តាលីបានអំពាវនាវឱ្យពិនិត្យឡើងវិញនូវប្រភពដើម និងការរីករាលដាលនៃវីរុសនេះ ដែលបានសម្លាប់មនុស្សជាង ៣១០,០០០ នាក់នៅទូទាំងពិភពលោក។ គួរឲ្យដឹងផងដែរថា កាលពីមុនប្រទេសចិនបានជំទាស់នឹងការអំពាវនាវឱ្យមានការស៊ើបអង្កេតបែបនេះពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ា ប៉ុន្តែលោកស៊ីបានផ្តល់សញ្ញាកាលពីថ្ងៃច័ន្ទថា ទីក្រុងប៉េកាំងអាចធ្វើទៅបានដើម្បីពិនិត្យឡើងវិញដោយមិនលំអៀង។

ប្រធានាធិបតីរូបនេះបានថ្លែងនៅក្នុងសន្និបាតថា ប្រទេសចិនគាំទ្រដល់ការវាយតម្លៃដ៏ទូលំទូលាយនៃការឆ្លើយតបជាសកលចំពោះការរាតត្បាត បន្ទាប់ពីការរាតត្បាតជាសកលស្ថិតនៅក្រោមការគ្រប់គ្រង ដើម្បីបូកសរុបបទពិសោធន៍និងកង្វះខាត។ ជាមួយគ្នានេះដែរលោកក៏សន្យាផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២ ពាន់លានដុល្លារក្នុងរយៈពេល ២ឆ្នាំ ខាងមុខដើម្បីជួយដោះស្រាយនឹងវីរុស Covid-19 ជាពិសេសជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី


