ព័ត៌មានចុងក្រោយ
  • ហ្វីលីពីន គ្រោងនឹងដាក់ចេញច្បាប់ថ្មីដើម្បីយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Facebook, Google និងមួយចំនួនទៀតដើម្បីយកប្រាក់មកទប់ទល់នឹងនឹងវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 23, 2020 Chan Sreyny

    យោងតាមសេចក្ដីព្រាងច្បាប់ដែលត្រូវបានដាក់បញ្ចូលក្នុងសភារបស់ហ្វីលីពីនក្នុងគោលបំណងយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Facebook, Google និង Youtube, Netflix និង Spotify ដើម្បីប្រមូលថវិកាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។ សេចក្ដីព្រាងច្បាប់នេះរកប្រាក់ចំនួន (៥៧១ លានដុល្លារ) ដោយដាក់បន្ថែមតម្លៃពន្ធលើសេវាកម្មឌីជីថលដែលបានផ្ដល់នៅក្នុងប្រទេសហ្វីលីពីនដែលជាតំបន់ដ៏សំខាន់មួយសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈប្រជាជនរបស់ខ្លួនស្ថិតក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាងគេនៅលើពិភពលោក។ បើតាមសមាជិកសភាលោក Joey Salceda ដែលជាអ្នកតាក់តែងសេចក្ដីព្រាងច្បាប់នេះបានឲ្យដឹងថា ប្រទេសហ្វីលីពីនបានចំណាយច្រើនដើម្បីប្រយុទ្ធនឹងវីរុស ហើយប្រទេសមួយនេះត្រូវការលុយបន្ថែមទៀតដើម្បីបន្តប្រយុទ្ធប្រឆាំង និងធ្វើឲ្យប្រទេសប្រសើរឡើងវិញ។ លោកបានបន្តថា ចាប់ផ្តើមពីឆ្នាំក្រោយទៅ មូលនិធិដែលប្រមូលបានពីពន្ធថ្មីក៏នឹងត្រូវបានប្រើដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីឌីជីថលមួយចំនួនដូចជា គម្រោងអ៉ីនធឺណេតជាតិ និងការសិក្សាឌីជីថល ដើម្បីបំពេញកង្វះខាតនៃការអប់រំដែលបណ្តាលមកពីការបិទសាលារៀន។ ទោះបីជាយ៉ាងណាច្បាប់ពន្ធថ្មីនេះអាចចំណាយពេលមួយរយៈ មុនពេលដែលសំណើត្រូវបានគ្រោងសម្រាប់ការជជែកដេញដោល ខណៈដែលសមាជិកសភាកំពុងមមាញឹកក្នុងការពិភាក្សាលើកញ្ចប់ជំរុញសេដ្ឋកិច្ចដើម្បីជំរុញសេដ្ឋកិច្ចហ្វីលីពីនដែលត្រូវបានបំផ្លាញដោយការបិទទ្វារដែលបណ្តាលមកពីជំងឺរាតត្បាត។​ កាលពីសប្តាហ៍មុនប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសជិតខាងបានប្រកាសផែនការសម្រាប់អាករលើតម្លៃបន្ថែម ១០%

  • ក្រុមហ៊ុនជប៉ុនចំនួន ២ ចាប់ចិត្តចង់វិនិយោគ និងអភិវឌ្ឍន៍លើដំណាំបន្លែ និងផ្លែឈើនៅកម្ពុជា ចាប់តាំងពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 23, 2020 Chan Sreyny

    ក្រុមហ៊ុនជប៉ុនចំនួន​ ២ បានបង្ហាញចំណាប់អារម្មណ៍ និងមាន​បំណងចង់វិនិយោគលើវិស័យដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យមួយនេះកំពុងតែវិវិត្តន៍ទៅរកភាពរីកចម្រើនជាលំដាប់។ គោលបំណងនេះត្រូវបានលើកឡើងនាជំនួបពិភាក្សាការងារកាលព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ រវាងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី និងតំណាងក្រុមហ៊ុនឯកជនចំនួន០២មកពីប្រទេសជប៉ុនគឺក្រុមហ៊ុន NIPPON Express និង ក្រុមហ៊ុន Yamato Green។ ថ្លែងនៅក្នុងជំនួបនោះលោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green និងសហការី បានជម្រាបជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍លើដំណាំបន្លែ និងផ្លែឈើ ដោយរាប់ចាប់តាំងពីការដាំដុះ កែច្នៃ វេចខ្ចប់

  • ជប៉ុននឹងផ្តល់ជំនួយ ១១២ ពាន់លានដុល្លារ ដល់ក្រុមហ៊ុនដែលខ្វះខាតហិរញ្ញវត្ថុ ដោយសារវិបត្តិជំងឺ COVID-19 ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ May 22, 2020 Khmernote

    រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយចំនួន ១២ ទ្រីលានយ៉េន (១១១.៦ ពាន់លានដុល្លារ) ដល់ក្រុមហ៊ុននានា ដែលមានការខ្វះខាតក្នុងអំឡុងពេលនៃវិបត្តិជំងឺ COVID-19។ ជំនួយរបស់ធនាគារអភិវឌ្ឍន៍និងមូលនិធិឯកជនជប៉ុន នឹងត្រូវប្រើប្រាស់សម្រាប់បំណុលតូចៗ និងការទិញភាគហ៊ុន ដើម្បីគាំទ្រក្រុមហ៊ុនដែលមានហិរញ្ញវត្ថុយ៉ាប់យ៉ឺន ក៏ដូចជាការជួយពួកគេរៀបចំរចនាសម្ព័ន្ធឡើងវិញបន្ទាប់ពីវីរុសស្ងប់ទៅវិញ។ ដោយសារតែជំងឺ COVID-19 ហាក់មិនងាយនឹងស្ងប់ទៅវិញ ដូច្នេះរដ្ឋាភិបាលជប៉ុននឹងព្យាយាមពង្រឹងកញ្ចប់សុវត្ថិភាពសម្រាប់ក្រុមហ៊ុននានា ដើម្បីជាជំនួយបន្ទាន់នៅពេលត្រូវការចាំបាច់។ ក្នុងចំណោមទឹកប្រាក់ ១២ ទ្រីលានយ៉េន ប្រហែលជាពាក់កណ្តាលត្រូវបានគេរំពឹងថានឹងជាប្រាក់កម្ចីបន្ទាប់បន្សំពីធនាគារអភិវឌ្ឍន៍ជប៉ុន សាជីវកម្មហិរញ្ញវត្ថុជប៉ុន និងស្ថាប័នហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល។ ហិរញ្ញប្បទានបំណុលបន្ទាប់បន្សំនឹងបង្កើនដើមទុនរបស់ក្រុមហ៊ុន ហើយក្តីសង្ឃឹមគឺថា វានឹងជួយកាត់បន្ថយការធ្លាក់ចុះនៃឥណទាន ហើយធ្វើឱ្យវាមានតម្លៃថោកសម្រាប់ក្រុមហ៊ុន ដើម្បីទទួលបានហិរញ្ញប្បទានបន្ថែមពីអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀត។ អ្នកផ្តល់ប្រាក់កម្ចីដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល នឹងមិនចូលរួមក្នុងការគ្រប់គ្រងសាជីវកម្មនោះទេ ដូច្នេះវាគួរតែធ្វើឱ្យក្រុមហ៊ុនកាន់តែងាយស្រួលក្នុងការទទួលយកមូលនិធិ។ រដ្ឋាភិបាលនឹងរៀបចំថវិកាសម្រាប់ការវិនិយោគក្នុងការលូតលាស់និងរៀបចំរចនាសម្ព័ន្ធឡើងវិញ តាមរយៈសាជីវកម្មវិនិយោគជប៉ុនឱ្យទៅក្រុមហ៊ុនទាំងធំនិងតូច

  • មនុស្សរាប់លាននាក់កំពុងបាត់បង់ការងារធ្វើ ប៉ុន្តែមហាសេដ្ឋីអាមេរិកប៉ុន្មាននាក់នេះ កំពុងកើបលុយបានជាង ៤០០ ពាន់លានដុល្លារ ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ May 22, 2020 Khmernote

    មហាសេដ្ឋីអាមេរិកកំពុងត្រូវប៉ាន់ខ្លាំងក្នុងរយៈពេលដែលមនុស្សរាប់លាននៅទូទាំងពិភពលោកអ្នកកំពុងបាត់បង់ការងារ ដោយគិតជាលុយសរុបពួកគេរកបានប្រហែល ៤៣៤ ពាន់លានដុល្លារអាមេរិក រាប់ចាប់ពីចន្លោះពាក់កណ្ដាលខែមីនា ដល់ពាក់កណ្ដាលខែឧសភា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ។ បើយោងតាមការសិក្សារបស់ Americans for Tax Fairness និង Institute for Policy Studies លើកម្មវិធីសម្រាប់វិសមភាពបានឱ្យដឹងថា មហាសេដ្ឋីដែលរកលុយបានច្រើនជាងគេគឺមេក្រុមហ៊ុន Amazon លោក Jeff Bezos (៣៤.៦ពាន់លាន) និងមេ Facebook លោក Mark Zuckerberg (២៥ពាន់លាន)។ ពោលគឺក្នុងរយៈពេលមានការរាតត្បាតពីជំងឺ​ COVID-19

  • អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់មហាសេដ្ឋីបច្ចេកវិទ្យាដំបូងគេបង្អស់លើពិភពជាច្រើនរូប ដែលយើងមិនគួររំលង បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 22, 2020 Chan Sreyny

    ភាពជោគជ័យ គឺជាក្ដីប្រាថ្នាដែលអ្នកណាៗក៏ចង់សម្រេចបាននៅក្នុងជីវិត ប៉ុន្តែវាអាចកើតមាន ឬ ក៏អត់អាស្រ័យទៅលើការព្យាយាមរបស់យើង ព្រោះគ្មានភាពជោគជ័យណារត់មករកយើងដោយឯកឯងទេ។ ពេលខ្លះយើងឃើញមនុស្សជាច្រើនសម្រេចបានវា តែយើងមិនបានដឹងទេថា ពួកគេទាំងនោះបានឆ្លងកាត់ឧបសគ្គ និងជួបរឿងអ្វីខ្លះនោះទេ ជាក់ស្ដែងដូចជាមហាសេដ្ឋី និងបុគ្គលជោគជ័យលើពិភពលោកជាច្រើន។ យ៉ាងណាមិញយោងតាមសារព័ត៌មាន Inc បានបង្ហាញនូវអាថ៌កំបាំងជោគជ័យរបស់មហាសេដ្ឋីបច្ចេកវិទ្យាដំបូងគេចំនួន ៥រូប រួមមានលោក Bill Gates , Michael Dell , Masayoshi Son , Stan Shih និង Ann Winblad ដែលបានបង្ហើបប្រាប់ពីគន្លឹះដើម្បីសម្រេចជោគជ័យរបស់់់់់់់ពួកគេយ៉ាងធំធេងក្នុងពេលបច្ចុបន្ននេះ៖ ១.ធ្វើឲ្យការងារក្លាយជារឿងសប្បាយរីករាយ៖ ធម្មជាតិមនុស្សយើងចូលចិត្តចំណាយពេលធ្វើរឿងសប្បាយៗ

  • និស្សិតបរទេសដែលអាចទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុនគឺមានតែ ៣០% ប៉ុណ្ណោះនៃនិស្សិតសរុបដោយសារហេតុផលមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 22, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុនបានកំណត់លក្ខណៈវិនិច្ឆ័យបន្ថែមសម្រាប់និស្សិតបរទេស ដែលសង្ឃឹមថានឹងទទួលបានថវិកាឧបត្ថម្ភជាទឹកប្រាក់រហូតដល់ ២០០,០០០ យ៉េន (១,៩០០ ដុល្លារ) សម្រាប់និស្សិតនៅក្នុងប្រទេសកំពុងជួបការលំបាកផ្នែក​ហិរញ្ញវត្ថុចំពេលមានជំងឺរាតត្បាត Covid-19។ ជាលទ្ធផលមានតែនិស្សិតដែលមានកម្រិតពិន្ទុខ្ពស់ជាងគេចំនួន ៣០% ក្នុងចំណោមនិស្សិតបរទេសទាំងអស់ប៉ុណ្ណោះដែលមានសិទ្ធទទួលបានប្រាក់ឧបត្ថម្ភនេះ។ លក្ខខណ្ឌបន្ថែមដែលនឹងបង្កើតគម្លាតក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់និស្សិតដែលប្រឈមនឹងការលំបាកក្នុងការបង់ថ្លៃសិក្សា ឬ ថ្លៃរស់នៅ បានបង្កឱ្យមានការរិះគន់នៅពេលនិស្សិតបរទេសជាច្រើនជួបប្រទះនូវបញ្ហាប្រឈមដូចគ្នានឹងនិស្សិតជប៉ុន។ សមាជិកក្រុមតស៊ូមតិនិស្សិតដែលបានអំពាវនាវដល់រដ្ឋាភិបាលដើម្បីកាត់បន្ថយការចំណាយសាលារៀនបានហៅថាការសម្រេចចិត្តនេះគឺជា «ការរើសអើងបំផុត »។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងអប់រំបានពន្យល់អំពីការសម្រេចរបស់រដ្ឋាភិបាលនេះថា ដោយសារកន្លងមកនិស្សិតបរទេសជាច្រើនបានត្រលប់ទៅប្រទេសកំណើតវិញបន្ទាប់ពីរៀនចប់ ដូច្នេះរដ្ឋាភិបាលបានដាក់លក្ខខណ្ឌមួយដើម្បីកំណត់ការចែកជូនដល់និស្សិតបរទេសដែលមានចំនេះដឹងខ្ពស់ ដែលអាចនឹងរួមចំណែកដល់ប្រទេសជប៉ុននាពេលអនាគត។ យ៉ាងណាមិញរដ្ឋាភិបាលនឹងពឹងផ្អែកលើស្ថាប័នដើម្បីកំណត់ថាតើនិស្សិតណាដែលគួរទទួលជំនួយនោះ ហើយអ្នកដែលមិនបំពេញតាមលក្ខណៈវិនិច្ឆ័យអាចនៅតែមានសិទ្ធិទទួលបានការឧបត្ថម្ភនេះ។ យោងតាមក្រសួងលក្ខណៈវិនិច្ឆ័យដែលនិស្សិតត្រូវមានដើម្បីទទួលបានជំនួយនេះរួមមាន ការកាត់បន្ថយចំណូលជាង ៥០% ក្នុងមួយខែពីការងារក្រៅម៉ោងដើម្បីទ្រទ្រង់ថ្លៃសិក្សា និស្សិតក្នុងគ្រួសារដែលមានប្រាក់ចំនូលប្រចាំឆ្នាំតិចជាង ១.៥ លានយ៉េន រួមទាំនិស្សិតដែលរស់នៅតែម្នាកឯងផងដែរ។ លើសពីនេះនិស្សិតបរទេសដែលអាចទទួលបានប្រាក់ឧបត្ថម្ភ

  • ធនាគារនៅ Wall Street៖ មុខងារថ្មីដ៏ធំមួយរបស់ Facebook ក្នុងការទិញទំនិញតាមអ៉ីនធឺណេតអាចបង្កើតប្រាក់ចំណូលបានចំនួន ៣០ ពាន់លានដុល្លារក្នុងប្រាក់ចំណូលប្រចាំឆ្នាំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 22, 2020 Chan Sreyny

    អ្នកវិភាគរបស់ធនាគារធនាគារវិនិយោគ Deutsche Bank បានព្យាករណ៍ថា ការជំរុញថ្មីរបស់ Facebook ក្នុងការទិញទំនិញតាមអ៉ីនធឺណេតអាចបង្កើតប្រាក់ចំណូលបានដល់ទៅ ៣០ ពាន់លានដុល្លារក្នុប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ។ កាលពីអង្គារ សប្ដាហ៍នេះ ក្រុមហ៊ុនបណ្តាញសង្គមដែលមានទីស្នាក់ការនៅ Silicon Valley បានប្រកាសពី Facebook Shops ដែលជាមធ្យោបាយថ្មីមួយដែលអនុញ្ញាតឱ្យអាជីវកម្មបង្កើតហាងលក់ទំនិញនិម្មិត និងរាយផលិតផលសម្រាប់លក់នៅលើ Facebook និង Instagram ។ Facebook Shops ដែលត្រូវបានបំពាក់ដោយសេវាកម្មរបស់ភាគីទីបីរួមមាន Shopify, BigCommerce និង Woo ដែលត្រូវបានរចនាឡើងដើម្បីប្រែក្លាយបណ្តាញសង្គមទៅជាគោលដៅទិញទំនិញលំដាប់កំពូល និងក្លាយជាការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកដែលមានមហិច្ឆិតាបំផុតរបស់ក្រុមហ៊ុន Facebook។

  • តាមការស្ទង់មតិ អាជីវកម្ម ៧០% នៅទីក្រុង  Dubai នឹងឈប់ធ្វើជំនួញក្នុងរយៈពេល ៦ ខែដោយសារវីរុសរាតត្បាត Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 22, 2020 Chan Sreyny

    យោងតាមការស្ទង់មតិដោយសភាពាណិជ្ជកម្ម Dubai បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍រំពឹងថា អាជីវកម្មចំនួន ៧០% នៅក្នុងទីក្រុង Dubai នឹងបិទទ្វាររបស់ខ្លួនក្នុងរយៈ ៦ខែទៀត ដោយសារការរីករាលដាលនៃមេរោគឆ្លងវីរុស Covid-19 និងការបិទទ្វារប្រទេសនៅទូទាំងពិភពលោក។ សភាពាណិជ្ជកម្មបានស្ទាបស្ទង់មតិជាមួយនឹងនាយកប្រតិបត្តិចំនួន ១,២២៨ នាក់នៅតាមក្រុមហ៊ុន និងអាជីវកម្មជាច្រើនចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែមេសាក្នុងកំឡុងពេលនៃការចាក់សោរយ៉ាងតឹងរ៉ឹងបំផុតរបស់ប្រទេស។ ជាលទ្ធផលជិត ៣ ភាគ ៤ នៃអ្នកដែលត្រូវបានស្ទង់មតិ គឺជាអាជីវកម្មខ្នាតតូចដែលមានបុគ្គលិកតិចជាង ២០ នាក់។ ក្នុងចំណោមអ្នកឆ្លើយសំណួរច្រើនជាង ២ ភាគ ៣ ឃើញថា មានហានិភ័យពីមធ្យមទៅខ្ពស់ក្នុងការចេញបើកប្រតិបត្តិការអាជីវម្មក្នុងរយៈពេល