- សេដ្ឋកិច្ចសេដ្ឋកិច្ច May 26, 2020 Chan Sreyny
ថៃ៖ យោងតាមការលើកឡើងរបស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមលោក Thosaporn Sirisumphand បានឲ្យដឹងថា រដ្ឋាភិបាលកំពុងចាត់វិធានការជម្រុញវិស័យទេសចរណ៍ក្នុងស្រុកនៅក្នុងខែកក្កដា ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដែលរងការវាយប្រហារពីវីរុស Covid-19។ លោកបានបន្ថែមថា ក្នុងចំណោមការលើកទឹកចិត្តដែលអាចធ្វើទៅបានរបស់រដ្ឋាភិបាល គឺផ្ដល់ប័ណ្ណបញ្ចុះតម្លៃពី ៤០% ទៅ ៥០% លើតម្លៃបន្ទប់សណ្ឋាគារ ដោយអាចនឹងត្រូវបានចាប់ផ្ដើមនៅខែកក្កដា នៅពេលដែលរដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងដកការរឹតត្បិតនិងអនុញ្ញាតឱ្យមានការធ្វើដំណើរទូទាំងប្រទេស។ ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃផែនការដើម្បីលើកស្ទួយសេដ្ឋកិច្ចដែលរង្គោះរង្គើតាមរយៈមូលនិធិវិបត្តិដែលមានទឹកប្រាក់ចំនួន ៤០០ ពាន់លានបាត ដែលផ្តោតលើការជំរុញសកម្មភាពមូលដ្ឋានរួមទាំងទេសចរណ៍។ ទោះជាយ៉ាងនេះក្ដី ប្រភពដដែលបានឲ្យដឹងបន្ថែមថា ទីភ្នាក់ងាររបស់រដ្ឋអាចស្នើផែនការគម្រោងទៅគណៈកម្មាធិការត្រួតពិនិត្យរដ្ឋាភិបាលនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ៕ ប្រភព៖ nationthailand អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 26, 2020 Chan Sreyny
សិង្ហបុរីនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅនៅឆ្នាំនេះ ជាងការរំពឹងទុកនាពេលបច្ចុប្បន្ននេះ ចំពេលដែលការធ្លាក់ចុះនៃតំរូវការសកលដែលបណ្ដាលមកពីជំងឺរាតត្បាត ក៏ដូចជាផលប៉ះពាល់ពីវិធានការទប់ស្កាត់ការរីកដាលរបស់រដ្ឋាភិបាល។ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម (MTI) បាននិយាយនៅថ្ងៃនេះថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ៧% ទៅ ៤% ដែលអាក្រក់ជាងការធ្លាក់ចុះពី ៤% ទៅ ១% ដែលបានព្យាករនាពេលកន្លងមក នេះអាចជាវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតមិនធ្លាប់មានរបស់សិង្ហបុរីចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥ ។ ជាមួយគ្នានេះ (MTI) បានឲ្យដឹងបន្ថែមផងដែរថា ភាពមិនប្រាកដប្រជាគួរឲ្យកត់សម្គាល់នៅក្នុងសេដ្ឋកិច្ចពិភពលោក ជាមួយនឹងហានិភ័យដែលបណ្ដាលមកពីរលកនៃការឆ្លងរាលដាលនៅក្នុងសេដ្ឋកិច្ចធំៗ ដូចជាសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបអាចរំខានសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត។ ជាពិសេសប្រសិនបើការឆ្លងចាប់ផ្តើមកើនឡើងហើយវិធានការតឹងរឹងដូចជាការចាក់សោ និងការរឹតត្បិតការធ្វើដំណើរត្រូវបានរៀបចំឡើងវិញការធ្លាក់ចុះនៃសេដ្ឋកិច្ចទាំងនេះអាចនឹងធ្ងន់ធ្ងរ និងអូសបន្លាយជាងការរំពឹងទុក។ ដូចគ្នានេះផងដែរការយល់ឃើញដែលកំពុងកើនឡើងនៃសមត្ថភាពថយចុះក្នុងការប្រើប្រាស់រំញោចដល់សារពើពន្ធ និងរូបិយវត្ថុនៅក្នុងសេដ្ឋកិច្ចធំៗ ជាច្រើនអាចធ្វើឱ្យខូចទំនុកចិត្តលើសមត្ថភាពរបស់អាជ្ញាធរក្នុងការឆ្លើយតបទៅនឹងវិបត្ដិដែលធ្វើឱ្យអន្តរាយដល់តម្រូវការស្បៀងអាហារ និងជំរុញឲ្យមានការផ្លាស់ប្តូរទីផ្សារហិរញ្ញវត្ថុបន្ថែមទៀត ជាមួយនឹងការជះឥទ្ធិពលអវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូល។
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 26, 2020 Chan Sreyny
ឌូបៃ៖ ភាគច្រើននៃប្រជាជនដែលរស់នៅក្នុងទីក្រុងឌូបៃត្រូវបានបង្ខំឲ្យប្រកាន់ភ្ជាប់ទម្លាប់ទិញទំនិញតាមអ៉ីនធឺណេត ក្នុងអំឡុងពេលចាក់សោរ ហើយខណៈពេលដែលហាងនានាត្រូវបានបិទអាជីវករដែលលក់ដូរតាមអ៉ីនធឺណេតកំពុងត្រូវប៉ាន់យ៉ាងខ្លាំង។ ដោយមើលឃើញពីកំណើននេះ រដ្ឋាភិបាលទីក្រុងឌូបៃបានកំពុងរៀបចំបើកតំបន់ពាណិជ្ជកម្មសេរីថ្មីសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមានឈ្មោះថា «Dubai Commercity» ដែលនឹងផ្តល់មូលដ្ឋានសម្រាប់អ្នកលក់រាយតាមអ៉ីនធឺណេត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា តំបន់ពាណិជ្ជកម្មនេះត្រូវបានសាងសង់ឡើងក្នុងរង្វង់ ៨៧០ លានដុល្លារ ដែលស្ថិតនៅជាប់នឹងអាកាសយានដ្ឋានអន្តរជាតិឌូបៃដែលមិនធ្លាប់មានពីមុនមក។ ទីតាំងនេះគឺជាការបណ្តាក់ទុនរួមគ្នារវាងសហគ្រាសរដ្ឋចំនួនពីរគឺអាជ្ញាធរអាកាសយានដ្ឋានឌូបៃ (DAFZA) និងក្រុមហ៊ុនអចលនៈទ្រព្យ Wasl ហើយអ្នកអភិវឌ្ឍន៍និយាយថា ការរីករាលដាលនៃជំងឺឆ្លងវីរុសនេះបានកើនឡើងជាជាងការរីកចម្រើន។ ជាមួយគ្នានេះដែរក្រុមអ្នកអភិវឌ្ឍន៍និយាយថា កិច្ចព្រមព្រៀងនានាត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនដើម្បីកាន់កាប់ទីតាំងថ្មី ប៉ុន្តែពួកគេមិនទាន់ត្រូវបានគេដាក់ឈ្មោះនៅឡើយទេ។ ហើយផលិតផលដែលមានប្រជាប្រិយបំផុតក្នុងចំណោមអ្នកលក់រាយគឺសម្លៀកបំពាក់ គ្រឿងអលង្ការ និងអេឡិចត្រូនិក។ លើសពីនេះ «Dubai Commercity» និងមិនគិតពន្ធលើប្រាក់ចំណូល ឬ សាជីវកម្មនោះទេ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 26, 2020 Chan Sreyny
យោងតាមសមាគមបន្លែផ្លែឈើវៀតណាមបានឲ្យដឹងថា សហរដ្ឋអាមេរិកបានក្លាយជាអ្នកផ្គត់ផ្គង់បន្លែ និងផ្លែឈើធំជាងគេរបស់វៀតណាមក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ដោយទទួលបានកំណើន ៤៤% ធៀបនឹងឆ្នាំមុន គិតជាទឹកប្រាក់ក្នុងការនាំចេញកើនឡើដល់ទៅ ១០២.១ លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់វៀតណាមបានធ្លាក់ចុះ ៤២% ស្មើនឹង ៣៧៦.៩ លានដុល្លារ ប៉ុន្តែការនាំចូលពីប្រទេសមួយចំនួនដូចជា នូវែលសេឡង់ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានការកើនឡើង។ ខណក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សហរដ្ឋអាមេរិកមានចំនួនត្រឹមតែ ១០% នៃការនាំចូលប៉ុណ្ណោះ។ យ៉ាងណាមិញបើតាមលោក Pham Thien Hoang ម្ចាស់ហាង GreenSpace Store ដែលជាអ្នកនាំចូលផ្លែឈើបាននិយាយថាផ្លែឈើមកពីសហរដ្ឋអាមេរិកមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងចំណោមអតិថិជនវៀតណាម។ ក្នុងនោះផ្លែមានដូចជា ផ្លែប៉ោម
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 25, 2020 Khmernote
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បានប្រាប់កាសែត The Economic Times ថា ប្រទេសឥណ្ឌាបានចាប់ផ្តើមពិភាក្សាគ្នាលើការទាក់ទាញវិនិយោគិនពិភពលោក ដើម្បីឱ្យពួកគេផ្លាស់ប្ដូរផលិតកម្មចេញពីប្រទេសចិនមកកាន់ទឹកដីឥណ្ឌាវិញ។ នោះវាមានន័យថាឥណ្ឌាកំពុងពិភាក្សាគ្នារកមធ្យោបាយ ដែលអាចធ្វើឱ្យមានភាពងាយស្រួលដល់វិនិយោគិនទាំងនោះ ពិសេសគឺច្បាប់ស្ដីពីគុណភាពផលិតកម្មនៅគ្រប់ទីតាំងផ្សេងៗ។ ជាក់ស្ដែងដូចជានៅរដ្ឋ Uttar Pradesh, Madhya Pradesh និង Gujarat ដែលបានចេញបទបញ្ជាប្រតិបត្តិដែលលើកលែងសហគ្រាសថ្មីពីច្បាប់ការងារមួយចំនួនធំ ដូច្នេះអ្នកធ្វើការនៅទីនោះអាចធ្វើការពី ៨ ទៅ ១២ម៉ោង បានយ៉ាងស្របច្បាប់។ កាលពីដើមខែនេះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌាបានទាក់ទងទៅអាជីវកម្មអាមេរិករហូតដល់ជាង ១,០០០ ជាមួយនឹងការផ្តល់ជូននូវការផ្លាស់ប្តូរទីតាំងពីប្រទេសចិន។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះរួមមាន៖ អ្នកផលិតឧបករណ៍វេជ្ជសាស្ត្រ ផ្នែកកែច្នៃអាហារ វាយនភ័ណ្ឌ ស្បែក និងអ្នកផលិតគ្រឿងបន្លាស់រថយន្ត។ ឥណ្ឌាក៏បានស្នើឱ្យមានការបន្ធូរបន្ថយច្បាប់ពន្ធនិងពលកម្ម
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ May 25, 2020 Khmernote
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Gerald Darmanin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ RTL ថា បំណុលរបស់ប្រទេសបារាំងនឹងមានច្រើនជាងផលិតផលក្នុងស្រុកសរុប (GDP) ដោយនឹងកើនឡើងដល់ជាង ១១៥% នៅចុងឆ្នាំនេះ ដោយសារការចំណាយលើវិធានការណ៍ទប់ទល់នឹងវិបត្តិជំងឺ COVID-19។ ប៉ុន្តែយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលបារាំងមិនមានផែនការដំឡើងពន្ធ ដើម្បីកាត់បន្ថយបំណុលនោះទេ។ ទីភ្នាក់ងារស្ថិតិផ្លូវការ INSEE បានឱ្យដឹងកាលពីចុងខែមីនាថា ក្នុងឆ្នាំ២០១៩ បំណុលសាធារណៈសរុបមានចំនួន ៩៨.១% នៃផលិតផលក្នុងស្រុកសរុប (GDP) ទោះបីឱនភាពថវិកាវិស័យសាធារណៈបានកើនពី ២.៣% នៅឆ្នាំ២០១៨ ឡើងដល់ ៣.០% នៃ GDP ក្នុងឆ្នាំ២០១៩ក៏ដោយ ហើយឆ្នាំនេះវាមានកាន់តែច្រើនជាងមុនទៀត។ រដ្ឋាភិបាលបារាំងក៏បាននិយាយកាលពីខែមេសាថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 25, 2020 Khmernote
វីរុសរាតត្បាតជាសកល COVID-19 បានបង្ខំឱ្យក្រុមហ៊ុនជាច្រើនចាប់យកដំណោះស្រាយឱ្យបុគ្គលិកធ្វើការងារពីផ្ទះជាបណ្ដោះអាសន្ន ប៉ុន្តែសម្រាប់ក្រុមហ៊ុនខ្លះការផ្លាស់ប្តូរនេះអាចនៅជាប់បានយូរ។ ជាក់ស្ដែងក្រុមហ៊ុនមួយចំនួនកំពុងគ្រោងនឹងអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេធ្វើការពីផ្ទះជាអចិន្ត្រៃយ៍ សូម្បីតែចប់ការរាតត្បាតនៃវីរុស COVID-19 ក៏ដោយ។ ក្រុមហ៊ុនទាំងនេះកំពុងតែធ្វើឱ្យការធ្វើការងារពីផ្ទះក្លាយជារឿងធម្មតា (the new normal) ដោយក្នុងនោះមានដូចជា៖ Facebook៖ លោក Mark Zuckerberg បាននិយាយថា លោកនឹងអនុញ្ញាឱ្យបុគ្គលិកក្រុមហ៊ុនរហូតដល់ទៅ ៥០% អាចធ្វើការពីផ្ទះបានក្នុងអំឡុងពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខនេះ ដោយលើកហេុតផលថា វាជាគំនិតល្អមួយដោយនឹងបំពេញបំណងប្រាថ្នាបុគ្គលិក និងជាការខិតខំដើម្បីបង្កើតវិបុលភាពនៃសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ។ Twitter (TWTR)៖ ក្រុមហ៊ុននឹងអនុញ្ញាតឱ្យបុគ្គលិកមួយចំនួនរបស់ខ្លួនបន្តធ្វើការពីផ្ទះជារៀងរហូត ប្រសិនបើពួកគេចង់បានបែបហ្នឹង ដោយមើលឃើញបទពិសោធន៍នៃការធ្វើការពីផ្ទះអស់រយៈពេលជាច្រើនខែកន្លងមកនេះ។ Twitter
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 25, 2020 Chan Sreyny
កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវត្រូវបានគេប៉ាន់ស្មានថានឹងធ្លាក់ចុះនៅឆ្នាំ២០២០ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19 និងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលរបស់ខ្លួន។ នេះបើយោងតាមការបង្ហាញនៅក្នុងរបាយការណ៍ ធនាគារពិភពលោកស្តីពីកំណើន និងបំណុលរបស់ប្រទេសប្រចាំឆ្នាំ។ របាយការណ៍ដដែលបានឲ្យដឹងថា ជំងឺរាតត្បាតនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យផ្សេងៗនៃប្រទេសឡាវ ជាពិសេសវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងបញ្ញើសាច់ប្រាក់។ ដោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវត្រូវបានព្យាករថានឹងធ្លាក់ចុះដល់ ១% នៅក្នុងសេណារីយ៉ូមូលដ្ឋាន និងអវិជ្ជមាន ១.៨% នៅក្នុងសេណារីយ៉ូដែលអាក្រក់ជាងនេះ។ ខណៈប្រជាជនបន្ថែមចន្លោះពី ៩៦,០០០នាក់ និង ២១៤,០០០ នាក់ត្រូវបានប៉ាន់ប្រមាណថាធ្លាក់ចូលក្នុងភាពក្រីក្រដែលជាលទ្ធផលនៃការរាតត្បាត។ ជាមួយគ្នានេះផលប៉ះពាល់នៃវីរុស Covid-19 ក៏ត្រូវបានគេព្យាករថានឹងបង្កើនឱនភាពសារពើពន្ធនៅឆ្នាំ២០២០ ដល់ចន្លោះពី ៧.៥% ទៅ ៨.៨% នៃផលិតផលក្នុងស្រុកពី ៥.១% ក្នុងឆ្នាំ










