- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 25, 2020 Chan Sreyny
Jack Ma ជាជនជាតិអាស៊ី ប៉ុន្តែនៅក្នុងភាពជាសហគ្រិន និងរង្វង់មុខជំនួញ គាត់ត្រូវបានគេទទួលស្គាល់ថាជាបុរសម្នាក់ដែលអាចបង្កើតក្រុមហ៊ុនលំដាប់ពិភពលោកដែលមានតម្លៃ និងភាពល្បីល្បាញបំផុត។ ផ្ដើមចេញពីក្រុមហ៊ុនតូចមួយដែលបង្កើតឡើងនៅក្នុងផ្ទះល្វែងកាលពីឆ្នាំ ១៩៩៩ មកទល់ពេលនេះក្រុមហ៊ុន Alibaba ដែលមានមូលដ្ឋាននៅប្រទេសចិនបានក្លាយជាក្រុមហ៊ុនជំនួញធំបំផុតរបស់ពិភពលោកក្នុងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក។ ហើយបច្ចុប្បន្នលោក Jack Ma ដែលជាស្ថាបនិករបស់ Alibaba ដែលធ្លាប់ត្រូវគេបដិសេដការងាររាប់សិបដង និងជួបរឿងបរាជ័យនៅក្នុងជីវិតជាហូរហែ បានក្លាយជាអ្នកមានបំផុតនៅប្រទេសចិន និងអ្នកមានបំផុតទី ១៧ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤១.៣ ពាន់លានដុល្លារ យោងតាមទស្សនាវដ្ដី Forbes។ បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀងអស់ជាច្រើន ឥឡូវនេះ Ma មិនត្រឹមតែជាមហាសេដ្ឋី និងអ្នកជំនួញឆ្នើមនោះទេ តែគាត់ក៏ជាអ្នកផ្ដល់ដំបូន្មានដល់សហគ្រិនគ្រប់រូបផងដែរ ហើយខាងក្រោមនេះគឺជាច្បាប់ចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 25, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK កាលពីពេលថ្មីៗនេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងគាំទ្រដល់ការសិក្សាក្នុងស្រុកដើម្បីបង្កើតវ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ៩ គម្រោង ដោយនឹងឧបត្ថម្ភទឹកប្រាក់ចំនួន ៧.២ ពាន់លានយ៉េន ឬប្រហែល ៦៧ លានដុល្លារអាមេរិក។ ថវិកាដែលត្រូវចំណាយនេះ ជាផ្នែកមួយក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៩៣ លានដុល្លារដែលបានគ្រោងទុកសម្រាប់ថវិកាបន្ថែមសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។ ទន្ទឹមនឹងនេះដែរថវិកា ៦៧ លានដុល្លារអាមេរិកនេះត្រូវបានដាក់ចេញឡើងដើម្បីគាំទ្រដល់ការស្រាវជ្រាវមូលដ្ឋាន និងផ្នែកនៃការសាកល្បងព្យាបាលសម្រាប់វ៉ាក់សាំងពិសោធន៍ដែលមានរហូតដល់ទៅ ៩ គម្រោង។ យ៉ាងណាមិញគម្រោងបង្កើតវ៉ាក់សាំងទាំងនេះ ត្រូវបានជ្រើសរើស ដោយទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍន៍វេជ្ជសាស្រ្តជប៉ុន ខណៈគម្រោងវ៉ាក់សាំងចំនួន ៤ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ចំនួន ៤ផ្សេងទៀតបង្កើតដោយសាកលវិទ្យាល័យ និង
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 25, 2020 Chan Sreyny
ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានប្រកាសថា នឹងហាមឃាត់ជាបណ្ដោះអាសន្ននូវការនាំចូលមាន់ពីក្រៅស្រុក ដើម្បីរក្សាស្ថិរភាពតម្លៃសាច់មាន់ក្នុងស្រុក។ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូកមកកម្ពុជា នាថ្ងៃទី២១ ខែឧសភាកន្លងទៅនេះ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ដោយសារតម្លៃសាច់មាន់ក្នុងស្រុកមានការធ្លាក់ចុះយ៉ាងខ្លាំង អគ្គនាយដ្ឋានបានសំរេចហាមឃាត់ការនាំចូលសាច់ពីក្រៅស្រុកដើម្បីជួយស្តារតម្លៃសាច់មាន់ក្នុងស្រុក។ ឯកឧត្តមបានបញ្ជាក់ផងដែរថា តម្លៃសាច់មាន់ក្នុងស្រុកបច្ចុប្បន្នមានកម្រិតទាប ភាគច្រើនគឺដោយសារតែការផ្គត់ផ្គង់លើសទីផ្សារ បើទោះបីជាអគ្គនាយកដ្ឋានបានហាមឃាត់ការនាំចូលមាន់ពីក្រៅស្រុកក៏ដោយ ក៏តម្លៃសាច់មាន់ក្នុងស្រុកមិនបានស្ទុះងើបឡើងវិញនោះទេ។ បន្ថែមពីនេះ បន្ទាប់ពីការស្រាវជ្រាវនិងការស៊ើបអង្កេតស៊ីជម្រៅពីសំណាក់អាជ្ញាធរបានរកឃើញថា មូលហេតុចម្បងនៃការធ្លាក់ចុះតម្លៃមាន់ក្នុងស្រុក គឺថាកសិករមិនមានផែនការក្នុងការចិញ្ចឹមច្បាស់លាស់ដែលបណ្តាលឱ្យចំនួនមាន់លើសតម្រូវការ ដូច្នេះតម្លៃបានធ្លាក់ចុះ។ យោងតាមស្ថិតិពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា តម្រូវការសាច់ក្នុងស្រុកមានចំនួន ២៩០,០០០ តោនកាលពីឆ្នាំមុន ប៉ុន្តែផលិតកម្មក្នុងស្រុកមានតែ ២៤០,០០០
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 25, 2020 Khmernote
ទោះបីជាសេដ្ឋកិច្ចរបស់ពិភពលោកមានការធ្លាក់ចុះដោយសារជំងឺ COVID-19 ប៉ុន្តែនាយកប្រតិបត្តិ FACEBOOK លោក Mark Zuckerberg រកបានចំណូលបន្ថែមជាង ៣០ ពាន់លានដុល្លារអាមេរិក ត្រឹមរយៈពេលតែពីរខែប៉ុណ្ណោះ។ ការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតទី៣ របស់ពិភពលោក នេះបើយោងតាមតារាងចំណាត់ថ្នាក់មហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg ដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ លោក Mark Zuckerberg ពេលនេះមានទ្រព្យសម្បត្តិសរុបរហូតដល់ ៨៧.៨ ពាន់លានដុល្លារអាមរិក ដែលវ៉ាដាច់ស្ដេចវិនិយោគ Warren Buffett និងថៅកែម៉ូត Louis Vuitton លោក
- អាជីវកម្មអាជីវកម្ម May 25, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបាត់បង់ឋានៈជាសហគ្រាសរដ្ឋ បន្ទាប់ពីក្រសួងហរិញ្ញវត្ថុបានលក់ភាគហ៊ុន ៣.១៧% នៅក្នុងក្រុមហ៊ុនដឹកជញ្ជូជនជាតិមួយនេះទៅមូលនិធិ Vayupak 1 កាលពីថ្ងៃសុក្រ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តី ដឹកជញ្ជូនលោក Saksayam Chidchob ដែលបានបញ្ជាក់ប្រាប់កាលពីពេលថ្មីៗនេះ។ គួរឲ្យដឹងផងដែរថា ប្រភពពីមូលនិធិបាននិយាយថា ការទិញភាគហ៊ុនត្រូវបានធ្វើឡើងក្នុងតម្លៃ ៤.០៣ បាតក្នុងមួយហ៊ុន ដោយមានភាគហ៊ុនចំនួន ៦៩ លានដុល្លារស្មើនឹងតម្លៃប្រហែល ២៧៨ លានបាត។ ការទិញនេះបានកាត់បន្ថយការកាន់កាប់របស់ក្រសួងហិរញ្ញវត្ថុក្នុងក្រុមហ៊ុនអាកាសចរណ៍ជាតិដល់ ៤៨% មានន័យថា ក្រុមហ៊ុន Thai Airways លែងជាកម្មសិទ្ធិរបស់រដ្ឋទៀតហើយ។ ប្រភពដដែលបានបន្តថា មូលនិធិ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 25, 2020 Chan Sreyny
ការនាំចេញកង់ដែលបានតំឡើងនៅក្នុងប្រទេសកម្ពជាបានកើនឡើង ខណៈឧស្សាហកម្មកង់នៅជុំវិញពិភពលោកមានភាពច្របូកច្របល់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកូីដ-១៩។ យោងតាមការចុះផ្សាយរបស់ស្ថានីយ៍ BTV បានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកង់ចំនួន ៤៩៨,០០០ គ្រឿងដែលមានតម្លៃប្រហែល ១១៩ លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំនេះពោលគឺខ្ពស់ជាងរយៈពេលដូចគ្នាចំនួន ១០ លានដុល្លារបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក លឹម ហេង អនុប្រធាសភាពាណិជ្ជកម្មបានមានប្រសាសន៍ថា ការនាំចេញកង់ដែលតំឡើងរួចនៅក្នុងស្រុកអាចទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះបញ្ហាការធ្វើដំណើរ និងសុខភាពដែលបង្ខំឱ្យប្រជាជនពិចារណាឡើងវិញនូវមធ្យោបាយធ្វើដំណើរចម្បងរបស់ពួកគេ។ លោកបានបន្តថា ការនាំចេញកង់ត្រូវបានរំពឺងថា នឹងបន្តកើនឡើងនៅក្នុងត្រីមាសទី២ នៅពេលដែលប្រជាជនក្នុងតំបន់នៅតែជៀសវាងការដឹកជញ្ជូនសាធារណៈនិងត្រូវការប្រើប្រាស់កង់ដើម្បីហាត់ប្រាណ។ បន្ថែមពីនេះលោកបានគូសបញ្ជាក់ថា ពេលនេះគឺជាឱកាសវិនិយោគលើការតំឡើងកង់នៅកម្ពុជាដើម្បីនាំចេញ។ យោងតាមអ្នកស្រាវជ្រាវសេដ្ឋកិច្ចរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត ហុង វណ្ណៈ ទោះបីជាការបញ្ជាទិញមួយចំនួនត្រូវបានលុបចោលក្នុងរយៈពេល៣ ខែដំបូងនៃឆ្នាំនេះដោយសារជំងឺរាតត្បាតក៏ដោយ ក៏ការនាំចេញកង់នៅកម្ពុជានៅតែជាចំណុចមួយដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ខណៈរបាយការណ៍របស់ធនាគារពិភពលោកបង្ហាញថាប្រទេសកម្ពុជាបាននាំចេញកង់សរុបចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 23, 2020 Chan Sreyny
បន្ទាប់ពីបានឃើញការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវទេសចរបរទេសដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ជប៉ុន ពោលគឺធ្លាក់ចុះដល់ទៅ ៩៩% កាលពីខែមេសា ដោយសារតែការរាតត្បាតពីវីរុស Covid-19 ប្រទេសជប៉ុនបានកំពុងព្យាយាមចាប់ផ្ដើមស្ដារវិស័យទេសចរណ៍ឡើងវិញ ដោយផ្ដល់ការឧបត្ថម្ភធនសម្រាប់ថ្ងៃឈប់សម្រាក។ ជាក់ស្ដែងទីភ្នាក់ងារទេសចរណ៍នៅសប្ដាហ៍នេះបានស្នើឲ្យបង់ប្រាក់ឱ្យជនបរទេសនូវតម្លៃពាក់កណ្ដាលនៃការចំណាយក្នុងការឈប់សម្រាកនៅប្រទេសជប៉ុន។ យោងតាមកាសែត Japantimes កាលពីពេលថ្មីៗនេះក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលកំពុងស្វែងរកការជំរុញទេសចរណ៍ក្នុងស្រុកដោយឧបត្ថម្ភធនមួយផ្នែកនៃការចំណាយលើការធ្វើដំណើរ នៅពេលដែលការឆ្លងវីរុសនេះត្រូវបានគ្រប់គ្រង។ លោក Hiroshi Tabata ប្រធានទីភ្នាក់ងារទេសចរណ៍បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា កម្មវិធីឧបត្ថម្ភធននេះមានតម្លៃ ១.១៥ ទ្រីលានយ៉េន (១២.៥ ពាន់លានដុល្លារ) ដែលអាចនឹងចាប់ផ្តើមនៅក្នុងខែកក្កដា ប្រសិនបើស្ថានភាពឆ្លងនៃវីរុសអាចគ្រប់គ្រងបាន។ ទោះបីជាយ៉ាងនេះក្ដីមិនទាន់មានការបញ្ជាក់លម្អិតណាមួយពីគម្រោងនៃការកម្មវិធីឧបត្ថម្ភធននេះនៅឡើយទេ ដូចជាការកាត់បន្ថយថ្លៃចំណាយលើសំបុត្រយន្តហោះលំដាប់ខ្ពស់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនជាដើម។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនកំពុងស្វែងរកការលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស និងជំរុញវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីប្រទេសសេដ្ឋកិច្ចធំជាងគេទី៣ មួយនេះបានសម្រេចហាមឃាត់ការធ្វើដំណើររបស់អ្នកដំណើរមកពីបណ្ដាមួយចំនួន។ ជាក់ស្ដែងជាលទ្ធផល គឺមានតែភ្ញៀវទេសចរមកពីក្រៅប្រទេសចំនួន
- អាជីវកម្មអាជីវកម្ម May 23, 2020 Chan Sreyny
ក្រុមហ៊ុន Alibaba Group Holding នៅថ្ងៃសុក្រនេះបានរាយការណ៍អំពីការព្យាកណ៍ប្រាក់ចំណូល និងប្រាក់ចំណេញនៅត្រីមាសទី៤ ខណៈដែលមនុស្សជាច្រើនបានទិញទំនិញដែលចាំបាច់តាមអ៉ីនធឺណេតក្នុងអំឡុងពេលចាក់សោរប្រទេស។ នៅពេលដែលប្រជាជនស្នាក់នៅក្នុងផ្ទះ ហើយហាងនានាត្រូវបានបិទទ្វារអំឡុងពេលមានវិបត្តិ ការបញ្ជាទិញតាមអ៉ីនធឺណេតបានកើនឡើង ដោយអាជីវកម្មពាណិជ្ជកម្មស្នូលរបស់ក្រុមហ៊ុនចិនមួយនេះបានកើនឡើងជិត ១៩% ឈានដល់ចំនួន ៩៣.៨៧ ពាន់លានយ័ន (១៣.១៦ ពាន់លានដុល្លារ) នៅក្នុងត្រីមាសនេះ។ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Alibaba លោកស្រី Maggie Wu បាននិយាយថា លទ្ធផលផ្ទុយនឹងការណែនាំរបស់ក្រុមហ៊ុនពីត្រីមាសមុននៅពេលដែលវាបានព្យាករណ៍ពីការធ្លាក់ចុះប្រាក់ចំណូល។ ជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសចិនបានចាប់ផ្តើមជាថ្មីម្តងទៀតមុនពេលមានសេដ្ឋកិច្ចធំៗ នៅអឺរ៉ុប និងសហរដ្ឋអាមេរិកក្រុមពាណិជ្ជកម្មអេឡិចត្រូនិកបាននិយាយថា ខ្លួនរំពឹងថានឹងទទួលបានប្រាក់ចំណូលច្រើនជាង ៦៥០ ពាន់លានយ័ននៅក្នុងឆ្នាំសារពើពន្ធ២០២១។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Alibaba










