ព័ត៌មានចុងក្រោយ
  • ជប៉ុនត្រៀមបញ្ចេញលុយជិត ៣០០ ពាន់លានដុល្លារថែមទៀត ដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលធ្លាក់ចូលក្នុងវិបត្តិដោយសារវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2020 Chan Sreyny

    ប្រទេសជប៉ុនបានប្រកាសអំពីផែនការជំរុញសេដ្ឋកិច្ចថ្មីដែលមានតម្លៃជិត ៣០០ ពាន់លានដុល្លារកាលពីថ្ងៃពុធ (២៧ ខែឧសភា ឆ្នាំ២០២០) ដើម្បីបង្កើនសេដ្ឋកិច្ចបន្ទាប់ពីការរីករាលដាលនៃជំងឺឆ្លងវីរុស Covid-19 នេះបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ខណៈការចំណាយរបស់អ្នកប្រើប្រាស់បានថយចុះដល់កម្រិតទាប ដែលជំរុញឲ្យមានវិបត្តិសេដ្ឋកិច្ចលើកដំបូងចាប់តាំងពីឆ្នាំ២០១៥ បើទោះបីជាចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺនេះមានចំនួនទាបក៏ដោយ ។ ជាការឆ្លើយតបគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តី Shinzo Abe បានយល់ព្រមថវិកាពិសេសលើកទី២ ចំនួន ៣១.៩១ ទ្រីលានយ៉េន (២៩៦ ពាន់លានដុល្លារ) រួមទាំងការឧបត្ថម្ភធនសម្រាប់អាជីវកម្មខ្នាតតូច និងការផ្ដល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកពេទ្យ។ មិនតែប៉ុណ្ណោះថវិកានេះក៏នឹងត្រូវប្រើដើម្បីជួយដល់កម្មវិធីជួយសង្គ្រោះនិងប្រាក់កម្ចីសម្រាប់អាជីវកម្មដែលកំពុងជួបការលំបាកដែលមានតម្លៃ ១១៧ ទ្រីលានយ៉េនផងដែរ។ គួរឲ្យដឹងផងដែរថា រួមជាមួយនឹងកញ្ចប់សកម្មភាពជំរុញដំបូងដែលបានអនុម័តកាលពីខែមុន វិធានការណ៍សរុបរបស់ជប៉ុនមានចំនួន ២៣០ ទ្រីលានយ៉េននៅពេលគ្រោងការណ៍ប្រាក់កម្ចីត្រូវបានគេពិចារណា។ ខណៈលោក

  • ថៃផ្ដល់ជូនថវិកាចំនួន ២ លានបាត ដល់កម្ពុជាចូលរួមចំណែកទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងណែនាំដល់ក្រុមហ៊ុនថៃនៅកម្ពុជាទាំងអស់មិនឲ្យតម្លើងតំលៃទំនិញនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2020 Chan Sreyny

    ប្រទេសថៃតាមរយៈឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា បានផ្ដល់ជូនថវិកាចំនួន ២លានបាត ដល់កម្ពុជាដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ ការផ្ដល់ជូនថវិកានេះ ត្រូវបានប្រព្រឹត្តឡើងនាឱកាសជួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្នុងកិច្ចពិភាក្សា្នគ្នានេះ ឯកឧត្តម ប៉ានយ៉ារ៉ាក់ ជាថ្មីម្ដងទៀតបានសំដែងនូវការចូលរួមរំលែកមរណៈទុក្ខជាមួយ សម្តេចតេជោចំពោះការបាត់បង់ម្ដាយក្មេក របស់សម្តេចកន្លងមក។ ជាមួយគ្នានេះឯកឧត្តមក៏បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោដែលបានដាក់វិធានការយ៉ាងប្រាកដនិយមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អំពីការរាតត្បាតនៅកម្ពុជា។ ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចអំពីសកម្មភាពរបស់ស្ថានទូតថៃប្រចាំកម្ពុជា គឺឯកឧត្តមបានធ្វើការជាមួយនឹង ក្រុមហ៊ុនថៃនៅកម្ពុជាដោយបានធ្វើការណែនាំធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះតម្លើងតំលៃទំនិញនៅកម្ពុជា និងបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះឲ្យមានការចែករំលែកនូវសម្ភារៈដូចជា សម្ភារៈអនាម័យមានម៉ាស់ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

  • ក្ស័យធន់អស់ហើយ! ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិកឡាទីន Latam Airlines សម្រេចដាក់ពាក្យការពារភាពក្ស័យធនរបស់ខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 27, 2020 Khmernote

    ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅអាមេរិកឡាទីន Latam Airlines បានដាក់ពាក្យស្នើសុំការការពារភាពក្ស័យធននៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ Latam Airlines គឺជាជនរងគ្រោះចុងក្រោយបំផុត ដែលបានប្រកាសភាពក្ស័យធន់របស់ខ្លួន​ នៅពេលដែលជំងឺ COVID-19 បានធ្វើឱ្យដំណើរតាមអាកាសធ្លាក់ចុះយ៉ាងគំហុក ហើយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានដាក់ពាក្យការពារភាពក្ស័យធន់របស់ខ្លួនបន្តកន្ទុយគ្នា។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសឈីលីមួយនេះបាននិយាយថា ពួកគេបានដាក់ស្នើសុំទទួលយកច្បាប់ជំពូកទី១១ ស្ដីពីការការពារភាពក្ស័យធន់របស់ក្រុមហ៊ុនអាកាសចរណ៍ពីតុលាការអាមេរិក ហើយសាខារបស់ខ្លួនទាំងនៅប្រទេសឈីលី, ប៉េរូ, អេក្វាឌ័រ និងកូឡុំប៊ី គឺត្រូវការច្បាប់នេះទាំងអស់។ អាកាសចរណ៍ Latam Airlines និយាយថា ខ្លួននឹងបន្តប្រតិបត្តិការរបស់ខ្លួន ហើយវានឹងមិនមានផលប៉ះពាល់ដល់ជើងហោះហើរទេ។ ក្រុមហ៊ុននិយាយថា ខ្លួននឹងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៅក្នុងប្រទេសឈីលី ប្រេស៊ីល និងកូឡុំប៊ី។ ការធ្លាក់ខ្លួននេះគឺដោយសាររោគរាតត្បាត COVID-19 បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនេះ

  • សហភាព​អឺរ៉ុបបញ្ចេញទឹកប្រាក់ ៨២៦ពាន់លានដុល្លារ ដើម្បីទប់ទល់វិបត្តិវីរុស COVID-19 និងស្ដារសេដ្ឋកិច្ចរបស់ទ្វីបអឺរុបឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 27, 2020 Khmernote

    គណៈកម្មការអឺរ៉ុបបានបង្ហាញផែនការកញ្ចប់ទឹកប្រាក់ចំនួន ៧៥០ ពាន់លានអឺរ៉ូ (៨២៦ពាន់លានដុល្លារ) នៅថ្ងៃពុធនេះ ដែលជាផ្នែកមួយនៃថវិកាសម្រាប់ផែនការនិងការស្តាររយៈពេលវែង ដើម្បីជួយប្រឆាំងនឹងផលប៉ះពាល់នៃវីរុស COVID-19 លើសេដ្ឋកិច្ចរបស់ទ្វីបអឺរ៉ុប។ យោងតាមរបាយការណ៍បានឱ្យដឹងថា ថវិការបស់សហភាពអឺរ៉ុបដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចរបស់ខ្លួន គឺចេញពីការរៃអង្គាសប្រាក់ពីទីផ្សារហិរញ្ញវត្ថុ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីប្រព័ន្ធផ្សព្វផ្សាយរបស់ទូរទស្សន៍អាឡឺម៉ង់ថា ទឹកប្រាក់ ៥០០ពាន់លានអឺរ៉ូ ក្នុងកញ្ចប់នេះនឹងត្រូវចាត់ថ្នាក់ក្រោមជំនួយឥតសំណង ខណៈ ២៥០ពាន់លានអឺរ៉ូ នឹងត្រូវចាត់ទុកថាជាប្រាក់កម្ចី។ ទោះបីជាការប្រកាសជាផ្លូវការមិនត្រូវបានគេរំពឹងទុករហូតដល់យប់ថ្ងៃពុធ លោក Paolo Gentiloni ស្នងការសេដ្ឋកិច្ចអឺរ៉ុបបាននិយាយក្នុង Twitter ថា៖«គណៈកម្មាធិការស្នើសុំមូលនិធិស្តារឡើងវិញចំនួន ៧៥០ពាន់លានអឺរ៉ូ ដែលត្រូវបានបន្ថែមទៅក្នុងគោលដៅរួមដែលបានដាក់ចេញ។ ជាការប្រឈមនឹងវិបត្តិថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក»។ DAX របស់អាឡឺម៉ង់បានកើនឡើង ១.៦% ក្នុងទីផ្សារដោះដូរអឺរ៉ុប

  • ការប្រជែងគ្នារវាងប្រទេសចិន-សហរដ្ឋអាមេរិក គឺដូចជាយុទ្ធសាស្ត្រ «ចាញ់-ចាញ់» សម្រាប់ប្រទេសទាំងសងខាង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 26, 2020 Khmernote

    លោក Graham Allison ដែលជាសាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Harvard បាននិយាយថា សហរដ្ឋអាមេរិកនិងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំង ២ របស់ពិភពលោក សព្វថ្ងៃនេះកាន់តែមានទំនាក់ទំនងអាក្រក់ទៅៗ ហើយនៅចុងបញ្ចប់វាដូចជាយុទ្ធសាស្ត្រ «ចាញ់-ចាញ់» សម្រាប់ពួកគេទាំងសងខាង។ លោកសាស្រ្តាចារ្យបានថ្លែងបែបនេះគឺវាស្របទៅតាមការពិតដែលថា ទំនាក់ទំនងរវាងប្រទេសទាំង ២ គឺកាន់តែមានភាពល្អក់កករនៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងការចោទគ្នាទៅវិញទៅមក ខណៈដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងជំងឺ COVID-19។ សាស្រ្តាចារ្យលោក Graham Allison ដែលជាអតីតជំនួយការលេខាធិការក្រសួងការពារជាតិជំនាន់លោក Bill Clinton និងជាទីប្រឹក្សាពិសេសរបស់លេខាធិការក្រសួងការពារជាតិជំនាន់លោក Ronald Reagan បានមានប្រសាសន៍ថា៖«ខ្ញុំគិតថាបញ្ហានេះនឹងកាន់តែអាក្រក់ទៅៗ ហើយខ្ញុំសង្ឃឹមថាពួកគេនឹងមិនបង្កការខូចខាតជាអចិន្ត្រៃយ៍ឡើយ»។ លោកពន្យល់ថា ការប្រជែងគ្នារវាងប្រទេសមហាអំណាចយក្សទាំង២

  • ពលរដ្ឋសាំងហ្គាពួរនឹងទទួលប្រាក់ឧបត្ថម្ភក្នុងមួយគ្រួសារ ១០០ ដុល្លារ សម្រាប់ចំណាយលើទឹកភ្លើងប្រើប្រាស់របស់ពួកគេ ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ May 26, 2020 Khmernote

    សារព័ត៌មាន​ The Straits Times នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គ្រួសារសាំងហ្គាពួរទាំងអស់ដែលមានសមាជិកយ៉ាងតិចម្នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១០០ដុល្លារ សម្រាប់ការបង់ថ្លៃទឹកភ្លើងប្រើប្រាស់។ វាគឺជាឥណទានឈ្មោះថា Solidarity Utilities ដែលរួមចំណែកក្នុងការសម្រាលបន្ទុកទឹកភ្លើងនៅខែកក្កដាឬសីហា ហើយគ្រួសារទាំងអស់នឹងត្រូវទទួលបានការឧបត្ថម្ភដូចៗគ្នា។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Heng Swee Keat បាននិយាយថា វាគឺជាការថ្លែងអំណរគុណដល់ពលរដ្ឋ ដែលពួកគេបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយការស្នាក់នៅផ្ទះទាំងអស់គ្នា។ ក្នុងនោះផងដែរទឹកប្រាក់ ៨០០ លានដុល្លារផ្សេងទៀត នឹងត្រូវទុកសម្រាប់គម្រោង COVID-19 Support Grant

  • ស្ថាបនិក Twitter នឹងបរិច្ចាគលុយទាំងអស់ធ្វើរឿងសប្បុរសធម៌ពេញមួយជីវិត ដោយភ្ជាប់នូវពាក្យមួយឃ្លាថា « ខ្ញុំធ្លាប់លំបាក ខ្ញុំយល់អារម្មណ៍នេះ ដូច្នេះខ្ញុំមានអារម្មណ៍ឈឺចាប់ នៅពេលឃើញនរណាម្នាក់លំបាក» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 26, 2020 Chan Sreyny

    សហស្ថាបនិករបស់ Twitter និង Square លោក Jack Dorsey មានទ្រព្យសម្បត្តិ ៤.៩ ពាន់លានដុល្លារអាមេរិក ដោយយោងតាម ​​Forbes ប៉ុន្តែសេដ្ឋីប្រាក់លានវ័យ ៤៣ឆ្នាំ ដែលបានបោះបង់ចោលការសិក្សាថ្នាក់មហាវិទ្យាល័យ បាននិយាយថា គាត់មានគម្រោងបរិច្ចាគប្រាក់ទាំងអស់ក្នុងរយៈពេលពេញមួយជីវិតរបស់គាត់។ ពាក់ព័ន្ធនឹងហេតុផលដែលធ្វើឲ្យលោកប្ដេជ្ញាចិត្តក្នុងការធ្វើសប្បុរសធម៌នេះ លោក Dorsey បានប្រាប់អតីតប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យថា៖ « ខ្ញុំរស់នៅតាមគោលការណ៍នៃអ្វីគ្រប់យ៉ាងដែលត្រូវបានផ្សារភ្ជាប់គ្នា ដូច្នេះប្រសិនបើនរណាម្នាក់មានការឈឺចាប់ខ្ញុំក៏មានអារម្មណ៍ឈឺចាប់ដូចគ្នា »។ លោកបានបន្តថា៖ « ខ្ញុំធ្លា​ប់ស្ថិតក្នុងស្ថានភាពមួយដែលមិនពិបាកតាំងពីក្មេង រហូតដល់ខ្ញុំមានអាយុ ២៥ឆ្នាំ ខ្ញុំមិនដែលស្គាល់ន័យ ឬ អារម្មណ៍ដែលមានប្រាក់គ្រប់គ្រាន់នោះទេ រហូតដល់ខ្ញុំមានអាយុប្រហែល

  • ក្រមហ៊ុន Amazon គ្រោងទិញក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់អាមេរិក JC Penney ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 26, 2020 Chan Sreyny

    ក្រុមហ៊ុន Amazon ត្រូវបានគេ​ឲ្យដឹងថាគ្រោងនឹងកាន់កាប់ក្រុមហ៊ុន JC Penney ដែលជាបណ្ដាញលក់រាយដំបូង និងធំជាងគេបំផុតនៅសហរដ្ឋអាមេរិក ដែលបានបង្ខំចិត្តប្រកាសក្ស័យធនកាលពីពាក់កណ្ដាលខែឧសភា កន្លងទៅនេះ។ យោងតាមរបាយការណ៍របស់អង្គភាព WWD បានឲ្យដឹងថា ក្រុមហ៊ុន Amazon មានក្រុមអ្នកគ្រប់គ្រង់ និងអ្នកពិគ្រោះយោបល់ជាន់ខ្ពស់នៅទីស្នាក់ការកណ្តាល JC Penney នៅរដ្ឋតិចសាសពីចំនួន និងផលប័ត្រហាងលក់រាយ។ ជាមួយគ្នានេះ ខណៈដែល JC Penney និយាយថាខ្លួនគ្រោងនឹងបិទជាស្ថាពរនូវ ២៤៥ នៃហាងចំនួន ៨៤៦ របស់ខ្លួននៅទូទាំងប្រទេស ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធក្រោមការការពារក្ស័យធនជំពូកទី១១ ក្រុមហ៊ុន Amazon ត្រូវបានគេប៉ាន់ស្មានថា អាចកាន់កាប់សិទ្ធលើក្រុមហ៊ុននេះបានទាំងមូល។