- សេដ្ឋកិច្ចសេដ្ឋកិច្ច May 30, 2020 Chan Sreyny
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោកនឹងចាប់ផ្ដើមហូតនូវសិទ្ធពិសេសមួយចំនួនដែលបានផ្ដល់ឲ្យហុងកុង។ យោងតាមការសារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ការដកហូតនេះត្រូវបានកើតឡើងបន្ទាប់ពីប្រទេសចិនបានសម្រេចណែនាំច្បាប់សន្តិសុខថ្មីនៅក្នុងទឹកដីហុងកុង ដើម្បីបង្រ្កាបទៅលើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល។ លោក ដូណាល់ ត្រាំ បានធ្វើសេចក្ដីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីសភាចិនបានអនុម័តច្បាប់នេះកាលពីថ្ងៃព្រហស្បតិ៍។ នាសន្និសីទសារព័ត៌មាននោះលោក ត្រាំ បាននិយាយថា ហុងកុងលែងមានស្វ័យភាពគ្រប់គ្រាន់ដើម្បីធានាការអនុគ្រោះទៀតហើយ។ ខណៈលោកបានចោទប្រកាន់ទីក្រុងប៉េកាំងពីការជំនួសក្របខ័ណ្ឌ “ប្រទេសមួយប្រព័ន្ធពីរ” ជាមួយ “ប្រទេសមួយប្រព័ន្ធមួយ”។ លោកបានបន្តថា ការផ្លាស់ប្តូរនេះនឹងជះឥទ្ធិពលដល់កិច្ចព្រមព្រៀងពេញលេញរវាងសហរដ្ឋអាមេរិកនិងហុងកុងចាប់ពីការធ្វើបត្យាប័នឧក្រិដ្ឋជនរហូតដល់ការត្រួតពិនិត្យការនាំចេញ។ បន្ថែមពីនេះលោកក៏បានលើកឡើងពីផែនការដើម្បីកំណត់សកម្មភាពរបស់ក្រុមហ៊ុនចិនបន្ថែមទៀតនៅសហរដ្ឋអាមេរិក។ ហើយប្រធានាធិបតីក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកនឹងបញ្ចប់ទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការសុខភាពពិភពលោក បន្ទាប់ពីលោកបាននិយាយថា “ លំអៀងទៅលើខាងចិនខ្លាំងពេក” ។ មិនតែប៉ុណ្ណោះមូលនិធិសម្រាប់អង្គការសុខភាពពិភព លោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 29, 2020 Khmernote
ជាងពាក់កណ្តាលនៃកម្លាំងពលកម្មរបស់ពិភពលោក (ជិត២ពាន់លាននាក់) ប្រឈមនឹងហានិភ័យបាត់បង់ការងារ ឬផ្លាស់ប្តូរទៅធ្វើការក្រៅម៉ោងនៅឆ្នាំ២០២០ ដែលជាលទ្ធផលនៃការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាតជាសកល COVID-19 នេះបើយោងតាមការសិក្សារបស់ក្រុមប្រឹក្សាបូស្តុន (BCG)។ របាយការណ៍នេះក៏បានលើកយកពីការប៉ាន់ស្មានរបស់អង្គការពលកម្មអន្តរជាតិ ដែលថាការខាតបង់ប្រាក់ចំណូលការងារពិភពលោកនឹងកើនឡើងដល់ ៣.៤ ទ្រីលាន នៅឆ្នាំនេះ។ តាមការសិក្សារបស់ BCG បាននិយាយថា មនុស្សម្នាក់នៅក្នុងចំណោមមនុស្ស ៦នាក់ នៅជុំវិញពិភពលោកនឹងបាត់បង់ការងារធ្វើនៅប៉ុន្មានខែខាងមុខទៀត ដោយបូករួមទាំងអត្រាអ្នករកការងារមិនបានរហូតដល់ទៅ ១៧%។ ផលប៉ះពាល់នៃវិបត្តិនៅលើទីផ្សារការងារនឹងមានភាពខុសគ្នាទៅតាមឧស្សាហកម្ម ដោយ ៨០% នៃអ្នកដែលបាត់បង់ការងារធ្វើ ជាអ្នកផលិត, សណ្ឋាគារនិងភោជនីយដ្ឋាន, ទេសចរណ៍និងសំណង់ ក៏ដូចជាអ្នកមានការងារខុសពីវិស័យម្ហូបអាហារ។ BCG ប៉ាន់ស្មានថា នៅឆ្នាំ២០៣០ ស្វ័យប្រវត្តិកម្មនឹងធ្វើឱ្យការងាររបស់មនុស្សមានហានិភ័យ ហើយ
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ May 29, 2020 Khmernote
ជប៉ុនទើបតែបានកែប្រែច្បាប់ថ្មីមួយនៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ដើម្បីអាចឱ្យអ្នកធ្វើការក្រៅម៉ោង និងកម្មករមិនទៀងទាត់ ចូលរួមក្នុងកម្មវិធីប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) បានកាន់តែច្រើនជាងមុន ក៏ដូចជាអនុញ្ញាតឱ្យអ្នកដែលមានសិទ្ធិស្រាប់ អាចបន្តធ្វើការរហូតដល់អាយុ ៧៥ឆ្នាំ សឹមចូលនិវត្តន៍ក៏បាន។ ជម្រាប់ដែរថាច្បាប់ចាស់អាចឱ្យកម្មករក្រៅម៉ោងមានសិទ្ធិយកប្រាក់រឺត្រែត លុះត្រាតែពួកគេធ្វើការបាន ២០ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ នៅក្នុងក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង ៥០០នាក់។ ដូច្នេះច្បាប់ថ្មីនេះនឹងអាចធានាបាននូវប្រាក់បុព្វលាភប្រសើរជាងមុន ផ្ដល់ភាពងាយស្រួលដល់បុគ្គលិកក្រៅម៉ោង ក៏ដូចជាលើកទឹកចិត្តជនជាតិជប៉ុនឱ្យបន្ដធ្វើការបានយូរកាលជាងមុន។ អ្នកធ្វើការក្រៅម៉ោងដែលអាចមានសិទ្ធិក្នុងកម្មវិធីនេះត្រូវចែកជា ២ ដំណាក់កាល៖ ទី១ ត្រូវតែជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនមានបុគ្គលិកច្រើនជាង ១០០នាក់ នៅខែតុលា ឆ្នាំ២០២២ និង ទី២ សម្រាប់អ្នកដែលធ្វើការនៅកន្លែងមានបុគ្គលិក ៥០នាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 29, 2020 Chan Sreyny
ទិន្នន័យចុងក្រោយរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា ការរាតត្បាតពីវីរុស Covid-19 បានបណ្ដាលឲ្យមានការធ្លាក់ចុះ ២២% នៃចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២០នេះ។ យោងតាមទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិវិបត្តិអាចនាំឱ្យមានការធ្លាក់ចុះប្រចាំឆ្នាំពី ៦០% ទៅ ៨០% បើប្រៀបធៀបនឹងតួលេខឆ្នាំ២០១៩ ។ ប្រការនេះធ្វើឱ្យជីវភាពរស់នៅរាប់លានត្រូវប្រឈមនឹងហានិភ័យ ហើយគំរាមកំហែងវិលត្រឡប់មកវិញនូវវឌ្ឍនភាពដែលសម្រេចបានក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លោក Zurab Pololikashvili អគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិសុខភាព និងសេដ្ឋកិច្ចដែលមិនធ្លាប់មាន។ វិស័យទេសចរណ៍បានជួបការលំបាក ដោយមានការងាររាប់លានកន្លែងស្ថិតក្នុងហានិភ័យ ខណៈវិស័យទេសចរណ៍ គឺជាវិស័យដែលពឹងផ្អែកលើកម្លាំងពលកម្មច្រើនបំផុត។ ជាមួយគ្នានេះទិន្នន័យចុងក្រោយរបស់ (UNWTO) ដែលបានរាយការណ៍តាមទិសដៅនានាចង្អុលបង្ហាញពីការធ្លាក់ចុះ ២២% នៃការមកដល់ក្នុងរយៈពេល ៣
- អាជីវកម្មអាជីវកម្ម May 29, 2020 Chan Sreyny
ខណៈពិភពលោកកំពុងមានវិបត្តិ និងសេដ្ឋកិច្ចមិនមានភាពប្រាកដប្រជា ការប្រកបអាជីវកម្ម និងប្រតិបត្តិការក្រុមហ៊ុនស្ទើរតែទាំងស្រុងត្រូវរងផលប៉ះពាល់ ដោយមិនអាចជៀសផុតបាន។ នៅក្នុងកាលៈទេសៈបែបនេះ ក្រុមហ៊ុននិងអាជីវកម្មជាច្រើនបានកំពុងស្វះស្វែងរកមធ្យោបាយ និងផ្លូវគេចចេញពីវិបត្តិតាមរយៈការស្វែងរកថវិកាដើម្បីបំពេញតំរូវការអាជីវកម្មរបស់ពួកគេអោយកាន់តែច្រើនឡើង ឬដើម្បីរក្សាអាជីវកម្ម ឬក្រុមហ៊ុនឲ្យរស់រានរួចផុតពីពេលវេលាដ៏លំបាកនេះ។ យោងតាមសហស្ថាបនិកនៃក្រុមហ៊ុន Chelsea Capital ក្នុងនាមជាអ្នករកស៊ីរួមទុនគ្នា បានបង្ហាញនូវជម្រើសហិរញ្ញវត្ថុជាច្រើនដែលស្ថាបនិកភាគច្រើនមិនបានដឹងដូចជា៖ ១.ដើមទុនមូលធន (Venture Capital)៖ គឺជាទម្រង់មួយនៃភាគហ៊ុនឯកជន និងជាប្រភេទហិរញ្ញប្បទានមួយដែលវិនិយោគិនផ្តល់ដល់អាជីវកម្ម Start-up និងអាជីវកម្មខ្នាតតូចដែលត្រូវបានគេជឿជាក់ថាមានសក្តានុពលកំណើនរយៈពេលវែង។ ដើមទុនបណ្តាក់ទុនជាទូទៅបានមកពីវិនិយោគិនដែលមានប្រាក់ចំណេញ ធនាគារវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ វិនិយោគិនដែលផ្ដល់ដើមទុនប្រភេទនេះ ភាគច្រើនសម្លឹងមើលទៅកំណើនសក្ដានុពលខ្ពស់ ទីផ្សារដែលអាចដោះស្រាយបាន និងមានដើមទុនច្រើនដើម្បីផ្គត់ផ្គង់កំណើន ដូចនេះប្រសិនបើអាជីវកម្ម ឬ ក្រុមហ៊ុនរបស់អ្នកមិនមានលក្ខណៈទាំងអស់នេះទេ ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចអ្នកប្រហែលជាត្រូវស្វែងរកកន្លែងផ្សេងទៀតសម្រាប់ការទទួលបានហិរញ្ញប្បទាន។ ២.មិត្តភក្កិ
- គំនិតអប់រំគំនិតអប់រំ May 29, 2020 Chan Sreyny
បុរសវ័យចំណាស់ជាងគេបំផុតលើពិភពលោក លោក Bob Weighton បានទទួលមរណភាពក្នុងអាយុ ១១២ឆ្នាំ ដោយសារជំងឺមហារីកសួតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែឧសភាឆ្នាំ ២០២០ នៅឯផ្ទះរបស់គាត់។ លោក Bob Weighton មកពីទីក្រុង Alton រដ្ឋ Hants ត្រូវបានទទួលពានរង្វាន់ពិភពលោកដោយ Guinness World Record កាលពីខែមីនាឆ្នាំនេះ បន្ទាប់ពីមរណភាពរបស់បុរសវ័យចំណាស់ជាងគេជនជាតិជប៉ុនឈ្មោះ Chitetsu Watanabe អាយុ ១១២ ឆ្នាំ។ អតីតគ្រូបង្រៀន និងវិស្វករបានកើតនៅឆ្នាំ ១៩០៨ នៅតំបន់ Hull នៅក្នុងជិវិតដ៏មានអត្ថន័យគាត់បានឆ្លងកាត់
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 29, 2020 Chan Sreyny
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ២.៩៩ ទ្រីលានរូពី (២០២ លានដុល្លារអាមេរិក) ដល់គ្រួសារក្រីក្រជិត ៥ លានគ្រួសារ តាមរយៈកម្មវិធីមូលនិធិភូមិ ខណៈមូលនិធិនេះត្រូវបានបង្កើតឡើងដើម្បីការពារគ្រួសារដែលមានហានិភ័យខ្ពស់បំផុតក្នុងការធ្លាក់ចូលទៅក្នុងភាពក្រីក្រចំពេលដែលកើតមានឡើងនូវវីរុសរាត្បាត Covid-19 ដែលនៅតែបន្តរាតត្បាត និងរាំងស្ទះដល់សេដ្ឋកិច្ចពិភពលោក។ យោងតាមរដ្ឋមន្រ្តីទទួលបន្ទុក លោក Abdul Halim Iskandar បានឲ្យដឹងថា ភូមិ និង តំបន់ខ្វះខាតជាង ៤៧,០០០ ទទួលបានប្រាក់ចំនួន ៦០០,០០០ រូពី ដល់គ្រួសារដែលបានចុះឈ្មោះនីមួយៗតាមរយៈការផ្ទេរប្រាក់។ ជាសរុបមានភូមិចំនួន ៦៣,០០០ នៃភូមិជិត ៧៥,០០០ នៅប្រទេសឥណ្ឌូនេស៊ីបានទទួលថវិកាពីមូលនិធិភូមិ។ លោក Abdul
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 29, 2020 Chan Sreyny
(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានចេញមុខបន្តគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នៅពេលវិបត្តិជំងឺកូវីដ១៩ រសាត់ផុតចេញពីពិភពលោក ពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រជាជនមួយចំនួនដែលធ្លាប់បម្រើការក្នុងវិស័យសេវាកម្មបាត់បង់ការងារធ្វើ។ លើសពីនេះ នារយៈពេលចុងក្រោយនេះកម្ពុជាក៏នៅទទួលបានភ្ញៀវទេសចរក្នុងស្រុកខ្លះដែរ ដោយក្នុងរយៈពេល ៣ សប្ដាហ៍នៃខែឧសភានេះ










