វិធី ៥ យ៉ាងដើម្បីទទួលបានប្រាក់កម្ចីទ្រទ្រង់អាជីវកម្មរបស់អ្នកឲ្យនៅរស់រាន ក្នុងអំឡុងមានវិបត្តិ
អាជីវកម្ម May 29, 2020 Chan Sreyny

ខណៈពិភពលោកកំពុងមានវិបត្តិ និងសេដ្ឋកិច្ចមិនមានភាពប្រាកដប្រជា ការប្រកបអាជីវកម្ម និងប្រតិបត្តិការក្រុមហ៊ុនស្ទើរតែទាំងស្រុងត្រូវរងផលប៉ះពាល់ ដោយមិនអាចជៀសផុតបាន។ នៅក្នុងកាលៈទេសៈបែបនេះ ក្រុមហ៊ុននិងអាជីវកម្មជាច្រើនបានកំពុងស្វះស្វែងរកមធ្យោបាយ និងផ្លូវគេចចេញពីវិបត្តិតាមរយៈការស្វែងរកថវិកាដើម្បីបំពេញតំរូវការអាជីវកម្មរបស់ពួកគេអោយកាន់តែច្រើនឡើង ឬដើម្បីរក្សាអាជីវកម្ម ឬក្រុមហ៊ុនឲ្យរស់រានរួចផុតពីពេលវេលាដ៏លំបាកនេះ។

យោងតាមសហស្ថាបនិកនៃក្រុមហ៊ុន Chelsea Capital ក្នុងនាមជាអ្នករកស៊ីរួមទុនគ្នា បានបង្ហាញនូវជម្រើសហិរញ្ញវត្ថុជាច្រើនដែលស្ថាបនិកភាគច្រើនមិនបានដឹងដូចជា៖

១.ដើមទុនមូលធន (Venture Capital)៖ គឺជាទម្រង់មួយនៃភាគហ៊ុនឯកជន និងជាប្រភេទហិរញ្ញប្បទានមួយដែលវិនិយោគិនផ្តល់ដល់អាជីវកម្ម Start-up និងអាជីវកម្មខ្នាតតូចដែលត្រូវបានគេជឿជាក់ថាមានសក្តានុពលកំណើនរយៈពេលវែង។ ដើមទុនបណ្តាក់ទុនជាទូទៅបានមកពីវិនិយោគិនដែលមានប្រាក់ចំណេញ ធនាគារវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ វិនិយោគិនដែលផ្ដល់ដើមទុនប្រភេទនេះ ភាគច្រើនសម្លឹងមើលទៅកំណើនសក្ដានុពលខ្ពស់ ទីផ្សារដែលអាចដោះស្រាយបាន និងមានដើមទុនច្រើនដើម្បីផ្គត់ផ្គង់កំណើន ដូចនេះប្រសិនបើអាជីវកម្ម ឬ ក្រុមហ៊ុនរបស់អ្នកមិនមានលក្ខណៈទាំងអស់នេះទេ ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចអ្នកប្រហែលជាត្រូវស្វែងរកកន្លែងផ្សេងទៀតសម្រាប់ការទទួលបានហិរញ្ញប្បទាន។

២.មិត្តភក្កិ និងក្រុមគ្រួសារ៖ ការទៅរកជំនួយពីមិត្តភក្តិ និងក្រុមគ្រួសារដើម្បីខ្ចីប្រាក់មកពង្រីកអាជីវកម្មរបស់អ្នក គឺជាមធ្យោបាយទូទៅបំផុតដើម្បីផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនក្មេងខ្ចី។ ដូចគ្នានឹងដើមទុនដែរអ្នកផ្លាស់ប្តូរភាគរយនៃភាពជាម្ចាស់សម្រាប់ការផ្តល់ប្រាក់កម្ចី ប៉ុន្តែជាមួយហានិភ័យនៃការបាត់បង់ទំនាក់ទំនងជិតស្និទ្ធរបស់អ្នក។ ទោះយ៉ាងណាជាមួយនឹងការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន និងអត្រាគ្មានការងារធ្វើកើនឡើង វាទំនងជាពេលវេលាដ៏លំបាកមួយក្នុងការទទួលបានប្រាក់កម្ចីពីវិនិយោគិនផ្សេងៗទៀត។

៣.ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូចពីរដ្ឋាភិបាល៖​ ជាធម្មតានៅក្នុងប្រទេសនានា ក្នុងពេលមានវិបត្តិរដ្ឋាភិបាលរបស់ពួកគេតែងផ្ដល់នូវប្រាក់កម្ចីដើម្បីសង្គ្រោះអាជីវកម្ម និងបុគ្គលិករបស់ពួកគេ។ ប្រាក់កម្ចីទាំងនេះតែងតែមានភាពទាក់ទាញដោយសារអត្រាលការប្រាក់ទាប ប៉ុន្តែទាមទារឲ្យអាជីវកម្មដែលស្នើសុំប្រាក់កម្ចីមានកិត្តិនាមល្អ និងអត់ធ្មត់ច្រើនសម្រាប់ដំណើរការដាក់ពាក្យសុំរយៈពេលវែងដែលអាចចំណាយពេលប្រហែលពីរទៅបីខែ។ ជាក់ស្ដែងនៅក្នុងបណ្ដាប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិកជាដើមរដ្ឋាភិបាលបានលើកទឹកចិត្តតាមរយៈការផ្ដល់ថវិកាចំនួន ២ ទ្រីលានដុល្លារជួយអាជីវកម្មខ្នាតតូចរក្សាបុគ្គលិកនិងចំណាយលើការបើកប្រាក់ខែ។

៤.ប្រាក់កម្ចីមានកាលកំណត់តាមបែបប្រពៃណី៖ នេះគឺជាជម្រើសតម្លៃទាបដ៏ល្អបំផុតសម្រាប់អាជីវកម្មដែលឈរជើងយូរឆ្នាំលើទីផ្សារ ដែលទទួលបានប្រាក់ចំណេញពីភាពល្បីល្បាញនៅលើទីផ្សារ ប៉ុន្តែជាអកុសលអាជីវកម្មខ្នាតតូចភាគច្រើនមិនអាចទទួលបានជម្រើសនេះទេ ហើយបន្ថែមពីលើគុណសម្បតិ្តខ្ពស់ លក្ខខណ្ឌអាចតម្រូវឱ្យប្រើទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកជាវត្ថុបញ្ចាំ៕

ប្រភព៖ inc
អត្ថបទ៖ លីនី