ព័ត៌មានចុងក្រោយ
  • ថៃចាយលុយជាង ១.៥ លានដុល្លារអាមេរិក ជម្រុញដល់ការនាំចេញស៊ុត និងធ្វើយ៉ាងណាឲ្យតម្លៃក្នុងស្រុកកើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 29, 2020 Chan Sreyny

    ថៃ៖ ខណៈការភ័យស្លន់ស្លោរ និងការសម្រុកទៅទិញទំនិញនៅក្នុងប្រទេសថៃហាក់ដូចជា មានភាពស្ងប់ស្ងាត់ជាងមុននៅពេលដែលវីរុសចាប់ផ្ដើមរាតត្បាតជាលើកដំបូង រដ្ឋាភិបាលគ្រោងនឹងធ្វើឲ្យប្រសើរឡើងនូវការនាំចេញស៊ុត ដើម្បីលើកកម្ពស់តម្លៃក្នុងស្រុក។ លោក Whichai Phochanakij អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបាននិយាយថា អ្នកទទួលប្រឹក្សាផ្នែកស៊ុតបានយល់ព្រមកាលពីថ្ងៃអង្គារ ក្នុងការផ្ដល់ថវិកាចំនួន ៥០ លានបាត (ប្រហែល ១.៥ លានដុល្លារ) ដែលជាចំណែកពីពីមូលនិធិជំនួយរបស់កសិករ ដើម្បីគាំទ្រដល់កសិករពាណិជ្ជករ និងអ្នកនាំចេញដោយចំណាយថ្លៃដើមដូចជា វេចខ្ចប់ដឹកជញ្ជូន និងការត្រួតពិនិត្យគុណភាពនៅចន្លោះថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ជមួយគ្នានេះដែរការផ្លាស់ប្ដូរនេះមានគោលបំណងជួយបន្ធូរបន្ថយការលំបាករបស់កសិករ និងពាណិជ្ជករ ខណៈតម្លៃបានធ្លាក់ចុះ ហើយការប្រើប្រាស់ក្នុងស្រុកមានប្រហែល ៣៨-៣៩ លានពងក្នុងមួយថ្ងៃ។ យោងតាមលោក Mongkol Pipatsatayawong

  • បារាំងគ្រោងបញ្ចេញទឹកប្រាក់ ៨ពាន់លានអឺរ៉ូ ដើម្បីស្ដារឧស្សាហកម្មរថយន្ត ហើយថែមលុយឱ្យអ្នកប្រើរថយន្តចាស់ៗ ដើម្បីប្ដូរមកប្រើរថយន្តអគ្គីសនីវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2020 Khmernote

    ប្រទេសបារាំងគ្រោងនឹងបញ្ចូលទឹកប្រាក់ចំនួន ៨ ពាន់លានអឺរ៉ូ ទៅក្នុងឧស្សាហកម្មរថយន្តរបស់ខ្លួនដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃការលក់ ក៏ព្រោះតែផលវិបាកនៃជំងឺរាតត្បាត COVID-19។ ប្រធានាធិបតីលោក Emmanuel Macron បានប្រកាសកញ្ចប់ថវិកានេះ ដែលមានតម្លៃប្រហែល ៨.៨ ពាន់លានដុល្លារ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃអង្គារ។ វារួមបញ្ចូលទឹកប្រាក់រហូតដល់ទៅ ១២,០០០ អឺរ៉ូ ឬប្រហែល ១៣,០០០ ដុល្លារអាមេរិក ក្នុងការឧបត្ថម្ភដល់អតិថិជនដែលប្រើរថយន្តសាំងចាស់ៗដែលផលិតកាលពីជាង ១៥ ឆ្នាំមុន ដើម្បីទិញរថយន្តអគ្គិសនីប្រើវិញ ហើយកម្មវិធីនេះនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមិថុនា នេះតទៅ។ រដ្ឋាភិបាលបារាំងក៏បានសន្យាគាំទ្រការអភិវឌ្ឍអាគុយរថយន្តអគ្គិសនី និងរថយន្តកោសិកាឥន្ធនៈ ដើម្បីធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តបារាំងមានការប្រកួតប្រជែងក្នុងវិស័យនេះ។ លោក Emmanuel Macron បានសម្តែងក្តីសង្ឃឹមថា

  • វិបត្តិជំងឺ COVID-19 កំពុងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ក្ស័យធន់ ដែលសូម្បីមហាសេដ្ឋីដូចលោក Richard Branson ប្រឹងប្រែងគ្រប់បែបយ៉ាងឱ្យតែក្រុមហ៊ុនមិនរលំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 28, 2020 Khmernote

    លោក Richard Branson បានកសាងអាណាចក្រនិងយីហោ ដែលត្រូវបានគេទទួលស្គាល់ពីទូទាំងសកលលោក តាមរយៈភាពប៉ិនប្រសប់ គំនិត និងភាពអង់អាចរបស់គាត់។ ប៉ុន្តែអនាគតនៃអាណាចក្រដែលគាត់បានបង្កើតឡើងនេះ វាបានពឹងផ្អែកទាំងស្រុងទៅលើអាជីវកម្មការធ្វើដំណើរ និងការកម្សាន្ត ដែលជាហេតុធ្វើឱ្យគាត់ក៏មិនខុសពីមេក្រុមហ៊ុនដទៃទៀតដែរ។ ជាក់ស្ដែងលោក Richard Branson គឺកំពុងព្យាយាមជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic និង Virgin Australia របស់គាត់ដែលកំពុងមានការលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលដែលការហោះហើរនៅទូទាំងពិភពលោកត្រូវបានជាប់គាំងដោយសារការរំខាននៃជំងឺ COVID-19 ។ សូម្បីដំណើរកម្សាន្តតាមនាវាដែលគ្រោងនឹងធ្វើដំណើរជាលើកដំបូងនៅនិទាឃរដូវនេះក៏ត្រូវបានពន្យាពេល ហើយបណ្តាខ្សែសង្វាក់សណ្ឋាគាររបស់ Virgin Group ក៏ត្រូវបានបិទទ្វារ ឬត្រូវបានកាត់បន្ថយពលកម្ម និងបើកតែសណ្ឋាគារ ២ ទៅ

  • ទីក្រុងហាណូយ មានបំណងកើបប្រាក់វិនិយោគជិត ៤០ លានដុល្លារអាមេរិកនៅឆមាសទី១ ខណៈដែលប្រទេសនានាកំពុងជួបវិបត្តិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2020 Chan Sreyny

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ទីក្រុងហាណូយរបស់វៀតណាមកំពុងបង្ហាញក្ដីសង្ឃឹមថា នឹងអាចទាក់ទាញការវិនិយោគសរុបចំនួន ៣៨.៣ លានដុល្លារនៅឆមាសទីមួយ នៃឆ្នាំ២០២០នេះ ដែលស្មើនឹង ៦៤% នៃតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពដដែលបានបង្ហាញថា ដើមទុននេះបានមកពីគម្រោងថ្មីចំនួន ៥ ដែលមានទឹកប្រាក់សរុបជិត ១៥ លានដុល្លារអាមេរិក និង ១០គម្រោងទៀតដែលបន្ថែមដើមទុនដែលមានទឹកប្រាក់សរុប ២៣.៣ លានដុល្លារ។ លោក Le Quang Phong អនុប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងតំបន់ឧស្សាហកម្មកែច្នៃនិងនាំចេញហាណូយបាននិយាយថាសហគ្រាសក្នុងស្រុកបាននិងកំពុងប្រឈមមុខនឹងការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតប្រភេទ COVID-19។ ពួកគេកំពុងខិតខំប្រឹងប្រែងធ្វើពិពិធកម្មប្រភពធនធានសម្រាប់ផលិតកម្ម និងស្វែងរកទីផ្សារប្រើប្រាស់ថ្មីឆ្ពោះទៅសម្រេចគោលដៅផលិតកម្មរបស់ខ្លួនសម្រាប់ឆមាសទី២ និងពេញមួយឆ្នាំ។ យ៉ាងណាមិញយោងតាមក្រុមប្រឹក្សាគ្រប់គ្រងតំបន់កែច្នៃឧស្សាហកម្ម និងនាំចេញ ទីក្រុងហាណូយបង្កើតការងារដល់កម្មករជិត ១៦០,០០០ នាក់ក្នុងនោះមានជនបរទេសចំនួន ១,២១៩

  • ការសាងសង់មណ្ឌលកីឡាហែលទឹកក្នុងខេត្ត​បាត់ដំបងគិតមកទល់ពេលនេះនៅខ្វះតែជាង ៣០% ទៀតប៉ុណ្ណោះ នឹងលេចចេញរូបរាងពេញលេញជាផ្លូវការហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2020 Chan Sreyny

    គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះ ការងារសាងសង់មណ្ឌលកីឡាហែលទឹកឋិតក្នុងបរិវេណសាកលវិទ្យាល័យខេត្តបាត់ដំបង​សម្រេចបាន​ ៦៩.៥% ហើយ ដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មណ្ឌលកីឡាហែលទឹក ដែលមានទីតាំងឋិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យខេត្តបាត់ដំបង នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជុន។ សូមបញ្ជាក់ផងដែរថា មណ្ឌលហែលទឹកនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាងសង់ឡើងតាមស្តង់អន្តរជាតិ គ្រោងចំណាយថវិកា ប្រមាណ ២លានដុល្លាសហរដ្ឋអាមេរិក គ្រោងចំណាយពេលសាងសង់ប្រមាណ

  • គន្លឹះពីមហាសេដ្ឋីលំដាប់ទី៤ លើលោក ឆ្ពោះទៅរកភាពជោគជ័យហើយអាចកើបលុយរាប់ពាន់លានដុល្លារ ដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 28, 2020 Chan Sreyny

    លោក Warren Edward Buffett ដែលគេស្គាល់ថាជានវិនិយោគិនជនជាតិអាមេរិក ជាសប្បុរសជន និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathawa ដែលមានក្រុមហ៊ុនជាង ៦០ ។ គាត់ត្រូវបានគេចាត់ទុកថាជាវិនិយោគិនដ៏ជោគជ័យបំផុតនៅលើពិភពលោក តាមរយៈគំនិត និងយុទ្ធសាស្រ្តឆ្លាតវៃក្នុងការទិញភាគហ៊ុន ដែលមានទ្រព្យសម្បត្តិ ៦៧.៥ ពាន់លានដុល្លារយោងតាមទស្សនាវដ្ដី Forbes ដែលធ្វើឲ្យគាត់ក្លាយជាមានបំផុតទី ៤ នៅលើពិភពលោក។ នៅក្នុងឯកសារវីដេអូពីរបៀបជោគជ័យរបស់មហាសេដ្ឋីវ័យចំណាស់រូបនេះ បានបង្ហាញគន្លឹះជីវិតមួយចំនួន ដល់ក្រុមសិស្សវិទ្យាល័យអំពីសារៈសំខាន់នៃការធ្វើជាមនុស្សល្អដើម្បីក្លាយជាមនុស្សជោគជ័យក្នុងអាជីវកម្ម។ គន្លឹះទាំងនេះគាត់បានរៀនសូត្រពីឪពុករបស់គាត់ ដែល Buffett បានហៅវាថាជា គោលការណ៍នៃការដាក់ពិន្ទុឲ្យខ្លួន​ឯង។ និយាយឲ្យចំទៅការដាក់ពិន្ទុឲ្យខ្លួនឯងវាខុសពីការពិន្ទុពីកម្រិតចំណេះដឹងរបស់យើងនៅក្នុងសាលា វាបង្កប់នូវគំនិតនៃការរស់នៅដែលជារង្វាស់នៃភាពជោគជ័យ ខណៈ Buffett

  • ជួយទៀតហើយ! ជប៉ុនគ្រោងផ្ដល់ហិរញ្ញប្បទានឥតសំណងទឹកប្រាក់ប្រមាណ ១៨ លានដុល្លារដល់កម្ពុជាសម្រាប់ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2020 Chan Sreyny

    នាក្នុងជំនួបជួបពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ជាមួយនឹងឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយមន្រ្តីការទូតជប៉ុន និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់នូវហិរញ្ញប្បទានឥតសំណងទឹកប្រាក់ប្រមាណ ២,០០០ លានយ៉េន (ប្រមាណ ១៨ លានដុល្លារអាមេរិក ជូនរដ្ឋាភិបាលកម្ពុជា។ យោងតាមឯកអគ្គរាជទូតជប៉ុន ហិរញ្ញប្បទានឥតសំណងនេះនឹងផ្ដល់ជូនតាមរយៈការផ្ដល់ជាឧបករណ៍ សម្ភារៈ និងបរិក្ខាពេទ្យជូនក្រសួងសុខាភិបាលសម្រាប់ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ជាមួយគ្នានេះ

  • កម្មករចំនួន ៤០ ម៉ឺននាក់នៅក្នុងឧស្សាហកម្មស្បែកជើងរបស់ឥណ្ឌូណេស៊ីបានបាត់បង់ការងារដោយសារតែវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2020 Chan Sreyny

    ឥណ្ឌូណេស៊ី៖ យោងតាមស្ថិតិបឋមបានឲ្យដឹងថាកម្មករជិត ៤០០,០០០ នាក់នៅក្នុងឧស្សាហកម្មផលិត​ស្បែកជើងរបស់ឥណ្ឌូនេស៊ីត្រូវបានបាត់បង់ការងារដោយសារតែជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19។ ជាមួយគ្នានេះប្រធានសមាគមអ្នកផលិតស្បែកជើងឥណ្ឌូនេស៊ី (Fisisindo) លោក Firman Bakri បានមានប្រសាសន៍ថា ឧស្សាហកម្មផលិតស្បែកជើងរបស់ប្រទេសនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ។ លោក Firman Bakri បានមានប្រសាសន៍ថា ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនេះកើតឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ខណៈការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកម្ម ត្រូវបានបង្អាក់ដោយសារតែអ្នកផ្គត់ផ្គង់ធំៗ របស់ចិនបានផ្អាកប្រតិបត្តិការ។ លោកបានបន្ថែមថា រោងចក្រជាច្រើនត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ខណៈរោងចក្រខ្លះនៅតែព្យាយាមរក្សា​ប្រតិបត្តិការ ប៉ុន្តែមានសមត្ថភាពប្រមាណ ៤០% ប៉ុណ្ណោះដើម្បីបំពេញការបញ្ជាទិញសម្រាប់នាំចេញ។ បន្ថែមពីនេះលោកបានកត់សម្គាល់ថា ស្ថានភាពនេះអាចអូសបន្លាយពេលយូរ ហើយចំនួនកម្មករដែលត្រូវចាកចេញពីការងារនឹងកើនឡើងនាពេលខាងមុខទៀត៕ ប្រភព៖ vietnamplus អត្ថបទ៖ លីនី