លោក Warren Edward Buffett ដែលគេស្គាល់ថាជានវិនិយោគិនជនជាតិអាមេរិក ជាសប្បុរសជន និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathawa ដែលមានក្រុមហ៊ុនជាង ៦០ ។ គាត់ត្រូវបានគេចាត់ទុកថាជាវិនិយោគិនដ៏ជោគជ័យបំផុតនៅលើពិភពលោក តាមរយៈគំនិត និងយុទ្ធសាស្រ្តឆ្លាតវៃក្នុងការទិញភាគហ៊ុន ដែលមានទ្រព្យសម្បត្តិ ៦៧.៥ ពាន់លានដុល្លារយោងតាមទស្សនាវដ្ដី Forbes ដែលធ្វើឲ្យគាត់ក្លាយជាមានបំផុតទី ៤ នៅលើពិភពលោក។
នៅក្នុងឯកសារវីដេអូពីរបៀបជោគជ័យរបស់មហាសេដ្ឋីវ័យចំណាស់រូបនេះ បានបង្ហាញគន្លឹះជីវិតមួយចំនួន ដល់ក្រុមសិស្សវិទ្យាល័យអំពីសារៈសំខាន់នៃការធ្វើជាមនុស្សល្អដើម្បីក្លាយជាមនុស្សជោគជ័យក្នុងអាជីវកម្ម។ គន្លឹះទាំងនេះគាត់បានរៀនសូត្រពីឪពុករបស់គាត់ ដែល Buffett បានហៅវាថាជា គោលការណ៍នៃការដាក់ពិន្ទុឲ្យខ្លួនឯង។

និយាយឲ្យចំទៅការដាក់ពិន្ទុឲ្យខ្លួនឯងវាខុសពីការពិន្ទុពីកម្រិតចំណេះដឹងរបស់យើងនៅក្នុងសាលា វាបង្កប់នូវគំនិតនៃការរស់នៅដែលជារង្វាស់នៃភាពជោគជ័យ ខណៈ Buffett រស់នៅដោយមានភាពច្បាស់លាស់ក្នុងការដាក់ពិន្ទុឲ្យខ្លួនឯង ដែលមិនត្រឹមតែធ្វើឲ្យគាត់រស់នៅក្នុងភាពត្រឹមត្រូវប៉ុណ្ណោះទេ តែក៏បានដឹកនាំគាត់ដើម្បីទទួលបានប្រាក់រាប់ពាន់លានដុល្លារផងដែរ។ ការរស់នៅដោយដាក់ពិន្ទុដោយខ្លួនឯងអាចមានន័យថា អ្នកត្រូវធ្វើការផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ប្រចាំថ្ងៃរបស់អ្នកដែលអាចបើកផ្លូវឆ្ពោះទៅរកភាពជោគជ័យ ដោយយោងតាម Buffett មានគោលការណ៍ ៣ យ៉ាងដែលអ្នកត្រូវដឹង៖
១.ធ្វើអាជីវកម្មជាមួយមនុស្សត្រឹមត្រូវ៖ លោក Warren Buffett ដែលត្រូវបានគេតាំងនាមឲ្យថា Oracle of Omaha បាននិយាយថា បន្ទាប់ពីមានកំហុសកើតមានឡើងមួយចំនួន ខ្ញុំបានរៀនរកស៊ីតែជាមួយមនុស្សដែលខ្ញុំចូលចិត្ត ទុកចិត្ត និងកោតសរសើរ” ។ ហេតុអ្វីបានជាផ្តោតលើមនុស្សដែលនៅពីក្រោយទំនាក់ទំនងអាជីវកម្ម? យោងទៅតាមលោក Buffett បានបកស្រាយយ៉ាងសាមញ្ញថា “យើងមិនដែលទទួលបានជោគជ័យក្នុងការរកស៊ីជាមួយមនុស្សអាក្រក់ទេ”។
២.រក្សាការយកចិត្តទុកដាក់របស់អ្នកទៅលើអ្វីដែលពិតជាសំខាន់បំផុត៖ លោក Buffett បានដឹងជាយូរមកហើយថាទំនិញដ៏អស្ចារ្យបំផុត គឺពេលវេលា គាត់គ្រាន់តែស្ទាត់ជំនាញ ហើយមានដុង និងការអនុវត្តការកំណត់ព្រំដែនសម្រាប់ខ្លួនគាត់ប៉ុណ្ណោះ។ មេកន្ទ្រាញបានពោលថា៖ « ភាពខុសគ្នារវាងមនុស្សជោគជ័យ និងមនុស្សដែលទទួលបានជោគជ័យគឺថាមនុស្សដែលទទួលបានជោគជ័យពិតជានិយាយថាទេ ចំពោះរឿងស្ទើរតែទាំងអស់។ ដំបូន្មាននេះ ណែនាំឱ្យជីវិតរបស់យើងមានភាពសាមញ្ញដោយនិយាយម្តងហើយម្តងទៀតចំពោះអ្វីដែលមិនផ្ដល់ប្រយោជន៍ដល់យើង ហើយផ្តោតការយកចិត្តទុកដាក់លើការនិយាយថាយល់ព្រមចំពោះរឿងមួយចំនួនដែលពិតជាសំខាន់។

៣.វិនិយោគលើខ្លួនឯង៖ កុំឈប់កែលម្អខ្លួនអ្នកពង្រីកចំណេះដឹងរបស់អ្នក ឬ ទទួលបាននូវជំនាញថ្មីៗព្រោះបើយោងតាមលោក Buffett ការវិនិយោគលើខ្លួនឯង គឺជារឿងដែលល្អបំផុតដែលអ្នកអាចធ្វើបាន ដែលធ្វើឱ្យប្រសើរឡើងនូវទេពកោសល្យផ្ទាល់ខ្លួនរបស់អ្នក ។ គាត់បន្ថែមទៀតថា « ប្រសិនបើអ្នកមានទេពកោសល្យដោយខ្លួនឯង ហើយអ្នកបានបង្កើនទេពកោសល្យរបស់អ្នក អ្នកនឹងមានទ្រព្យសម្បត្តិយ៉ាងច្រើនដែលអាចផ្តល់មកវិញបាន ១០ ដង »៕

ប្រភព៖ inc
អត្ថបទ៖ លីនី


