- សេដ្ឋកិច្ចសេដ្ឋកិច្ច June 1, 2020 Chan Sreyny
ការលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិកកំពុងស្ទុះងើបឡើងវិញយឺតៗនៅក្នុងខែឧសភា កន្លងទៅថ្មីនេះ ពីការដួលរលំជាប្រវត្តិសាស្រ្តរបស់ពួកគេកាលពីខែមេសា ដោយសារជំងឺរាតត្បាត Covid-19។ ទោះបីជាយ៉ាងនេះក្ដីគេរំពឹងថា ការលក់នឹងធា្លក់ចុះគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក។ ជាក់ស្ដែង ក្រុមហ៊ុនស្រាវជ្រាវ Auto research បានព្យាកណ៍ថា ការលក់រថយន្តថ្មីនឹងមានតិចជាង ១.១ លានគ្រឿងនៅក្នុងខែឧសភាគឺធ្លាក់ចុះប្រហែល ៣២% ទៅ ៣៣% បើប្រៀបធៀបនឹងខែឧសភាឆ្នាំ២០១៩។ ប៉ុន្តែប្រហែលជាមានការកើនឡើងប្រហែល ៥០% បើប្រៀបធៀបនឹងខែមុន។ លោក Jessica Caldwell នាយកប្រតិបតិ្តនៃក្រុមហ៊ុន Edmunds មានប្រសាសន៍ថា «យើងអាចនិយាយដោយសុវត្ថិភាពថាខែមេសា គឺជាខែដែលការលក់រថយន្តធ្លាក់ចុះទាបបំផុតក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីវានៅមានផ្លូវវែងឆ្ងាយក្នុងការងើបឡើងវិញ ហើយការលក់រថយន្តអាចជាសញ្ញាលើកទឹកចិត្តសម្រាប់ឧស្សាហកម្មនេះ។ ជាមួយគ្នានេះដែរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 1, 2020 Chan Sreyny
រយៈពេល ៣០ថ្ងៃ នៃការរឹតបន្តឹងចរាចរណ៍ផ្លូវគោកដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែឧសភានេះ ឆ្នាំ២០២០ នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៤៣៥៣០គ្រឿង។ យោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងនោះមានម៉ូតូចំនួន ៣១២៥៥ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន ១៧៧៥គ្រឿង។ ជាមួយគ្នានេះដែរនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នេះ មានយានយន្ត ១១៥៤ គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ក្នុងនោះ ម៉ូតូមាន ៨៣៥ គ្រឿង ខណៈរថយន្តមាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 1, 2020 Chan Sreyny
ការនាំចេញផលិតផលឱសថរបស់ប្រទេសសិង្ហបុរីបានកើនឡើងចាប់ពីដើមឆ្នាំនេះ ដោយសារតែការរីករាលដាលនៃជំងឺដែលបង្កឡើងដោយវីរុស Covid-19 ធ្វើឲ្យការស្តុកថ្នាំ និងសារធាតុផ្សំសម្រាប់ផលិតបានកើនឡើងនៅលើពិភពលោក។ សារព័ត៌មាន VNA បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ទិន្នផលឱសថរបស់ប្រទេសនេះបានកើនឡើងខ្ពស់ខ្លាំងដល់ទៅ ៨៦% នៃដើមឆ្នាំនេះ ដោយការនាំចេញក្នុងខែមេសាកើនឡើង ១៧៤% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាម Fitch Solutions ប្រទេសសិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោក ដែលនាំចេញឱសថច្រើនជាងការនាំចូល។ ប្រទេសនេះមានរោងចក្រជាង ៥០ រួមទាំងរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនចំនួន ៨ ក្នុងចំណោមក្រុមហ៊ុនឱសថធំជាងគេបំផុតទាំង ១០ របស់ពិភពលោក។ ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន ជាគោលដៅនាំចេញធំបំផុតរបស់សិង្ហបុរីសម្រាប់គ្រឿងផ្សំឱសថសកម្ម (APIs) ក្នុងប៉ុន្មានខែថ្មីៗនេះ។
- BoostrongBoostrong May 31, 2020 Khmernote
កម្មករសំណង់ម្នាក់ឈ្មោះ ជឿម សុជាតិ ជាអ្នកខេត្តបាត់ដំបង ព្រោះតែជីវភាពត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតជាមួយគ្រួសារមកធ្វើសំណង់នៅទីក្រុងភ្នំពេញ ស្រាប់តែចុងខែឧសភានេះ សំណាងមកដល់ គ្រាន់តែក្រអៅឈូកមួយបាច់ធ្វើឲ្យលោកមានវាសនាស្គាល់លុយ 10,000$។ លោក ជឿម សុជាតិ មានអាយុ ២៣ ឆ្នាំ ជាអ្នកភូមិកកោះ ឃុំកកោះ ស្រុក មោងឬស្សី ខេត្តបាត់ដំបង មានកូនស្រីប្រុស 2 នាក់។ សព្វថ្ងៃលោក និងភរិយាខិតខំធ្វើសំណង់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងទំនប់បម្រុងឲ្យកូនបានរៀនសូត្រ។ លោកបានបញ្ជាក់ឲ្យដឹង “កាលពីរសៀលចុងខែឧសភានេះ លោកបានចុះបឹង ដើម្បីដកក្រអៅឈូកយកមកធ្វើម្ហូប សល់ខ្លះចែកលក់ឲ្យអ្នកក្បែរផ្ទះមួយបាច់ តម្លៃ 2,000៛ ក៏លុយនេះទៅទិញប៊ូសស្រ្តងពិសារ
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ May 30, 2020 Khmernote
យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យវិភាគសេដ្ឋកិច្ច (BEA) កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អត្រាប្រាក់សន្សំគិតជាភាគរយនៃប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិក បានកើនឡើងដល់ ៣៣% ឬ ១/៣ នៅក្នុងខែមេសា (ខែមីនាមានតែ១២.៧%) ហើយវាជាការសន្សំខ្ពស់បំផុតចាប់តាំងពី BEA បានចាប់ផ្តើមកត់ត្រានិងរាយការណ៍ទិន្នន័យសន្សំនៅចុងទសវត្សឆ្នាំ១៩៥០។ ខែមេសាក៏មានការកើនឡើងប្រាក់ចំណូលផ្ទាល់ខ្លួន ១០.៥% ធៀបនឹងខែចាស់ ដែលធ្វើឱ្យ BEA បានសន្មតថា ពលរដ្ឋអាមេរិកម្នាក់ៗបានទទួលប្រាក់ជំនួយសេដ្ឋកិច្ចពីរដ្ឋាភិបាលសហព័ន្ធ ទើបធ្វើឱ្យមានការកើនឡើងនូវភាគរយនេះ។ ប៉ុន្តែយ៉ាងណាការចំណាយផ្ទាល់ខ្លួនបានថយចុះ ១៣.៦% ឬ ១.៦ទ្រីលានដុល្លារ ដែលបង្ហាញថាពលរដ្ឋមិនមានឆន្ទៈក្នុងការចែកសាច់ប្រាក់ (ចាយ) របស់ពួកគេទេ។ ការចំណាយលើសេវាកម្មមានការថយចុះចំនួន ៩៤៣
- អចលនទ្រព្យអចលនទ្រព្យ May 30, 2020 Khmernote
(ភ្នំពេញ)៖ ភាពជោគជ័យនៃជំហានដំបូងនៃការចូលទីផ្សារ ធ្វើអោយ បុរី ប៊ុន លី កាន់តែបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីទទួលបាន ការគាំទ្រខ្ពស់ពីអតិថិជន កន្លងមកនេះ ហើយជាការលើកទឹកចិត្ដដល់អតិថិជន និងដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងប្រទេស ស្របពេលប្រទេសមានវិប្បត្តិសុខុមាភាព (Covid-19) បុរី ប៊ុនលី បានរៀបចំកម្មវិធី ថ្ងៃសំណាង (Luck day) ដែលជាកម្មវិធីមួយ ផ្តល់ឱកាសឱ្យអ្នកចង់ទិញផ្ទះទិញបាន ក្នុងតម្លៃទាបជាងទីផ្សាររហូតដល់ទៅ 5,000$ ភ្លាមៗដោយគ្មានការចាប់ឆ្នោតឬផ្សងសំណាង និងបូកបន្ថែមជាមួយកម្មវិធីប្រូម៉ូសិន បណ្តោងខ្សែកពេជ្រ ពី បុរី ប៊ុនលីបន្ថែមទៀត។ ការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែមិថុនា តែប៉ុន្នោះ។ គួរបញ្ចាក់ ផងដែថា:
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 30, 2020 Chan Sreyny
ក្រុមហ៊ុនដែលប្រកាសក្ស័យធននៅប្រទេសជប៉ុនទំនងជានឹងកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ឆ្នាំកន្លងមកក្នុងឆ្នាំ២០២០ នេះ ដែលនឹងដាក់សម្ពាធបន្ថែមទៀតលើសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19។ ផ្អែកលើការយល់ឃើញរបស់ក្រុមហ៊ុន Teikoku Databank Ltd មានមូលដ្ឋាននៅទីក្រុងតូក្យូដែលបានព្យាករណ៍ថាករណីបែបនេះអាចកើនឡើងលើសពី ១០,០០០ នាក់នៅឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៣ ។ ដោយសារតែការផ្ទុះឡើងវីរុសបានបង្ខំឱ្យសណ្ឋាគារ និងភោជនីយដ្ឋានបិទទ្វាររបស់ខ្លួន នេះបើយោងទៅតាមក្រុមហ៊ុនស្រាវជ្រាវឥណទានដ៏ធំមួយដែលបានចងក្រងទិន្នន័យខាតបង់របស់ក្រុមហ៊ុនជប៉ុន។ នៅក្នុងបទសម្ភាសន៍មួយលោក Yuya Akama អគ្គនាយកនៃ Teikoku Databank Ltd បាននិយាយថា វិបត្តិលើកនេះគឺអាក្រក់ជាងវិបត្តិហិញ្ញវត្ថុពិភពលោកទៅទៀត ខណៈផ្នែកក្នុងវិស័យចម្បងៗមួយចំនួនបានរងផលប៉ះពាល់ដូចជា មន្ទីរពេទ្យ ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងប្រតិបត្តិកររថយន្តក្រុង និងភោជនីយដ្ឋាន។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលដែលបង្កឡើងដោយជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19)
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 30, 2020 Chan Sreyny
ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៥ខែនៃដើមឆ្នាំ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយជាលទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៥៦,០៩៧ តោន កើនឡើងប្រមាណ ១០៥,៩២៥ តោន ស្មើនឹង ៤២.៣៤% ធៀបទៅនឹងរយៈ ៥ខែដើមឆ្នាំ២០១៩ មានចំនួន ២៥០,១៧២ តោន។ ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ២០២០នេះ សម្រេចការនាំចេញអង្ករបានចំនួន ៥៥,៨៤៥ តោន កើនឡើងចំនួន ១៩,៤៣៦ តោន ស្មើនឹង ៥៣.៣០% ធៀបទៅនឹងខែឧសភាឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៥១,៦៨៣










