ព័ត៌មានចុងក្រោយ
  • ប្រទេសជប៉ុននឹងដំឡើងអាយុរឺត្រែតដល់ ៧៥ឆ្នាំ ហើយអនុញ្ញាតឱ្យអ្នកធ្វើការក្រៅម៉ោងកាន់តែច្រើន អាចមានសិទ្ធិទទួលបានប្រាក់រឺត្រែត ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ May 29, 2020 Khmernote

    ជប៉ុនទើបតែបានកែប្រែច្បាប់ថ្មីមួយនៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ដើម្បីអាចឱ្យអ្នកធ្វើការក្រៅម៉ោង និងកម្មករមិនទៀងទាត់ ចូលរួមក្នុងកម្មវិធីប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) បានកាន់តែច្រើនជាងមុន ក៏ដូចជាអនុញ្ញាតឱ្យអ្នកដែលមានសិទ្ធិស្រាប់ អាចបន្តធ្វើការរហូតដល់អាយុ ៧៥ឆ្នាំ​ សឹមចូលនិវត្តន៍ក៏បាន។ ជម្រាប់ដែរថាច្បាប់ចាស់អាចឱ្យកម្មករក្រៅម៉ោងមានសិទ្ធិយកប្រាក់រឺត្រែត លុះត្រាតែពួកគេធ្វើការបាន ២០ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ នៅក្នុងក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង ៥០០នាក់។ ដូច្នេះច្បាប់ថ្មីនេះនឹងអាចធានាបាននូវប្រាក់បុព្វលាភប្រសើរជាងមុន ផ្ដល់ភាពងាយស្រួលដល់បុគ្គលិកក្រៅម៉ោង ក៏ដូចជាលើកទឹកចិត្តជនជាតិជប៉ុនឱ្យបន្ដធ្វើការបានយូរកាលជាងមុន។ អ្នកធ្វើការក្រៅម៉ោងដែលអាចមានសិទ្ធិក្នុងកម្មវិធីនេះត្រូវចែកជា ២ ដំណាក់កាល៖ ទី១ ត្រូវតែជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនមានបុគ្គលិកច្រើនជាង​ ១០០នាក់ នៅខែតុលា ឆ្នាំ២០២២ និង ទី២ សម្រាប់អ្នកដែលធ្វើការនៅកន្លែងមានបុគ្គលិក ៥០នាក់

  • អង្គការទេសចរណ៍ពិភពលោក៖ ចំនួនភ្ញៀវទេសចរអន្តរជាតិអាចនឹងធ្លាក់ចុះពី ៦០% ទៅ ៨០% ក្នុងឆ្នាំនេះដោយសារការរាតត្បាតពីវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 29, 2020 Chan Sreyny

    ទិន្នន័យចុងក្រោយរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា ការរាតត្បាតពីវីរុស Covid-19 បានបណ្ដាលឲ្យមានការធ្លាក់ចុះ ២២% នៃចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងត្រីមាសទី១ ឆ្នាំ​២០២០នេះ។ យោងតាមទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិវិបត្តិអាចនាំឱ្យមានការធ្លាក់ចុះប្រចាំឆ្នាំពី ៦០% ទៅ ៨០% បើប្រៀបធៀបនឹងតួលេខឆ្នាំ២០១៩ ។ ប្រការនេះធ្វើឱ្យជីវភាពរស់នៅរាប់លានត្រូវប្រឈមនឹងហានិភ័យ ហើយគំរាមកំហែងវិលត្រឡប់មកវិញនូវវឌ្ឍនភាពដែលសម្រេចបានក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លោក Zurab Pololikashvili អគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិសុខភាព និងសេដ្ឋកិច្ចដែលមិនធ្លាប់មាន។ វិស័យទេសចរណ៍បានជួបការលំបាក ដោយមានការងាររាប់លានកន្លែងស្ថិតក្នុងហានិភ័យ ខណៈវិស័យទេសចរណ៍ គឺជាវិស័យដែលពឹងផ្អែកលើកម្លាំងពលកម្មច្រើនបំផុត។ ជាមួយគ្នានេះទិន្នន័យចុងក្រោយរបស់ (UNWTO) ដែលបានរាយការណ៍តាមទិសដៅនានាចង្អុលបង្ហាញពីការធ្លាក់ចុះ ២២% នៃការមកដល់ក្នុងរយៈពេល ៣

  • វិធី ៥ យ៉ាងដើម្បីទទួលបានប្រាក់កម្ចីទ្រទ្រង់អាជីវកម្មរបស់អ្នកឲ្យនៅរស់រាន ក្នុងអំឡុងមានវិបត្តិ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 29, 2020 Chan Sreyny

    ខណៈពិភពលោកកំពុងមានវិបត្តិ និងសេដ្ឋកិច្ចមិនមានភាពប្រាកដប្រជា ការប្រកបអាជីវកម្ម និងប្រតិបត្តិការក្រុមហ៊ុនស្ទើរតែទាំងស្រុងត្រូវរងផលប៉ះពាល់ ដោយមិនអាចជៀសផុតបាន។ នៅក្នុងកាលៈទេសៈបែបនេះ ក្រុមហ៊ុននិងអាជីវកម្មជាច្រើនបានកំពុងស្វះស្វែងរកមធ្យោបាយ និងផ្លូវគេចចេញពីវិបត្តិតាមរយៈការស្វែងរកថវិកាដើម្បីបំពេញតំរូវការអាជីវកម្មរបស់ពួកគេអោយកាន់តែច្រើនឡើង ឬដើម្បីរក្សាអាជីវកម្ម ឬក្រុមហ៊ុនឲ្យរស់រានរួចផុតពីពេលវេលាដ៏លំបាកនេះ។ យោងតាមសហស្ថាបនិកនៃក្រុមហ៊ុន Chelsea Capital ក្នុងនាមជាអ្នករកស៊ីរួមទុនគ្នា បានបង្ហាញនូវជម្រើសហិរញ្ញវត្ថុជាច្រើនដែលស្ថាបនិកភាគច្រើនមិនបានដឹងដូចជា៖ ១.ដើមទុនមូលធន (Venture Capital)៖ គឺជាទម្រង់មួយនៃភាគហ៊ុនឯកជន និងជាប្រភេទហិរញ្ញប្បទានមួយដែលវិនិយោគិនផ្តល់ដល់អាជីវកម្ម Start-up និងអាជីវកម្មខ្នាតតូចដែលត្រូវបានគេជឿជាក់ថាមានសក្តានុពលកំណើនរយៈពេលវែង។ ដើមទុនបណ្តាក់ទុនជាទូទៅបានមកពីវិនិយោគិនដែលមានប្រាក់ចំណេញ ធនាគារវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ វិនិយោគិនដែលផ្ដល់ដើមទុនប្រភេទនេះ ភាគច្រើនសម្លឹងមើលទៅកំណើនសក្ដានុពលខ្ពស់ ទីផ្សារដែលអាចដោះស្រាយបាន និងមានដើមទុនច្រើនដើម្បីផ្គត់ផ្គង់កំណើន ដូចនេះប្រសិនបើអាជីវកម្ម ឬ ក្រុមហ៊ុនរបស់អ្នកមិនមានលក្ខណៈទាំងអស់នេះទេ ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចអ្នកប្រហែលជាត្រូវស្វែងរកកន្លែងផ្សេងទៀតសម្រាប់ការទទួលបានហិរញ្ញប្បទាន។ ២.មិត្តភក្កិ

  • បុរសវ័យចំណាស់ជាងគេលើពិភពលោកបានទទួលមរណភាពក្នុងវ័យ ១១២ឆ្នាំ បន្សល់ទុកនៅមេរៀនដ៏មានតម្លៃបំផុតក្នុងការរស់នៅឲ្យមានន័យ គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ May 29, 2020 Chan Sreyny

    បុរសវ័យចំណាស់ជាងគេបំផុតលើពិភពលោក លោក Bob Weighton បានទទួលមរណភាពក្នុងអាយុ ១១២ឆ្នាំ ដោយសារជំងឺមហារីកសួតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែឧសភាឆ្នាំ ២០២០ នៅឯផ្ទះរបស់គាត់។ លោក Bob Weighton មកពីទីក្រុង Alton រដ្ឋ Hants ត្រូវបានទទួលពានរង្វាន់ពិភពលោកដោយ Guinness World Record កាលពីខែមីនាឆ្នាំនេះ បន្ទាប់ពីមរណភាពរបស់បុរសវ័យចំណាស់ជាងគេជនជាតិជប៉ុនឈ្មោះ Chitetsu Watanabe អាយុ ១១២ ឆ្នាំ។ អតីតគ្រូបង្រៀន និងវិស្វករបានកើតនៅឆ្នាំ ១៩០៨ នៅតំបន់ Hull នៅក្នុងជិវិតដ៏មានអត្ថន័យគាត់បានឆ្លងកាត់

  • រដ្ឋាភិបាលឥណ្ឌូនេស៊ីបញ្ចេញប្រាក់ ២០២ លានដុល្លារ សង្រ្គោះគ្រួសារក្រីក្រជិត ៥ លានដែលហៀបនឹងធ្លាក់ចូលភាពក្រីក្រដោយសារវិបត្តិ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 29, 2020 Chan Sreyny

    រដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ២.៩៩ ទ្រីលានរូពី (២០២ លានដុល្លារអាមេរិក) ដល់គ្រួសារក្រីក្រជិត ៥ លានគ្រួសារ តាមរយៈកម្មវិធីមូលនិធិភូមិ ខណៈមូលនិធិនេះត្រូវបានបង្កើតឡើងដើម្បីការពារគ្រួសារដែលមានហានិភ័យខ្ពស់បំផុតក្នុងការធ្លាក់ចូលទៅក្នុងភាពក្រីក្រចំពេលដែលកើតមានឡើងនូវវីរុសរាត្បាត Covid-19 ដែលនៅតែបន្តរាតត្បាត និងរាំងស្ទះដល់សេដ្ឋកិច្ចពិភពលោក។ យោងតាមរដ្ឋមន្រ្តីទទួលបន្ទុក លោក Abdul Halim Iskandar បានឲ្យដឹងថា ភូមិ និង តំបន់ខ្វះខាតជាង ៤៧,០០០ ទទួលបានប្រាក់ចំនួន ៦០០,០០០ រូពី ដល់គ្រួសារដែលបានចុះឈ្មោះនីមួយៗតាមរយៈការផ្ទេរប្រាក់។ ជាសរុបមានភូមិចំនួន ៦៣,០០០ នៃភូមិជិត ៧៥,០០០ នៅប្រទេសឥណ្ឌូនេស៊ីបានទទួលថវិកាពីមូលនិធិភូមិ។ លោក Abdul

  • អឺរ៉ុបប្ដេជ្ញាបន្តកិច្ចសហការដែលមិនចេះរីងស្ងួត និងជួយអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្រោយចប់វិបត្តិកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 29, 2020 Chan Sreyny

    (ភ្នំពេញ)៖ សហភាពអឺរ៉ុបបានចេញមុខបន្តគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នៅពេលវិបត្តិជំងឺកូវីដ១៩ រសាត់ផុតចេញពីពិភពលោក ពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រជាជនមួយចំនួនដែលធ្លាប់បម្រើការក្នុងវិស័យសេវាកម្មបាត់បង់ការងារធ្វើ។ លើសពីនេះ នារយៈពេលចុងក្រោយនេះកម្ពុជាក៏នៅទទួលបានភ្ញៀវទេសចរក្នុងស្រុកខ្លះដែរ ដោយក្នុងរយៈពេល ៣ សប្ដាហ៍នៃខែឧសភានេះ

  • ថៃចាយលុយជាង ១.៥ លានដុល្លារអាមេរិក ជម្រុញដល់ការនាំចេញស៊ុត និងធ្វើយ៉ាងណាឲ្យតម្លៃក្នុងស្រុកកើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 29, 2020 Chan Sreyny

    ថៃ៖ ខណៈការភ័យស្លន់ស្លោរ និងការសម្រុកទៅទិញទំនិញនៅក្នុងប្រទេសថៃហាក់ដូចជា មានភាពស្ងប់ស្ងាត់ជាងមុននៅពេលដែលវីរុសចាប់ផ្ដើមរាតត្បាតជាលើកដំបូង រដ្ឋាភិបាលគ្រោងនឹងធ្វើឲ្យប្រសើរឡើងនូវការនាំចេញស៊ុត ដើម្បីលើកកម្ពស់តម្លៃក្នុងស្រុក។ លោក Whichai Phochanakij អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបាននិយាយថា អ្នកទទួលប្រឹក្សាផ្នែកស៊ុតបានយល់ព្រមកាលពីថ្ងៃអង្គារ ក្នុងការផ្ដល់ថវិកាចំនួន ៥០ លានបាត (ប្រហែល ១.៥ លានដុល្លារ) ដែលជាចំណែកពីពីមូលនិធិជំនួយរបស់កសិករ ដើម្បីគាំទ្រដល់កសិករពាណិជ្ជករ និងអ្នកនាំចេញដោយចំណាយថ្លៃដើមដូចជា វេចខ្ចប់ដឹកជញ្ជូន និងការត្រួតពិនិត្យគុណភាពនៅចន្លោះថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ជមួយគ្នានេះដែរការផ្លាស់ប្ដូរនេះមានគោលបំណងជួយបន្ធូរបន្ថយការលំបាករបស់កសិករ និងពាណិជ្ជករ ខណៈតម្លៃបានធ្លាក់ចុះ ហើយការប្រើប្រាស់ក្នុងស្រុកមានប្រហែល ៣៨-៣៩ លានពងក្នុងមួយថ្ងៃ។ យោងតាមលោក Mongkol Pipatsatayawong

  • បារាំងគ្រោងបញ្ចេញទឹកប្រាក់ ៨ពាន់លានអឺរ៉ូ ដើម្បីស្ដារឧស្សាហកម្មរថយន្ត ហើយថែមលុយឱ្យអ្នកប្រើរថយន្តចាស់ៗ ដើម្បីប្ដូរមកប្រើរថយន្តអគ្គីសនីវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2020 Khmernote

    ប្រទេសបារាំងគ្រោងនឹងបញ្ចូលទឹកប្រាក់ចំនួន ៨ ពាន់លានអឺរ៉ូ ទៅក្នុងឧស្សាហកម្មរថយន្តរបស់ខ្លួនដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃការលក់ ក៏ព្រោះតែផលវិបាកនៃជំងឺរាតត្បាត COVID-19។ ប្រធានាធិបតីលោក Emmanuel Macron បានប្រកាសកញ្ចប់ថវិកានេះ ដែលមានតម្លៃប្រហែល ៨.៨ ពាន់លានដុល្លារ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃអង្គារ។ វារួមបញ្ចូលទឹកប្រាក់រហូតដល់ទៅ ១២,០០០ អឺរ៉ូ ឬប្រហែល ១៣,០០០ ដុល្លារអាមេរិក ក្នុងការឧបត្ថម្ភដល់អតិថិជនដែលប្រើរថយន្តសាំងចាស់ៗដែលផលិតកាលពីជាង ១៥ ឆ្នាំមុន ដើម្បីទិញរថយន្តអគ្គិសនីប្រើវិញ ហើយកម្មវិធីនេះនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមិថុនា នេះតទៅ។ រដ្ឋាភិបាលបារាំងក៏បានសន្យាគាំទ្រការអភិវឌ្ឍអាគុយរថយន្តអគ្គិសនី និងរថយន្តកោសិកាឥន្ធនៈ ដើម្បីធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តបារាំងមានការប្រកួតប្រជែងក្នុងវិស័យនេះ។ លោក Emmanuel Macron បានសម្តែងក្តីសង្ឃឹមថា