- សេដ្ឋកិច្ចសេដ្ឋកិច្ច June 4, 2020 Chan Sreyny
គណៈរដ្ឋមន្រ្តីថៃបានសម្រេចអនុញ្ញាតឲ្យពលករចំណាកស្រុកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បន្តធ្វើការនៅប្រទេសថៃរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ ដើម្បីគ្រប់គ្រង និងកាត់បន្ថយការរីករាលដាលនៃវីរុស Covid-19 រួមទាំងដោះស្រាយបញ្ហា កម្មករខុសច្បាប់ និងកង្វះកម្លាំងពលកម្ម។ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Narumon Pinyosinwat បាននិយាយថា ការឈប់សម្រាកស្របច្បាប់ និងអណត្តិការងារសម្រាប់ពលករចំណាកស្រុកត្រូវបានពន្យារចាប់ពីថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងជំងឺបន្ថែមកម្លាំងពលកម្មដែលកំពុងខ្វះខាត និងការគាំទ្រសេដ្ឋកិច្ច។ លោកស្រីបានបន្តថា អណត្តិការងារមុនបានពន្យារពេលនៅថ្ងៃទី៣១ ខែឧសភា ហើយអង្គការពាក់ព័ន្ធរួមមានការិយាល័យអន្តោប្រវេសន៍ និងក្រសួងមហាផ្ទៃបានយល់ព្រមជាមួយនឹងការស្នាក់នៅ និងការអនុញ្ញាតឱ្យធ្វើការយូរជាងនេះ។ យ៉ាងណាមិញការអនុញ្ញាតនេះសម្រាប់ពលករចំណាកស្រុកចំនួនពីរក្រុម មួយក្រុមជាពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ាដោយមានច្បាប់អនុញ្ញាតការងារដែលចេញក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU)
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 4, 2020 Chan Sreyny
យោងតាមកំណត់ទូតលេខ CESY/EC No 029/2020 ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ របស់ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមាណិតចិនប្រចាំកម្ពុជា ជំនួយឥតសំណងថ្មីមួយទៀត របស់រដ្ឋាភិបាល និងប្រជាជនចិន ត្រូវបានផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា នូវសម្ភារៈបរិក្ខាវេជ្ជសាស្រ្តដែលបានមកដល់កម្ពុជាជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ គិតជាទឹកប្រាក់សរុបប្រមាណ ២.៥ លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ពិធីប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត សម្រាប់បម្រើឲ្យការពារ និងការឆ្លើយការរាត្បាតនៃជំងឺកូវី១៩ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមបណ្ឌិតវ៉ាង វិនទៀង ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។ ដោយក្នុងនោះរដ្ឋាភិបាលចិនបានផ្ដល់នូវ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 4, 2020 Chan Sreyny
អាងទឹកស្អុយស្ទឹងមានជ័យ នឹងប្រែមុខមាត់ថ្មីក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ ដែលមកដល់ពេលនេះគឺសម្រេចបានជាង ៩០%ហើយ នេះបើយោងតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន។ តាមរយៈវិដេអូដែលបានបង្ហាញមុននេះបន្តិចនៅលើផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានមន្ទីរសាធារណការបានឲ្យដឹងថា ប្រឡាយបេតុងស្ទឹងមានជ័យគឺ ជាការរៀបចំផែនការយុទ្ធសាស្រ្តយូរអង្វែង។ ក្រោយពីការដាក់ចេញគោលនរយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 3, 2020 Khmernote
មជ្ឈមណ្ឌលឃ្លាំមើលសេដ្ឋកិច្ចឥណ្ឌា (CMIE) បាននិយាយនៅថ្ងៃច័ន្ទនេះថា អត្រាគ្មានការងារធ្វើរបស់ឥណ្ឌានៅក្នុងខែឧសភាបានកើនឡើងដល់ ២៣.៤% ខណៈកាលពីខែមេសាមានការកើនឡើង ២៣.៥% ដោយសារការផលប៉ះពាល់នៃជំងឺរាតត្បាត។ យោងតាមការប៉ាន់ស្មានរបស់ CMIE ជនជាតិឥណ្ឌាប្រហែលជា ១២២ លាននាក់ ត្រូវបានបង្ខំឱ្យចេញពីការងារគិតត្រឹមខែមុនតែមួយ ហើយកម្មករដែលរកមួយថ្ងៃចាយមួយថ្ងៃរងផលប៉ះពាល់ជាងគេបំផុត។ ក្នុងចំណោមអ្នកទាំងនោះគឺជាអ្នកលក់នៅតាមចិញ្ចើមផ្លូវ អ្នកធ្វើការនៅក្នុងឧស្សាហកម្មសំណង់ អ្នករត់តុកតុក -ល- ។ CMIE បាននិយាយថា វិធានការណ៍ស្រោចស្រង់សេដ្ឋកិច្ចដែលប្រកាសដោយរដ្ឋាភិបាលនឹងមិនចាប់ផ្តើមភ្លាមៗទេ ហើយឧស្សាហកម្មមួយចំនួនទំនងជានឹងចាប់ផ្តើមឡើងវិញយ៉ាងវេទនា។ ទិន្នន័យរបស់រដ្ឋាភិបាលក៏បានបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដែលចូលរួមចំណែកជិត ៤០% នៅក្នុងផលិតកម្មឧស្សាហកម្ម បានធ្លាក់ចុះដល់ទៅ ៣៨.១% នៅខែមេសា ដែលនេះជាភាគរយអាក្រក់បំផុតមិនធ្លាប់មានជាច្រើនឆ្នាំ។ ហេតុផលគឺដោយសារប្រទេសនេះបានធ្លាក់ចូលទៅក្នុងការបិទទ្វារប្រទេសយ៉ាងតឹងរ៉ឹង កាលពីជាង២ខែមុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 3, 2020 Khmernote
ក្រសួងកសិកម្មនិងសហករណ៍ថៃ កំពុងរួមដៃគ្នាជាមួយក្រុមហ៊ុន Grab Thailand និង Alibaba ដើម្បីទាញយកសក្តានុពលនៃទីផ្សារអនឡាញ ក្នុងគោលបំណងទាក់ទាញអតិថិជនប្រមាណ ២៦០ លាននាក់ មកពី ១៩០ប្រទេស។ ការចាប់ដៃគ្នានេះគឺជាផ្នែកមួយនៃគោលនយោបាយលើកកម្ពស់សេដ្ឋកិច្ចនិងការប្រើប្រាស់ក្នុងស្រុក ក្រោមយុទ្ធនាការ «បរិភោគកសិផលថៃមុនគេ» និងការបើកទីផ្សារកសិករនៅលើវេទិកា Grab ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ។ ក្រសួងក៏បានចាប់ដៃជាមួយក្រុមហ៊ុន Alibaba ក្នុងគោលបំណងនាំយកកសិផលថៃទៅទីផ្សារបរទេស តាមរយៈវេទិការបស់ Alibaba ឈ្មោះថា «Farmer Mart» តាំងពីថ្ងៃទី០១ ដើមខែនេះដូចគ្នា។ កសិផលថៃចំនួន ៥ ប្រភេទ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 3, 2020 Chan Sreyny
ធានាគារអាមេរិកកំពុងបរិច្ចាគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារសម្រាប់រយៈពេល ៤ឆ្នាំ ដល់កម្មវិធីសហគមន៍ និងអាជីវកម្មខ្នាតតូច ដើម្បីជួយដោះស្រាយសេដ្ឋកិច្ច និងការរើសអើងពូជសាសន៍ដែលបង្កឲ្យមានការតវ៉ាកាន់តែធ្ងន់ធ្ងរក្នុងពេលដែលប្រទេសកំពុងជួបនឹងវិបត្តិ Covid-19។ នាយកប្រតិបត្តិលោក Brian Moynihan បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារថា “ភាពខុសគ្នាខាងសេដ្ឋកិច្ចនិងសង្គម” កាន់តែអាក្រក់ទៅៗដោយសារជំងឺរាតត្បាត និងការតវ៉ាទូទាំងប្រទេសដែលបានកើតឡើងភ្លាមៗ បន្ទាប់ពី មរណភាពរបស់លោក George Floyd។ អំណោយជាទឹកប្រាក់ រាប់ពាន់លានដុល្លារនេះគឺ ជាការពង្រីកប្រាក់រាប់រយលានដុល្លារអាមេរិកដែលធនាគារអាមេរិកបរិច្ចាគដល់អង្គការមិនរកប្រាក់ចំណេញ និងផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម។ យោងតាមការបញ្ជាល់ពីធនាគារដោយផ្ទាល់ ថវិកាទាំងនេះនឹងពង្រីកសេវាសុខភាពដូចជា គ្លីនិកចាក់វ៉ាក់សាំងនៅក្នុងសហគមន៍ ដែលមានពណ៌ “គាំទ្រ” អាជីវកម្មខ្នាតតូចនិងការជ្រើសរើសបុគ្គលិកធនាគារថ្មីនៅក្នុងសហគមន៍ដែលជួបការលំបាកផ្នែកសេដ្ឋកិច្ច។ ការបរិច្ចាគរបស់ធនាគារអាមេរិកដែលមានចំនួន ២៥០ លានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេលបួនឆ្នាំក្រោយនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 3, 2020 Chan Sreyny
នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។ បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២០ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារសម្រេចការសាងសង់បាន ៣០%ហើយ។ យ៉ាងណាមិញនៅក្នុងការអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីរបស់ឯកឧត្តម
- អាជីវកម្មអាជីវកម្ម June 3, 2020 Chan Sreyny
យោងតាមទីភ្នាក់ងារស្រាជ្រាវឥណទានឯកជនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃច័ន្ទ ចំនួននៃអាជីវកម្មដែលបានក្ស័យធននៅក្នុងប្រទេសជប៉ុនដោយសារតែវីរុសកូវីដ-១៩ មានលើសពី ២០០ អាជីវកម្ម។ ក្នុងនោះអាជីវកម្មដែលបម្រើនៅក្នុងវិស័យស្នាក់នៅដែលបានក្ស័យធនមានចំនួនច្រើនជាងគេបំផុត ខណៈការរឹតត្បិតលើចលនាប្រជាជននៅតែមាន ទោះបីជាស្ថានភាពអាសន្នរបស់រដ្ឋាភិបាលលើការរីករាលដាលនៃជំងឺរាតត្បាតត្រូវបានដកទាំងស្រុងនៅថ្ងៃទី២៥ ខែឧសភាក៏ដោយ។ ជាមួយគ្នានេះដែរ អាជីវកម្មនៅក្នុងវិស័យម្ហូបអាហារឈរនៅលំដាប់បន្ទាប់ពីអាជីវកម្មស្នាក់នៅ រួមជាមួយអាជីវកម្មក្នុងវិស័យសម្លៀកបំពាក់ និងអ្នកលក់រាយស្បែកជើង។ បើតាមប្រភពដដែលបានឲ្យដឹងបន្ថែមថា អាជីវកម្មក្ស័យធនបានកើតឡើងនៅក្នុងខេត្ត ក្រុងចំនួន ៣៦ ក្នុងចំណោមតទាំង ៤៧ នៃប្រទេស។ ក្នុងនោះទីក្រុងតូក្យូមានចំនួនខ្ពស់បំផុត បន្ទាប់មក Hokkaido ,Osaka , Hyogo និង Shizuoka។ ជាមួយគ្នានេះដែរមូលហេតុដែលធ្វើឲ្យអាជីវកម្មជាច្រើនក្ស័យធនជាបន្តបន្ទាប់បែបនេះ ត្រូវបានគេអះអាងថា បណ្ដាលមកពីការរីករាលដាលនៃមេរោគ ដែលធ្វើឲ្យតម្រូវការធ្លាក់ចុះជំរុញឲ្យអាជីវកម្មទាំងនោះឈានដល់ចំណុចបំបែក។ យ៉ាងណាមិញដើម្បីការពារក្រុមហ៊ុននានាពីការធ្លាក់ចុះសេដ្ឋកិច្ច










