ព័ត៌មានចុងក្រោយ
  • វៀតណាមអួតថាអាចទាក់ទាញលុយពីអ្នកវិនិយោគបរទេសចូលតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចខ្លួនបាន ៤.៣ ពាន់លានដុល្លារ ក្នុងសម័យកូវីដ១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 5, 2020 Chan Sreyny

    វៀតណាម៖ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា តំបន់ឧស្សាហកម្ម ( IZs) និងតំបន់សេដ្ឋកិច្ច (EZs) នៅក្នុងប្រទេសនេះ បានទាក់ទាញគម្រោងវិនិយោគបរទេសចំនួន ៣៩០ គម្រោងដោយដើមទុនចុះបញ្ជីសរុបចំនួន ៤.៣ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែនៃដើមឆ្នាំនេះ។ តាមរបា​យការណ៍ដដែល មកទល់ពេល​នេះ គម្រោងវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចនៅទូទាំងប្រទេសមានចំនួន ៩,៨៥០ គម្រោង មានដើមទុនចុះបញ្ជីសរុបចំនួន ១៥៩ ពាន់លានដុល្លារដែលជាង ៧០% នៃទឹកប្រាក់ត្រូវបានផ្ដល់ឲ្យ។ ក្រៅពីនេះទឹកប្រាក់សរុបប្រមាណ ៤៩.៤៦ ទ្រីលានដុង (១.៩៨ ពាន់លានដុល្លារ) ក្នុងការវិនិយោគក្នុងស្រុកត្រូវបានចុះបញ្ជីសម្រាប់គម្រោងចំនួន

  • វិធានសុវត្ថិភាពទេសចរណ៍ដែលម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេចរណ៍ទាំងអស់ត្រូវដឹង ជៀសវាងការព្យួរអាជ្ញាបណ្ណពីក្រសួង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 5, 2020 Chan Sreyny

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងក្រមប្រតិបត្តិស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញខាងក្រោមនេះ ជាលិខិតបទដ្ឋានគតិយុត្តសម្រាប់អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវដឹង និងគោរពតាមជៀសវាងការព្យួរអាជ្ញាបណ្ណទេសចរណ៍៖ ប្រភព៖ ក្រសួងទេសចរណ៍

  • បុរី (TV STAR) គម្រោងទី៦ ចាប់ផ្តើមបុកគ្រឹះដាក់លក់នៅតំបន់មានសក្តានុពលខ្លាំង ក្នុងខណ្ឌដង្កោ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ June 5, 2020 Khmernote

    បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ក្នុងការសាងសង់និងលក់គម្រោងរបស់ខ្លួន បុរី(TV Star) បានសម្រេចរៀបចំពិធីបញ្ចុះធម្មសិលាគម្រោងទី៦កាលពីព្រឹកថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២០ដោយមានវត្តមានពីម្ចាស់គម្រោង ភ្នាក់ងារលក់ បុគ្គលិក អ្នកសាពត៌មាន និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។ គម្រោងទី៦ មានទីតាំងនៅតាមបណ្តោយផ្លូវរដ្ឋ ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងដ៏មានសក្តានុពលខ្លាំង សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃ ប្រកបដោយគុណប្រយោជន៍៤ គឺ ផ្ទះដែលអាចរស់នៅបាន ផ្ទះដែលងាយស្រួលលក់ ផ្ទះដែលអាចប្រកប អាជីវកម្មបាន និង ផ្ទះដែលអាចជួលបាន។ លោក សាំង វាសនា អគ្គនាយកប្រត្តិបត្តិរបស់បុរី(TV Star) បានមានប្រសាសន៍រៀបរាប់ពីលក្ខណ:ពិសេសរបស់សំណង់បុរី (TV Star)

  • ប៊ូសស្រ្តងពិតជាសាកសមជាក្រុមហ៊ុនលំដាប់ពិភពលោកមែន! ឈ្នះមេដាយមាសពីស្ថាប័ន MONDE SELECTION ទៀតហើយ Boostrong
    Boostrong
    Boostrong June 5, 2020 Khmernote

    ពិតជាសាកសមជាក្រុមហ៊ុនលំដាប់ពិភពលោកមែន ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តង បានបំបែកកំណត់ត្រាពិភពលោកប្រចាំឆ្នាំ 2020 ឈ្នះមេដាយមាសជាលើកទី២ ពីកំពូលស្ថាប័នវាយតម្លៃគុណភាពចំណីអាហារពិភពលោក MONDE SELECTION។ គ្រប់ៗគ្នាបានដឹងហើយថាស្ថាប័នកំពូល MONDE SELECTION គឺជាស្ថាប័នអន្តរជាតិកំពូលមួយដែលមានតួនាទីវាយតម្លៃគុណភាពចំណីអាហារគ្រប់ប្រភេទដែលមានចំនួនរាប់ពាន់ម៉ឺនមុខមកពីជុំវិញពិភពលោក។ ជាក់ស្ដែងនៅក្នុងឆ្នាំ2020នេះ ក៏មានផលិតផលជាច្រើនបានដាក់ពាក្យ ដាក់ផលិតផលរបស់ខ្លួនចូលរួមប្រកួត ដើម្បីទទួលយកមេដាយមាសគុណភាពកំរិតពិភពលោកនេះផងដែរ។ ហើយថ្មីៗនេះ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត ស្ថាប័នកំពូល MONDE SELECTION បានសម្រេចប្រកាសជាផ្លូវការ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តងបានឈ្នះមេដាយមាសឆ្នាំ 2020 ហើយបានបញ្ជាក់ជាភេសជ្ជៈដែលមានគុណភាពលំដាប់ថ្នាក់កំរិតពិភពលោក និងជាភេសជ្ជៈសំបូរទៅដោយគុណប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយជាតិស្រវឹង ញ៉ាំហើយធ្វើឲ្យស្វាងងងុយគេង ជំនួយស្មារតីក្នុងការបើកបរ ថែមទាំងជំនួយខួក្បាលក្នុងការចងចាំបានល្អទៀតផង។ នេះជាការបញ្ជាក់ឲ្យឃើញថាប៊ូសស្រ្តងពិតជាសាកសមជាក្រុមហ៊ុនភេសជ្ជៈលំដាប់ថ្នាក់ពិភពលោកមែន ព្រោះថាប៊ូសស្រ្តងបានឈ្នះមេដាយមាស ពីស្ថាប័នកំពូល MONDE

  • វិស័យទេសចរណ៍កម្ពុជាបាត់បង់ចំណូលជាង៣ពាន់លានដុល្លារ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 5, 2020 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា វិបត្តិជំងឺឆ្លងកូវីដ១៩ ធ្វើឲ្យកម្ពុជាបាត់បង់ប្រាក់ចំណូលប្រមាណ៣ពាន់លានដុល្លារអាមេរិក បន្ទាប់ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០នេះចំនួនទេសចរអន្តរជាតិធ្លាក់ចុះក្នុងរង្វង់ប្រមាណ៧០ភាគរយ និងភ្ញៀវទេសចរក្នុងស្រុកអាចធ្លាក់ចុះក្នុងរង្វង់ប្រមាណ៥០ភាគរយ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហ៊ានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១,១៦លាននាក់ ធ្លាក់ចុះក្នុងអត្រា៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ការធ្លាក់ភ្ញៀវទេសចរនេះបានធ្វើឲ្យដំណើរការអាជីវកម្មទេសចរណ៍បិទទ្វារសរុប២,៩៥៦ទីតាំង និងការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ចំនួនសរុប៤៥,៤០៥ នាក់ ក្នុងនោះរួមមាន៖សណ្ឋាគារដែលបានបិទចំនួន៣២៤ សណ្ឋាគារ និងប៉ះពាល់បុគ្គលិកសរុប១៤,៥៥៧នាក់។ ផ្ទះសំណាក់ បានបិទចំនួន៤០៥ទីតាំង

  • ទីបំផុត! ផ្លែស្វាយកម្ពុជាទទួលបានភ្លើងខៀវពីចិន ហើយអាចនាំចេញទៅប្រទេសនេះចំនួន ៥០ ម៉ឺនតោនជារៀងរាល់ឆ្នាំក្នុងពេលឆាប់ៗខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 5, 2020 Chan Sreyny

    យោងតាមផេកផ្លូវការរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា កម្ពុជានឹងអាចនាំចេញផ្លែស្វាយចំនួន ៥០ ម៉ឺនតោនទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ បន្ទាប់ពីភាគីចិន និងកម្ពុជា ចុះពិធីសារនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលនឹងត្រូវរៀបចំឡើងនាថ្ងៃទី៩​ ខែមិថុនា នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ ជាមួយគ្នានេះដែរយោងតាមប្រភពដដែលបានឲ្យដឹងបន្ថែមថា ផ្លែស្វាយកម្ពុជាគឺជាកសិផលមួយទៀតបន្ទាប់ពីផ្លែចេកដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដើម្បីជំរុញការអភិវឌ្ឍនវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។ សូមជម្រាបផងដែរថា ក្រៅពីការនាំចេញផ្លែស្វាយ ក្រសួងកសកិកម្មនៃប្រទេសកម្ពុជា និងប្រទេសចិនកំពុងជំរុញការនាំចេញនូវ ផ្លែមៀន ផ្លែស្រកានាគ និងសំបុកត្រចៀកកាំដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិនផងដែរ៕ អត្ថបទ៖ លីនី

  • អ្នកសេដ្ឋកិច្ចព្រមានថា ប្រទេសថៃអាចនឹងធ្លាក់ចូលវិបត្តិបរិត្តផរណា ដោយសារអតិផរណាបានឈានដល់កម្រិតអវិជ្ជមានក្នុងរយៈពេល ៣ខែ ជាប់ៗគ្នា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 5, 2020 Chan Sreyny

    ប្រទេសថៃកំពុងប្រឈមមុខនឹងការគំរាមកំហែងថ្មីនៃបរិត្តផរណា បន្ទាប់ពីអតិផរណាបានឈានដល់កម្រិតអវិជ្ជមានក្នុងរយៈពេល ៣ខែ ជាប់ៗគ្នា ទោះបីសេដ្ឋកិច្ចត្រូវបានគេសង្ឃឹមថា នឹងអាចងើបឡើងវិញជាបណ្ដើរៗនៅក្នុងឆមាសទី២ បន្ទាប់ពីការបន្ធូរបន្ថយវិធានការបិទទ្វារក៏ដោយ។ អតិផរណានៅក្នុងខែឧសភា​ មាន -៣.៤៤% ធៀបនឹងឆ្នាមុនៗ ដែលជាកម្រិតទាបបំផុតក្នុងមួយទសវត្ស និងស្ថិតក្នុងសញ្ញាណដក រយៈពេល ៣ខែ ជាប់ៗគ្នា។ លោកស្រី Pimchanok Wonkhorporn ប្រធានការិយាល័យគោលនយោបាយនិងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖ « តាមលក្ខណៈបច្ចេកទេសប្រទេសថៃបានឈានដល់បរិត្តផរណា ដែលត្រូវបានសម្គាល់ដោយការធ្លាក់ចុះនៃតម្លៃទំនិញ និងសេវាកម្មដោយអតិផរណាបានធ្លាក់ចុះក្នុងរយៈពេល ៣ ខែគឺខែមីនា -០.៥៤% ,ខែមេសា -២.៩៩% និងឧសភា -៣.៤៤% »។ លោកស្រីបានប្រាប់ អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍

  • សាំងហ្គាពួរនឹងផ្ដល់ជំនួយដល់មនុស្សវ័យកណ្ដាល ដែលមានកូននិងមានចំណូលទាប ក្នុងម្នាក់​ៗចំនួន ១,០០០ដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 5, 2020 Khmernote

    ពលរដ្ឋសាំងហ្គាពួរដែលមានប្រាក់ចំណូលទាប ហើយមានអាយុលើសពី ៤៩ឆ្នាំ និងមានកូនយ៉ាងតិចម្នាក់ នឹងទទួលបានប្រាក់ចំនួន ១,០០០ ដុល្លារ សម្រាប់នៅក្នុងខែមិថុនា ដើម្បីជួយពួកគេក្នុងការចំណាយក្នុងការរស់នៅក្រោមគ្រោងការណ៍ដែលបានប្រកាសដោយរដ្ឋាភិបាល។ ជាមួយនឹងផ្ដល់ជូននៅខែមិថុនា ចំនួនទឹកប្រាក់សរុបដែលបានផ្តល់ឱ្យពលរដ្ឋសាំងហ្គាពួរក្រោមកញ្ចប់ថែទាំនិងឧបត្ថម្ភ និងជំនួយសាមគ្គីភាព នៅឆ្នាំនេះឈានដល់ ៣.៥ ពាន់លានដុល្លារ។ ក្រសួងហិរញ្ញវត្ថុបាននិយាយថា កញ្ចប់ជំនួយទី២ នៅក្រោមកញ្ចប់ការថែទាំនិងឧបត្ថម្ភ នឹងផ្ដល់ជូនពលរដ្ឋសាំងហ្គាពួរតាមរយៈកុងធានាគាររបស់ពួកគេក្នុងម្នាក់ៗ ៣០០ ឬ ៦០០ដុល្លារ ទៅតាមចំណូលរបស់ពួកគេ ចាប់ផ្ដើមពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០តទៅ។ ឪពុកម្តាយដែលមានកូនយ៉ាងហោចណាស់ម្នាក់ ដែលមានអាយុខ្ទង់ ២០ឆ្នាំ ក្នុងឆ្នាំនេះ អាចទទួលបានប្រាក់ ៣០០ ដុល្លារបន្ថែមទៀត ខណៈពលរដ្ឋដែលមានអាយុលើសពី