ព័ត៌មានចុងក្រោយ
  • គ្រាន់តែបើកសេដ្ឋកិច្ចភ្លាម ភាគហ៊ុនហក់ឡើងភ្លែត ធ្វើឲ្យមហាសេដ្ឋី ១០រូបនេះ អាចរកចំណូលបានជិត ២០ ពាន់លានដុល្លារអាមេរិក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 8, 2020 Chan Sreyny

    យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ចាប់តាំងពី Wall street បានបញ្ចេញរបាយការណ៍មួយថា សហរដ្ឋអាមេរិកបានបន្ថែមការងារចំនួន ២.៥ លាននៅក្នុងខែឧសភា ដែលជាការកើនឡើងខ្ពស់បំផុតក្នុងកំណត់ត្រារបស់ខ្លួនមក សន្ទស្សន៍ S&P 500 និង Dow Jones បានកើនឡើងប្រហែល ៣% ហើយទីផ្សារពិភពលោកក៏បានកើនឡើងខ្ពស់ផងដែរ នៅពេលដែលវិនិយោគិនមានការចាប់អារម្មណ៍ចំពោះការបន្តបើកលក់រាយ និងអាជីវកម្មនៅជុំវិញពិភពលោក។ ជាក់ស្ដែងនេះជាដំណឹងដ៏ល្អបំផុត សម្រាប់ក្រុមមហាសេដ្ឋីទាំង ១០រូបនេះ ដែលមានទ្រព្យស្តុក ភាគច្រើននៃស្តុកទាំងនោះបានកើនឡើងចំនួន ១៩.៤ ពាន់លានដុល្លារកាលពីថ្ងៃសុក្រ៖ ១. ស្ថាបនិកនៃក្រុមហ៊ុន LVMH លោក Bernad

  • សម័យ COVID-19 មនុស្សអត់ការងារធ្វើច្រើន និងប៉ះពាល់អាជីវកម្ម ប៉ុន្តែមហាសេដ្ឋីម្នាក់នេះអាចរកលុយចូលហោប៉ៅបន្ថែមបាន ១៥០ពាន់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 8, 2020 Khmernote

    យោងតាមសន្ទស្សន៍របស់ទស្សនាវដ្ដី Bloomberg បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Amazon ឆ្នាំនេះកាក់កបខ្លាំងណាស់ ដោយអាចរកចំណូលនៅក្នុងសម័យ COVID-19 បាន ១៥០ ពាន់លានដុល្លារបន្ថែម  ខណៈពេលដែលពលរដ្ឋអាមេរិកជាង ៤០លាននាក់ កំពុងដាក់ពាក្យសុំទឹកប្រាក់ជំនួយអត់ការងារធ្វើ។ លោក Jeff Bezos បានកើនទ្រព្យសម្បត្តិជាបន្ដបន្ទាប់ចាប់តាំងពីជំងឺ COVID-19 បានរាតត្បាតពាសពេញពិភពលោក ហើយខណៈពេលដែលពិភពលោកកំពុងតែបាត់បង់ការងារធ្វើដោយសារផលប៉ះពាល់របស់ COVID-19 ក្រុមហ៊ុន Amazon បានធ្វើការជ្រើសរើសបុគ្គលិករហូតដល់ ១៧៥,០០០នាក់ ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន។ បើនិយាយពីភាគហ៊ុនរបស់ក្រុមហ៊ុននេះវិញគឺហក់ឡើងខ្ពស់ញាក់សាច់តែម្ដង ដោយក្នុង​១ហ៊ុន (1share) មានតម្លៃជាង ២,០០០ដុល្លារ ហើយគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន តម្លៃក្នុង១ហ៊ុនគឺ ២,៤៨៣

  • សេដ្ឋកិច្ចស៊ុយអែតនឹងធ្លាក់ចុះយ៉ាងខ្លាំង បើទោះបីជាប្រទេសនេះមិនបានបិទទ្វារប្រទេសចាប់តាំងពីវីរុសផ្ទុះឡើងក៏ដោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 8, 2020 Chan Sreyny

    ខណៈពេលដែលប្រទេសនានាលើពិភពលោកបានចាក់សោរប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ប្រទេសស៊ុយអែតមិនបានបិទទ្វារដូចប្រទេសទាំងនោះទេ ដោយអាជីវកម្មនៅតែបើកដំណើរការដដែល ប៉ុន្តែសេដ្ឋកិច្ចហាក់ដូចជាកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង។ ​នៅក្នុងអំឡុងពេលវីរុសផ្ទុះឡើង ហាងកាហ្វេ ភោជនីយដ្ឋាន អាជីវកម្មភាគច្រើន និងសាលារៀនក្នុងប្រទេសមួយនេះនៅតែបើកដំណើរការ ដោយតម្រូវឲ្យប្រជាជនអនុវត្តគោលការណ៍រក្សាគម្លាតក្នុងសង្គម និងអនាម័យ។ លោក Olle Holmgren សេដ្ឋវិទូនៅធនាគារ SEB បានឲ្យដឹងថា សេដ្ឋកិច្ចស៊ុយអ៊ែតនៅក្នុងត្រីមាសទី២ នេះធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដូចនៅតាមបណ្ដាលប្រទេសភាគច្រើនក្នុងពិភពលោកដែរ។ លោកបានបន្តថា ការស្ទុះងើបឡើងវិញទំនងជានៅចុងឆ្នាំនេះ ប៉ុន្តែអាចនឹងចំណាយពេលយូរមុនពេលត្រលប់ទៅរកសភាពធម្មតាវិញ។ ការធ្លាក់ចុះយ៉ាងខ្លាំងរបស់ស៊ុយអែតត្រូវបានគេឲ្យដឹងថា បណ្ដាលមកពីការពឹងផ្អែករបស់ខ្លួនលើការនាំចេញដែលមានប្រហែល ៥០% នៃផលិតផលក្នុងស្រុកសរុប។ បើតាមរដ្ឋាភិបាលរបស់ប្រទេសនេះបានឲ្យដឹងថា ៧០% នៃការនាំចេញរបស់ស៊ុយអែតទៅកាន់សហភាពអឺរ៉ុប ហើយខណៈពេលដែលប្រទេសអាឡឺម៉ង់ ចក្រភពអង់គ្លេស និងបណ្ដាប្រទេសជាច្រើនទៀតបិទទ្វារទប់ស្កាត់វីរុស

  • កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុបបានសម្រេចជាផ្លូវការ ដោយកាត់បន្ថយ ឬ លុបចោលពន្ធគយចំនួន ៩៩% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 8, 2020 Chan Sreyny

    វៀតណាម និងសហភាពអឺរ៉ុបបានឈានដល់ការចុះកិច្ចព្រមព្រៀងជាផ្លូវការលើការកាត់បន្ថយ និង លុបចោលពន្ធគយចំនួន ៩៩% ចំពោះទំនិញដែលត្រូវបានធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបានអនុម័តដោយរដ្ឋសភាវៀតណាមនាថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ នេះ ហើយអាចនឹង​ចូលជាធរមាននៅក្នុងខែកក្កដា។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុបហៅកាត់ថា (EVFTA) បានទទួលការបោះឆ្នោតពីសមាជិកសភាវៀតណាមជាង ៩៤%។ ហើយក្រោមកិច្ចព្រមព្រៀង (EVFTA) ដែលចំណាយពេលចរចារដល់ទៅ ៨ឆ្នាំ​ នេះភាគីវៀតណាមនឹងលុបចោលពន្ធនាំចូល ៩៩% ក្នុងរយៈពេលជាង ១០ឆ្នាំ ខណៈសហភាពអឺរ៉ុបនឹងលុបចោលពន្ធនាំចូលរបស់ខ្លួនក្នុងចំនួនដូចគ្នាតែក្នុងរយៈពេលជាង ៧ឆ្នាំប៉ុណ្ណោះ។ ទន្ទឹមនឹងនេះនៅពេលដែល EVFTA ចូលជាធរមាននៅខែក្រោយ សហភាពអឺរ៉ុបនឹងលុបចោលពន្ធនាំចូលភ្លាមៗនៅលើបន្ទាត់ពន្ធចំនួនប្រមាណ ៨៥.៦ ដែលស្មើនឹង ៧០.៣% នៃការនាំចេញរបស់វៀតណាមទៅកាន់តំបន់របស់ខ្លួន។

  • ក្រុមហ៊ុនចិនមួយគ្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកណ្ដាល ដើម្បីបង្កើតគម្រោងនាវាទេសចរណ៍ធំៗតាមទន្លេមេគង្គ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 8, 2020 Chan Sreyny

    ក្រុមហ៊ុន Prince Real Estate Group គ្រោងនឹងសាងសង់កំពង់ផែទេសចរណ៍ស្តង់ដារមួយក្នុងខេត្តកណ្ដាល នៅឯមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត (Prince Manor Resort) ដែលគ្រោងបើកដំណើរនាពេលខាងមុខនេះ។ ចេតនានេះត្រូវបានឡើងនៅក្នុងពិធីជួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ស៊ូ ជីស៊ីង (Xu Zhixing) នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group និងប្រតិភូគណៈគ្រប់គ្រងមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត។ យោងតាមលោក ស៊ូ ជីស៊ីង នៅពេលសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតរួចរាល់ និងបន្ទាប់ពីទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាហើយនោះ ក្រុមហ៊ុននឹងចាប់អនុវត្តគម្រោងនាវាទេសចរណ៍នេះ នៅឆ្នាំ២០២០-២០២៣

  • ថៃមានផែនការចេញថ្លៃចំណាយទៅលើដំណើរកម្សាន្តរបស់ប្រជាជនចំនួន ៣០០០ បាត (ជាង ៩៥ ដុល្លារ) ដើម្បីជំំរុញទេសចរណ៍ក្នុងស្រុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 8, 2020 Chan Sreyny

    ថៃ៖ ក្រសួងហិរញ្ញវត្ថុថៃមានផែនការកាត់បន្ថយចំណាយលើការចាយវាយក្នុងចំនួនទឹកប្រាក់ ៣,០០០បាត (ជាង ៩៥ដុល្លារ) ដល់ប្រជាជនដែលត្រូវបានជ្រើសរើសដោយក្រសួងក្នុងវិធានការជំរុញទេសចរណ៍ក្នុងស្រុក។ ទឹកប្រាក់ចំនួន ៣០០០បាតនេះ ក្រសួងមិនបានផ្ដល់ជាទឹកប្រាក់សុទ្ធដល់អ្នកដែលមានសិទ្ធទទួលបានវានោះទេ តែវានឹងត្រូវកាត់ដោយស្វ័យប្រវត្តិនៅក្នុងវិក័យប័ត្ររបស់ពួកគេនៅក្នុង សេវាកម្មស្នាក់នៅ ការចំណាយទៅលើម្ហូបអាហារ ឬសេវាកម្មនៅក្នុងសណ្ឋាគារ និងប្រតិបត្តិករទេសចរណ៍ដែលពាក់ព័ន្ធ។ យោងតាមក្រសួងបានឲ្យដឹងថា គម្រោងនេះនឹងតម្រូវឲ្យសណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដែលបានកំណត់ដោយក្រសួងត្រូវចុះឈ្មោះជាមួយទីភ្នាក់ងាររដ្ឋ ខណៈអ្នកដែលទទួលបានសិទ្ធនេះមិនចាំបាច់តម្រូវឲ្យចុះឈ្មោះឡើយ។ គួរឲ្យដឹងផងដែរថា វិធីសាស្រ្តនេះនឹងការពារបញ្ហាដែលបានកើតឡើងនៅក្នុងវិស័យទេសចររបស់ថៃ ហើយក៏អាចដោះស្រាយបញ្ហាដែលកើតមានឡើងពីការកេងប្រវ័ញ្ជពីអ្នកប្រតិបត្តិវិស័យទេសចរមួយចំនួនផងដែរ ព្រោះប្រតិបត្តិករដែលចូលរួមក្នុងវិធានការនេះនឹងត្រូវទូទាត់ពីរដ្ឋាភិបាល។ គួរបញ្ជាក់ផងដែរថា ​ការកាត់បន្ថយនេះ គឺទទួលបានតែការចំណាយនៅសណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករដែលទាក់ទងនឹងទេសចរណ៍នៅតាមបណ្ដាខេត្តក្រៅពីតំបន់ដែលអ្នកទទួលបានសិទ្ធនេះរស់នៅតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះក្រសួងហិរញ្ញវត្ថុកំពុងសម្រេចចិត្តលើចំនួនអ្នកដែលអាចទទួលបានសិទ្ធនេះឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ខណៈក្រសួងក៏កំពុងសិក្សាគ្រោងការណ៍ផ្តល់ប្រាក់ត្រឡប់មកវិញសម្រាប់ការចំណាយដែលលើសពីអ្វីដែលរដ្ឋាភិបាលផ្តល់ ដើម្បីលើកទឹកចិត្តដល់ការចំណាយលើវិស័យទេសចរណ៍កាន់តែច្រើន៕ ប្រភព៖ bangkokpost អត្ថបទ៖

  • ជប៉ុនកំពុងបំរុងថវិកាចំនួន ៩១.៥ ពាន់លានដុល្លារអាមេរិក ត្រៀមសម្រាប់ប្រយុទ្ធនឹងវីរុសកូវីដ-១៩ រលកទីពីរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 6, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុនកំពុងបំរុងថវិកាចំនួន ៩១.៥ ពាន់លានដុល្លារអាមេរិក ត្រៀមសម្រាប់ប្រយុទ្ធនឹងវីរុសកូវីដ-១៩ រលកទីពីរ ខណៈសមាជិកសភាជប៉ុននឹងចាប់ផ្តើមជជែកពិភាក្សាអំពីថវិកាបន្ថែមថ្មីមួយនេះនៅសប្តាហ៍ក្រោយ។ យោងតាមអភិបាលក្រុងតូក្យូលោក Koike Yuriko បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ក្រុមមន្រ្តីបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២០ ករណីនៅក្នុងរដ្ឋធានី ហើយករណីថ្មីៗជាច្រើនពាក់ព័ន្ធនឹងសកម្មភាពពេលរាត្រី​ ដូចជានៅក្នុងក្លឹប និង រង្គសាលក្នុងទីប្រជុំជន។ ចំពោះករណីថ្មីនេះក្រុមមន្រ្តីបានព្រួយបារម្ភថា វីរុសអាចឆ្លងតាមរយៈអាជីវកម្មនេះ ហើយបន្តរីករាលដាលបង្កើតឲ្យមានរលកទី២ ខណៈលេខាធិការខុទ្ទកាល័យរបស់ប្រទេសជប៉ុនលោក Suga Yoshihide បានមានប្រសាសន៍ថា “ ដូចនៅពេលដែលយើងប្រកាសអាសន្នក្នុងខែមេសា យើងនឹងពិចារណាលើកត្តាជាច្រើនមុនពេលធ្វើការសំរេចចិត្តរបស់យើង ដែលរាប់បញ្ចូលទាំងចំនួននៃការឆ្លងជំងឺ រយៈពេលប៉ុន្មានដែលករណីត្រូវបានឆ្លងទ្វេដង និងសមាមាត្រនៃករណីដែលឆ្លងរោគមិនត្រូវបានគេស្គាល់។ ជាមួយគ្នានេះដែរ ប្រជាជនដែលរស់នៅក្នុងទីក្រុងទាំងអស់ កំពុងស្ថិតក្រោមការដាស់តឿនរបស់អាជ្ញាធរក្រុងតូក្យូ

  • ត្រឹមពេលតែមួយខែ ក្រុមហ៊ុននៅសិង្ហបុរីប្រមាណ ៣,៨០០ បានបិទទ្វារ ដោយសារកូវីដ-១៩ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 6, 2020 Chan Sreyny

    ចាប់តាំងពីមានរោគរាតត្បាតដោយសារវីរុស Covid-19 អាជីវកម្មនៅក្នុងប្រទេសសិង្ហបុរីជាច្រើនត្រូវបានបិទទ្វារ ដោយសារការធ្លាក់ចុះតម្រូវការ និងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសរបស់រដ្ឋាភិបាលផងដែរ។ ជាក់ស្ដែងនៅក្នុងខែមេសាមានក្រុមហ៊ុនប្រហែល ៣,៨០០ ក្រុមហ៊ុនបាន​បិទទ្វារ នេះបើយោងតាមលោក Chee Hong Tat ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានបង្ហើបឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះ។ ជាមួយគ្នានេះលោក Chee បានបន្តថា ចំនួនអាជីវកម្មដែលបិទទ្វារនឹងកើនឡើងច្រើនបន្ថែមទៀត ហើយអាជីវកម្មដែលបង្កើតថ្មីៗនៅតែបន្តធ្លាក់ចុះ នៅប៉ុន្មានខែខាងមុខនេះ ដោយសារវីរុស Covid-19 ដែលកំពុងបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់សិង្ហបុរី។ ជាក់ស្ដែងនៅក្នុងឆ្នាំនេះ មានតែអាជីវកម្មប្រមាណ ៣៨០០ ត្រូវបានបង្កើតឡើងនៅក្នុងខែមេសា ទាបជាង ៣០% ក្នុងរយៈពេលដូចគ្នានៅចន្លោះឆ្នាំ ២០១៥ និងឆ្នាំ ២០១៩។ លោក