ព័ត៌មានចុងក្រោយ
  • ខេត្តព្រៃវែង បានជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាងគេនៅកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 10, 2020 Chan Sreyny

    យោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា ខេត្ត​ព្រៃវែងបានជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ យោងតាមរបាយការណ៏របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា​៖ ការនាំស្រូវចេញទៅកាន់ប្រទេសវៀណាមកំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០៨ មិថុនា ឆ្នាំ២០២០ គឺបានសម្រេចនាំស្រូវបានចំនួនសរុបប្រមាណជា ៣៨,៥២៦ តោន។ ទន្ទឹមនឹងនេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា៖​ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមតាមបណ្តាច្រកមួយចំនួន នៅខេត្តកំពត, តាកែវ, កណ្តាល, ព្រៃវែង និងស្វាយរៀង គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០

  • ជួយត្រេកអរផងអ្នកក្រចេះ! ឆាប់ៗខាងមុខនេះក្រសួងសាធារណការនឹងសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេមេគង្គ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 10, 2020 Chan Sreyny

    នាពេលឆាប់ៗខាងមុខនេះនឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងពិធីពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានកន្លងមកទាក់ទងនឹងការផ្ដល់សេវាសាធារណៈតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការផ្តល់នូវសេវាសាធារណៈដោយដើម្បីបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរបណ្ណបើកបរ សេវាប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារអ៊ីអន កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជូនប្រជាពលរដ្ឋ និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗដល់មន្ត្រីរាជការ និងយន្តការផ្សេងៗ

  • រដ្ឋាភិបាលហុងកុងបញ្ចេញទឹកប្រាក់ ៥ពាន់លានដុល្លារ ដើម្បីស្ដារក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំបំផុតមួយរបស់អាស៊ីឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 9, 2020 Khmernote

    នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសអំពីផែនការថវិកាចំនួន ៣៩ ពាន់លានដុល្លារហុងកុង (៥ពាន់លានដុល្លារអាមេរិក) ដែលជាការគាំទ្រដោយរដ្ឋាភិបាលហុងកុង ខណៈក្រុមហ៊ុននេះកំពុងប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះ ដែលបណ្ដាលមកពីជំងឺ COVID-19។ វាដូចជាក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតដែរ ក្រុមហ៊ុន Cathay Pacific កំពុងរងការរំខានពីវិបត្តិជំងឺ COVID-19 ដែលបានធ្វើឱ្យតម្រូវការហោះហើរធ្លាក់ចុះ ហើយក្រុមហ៊ុនកាន់តែបាត់បង់ចំណូលយ៉ាងសន្ធឹកសន្ធាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ពោលគឺត្រឹមតែ ៤ខែដំបូង ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបានខាតបង់ ៥៨០ លានដុល្លារអាមេរិក។ ការពិតទៅក្រុមហ៊ុន Cathay Pacific បានរងសម្ពាធមួយតង់រួចទៅហើយ

  • ធនាគាពិភពលោក៖ កូវីដ-១៩ នឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកឆ្នាំនេះធ្លាក់ចុះ ៥.២% ជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីសង្រ្គាមលោកលើកទី២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 9, 2020 Chan Sreyny

    ធនាគាពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៥.២% នៅឆ្នាំនេះ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ នេះបើយោងតាមការប្រកាសការព្យាករណ៍របស់ធនាគារនៅក្នុងរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចសកលកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ។ តួលេខដែលបានបង្ហាញកាលពីពេលថ្មីៗនេះ គឺធ្លាក់ចុះពីការប៉ាន់ស្មានកាលពីខែមុនក្នុងចំនួន ៧.៧% មុនពេលការរីករាលដាលនៃជំងឺរាតត្បាតជាសកល។ បើយោងតាមរបាយការណ៍បាននិយាយថា ការធ្លាក់ចុះ ៥.២% នេះនឹងតំណាងឲ្យការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីសង្រ្គាមលោកលើកទី២។ ទន្ទឹមនឹងនេះរបាយការណ៍នេះក៏បានព្យាករណ៍ផងដែរនូវការធ្លាក់ចុះ ៦.១% សម្រាប់សហរដ្ឋអាមេរិក និងជប៉ុន ហើយនិង ៩.១% សម្រាប់តំបន់អឺរ៉ុប ។ ខណៈសេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានឹងកើនឡើង ១% ដែលជាកំណើនទាបបំផុតក្នុងរយៈពេល ៤៤ឆ្នាំ។ បន្ថែមពីនេះតាមរបាយការណ៍ដដែលក៏បង្ហាញផងដែរថា ទីផ្សារនិងសេដ្ឋកិច្ចកំពុងអភិវឌ្ឍ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ២.៥% ដែលជាការធ្លាក់ចុះជាក្រុមហើយជាលើកដំបូងក្នុងរយៈពេលជិត ៦០ឆ្នាំមកនេះ។ ការធ្លាក់ចុះនេះនឹងរុញឲ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង។

  • ការស្តារឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways អាចចំណាយពេលរហូតដល់ទៅ ៧ឆ្នាំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 9, 2020 Chan Sreyny

    ទីប្រឹក្សាច្បាប់របស់ក្រុមហ៊ុនអាកាសចរណ៍បាននិយាយកាលពីថ្ងៃច័ន្ទ ម្សិលមិញនេះថា ការស្តារនិតិសម្បទារបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc អាចចំណាយពេលរហូតដល់ទៅ ៧ឆ្នាំ​ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មានបាងកកប៉ុស្តិ៍។ លោក Kitipong Urapeepatanapong បានថ្លែងប្រាប់សន្និសីទ្ធកាសែតថា បន្ទាប់ពីតុលាការក្ស័យធនអនុញ្ញាតឲ្យមានការស្ដារនីតិសម្បទាឡើងវិញ អ្នករៀបចំផែនការរបស់ខ្លួនអាចចំណយពេលពី ៥ ខែទៅមួយឆ្នាំដើម្បីរៀបចំផែនការនេះ។ ដោយរយៈពេលនៃការស្ដារឡើងវិញអាចមានរយៈពេល ៥ឆ្នាំ និងអាចពន្យារពេល ២ឆ្នាំបន្ថែមទៀត។ ប្រភពដដែលបានបន្តថា បន្ទាប់ពីតុលាការអនុម័តផែនការ អ្នកគ្រប់គ្រងនឹងត្រូវតែងតាំង ហើយសវនាការដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែសីហា។ ទន្ទឹមនឹងនេះលោក Kitipong បានមានប្រសាសន៍ថា

  • ជំរើសដ៏ល្អរបស់ផ្ទះមួយប្រភេទ ដែលបានរចនាទ្បើងដោយកូនខ្មែរដែលអ្នកមិនធ្លាប់ដឹង អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ June 9, 2020 Khmernote

    កែច្នៃឡើងដោយស្នាដៃកូនខ្មែរ យកតាមបរិប័ទ្មខ្មែរ និងវិស្វករជំនាញដែលមានបទពិសោធន៍លើវិស័យសំណង់ជាងពីរទសវត្សរ៍ផ្ទះមេគង្គត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធានាឲ្យបាននូវគុណភាព ភាពរឹងមាំ និងស្រស់ស្អាត។ ជាក់ស្តែងផ្ទះមេគង្គបានក្លាយជាផ្ទះដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននៅកម្ពុជា ក្នុងចំណោមប្រជាជនខ្មែរ អ្នកវិនិយោគ អង្គការ និងស្ថាប័ននានាក្នុង និងក្រៅប្រទេស ដោយព្រោះតែលក្ខណះពិសេស និងមុខងារលើសពីផ្ទះសម្រាប់រស់នៅរបស់វា។មកទល់បច្ចុប្បន្នផ្ទះមេគង្គបានសាងសង់នៅទូទាំង ២៥ ខេត្តរាជធានី និងបានដើរតួនាទីជាផ្ទះដ៏មានផាសុកភាពបំផុតសម្រាប់គ្រួសារ ផ្ទះសម្រាកលំហែ រីសត ផ្ទះចាំចំការ ផ្ទះសម្រាប់បុគ្គលិកស្នាក់នៅ កុដិសម្រាប់ព្រះសង្ឃ បណ្ណាល័យ សាលារៀន ។ល។ តើអ្នកចង់ដឹងទេថា ហេតុអ្វីបានជាផ្ទះមេគង្គទទួលបានការគាំទ្រច្រើនបែបនេះ? ទាំងនេះគឺជាចំណុចពិសេសដែលផ្ទះមេគង្គមាន៖ ១. ផ្ទះមេគង្គឆ្លងកាត់ការរចនា និងគូរប្លង់ពីវិស្វករជំនាញ ផ្ទះមេគង្គបានសិក្សាយ៉ាងហ្មត់ចត់បំផុតអស់រយៈពេលជាង ២ឆ្នាំពីវិស្វករជំនាញរបស់សម្ព័ន្ធក្រុមហ៊ុន អាយ អេស

  • ក្នុងអំឡុងមានវិបត្តិជំងឺ COVID-19 មានការងាររាប់លានត្រូវបានបាត់បង់ ប៉ុន្តែមានការងារចំនួន ១០ ដែលកើនឡើងប្លែកពីគេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 8, 2020 Khmernote

    កាលពីថ្ងៃសុក្រសប្ដាហ៍មុនសហរដ្ឋអាមេរិកបានរាយការណ៍ពីការកើនឡើងនៃចំនួងការងារ ក៏ដូចជាការថយចុះអត្រារកការងារធ្វើមិនបានរហូតដល់ទៅ ១៣.៣% ដោយមានការងារថ្មីចំនួន ២.៥ លាន បានកើនឡើងយ៉ាងមិនគួរឱ្យជឿ ខណៈពេលដែលប្រទេសនេះទើបតែបើកទ្វារសេដ្ឋកិច្ចឡើងវិញ។ រំលឹកដែរថាសហរដ្ឋអាមេរិកកាលពីខែមុន បានប្រឈមនឹងវិបត្តិបាត់បង់ការងារយ៉ាងអាក្រក់មួយ ដោយមានការងារចំនួន ៨លាន ត្រូវបានបាត់បង់ដោយសារការបិទទ្វារ ហើយអត្រាអ្នករកការងារមិនបានធ្វើបានកើនឡើងរហូតដល់២០%។ ខែដែលអាក្រក់បំផុតសម្រាប់សហរដ្ឋអាមេរិក គឺនៅខែមេសា នៅពេលដែលការងាររហូតដល់ទៅ ២០លាន ត្រូវបានបាត់បង់ដោយសារតែមេរោគ COVID-19 ។ ប៉ុន្តែយ៉ាងណាថ្វីបើខែមេសានិងឧសភា អត្រាបាត់បង់ការងារធ្វើនៅអាមេរិកមានការកើនឡើង ជាពិសេសវិស័យកម្សាន្តដូចជា៖ បារ និងភោជនីយដ្ឋានធំៗ គេសង្កេតឃើញថានៅអាមេរិកមានវិស័យមួយចំនួនហាក់ដូចជាកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ចង់ជ្រាបច្បាស់ថាការងារអ្វីមានការកើនឡើង សូមមើលតារាងរបាយការណ៍នៅខាងក្រោមនេះ៖ អត្ថបទ៖ លីដា ប្រភព៖ Business Insider

  • អង់គ្លេសនឹងចេញច្បាប់ថ្មីមួយ ការពារមិនឱ្យចិនអាចកាន់កាប់ក្រុមហ៊ុនអង់គ្លេសក្នុងសម័យវិបត្តិកូវីដ១៩ ហើយអ្នកល្មើសអាចត្រូវជាប់គុក និងបង់លុយរាប់សិបម៉ឺនដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 8, 2020 Khmernote

    ចក្រភពអង់គ្លេសកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញច្បាប់ថ្មីមួយ ដែលនឹងការពារមិនឱ្យចិនអាចកាន់កាប់ក្រុមហ៊ុនរបស់អង់គ្លេស នៅក្នុងសម័យកំពុងមានវិបត្តិជំងឺរាតត្បាត COVID-19 នោះទេ។ នាយករដ្ឋមន្ត្រី Boris Johnson បានប្រថុយធ្វើឱ្យទំនាក់ទំនងរបស់ទីក្រុងឡុងនិងប៉េកាំង មានភាពល្អក់កករជាមួយគ្នា ដោយលើកហេតុផលថាការកាន់កាប់របស់បរទេសមកលើក្រុមហ៊ុនរបស់អង់គ្លេស នឹងធ្វើឱ្យមានហានិភ័យដល់សន្តិសុខជាតិរបស់អង់គ្លេស។ ច្បាប់នេះគឺសម្រាប់ឱ្យក្រុមហ៊ុនអង់គ្លេសរាយការណ៍អំពីបំណងកាន់កាប់របស់បរទេសទៅកាន់រដ្ឋាភិបាលអង់គ្លេស ដើម្បីជៀសវាងហានិភ័យដែលអាចប៉ះពាល់ដល់សន្ដិសុខជាតិរបស់អង់គ្លេស។ ពោលគឺនៅក្នុងអំឡុងប្រឈមនឹងជំងឺរាតត្បាត ក៏ដូចជាវិបត្តិសេដ្ឋកិច្ចដោយសារជំងឺ COVID-19 អង់គ្លេសត្រូវការជាចាំបាច់ ក្នុងការការពារខ្លួនពីហានិភ័យគ្រប់រូបភាព។ កាលពីដើមឆ្នាំ២០២០នេះ គណៈកម្មាធិការកិច្ចការបរទេសនៃសភាចក្រភពអង់គ្លេស បានបើកការស៊ើបអង្កេតបន្ទាន់មួយចំពោះការប៉ុនប៉ងរបស់ចិន នៅក្នុងការកាន់កាប់ក្រុមហ៊ុន AI ឈ្មោះថា Imagination Technologies ដែលមានមូលដ្ឋាននៅភាគខាងត្បូងនៃប្រទេសអង់គ្លេស។ ច្បាប់ថ្មីដែលបានដាក់ស្នើដោយលោក Boris Johnson ហើយអាចត្រូវអនុម័តក្នុងពេលប៉ុន្មានសប្ដាហ៍ទៀត នឹងតម្រូវឱ្យក្រុមហ៊ុនរបស់អង់គ្លេសទាំងអស់រាយការណ៍ទៅកាន់រដ្ឋាភិបាល នៅពេលដែលក្រុមហ៊ុនរបស់ពួកគេមានការទិញហ៊ុន