ការស្តារឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways អាចចំណាយពេលរហូតដល់ទៅ ៧ឆ្នាំ
អាជីវកម្ម June 9, 2020 Chan Sreyny

ទីប្រឹក្សាច្បាប់របស់ក្រុមហ៊ុនអាកាសចរណ៍បាននិយាយកាលពីថ្ងៃច័ន្ទ ម្សិលមិញនេះថា ការស្តារនិតិសម្បទារបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc អាចចំណាយពេលរហូតដល់ទៅ ៧ឆ្នាំ​ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មានបាងកកប៉ុស្តិ៍។

លោក Kitipong Urapeepatanapong បានថ្លែងប្រាប់សន្និសីទ្ធកាសែតថា បន្ទាប់ពីតុលាការក្ស័យធនអនុញ្ញាតឲ្យមានការស្ដារនីតិសម្បទាឡើងវិញ អ្នករៀបចំផែនការរបស់ខ្លួនអាចចំណយពេលពី ៥ ខែទៅមួយឆ្នាំដើម្បីរៀបចំផែនការនេះ។ ដោយរយៈពេលនៃការស្ដារឡើងវិញអាចមានរយៈពេល ៥ឆ្នាំ និងអាចពន្យារពេល ២ឆ្នាំបន្ថែមទៀត។

ប្រភពដដែលបានបន្តថា បន្ទាប់ពីតុលាការអនុម័តផែនការ អ្នកគ្រប់គ្រងនឹងត្រូវតែងតាំង ហើយសវនាការដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែសីហា។ ទន្ទឹមនឹងនេះលោក Kitipong បានមានប្រសាសន៍ថា ផែនការស្តារនីតិសម្បទារបស់ថៃ Thai Airways គួរតែបញ្ចប់ក្នុងរយៈពេល ៧ ឆ្នាំ ដែលរាប់បញ្ចូលទាំងបំណុល ការផ្លាស់ប្តូរភាគហ៊ុន ​ការលក់ទ្រព្យសម្បត្តិ ឬ ការចាក់បញ្ចូលភាគហ៊ុន។

ជាមួយគ្នានេះក្រុមហ៊ុន Thai Airways បានប្រាប់ផ្សារហ៊ុនថៃកាលពីថ្ងៃច័ន្ទថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានបន្ថែមលោក Chansin Treenuchagron ជាអ្នករៀបចំផែនការផ្សេងទៀត ដែលត្រូវបានតែងតាំងដោយក្រុមហ៊ុនធ្វើឱ្យចំនួនអ្នកធ្វើផែនការសរុបដែលស្នើដោយក្រុមហ៊ុនសរុបមានដល់ទៅ ៧ នាក់៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី