- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 11, 2020 Khmernote
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមសង្ឃឹមថា អាចនឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិចាប់ផ្តើមពីខែកក្កដា ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះត្រូវបានគ្រប់គ្រងល្អ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយនៅក្នុងសេចក្តីប្រកាសមួយទៅកាន់ភ្នាក់ងារអាកាសចរណ៍ថា ខ្លួនគ្រោងនឹងហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងតំបន់គោលដៅអាស៊ីអាគ្នេយ៍មួយចំនួន។ ប្រទេសឡាវនិងកម្ពុជា ក៏អាចជាទិសដៅដែលអាចហោះហើរបានផងដែរ។ សម្រាប់ជើងហោះហើរទៅប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុននេះគ្រោងនឹងដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាង ហាណូយ/ហូជីមិញ និងអាកាសយានដ្ឋានអន្តរជាតិអ៉ីនឈុន នៅជិតទីក្រុងសេអ៊ូល និងជើងហោះហើរទៅមក ៤ដង ក្នុងមួយសប្តាហ៍ រវាងហាណូយ/ហូជីមិញ និងទីក្រុងប៊ូសាន។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះក៏គ្រោងនឹងមានជើងហោះហើរទៅមក ៣ ទៅ ៤ ក្នុងមួយសប្តាហ៍ ពីទីក្រុងហាណូយ និងហូជីមិញ ទៅហុងកុង និងតៃវ៉ាន់៕ អត្ថបទ៖ លីដា ប្រភព៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 11, 2020 Khmernote
ក្រសួងហិរញ្ញវត្ថុថៃបានដាក់ស្នើឱ្យមានការកាត់បន្ថយថ្លៃជួល ៥០% លើដីរដ្ឋដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រតិបត្តិករ និងជួយរក្សាអត្រាការងារ។ អគ្គនាយក Yuttana Yimgarund បាននិយាយថា ព័ត៌មានលម្អិតនៃការកាត់បន្ថយការជួលកំពុងត្រូវបានពិភាក្សា រួមជាមួយលក្ខខណ្ឌសម្រាប់អ្នកជួលផងដែរ។ ជាឧទាហរណ៍ប្រតិបត្តិករអាជីវកម្មត្រូវទទួលយកលក្ខខណ្ឌ ដើម្បីរក្សាបុគ្គលិកដែលមានស្រាប់ ប្រសិនបើការកាត់បន្ថយថ្លៃជួល ៥០% ត្រូវបានអនុវត្ត។ នាយកដ្ឋានរតនាគារថៃបានដាក់ឱ្យជួលដីជាច្រើនកន្លែង សម្រាប់ធ្វើលំនៅដ្ឋាន កសិកម្ម និងគោលបំណងពាណិជ្ជកម្ម។ ចំណែកដីសម្រាប់វិស័យពាណិជ្ជកម្ម ត្រូវជួលឱ្យទីតាំងដូចជាអាកាសយានដ្ឋាន និងថាមពល ក៏ដូចជាអាជីវកម្មខ្នាតតូចផងដែរ។ លោក Yuttana Yimgarund មានប្រសាសន៍ថា វិធានការណ៍ដែលបានស្នើឡើងគឺស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីគាំទ្រដល់ការរក្សាការងាររបស់វិស័យឯកជន ខណៈពេលដែលសេដ្ឋកិច្ចត្រូវបានរាំងស្ទះដោយជំងឺរាតត្បាត COVID-19។ ការកាត់បន្ថយថ្លៃឈ្នួលជួលដី គឺមានអត្ថប្រយោជន៍និងប្រើប្រាស់ធនធានហិរញ្ញវត្ថុតិចតួច
- អាជីវកម្មអាជីវកម្ម June 11, 2020 Chan Sreyny
អាជីវកម្ម ១.១ លាននៅប្រទេសអង់គ្លេសបានដាក់ពាក្យស្នើសុំប្រាក់កម្ចី ដែលផ្ដល់ដោយរដ្ឋាភិបាលដើម្បីជួយពួកគេឲ្យឆ្លងផុតពីគ្រាដ៏លំបាក ដោយសារវីរុសកូរ៉ូណាដែលកំពុងរាតត្បាត និងបំផ្លាញសេដ្ឋកិច្ច។ ខណៈពេលដែលអាជីវកម្មជាច្រើនបានធ្លាក់វិបត្តិ ការងារជិត ៩លានក៏ត្រូវបានដាក់ក្រោមគ្រោងការណ៍របស់រដ្ឋាភិបាលដែលនឹងផ្ដល់ប្រាក់ខែដល់និយោជិតរហូតដល់ ៨០% នៅពេលពួកគេតម្រូវឲ្យនៅផ្ទះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Independent បានឲ្យដឹងថាគិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ អាជីវកម្មជិត ១.១ លាននាក់បានដាក់ពាក្យស្នើសុំគម្រោងជំនួយមួយក្នុងចំណោមគម្រោងទាំង ៣ របស់រដ្ឋាភិបាល។ ដោយគម្រោងប្រាក់កម្ចីគាំទ្រដោយរដ្ឋាភិបាលចំនួន ៣ ត្រូវបានគ្រប់គ្រងដោយអ្នកផ្ដល់ប្រាក់កម្ចីធំៗ ក្នុងរង្វង់ទឹកប្រាក់ ៣៩.៧ ពាន់លានដុល្លារដល់អាជីវកម្មចំនួន ៨៣០,០០០ នៅទូទាំងប្រទេស។ ទោះបីជាយ៉ាងនេះក្ដីលោក Ed Miliband លេខាធិការផ្នែកអាជីវកម្ម និងការងារបាននិយាយថា គ្រោងការណ៍ប្រាក់កម្ចីរបស់រដ្ឋាភិបាលនៅតែមិនទាន់ធ្វើបានគ្រប់គ្រាន់ដើម្បីសង្រ្គោះអាជីវកម្ម ដោយតម្រូវការកំពុងកើនឡើង
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 11, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប្រាក់បាតរបស់ប្រទេសថៃបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំនេះ នៅពេលដែលរូបិយប័ណ្ណរបស់ប្រទេសក្នុងអាស៊ីដទៃទៀតកំពុងធ្លាក់ចុះ ដែលធ្វើឱ្យធនាគារកណ្ដាលមានការព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ចដែលអាចកើតមាន នៅពេលដែលលុយបាតបន្ដឡើងថ្លៃ។ ប្រាក់បាតបានឡើងថ្លៃដល់ ១.១% បើធៀបនឹងប្រាក់ដុល្លារដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩មកម្លេះ។ ជាមួយគ្នានេះធនាគារកណ្ដាលថៃបានបង្ហាញពីការព្រួយបារម្ភអំពីការឡើងថ្លៃនៃប្រាក់បាតយ៉ាងរហ័ស ហើយធនាគារបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការទប់ស្កាត់ក្នុងការកើនឡើងជាគំហុកដែលអាចធ្វើឱ្យសេដ្ឋកិច្ចកាន់តែធ្លាក់ចុះដែលមានរួចទៅហើយ។ គួរបញ្ជាក់ផងដែរថាសេដ្ឋកិច្ចរបស់ប្រទេសថៃពឹងផ្អែកលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដែលវិស័យទាំងពីរនេះត្រូវបានបំផ្លាញ់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីត១៩។ បន្ថែមពីនេះគិតត្រឹមម៉ោង ១០ ព្រឹកនេះប្រាក់បាតឡើងថ្លៃ ០.៧% ចំនួន ៥ ថ្ងៃជាប់ៗគ្នា ហើយភាគហ៊ុនបានធ្លាក់ចុះដល់ ០.៧% មុនពេលកាត់បន្ថយការធ្លាក់ចុះរបស់វិស័យពាណិជ្ជកម្មដែលមានការផ្លាស់ប្ដូរតិចតួច៕ អត្ថបទ៖ នីតា ប្រភព៖ bangkokpost
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 11, 2020 Chan Sreyny
រាជដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសឲ្យអនុវត្តវិធានការជុំទី៤ នៃ “ គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ” ដែលមានគោលដៅ ចូលរួមកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាជនជនបទ និងប្រជាកសិករ ក្រីក្រ ដោយបង្កើនថវិកាសម្រាប់អនុវត្តគម្រោងសាច់ប្រាក់ពលកម្មក្នុងឆ្នាំ២០២០ នេះពី ១៥០ ប៊ីលានរៀលឱ្យដល់ ៤១០ ប៊ីលានរៀលនេះបើយោងតាមការចុះផ្សាយនៅលើហ្វេសប៊ុកផេករបស់ទូរទស្សន៍ជាតិកម្ពុជាមុននេះបន្តិច។ បើតាមប្រភពដដែលបានឲ្យដឹងថា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ
- សេដ្ឋកិច្ចចិនប្ដេជ្ញាជួយក្រុមហ៊ុនពាណិជ្ជកម្មបរទេសជំនះរាល់ការលំបាក ឲ្យអស់ពីសមត្ថភាពក្នុងគ្រាមានវិបត្តិ Covid-19សេដ្ឋកិច្ច June 11, 2020 Chan Sreyny
ក្រសួងពាណិជ្ជកម្មចិន (MOC) កាលពីថ្ងៃពុធទី១០ ខែមិថុនា បានសន្យាថានឹងជួយដល់ជំនួញពាណិជ្ជកម្មបរទេសជំនះនឹងការលំបាក ខណៈដែលវិស័យនេះប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមកដោយសារជំងឺរាតត្បាត Covid-19។ នៅក្នុងសន្និសីទកាសែតមួយលោក Zhang Li មន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ទោះបីមានធ្លាក់ចុះ នៅក្នុងប្រទេសចិន និងតំបន់ខ្លះក៏ដោយ ប្រទេសចិននៅតែឆ្លៀតពេលរបស់ខ្លួនដើម្បីស្ដារ និងជួយដល់ជំនួញពាណិជ្ជកម្មបរទេស ខណៈពាណិជ្ជកម្មពិភពលោកនៅតែមានភាពមិនច្បាស់លាស់។ ជាក់ស្ដែងដើម្បីធ្វើឲ្យពាណិជ្ជកម្ម និងការវិនិយោគបរទេសមានស្ថេរភាពប្រទេសចិនបានដាក់ចេញនូវវិធានការណ៍មួយចំនួនរួមមានការគាំទ្រហិរញ្ញប្បទាន និងនីតិវិធីសាមញ្ញៗ។ បន្ថែមពីនេះរដ្ឋាភិបាលក៏បានបង្កើនការផ្តោតការយកចិត្តទុកដាក់លើការជំរុញគំរូពាណិជ្ជកម្មថ្មីដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន។ បន្ថែមពីនេះក្រៅពីការបង្កើតតំបន់សាកល្បងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែនចំនួន ៥៩ រួចមក ប្រទេសចិនបានអនុម័តលើតំបន់ថ្មីចំនួន ៤៦ទៀត និងលើកលែងពន្ធលើតម្លៃបន្ថែម (VAT) លើការនាំចេញសម្រាប់លក់រាយ និងពន្ធលើការប្រើប្រាស់នៅតាមតំបន់សាកល្បងទាំងអស់។ លើសពីនេះទៅទៀតក្រសួងពាណិជ្ជកម្មក៏បានអះអាងថា ខ្លួននឹងខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់អ្នកនាំចេញ ក្នុងការលក់ទំនិញរបស់ពួកគេនៅក្នុងទីផ្សារក្នុងស្រុក
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 11, 2020 Chan Sreyny
ថៃ៖ ដើម្បីជួយដល់ការចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញឲ្យរលូន និងប្រកបដោយប្រសិទ្ធភាព គណៈកម្មាធិការអចិន្ត្រៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ នឹងស្នើឱ្យពាណិជ្ជករបរទេសត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃ។ យោងតាមប្រធានសភាពាណិជ្ជកម្មថៃលោក Kalin Sarasin បានលើកឡើងថា ការបើកឲ្យពាណិជ្ជករបរទេសចូលមកប្រទេសថៃ អាចធ្វើទៅបាន ប្រសិនបើរដ្ឋាភិបាលដាក់ចេញនូវវិធានការតឹងរឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19។ ក្នុងនោះរដ្ឋាភិបាលគឺ ត្រូវអនុវត្តលើវិធានការទប់ស្កាត់ដូចជា ធានាថាពាណិជ្ជករបរទេស ឬ ភ្ញៀវទេសចរបរទេសគ្រប់រូបត្រូវបានធ្វើតេស្តរកមេរោគមុនពេលចុះចតលើទឹកដីថៃ ៤៨ ម៉ោង។ ទន្ទឹមនឹងនេះពួកគេត្រូវធ្វើតេស្តម្ដងទៀតមុនពេលមកដល់ ហើយតម្រូវឲ្យស្ថិតនៅកន្លែងដាក់ដោយឡែករយៈពេល ១៤ថ្ងៃ។ ដោយឡែកសម្រាប់ការមកដល់របស់ជនបរទេសទាំងនេះនឹងមិនអនុញ្ញាតឲ្យប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈផងដែរ។ បន្ថែមពីនេះលោក Kalin ដែលជាអ្នកត្រួតពិនិត្យក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មរំពឹងថា អ្នកជំនួញមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់នឹងត្រូវបានផ្តល់ឱកាសឱ្យចូលប្រទេសនេះមុនបណ្ដាប្រទេសដទៃ។ ជាងនេះទៅទៀតលោកក៏បានណែនាំដល់រដ្ឋាភិបាលឱ្យអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីប្រទេសដែលស្ថិតក្នុងស្ថាភាពល្អប្រសើរដូចជាតៃវ៉ាន់ វៀតណាម
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 11, 2020 Chan Sreyny
វៀតណាម៖ ផ្លែគូលែនរបស់ប្រទេសវៀតណាម ដែលបានលើកមុខមាត់ជាតិឲ្យក្លាយជាប្រទេសដែលនាំចេញធំជាងគេបំផុតទី២ លើពិភពលោកនេះ ត្រូវបានគេឲ្យដឹងថាធ្លាក់ចុះតម្លៃខ្លាំងចាប់តាំងពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ កសិកររាប់រាយនាក់បានតម្រៀប និងដាក់ផ្លែគូលែនជាគំនរធំៗនៅផ្សារដូចរាល់ដង ប៉ុន្តែតម្លៃបានធ្លាក់ចុះ ខណៈដែលពាណិជ្ជករបរទេសត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាដើម្បីទប់ស្កាត់វីរុស Covid-19។ បើទោះបីជាប្រទេសវៀតណាមត្រលប់មករកភាពធម្មតាវិញ បន្ទាប់ពីការប្រយុទ្ធប្រឆាំងយ៉ាងចាស់ដៃទៅនឹងការរីករាលដាលនៃវីរុសក៏ដោយក្ដី ប៉ុន្តែការធ្វើជំនួញបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារការបិទព្រំដែនរបស់ខ្លួន។ ជាមួយគ្នានេះកសិករវ័យ ៣៥ឆ្នាំម្នាក់បានរៀបរាប់ថា៖ «ដោយសារតែជំងឺរាតត្បាត ពាណិជ្ជករចិនមិនអាចមកទិញផ្លែគូលែនទេ ហើយយើងលក់ទៅឱ្យឈ្មួញក្នុងស្រុកបានតម្លៃទាបខ្លាំងណាស់ »។ ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានរាយការណ៍កាលពីសប្តាហ៍មុនថា មនុស្សរាប់រយនាក់មកពីប្រទេសចិន និងជប៉ុនត្រូវបានទុកឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃដែលជាហេតុធ្វើឲ្យតម្លៃផ្លែគូលែនធ្លាក់ចុះ។ យ៉ាងណាមិញទោះបីជាអាជ្ញាធរអះអាងថានឹងលើកកម្ពស់ការប្រើប្រាស់ក្នុងស្រុកក៏ដោយ ក៏តម្លៃបានធ្លាក់ចុះដល់ពាក់កណ្តាលធៀបទៅនឹងឆ្នាំមុនបាត់ទៅហើយ។ គួរបញ្ជាក់ផងដែរថា ប្រទេសកុម្មុយនិស្តមួយនេះជាធម្មតានាំចេញផ្លែគូលែនស្រស់ប្រហែល ១០ ម៉ឺនតោនដែលមានតម្លៃជាង










