ព័ត៌មានចុងក្រោយ
  • ក្រសួងកសិកម្មជំរុញឲ្យប្រជាកសិករបង្កើនការចិញ្ចឹមជ្រូក ផ្គត់ផ្គង់តម្រូវការក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការនាំចូលមកត្រឹមកម្រិតទាបបំផុត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 13, 2020 Chan Sreyny

    អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនាថ្ងៃនេះបានអះអាងថា រហូតមកទល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពុំដែលអនុញ្ញាតផ្ដល់គោលការណ៍នាំចូលជ្រូករស់ឲ្យក្រុមហ៊ុនណាមួយផ្ដាច់មុខនោះទេ។ ហើយអគ្គនាយដ្ឋានបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករបង្កើនការចិញ្ចឹមជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកបន្ថែមទៀត រហូតដល់កាត់បន្ថយការនាំចូលជ្រូករស់មកត្រឹមកម្រិតទាបបំផុត។ ជាមួយគ្នានេះដែរការគ្រប់គ្រងការនាំចូលជ្រូកពីបរទេស មកផ្គត់ផ្គង់ទីផ្សារព្រះរាជាណាចក្រកម្ពុជាមិនពាក់ព័ន្ធនឹងអំំពើពុករលួយឡើយ ផ្ទុយទៅវិញទទួលបានការសាទរពីសមាគមន៍ចិញ្ចឹមសត្វកម្ពុជា ហើយបានជំរុញ និងលើកទឹកចិត្ត សមាជិក សមាគមន៍ ក៏ដូចជាកសិករ ឲ្យធ្វើការពង្រីកកសិដ្ឋានចិញ្ចឹមសត្វ និងការចិញ្ចឹម​ជាលក្ខណៈគ្រួសារ។ ជាក់ស្ដែងរយៈពេល​ ៥ខែដើមឆ្នាំ ២០២០ នេះ អគ្គនាយកដ្ឋានទទួលបានការស្នើសុំពាក្យបង្កើតកសិដ្ឋាន ២៣កន្លែង ក្នុងនោះខ្នាតធំ ៧ កន្លែង ខ្នាតមធ្យម ២កន្លែង និងខ្នាតតូច ១៤កន្លែង

  • ជប៉ុនកំពុងត្រៀមសម្រាប់រលកទី២ តែនៅឆ្លៀតផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស តម្លៃជាង ៦​ លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ជំនួយបន្ទាន់ ដែលរួមមានគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស គិតជាទឹកប្រាក់ចំនួន ៦,៣២០,១៦៧ ដុល្លារអាមេរិក ជូនដល់រាជដ្ឋាភិបាលកម្ពុជា តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS) នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ តាមប្រភពដដែល ជំនួយបន្ទាន់ដែលរដ្ឋាភិបាលជប៉ុនផ្ដល់ឲ្យនេះគឺ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះនៅកម្ពុជា។ ដោយទទួលស្គាល់ពីសមានចិត្តគាំទ្ររបស់រដ្ឋាភិបាលជប៉ុនក្នុងកំឡុងពេលនិងកាលៈទេសៈលំបាកមិនធ្លាប់មាននេះ រាជរដ្ឋាភិបាលកម្ពុជា សូមប្តេជ្ញាប្រើប្រាស់ជំនួយសង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវគ្រោះមហន្តរាយសុខភាពសកលបណ្តាលពីជំងឺកូវីដ-១៩ និងស្តារឡើងវិញចំពោះផលប៉ះពាល់ទាំងឡាយផ្នែកសេដ្ឋកិច្ចនិងសង្គម ព្រមទាំងធានាបាននូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយសង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះរបស់រដ្ឋាភិបាលជប៉ុនផងដែរ៕ អត្ថបទ៖ លីនី

  • ការលក់ស្រាបៀរនៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារកំណត់ត្រានៃការឆ្លង​នៃវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2020 Chan Sreyny

    ការលក់ស្រាបៀរនៅចក្រភពអង់គ្លេសបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារកំណត់ត្រានៃការឆ្លង​នៃវីរុស Covid-19 នេះបើយោងតាមការលើកឡើងរបស់អង្គភាពឧស្សាហកម្មពាណិជ្ជកម្មរបស់សមាគមស្រាបៀរអង់គ្លេស និងសមាគមផាប់អង់គ្លេស (BBPA)។ នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ការលក់សរុបបានធ្លាក់ចុះ ៧.២% ស្មើនឹង ១.៥ ពាន់លានភីន (pint គឺជារង្វាស់របស់ចក្រភពអង់គ្លេសដោយក្នុង 1pint=0.568 លីត្រ) ប្រៀបធៀបនឹងឆ្នាំមុនៗ។ ប្រភពដដែលបានឲ្យដឹងថា ការធ្លាក់ចុះនេះ គឺធ្លាក់ចុះទាំងស្រុងចំពោះការលក់នៅក្នុងហាងស្រា និងបារ ដោយបានធ្លាក់ចុះ ១៦.៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នងចំនួន ៦៦៨ លានភីន។ លោកស្រី Emma McClarkin នាយក ប្រតិបត្តិរបស់ (BBPA) បាននិយាយថា ដោយសារវិធានការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យបិទហាងស្រា

  • ដោយសារហេតុផលមួយនេះយីហោកាហ្វេយក្ស Starbucks សម្រេចបិទហាងរបស់​ខ្លួនរហូតដល់ ៤០០ ហាងនៅសហរដ្ឋអាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 12, 2020 Chan Sreyny

    យីហោកាហ្វេយក្សរបស់អាមេរិក Starbucks គ្រោងនឹងបិទហាងចំនួន ៤០០ កន្លែងនៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។ ការបិទហាងក្នុងចំនួនច្រើនក្រែលនេះ ត្រូវបានគេឲ្យដឹងថា ក្រុមហ៊ុនកាហ្វេដ៏ធំមួយនេះ កំពុងរៀបចំដំណើរការជាថ្មីការរាតត្បាតនៃវីរុស Covid-19 បានបង្ខំឲ្យខ្សែសង្វាក់មួយនេះបិទទីតាំងនានារបស់ខ្លួនជាបណ្តោះអាសន្ន។ ជាមួយគ្នានេះកាលពីថ្ងៃពុធ Starbucks បានប្រកាសថា ខ្លួនមាផែនការធ្វើឲ្យប្រសើរឡើងនូវ “យុទ្ធសាស្ត្រ” ចំពោះចំនួនហាងនៅសហរដ្ឋអាមេរិក ដោយនឹងបង្កើតការផ្លាស់ប្ដូរថ្មីចំពោះទីផ្សារកាហ្វេនៅក្នុងទីក្រុង។ ក្រុមហ៊ុនបាននិយាយថា ហាងកាហ្វេរហូតដល់ ៤០០ ហាងនឹងត្រូវបិទនៅក្នុងរយៈពេល ១៨ខែទៀត។ បន្ថែមពីនេះ Starbucks ក៏បានបន្ថយផែនការរបស់ខ្លួនក្នុងការបើកហាងថ្មីនៅឆ្នាំនេះ ដែលគ្រោងនឹងបើកប្រហែល ៣០០ ទីតាំង ទាបជាងការរំពឹងទុកពីមុនចំនួន ៦០០ ហាង។

  • សេដ្ឋកិច្ចរបស់ជប៉ុននឹងបន្តធ្លាក់ចុះដល់ឆ្នាំក្រោយ ប្រសិនបើប្រទេសនេះនៅតែរងការវាយប្រហារដោយវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2020 Chan Sreyny

    អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងបន្តធ្លាក់ចុះដល់ឆ្នាំក្រោយ ប្រសិនបើប្រទេសនេះនៅតែរងការវាយប្រហារដោយវីរុស Covid-19 បន្តទៀត។ យោងតាមចក្ខុវិស័យសដ្ឋកិច្ចសកលរបស់ (OECD) ដែលបាន​ចេញផ្សាយកាលពីថ្ងៃពុធ បង្ហាញនូវសេណារីយ៉ូពីរ គឺមួយនៅពេលដែលវីរុសអាចគ្រប់គ្រងបាន និងមួយទៀតពាក់ព័ន្ធនឹងការឆ្លងរលកទី២ ក្នុងឆ្នាំនេះ។ ជាក់ស្ដែងប្រសិនបើវីរុសនេះអាចគ្រប់គ្រងបាន នោះសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៦% នៅឆ្នាំនេះ និងកើនឡើង ៥.២% នៅឆ្នាំក្រោយ ហើយសេដ្ឋកិច្ចជប៉ុននឹងធ្លាក់ចុះ ៦% នៅឆ្នាំនេះ និងកើនឡើង ២.១% នៅឆ្នាំក្រោយ។ ដោយឡែកប្រសិនបើ​រលកទី២ ហក់ឡើងតួលេខសម្រាប់សេដ្ឋកិច្ចពិភពលោកនឹងត្រូវបានដក ៧.៦% នៅឆ្នាំនេះ និងបូកនឹង ២.៨%

  • ខេត្តកោះកុងត្រៀមបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយកន្លែងទៀត ឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2020 Chan Sreyny

    អភិបាលខេត្តកោះកុង ត្រៀមបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយកន្លែងទៀត នៅក្បែរទីរួមខេត្តកោះកុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកាន់ខេត្តកោះកុង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ។ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងខេត្តកោះកុងនេះស្ថិតនៅឃុំតាតៃ ស្រុកកោះកុង ដោយកំពុងសិក្សាទីតំាង និងផលប៉ៈពាល់ផ្សេងៗ។ បើតាមការបញ្ជាក់របស់លោកជំទាវ ផែនការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ មានតួនាទីសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់វិស័យដឹកជញ្ជូនឲ្យកាន់តែល្អប្រសើរ ខណៈដែរខេត្តនេះកំពុងទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តកាន់តែច្រើន។ (រូបតំណាង) យ៉ាងណាមិញចំពោះពេលវេលាជាក់លាក់ក្នុងការចាប់ផ្ដើមសាងសង់មិនទាន់អាចកំណត់បានទេ ដោយលោកជំទាវបានបញ្ជាក់ថា ការរៀបចំទីតាំងពីដំបូងដែលបានកំណត់ទុកនោះ នៅកៀកខេត្តពេក ដោយបន្ទាប់ពីសិក្សាលើផល៉ប៉ះពាល់មក ឃើញថាមានប៉ះពាល់ទើបត្រូវ​ផ្លាស់ប្ដូរទីតាំង។ ដូច្នេះព្រលានយន្តហោះថ្មីនេះ ត្រូវការពេលវេលារៀបចំគម្រោង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ រៀបចំនូវប្លង់ម្ដងទៀតទើបអាចកំណត់ពេលវេលាបាន។ សូមបញ្ជាក់ផងដែរថា

  • វិស័យទេសចរណ៍កម្ពុជាកំពុងងើបឡើងវិញជាបណ្ដើរៗ ខណៈដើមខែមិថុនានេះ ភ្ញៀវក្នុងស្រុកជាង ១៥ ម៉ឺននាក់បានចេញដេីរទស្សនានៅទូទាំងប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2020 Chan Sreyny

    ភ្នំពេញ៖ នាដើមខែមិថុនា ឆ្នាំ២០២០នេះ​ វិស័យទេសចរណ៍ហាក់ដូចជាកំពុងងើបឡើងវិញជាបណ្ដើរៗ ដោយមានភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់បានចេញដេីរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេសក្នុងសប្ដាហ៍ទី១ នៃខែនេះ ក្នុងកំណេីន ២៤.២០% ធៀបនឹងសប្តាហ៍មុន នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់នាយប់ថ្ងៃទី១១ នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ស្ថានភាពទេសចរណ៍ផ្ទៃក្នុងនាសប្តាហ៍ទី១ នៃខែមិថុនា (០១-០៧) មានភ្ញៀវទេសចរផ្ទៃក្នុងដែលបានចេញដេីរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស មានចំនួន ១៥៧,៩៤២ នាក់ កើនឡើង ២៤.២០% ធៀបនឹងសប្តាហ៍មុន។ ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦ នាក់

  • វៀតណាម​សម្រេចចិត្តភ្លាមៗឲ្យនាំចូលជ្រូករស់ពីប្រទេសថៃ ខណៈតម្លៃសាច់ជ្រូកលើទីផ្សារក្នុងស្រុកឡើងថ្លៃកប់ពពក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 12, 2020 Chan Sreyny

    វៀតណាម៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានបើកភ្លៀងខៀវដល់ការនាំចូលជ្រូករស់ពីប្រទេសថៃ ដោយចាប់ផ្ដើមចាប់ពីថ្ងៃនេះតទៅ សម្រាប់បង្កាត់ពូជ និងកាប់សាច់លក់លើទីផ្សារ។ នេះជាលើកទីមួយហើយដែលប្រទេសវៀតណាមបានអនុញ្ញាតឲ្យ​នាំចូលស្តវជ្រូករស់ពីក្រៅប្រទេសក្នុងគោលបំណងទប់ទល់នឹងការកើនឡើងនៃតម្លៃនៅលើទីផ្សារក្នុងស្រុក។ ជុំវិញការអនុញ្ញាតឲ្យនាំចូលជ្រូកពីប្រទេសថៃភ្លាមៗនេះ ក្រសួងបានចាត់ឲ្យនាយកដ្ឋានសុខភាពសត្វ ចេញពីសេចក្ដីណែនាំលម្អិតស្ដីពីវិធានការណ៍អនាម័យសម្រាប់សត្វជ្រូកដែលនាំចូលស្របតាមបទប្បញ្ញត្តិដែលមានស្រាប់ ដើម្បីការពារជំងឺសត្វ និងធានាសុវត្ថិភាពដល់ហ្វូងសត្វក្នុងស្រុក។ បន្ថែមពីនេះប្រធានមន្ទីរក៏ទទួលខុសត្រូវក្នុងការជំរុញការសម្របសម្រួលរបស់ខ្លួនជាមួយទីភ្នាក់ងារអន្តរវិស័យនៅកំពង់ផែច្រកចូល និងអាជ្ញាធរមូលដ្ឋានដើម្បីគ្រប់គ្រងការនាំចូលយ៉ាងតឹងរឹង។ គួរឲ្យដឹងផងដែរថា តម្លៃសាច់ជ្រូកលើទីផ្សារនៅវៀតណាម បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន ដោយសារតែការផ្ទុះឡើងនៃជំងឺផ្ដាសាយជ្រូក និងការធ្លាកចុះនៃការចិញ្ចឹមដែលមិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់៕ ប្រភព៖ vietnamplus អត្ថបទ៖ លីនី