ព័ត៌មានចុងក្រោយ
  • ផ្លូវ ៣៤ខ្សែ តម្លៃប្រមាណ ៣០០ លានដុល្លារនៅក្រុងព្រះសីហនុ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ ខណៈសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យលទ្ធផលដោយផ្ទាល់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 1, 2020 Chan Sreyny

    នៅព្រឹកថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យលទ្ធផលដំបូងនៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។ ជាក់ស្ដែងមកទល់ពេលនេះផ្លូវក្រវាត់ក្រុងនៃក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងព្រះសីហនុចំនួន៣៤ខ្សែ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ បន្ទាប់ពីសម្តេចតេជោបានអញ្ជើញពិនិត្យលទ្ធផលនៃការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ ដោយធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិកងកេង នៃខេត្តព្រះសីហនុ ឆ្ពោះមកកាន់សមុទ្ររាម ដោយឆ្លងកាត់ឆ្នេរសមុទ្រ និងជ្រលងភ្នំជាច្រើនកន្លែង និងបន្តមកឆ្នេរអូត្រេស ឆ្នេរអូឈើទាល។ សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង

  • ថៃនឹងទទួលបានរថភ្លើងដែលគ្មានមនុស្សបើក ពីប្រទេសចិននៅខែក្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 1, 2020 Chan Sreyny

    យោងតាមមន្រ្តីប្រតិបត្តិចិនមួយរូបបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភានេះថា រថភ្លើងដែលបំពាក់ប្រព័ន្ធស្វ័យប្រវត្តិ ពោលគឺមិនចាំបាច់ប្រើមនុស្សបើក ដែលផលិតដោយប្រទេសចិនគ្រោងនឹងដឹកជញ្ចូនទៅដល់ទីក្រុងបាងកក នៅខែក្រោយនេះ។ លោក Manit Techa-apichok នៃក្រុមហ៊ុន Krungthep Thanakom Co បាននិយាយថារថភ្លើង Bombardier Innovia APM-300 ដំបូងបង្អស់ដែលផលិតនៅប្រទេសចិននឹងមកដល់រដ្ឋធានីថៃ នៅខែក្រោយ ហើយបន្ទាប់មករថភ្លើងចំនួនពីរគ្រឿងទៀតនឹងមកដល់នៅប៉ុន្មានខែខាងមុខនេះ។ លោកបានបន្តថា រថភ្លើងដែលគ្មានមនុស្សបើកនឹងរត់នៅលើផ្លូវតាមរថភ្លើងរវាងស្ថានីយ BTS និង ៣ ផ្សេងទៀតនៅខាង Thonburi នៃទីក្រុងចាប់ពីខែតុលាឆ្នាំ ២០២០ នេះ។ លោកក៏បានបន្ថែមថា រថភ្លើងចំនួនបីខ្សែនឹងដំណើរការពីស្ថានីយ៍ Krung

  • ការលក់រថយន្តរបស់អាមេរិកកំពុងស្ទុះងើបឡើងវិញ ពីការដួលរលំជាប្រវត្តិសាស្រ្ត ប៉ុន្តែបើធៀបនឹងឆ្នាំកន្លងមកការលក់នៅតែធ្លាក់ចុះគួរឲ្យកត់សម្គាល់ដដែល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 1, 2020 Chan Sreyny

    ការលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិកកំពុងស្ទុះងើបឡើងវិញយឺ​តៗនៅក្នុងខែឧសភា កន្លងទៅថ្មីនេះ ពីការដួលរលំជាប្រវត្តិសាស្រ្ត​របស់ពួកគេកាលពីខែមេសា ដោយសារជំងឺរាតត្បាត Covid-19។ ទោះបីជាយ៉ាងនេះក្ដីគេរំពឹងថា ការលក់នឹងធា្លក់ចុះគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក។ ជាក់ស្ដែង ក្រុមហ៊ុនស្រាវជ្រាវ Auto research បានព្យាកណ៍ថា ការលក់រថយន្តថ្មីនឹងមានតិចជាង ១.១ លានគ្រឿងនៅក្នុងខែឧសភាគឺធ្លាក់ចុះប្រហែល ៣២% ទៅ ៣៣% បើប្រៀបធៀបនឹងខែឧសភាឆ្នាំ២០១៩។ ប៉ុន្តែប្រហែលជាមានការកើនឡើងប្រហែល ៥០% បើប្រៀបធៀបនឹងខែមុន។ លោក Jessica Caldwell នាយកប្រតិបតិ្តនៃក្រុមហ៊ុន Edmunds មានប្រសាសន៍ថា «យើងអាចនិយាយដោយសុវត្ថិភាពថាខែមេសា គឺជាខែដែលការលក់រថយន្តធ្លាក់ចុះទាបបំផុតក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីវានៅមានផ្លូវវែងឆ្ងាយក្នុងការងើបឡើងវិញ ហើយការលក់រថយន្តអាចជាសញ្ញាលើកទឹកចិត្តសម្រាប់ឧស្សាហកម្មនេះ។ ជាមួយគ្នានេះដែរ

  • រយៈពេល ៣០ថ្ងៃ មកនេះ យានយន្តជាង ៤០,០០០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យតាមអនុក្រឹត្យថ្មី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 1, 2020 Chan Sreyny

    រយៈពេល ៣០ថ្ងៃ នៃការរឹតបន្តឹងចរាចរណ៍ផ្លូវគោកដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែឧសភានេះ ឆ្នាំ២០២០ នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៤៣៥៣០គ្រឿង។ យោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងនោះមានម៉ូតូចំនួន ៣១២៥៥ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន ១៧៧៥គ្រឿង។ ជាមួយគ្នានេះដែរនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នេះ មានយានយន្ត ១១៥៤ គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ក្នុងនោះ ម៉ូតូមាន ៨៣៥ គ្រឿង ខណៈរថយន្តមាន

  • សិង្ហបុរីនៅតែខ្លាំងក្នុងវិបតិ្តកូវីដ ខណៈវិស័យនាំចេញមួយនេះដែលក្លាយជាសសរទប់លំនឹងសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 1, 2020 Chan Sreyny

    ការនាំចេញផលិតផលឱសថរបស់ប្រទេសសិង្ហបុរីបានកើនឡើងចាប់ពីដើមឆ្នាំនេះ ដោយសារតែការរីករាលដាលនៃជំងឺដែលបង្កឡើងដោយវីរុស Covid-19 ធ្វើឲ្យការស្តុកថ្នាំ និងសារធាតុផ្សំសម្រាប់ផលិតបានកើនឡើងនៅលើពិភពលោក។ សារព័ត៌មាន VNA បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ទិន្នផលឱសថរបស់ប្រទេសនេះបានកើនឡើងខ្ពស់ខ្លាំងដល់ទៅ ៨៦% នៃដើមឆ្នាំនេះ ដោយការនាំចេញក្នុងខែមេសាកើនឡើង ១៧៤% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាម ​​Fitch Solutions ប្រទេសសិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោក ដែលនាំចេញឱសថច្រើនជាងការនាំចូល។ ប្រទេសនេះមានរោងចក្រជាង ៥០ រួមទាំងរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនចំនួន ៨ ក្នុងចំណោមក្រុមហ៊ុនឱសថធំជាងគេបំផុតទាំង ១០ របស់ពិភពលោក។ ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន ជាគោលដៅនាំចេញធំបំផុតរបស់សិង្ហបុរីសម្រាប់គ្រឿងផ្សំឱសថសកម្ម (APIs) ក្នុងប៉ុន្មានខែថ្មីៗនេះ។

  • ក្រអៅឈូកមួយបាច់ ប្តូរបាន 10,000$ ពីប៊ូសស្រ្តង Boostrong
    Boostrong
    Boostrong May 31, 2020 Khmernote

    កម្មករសំណង់ម្នាក់ឈ្មោះ ជឿម សុជាតិ ជាអ្នកខេត្តបាត់ដំបង ព្រោះតែជីវភាពត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតជាមួយគ្រួសារមកធ្វើសំណង់នៅទីក្រុងភ្នំពេញ ស្រាប់តែចុងខែឧសភានេះ សំណាងមកដល់ គ្រាន់តែក្រអៅឈូកមួយបាច់ធ្វើឲ្យលោកមានវាសនាស្គាល់លុយ 10,000$។ លោក ជឿម សុជាតិ មានអាយុ ២៣ ឆ្នាំ ជាអ្នកភូមិកកោះ ឃុំកកោះ ស្រុក មោងឬស្សី ខេត្តបាត់ដំបង មានកូនស្រីប្រុស 2 នាក់។ សព្វថ្ងៃលោក និងភរិយាខិតខំធ្វើសំណង់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងទំនប់បម្រុងឲ្យកូនបានរៀនសូត្រ។ លោកបានបញ្ជាក់ឲ្យដឹង “កាលពីរសៀលចុងខែឧសភានេះ លោកបានចុះបឹង ដើម្បីដកក្រអៅឈូកយកមកធ្វើម្ហូប សល់ខ្លះចែកលក់ឲ្យអ្នកក្បែរផ្ទះមួយបាច់ តម្លៃ 2,000៛ ក៏លុយនេះទៅទិញប៊ូសស្រ្តងពិសារ

  • ជំងឺរាតត្បាតជាសកល COVID-19 ធ្វើឱ្យពលរដ្ឋអាមេរិកចេះចាយតិច និងសន្សំច្រើន ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ May 30, 2020 Khmernote

    យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យវិភាគសេដ្ឋកិច្ច (BEA) កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អត្រាប្រាក់សន្សំគិតជាភាគរយនៃប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិក បានកើនឡើងដល់ ៣៣% ឬ ១/៣ នៅក្នុងខែមេសា (ខែមីនាមានតែ១២.៧%) ហើយវាជាការសន្សំខ្ពស់បំផុតចាប់តាំងពី BEA បានចាប់ផ្តើមកត់ត្រានិងរាយការណ៍ទិន្នន័យសន្សំនៅចុងទសវត្សឆ្នាំ១៩៥០។ ខែមេសាក៏មានការកើនឡើងប្រាក់ចំណូលផ្ទាល់ខ្លួន ១០.៥% ធៀបនឹងខែចាស់ ដែលធ្វើឱ្យ BEA បានសន្មតថា ពលរដ្ឋអាមេរិកម្នាក់ៗបានទទួលប្រាក់ជំនួយសេដ្ឋកិច្ចពីរដ្ឋាភិបាលសហព័ន្ធ ទើបធ្វើឱ្យមានការកើនឡើងនូវភាគរយនេះ។ ប៉ុន្តែយ៉ាងណាការចំណាយផ្ទាល់ខ្លួនបានថយចុះ ១៣.៦% ឬ ១.៦ទ្រីលានដុល្លារ ដែលបង្ហាញថាពលរដ្ឋមិនមានឆន្ទៈក្នុងការចែកសាច់ប្រាក់ (ចាយ) របស់ពួកគេទេ។ ការចំណាយលើសេវាកម្មមានការថយចុះចំនួន ៩៤៣

  • បុរី ប៊ុន លី ផ្តល់ជូនកម្មវិធីពិសេសមិនធ្លាប់មាន ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេស អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ May 30, 2020 Khmernote

    (ភ្នំពេញ)៖ ភាពជោគជ័យនៃជំហានដំបូងនៃការចូលទីផ្សារ ធ្វើអោយ បុរី ប៊ុន លី កាន់តែបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីទទួលបាន ការគាំទ្រខ្ពស់ពីអតិថិជន កន្លងមកនេះ ហើយជាការលើកទឹកចិត្ដដល់អតិថិជន និងដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងប្រទេស ស្របពេលប្រទេសមានវិប្បត្តិសុខុមាភាព (Covid-19) បុរី ប៊ុនលី បានរៀបចំកម្មវិធី ថ្ងៃសំណាង (Luck day) ដែលជាកម្មវិធីមួយ ផ្តល់ឱកាសឱ្យអ្នកចង់ទិញផ្ទះទិញបាន ក្នុងតម្លៃទាបជាងទីផ្សាររហូតដល់ទៅ 5,000$ ភ្លាមៗដោយគ្មានការចាប់ឆ្នោតឬផ្សងសំណាង និងបូកបន្ថែមជាមួយកម្មវិធីប្រូម៉ូសិន បណ្តោងខ្សែកពេជ្រ ពី បុរី ប៊ុនលីបន្ថែមទៀត។ ការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែមិថុនា តែប៉ុន្នោះ។ គួរបញ្ចាក់ ផងដែថា: