- សេដ្ឋកិច្ចសេដ្ឋកិច្ច June 12, 2020 Chan Sreyny
ការលក់ស្រាបៀរនៅចក្រភពអង់គ្លេសបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារកំណត់ត្រានៃការឆ្លងនៃវីរុស Covid-19 នេះបើយោងតាមការលើកឡើងរបស់អង្គភាពឧស្សាហកម្មពាណិជ្ជកម្មរបស់សមាគមស្រាបៀរអង់គ្លេស និងសមាគមផាប់អង់គ្លេស (BBPA)។ នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ការលក់សរុបបានធ្លាក់ចុះ ៧.២% ស្មើនឹង ១.៥ ពាន់លានភីន (pint គឺជារង្វាស់របស់ចក្រភពអង់គ្លេសដោយក្នុង 1pint=0.568 លីត្រ) ប្រៀបធៀបនឹងឆ្នាំមុនៗ។ ប្រភពដដែលបានឲ្យដឹងថា ការធ្លាក់ចុះនេះ គឺធ្លាក់ចុះទាំងស្រុងចំពោះការលក់នៅក្នុងហាងស្រា និងបារ ដោយបានធ្លាក់ចុះ ១៦.៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នងចំនួន ៦៦៨ លានភីន។ លោកស្រី Emma McClarkin នាយក ប្រតិបត្តិរបស់ (BBPA) បាននិយាយថា ដោយសារវិធានការរបស់រដ្ឋាភិបាលដែលតម្រូវឲ្យបិទហាងស្រា
- អាជីវកម្មអាជីវកម្ម June 12, 2020 Chan Sreyny
យីហោកាហ្វេយក្សរបស់អាមេរិក Starbucks គ្រោងនឹងបិទហាងចំនួន ៤០០ កន្លែងនៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។ ការបិទហាងក្នុងចំនួនច្រើនក្រែលនេះ ត្រូវបានគេឲ្យដឹងថា ក្រុមហ៊ុនកាហ្វេដ៏ធំមួយនេះ កំពុងរៀបចំដំណើរការជាថ្មីការរាតត្បាតនៃវីរុស Covid-19 បានបង្ខំឲ្យខ្សែសង្វាក់មួយនេះបិទទីតាំងនានារបស់ខ្លួនជាបណ្តោះអាសន្ន។ ជាមួយគ្នានេះកាលពីថ្ងៃពុធ Starbucks បានប្រកាសថា ខ្លួនមាផែនការធ្វើឲ្យប្រសើរឡើងនូវ “យុទ្ធសាស្ត្រ” ចំពោះចំនួនហាងនៅសហរដ្ឋអាមេរិក ដោយនឹងបង្កើតការផ្លាស់ប្ដូរថ្មីចំពោះទីផ្សារកាហ្វេនៅក្នុងទីក្រុង។ ក្រុមហ៊ុនបាននិយាយថា ហាងកាហ្វេរហូតដល់ ៤០០ ហាងនឹងត្រូវបិទនៅក្នុងរយៈពេល ១៨ខែទៀត។ បន្ថែមពីនេះ Starbucks ក៏បានបន្ថយផែនការរបស់ខ្លួនក្នុងការបើកហាងថ្មីនៅឆ្នាំនេះ ដែលគ្រោងនឹងបើកប្រហែល ៣០០ ទីតាំង ទាបជាងការរំពឹងទុកពីមុនចំនួន ៦០០ ហាង។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 12, 2020 Chan Sreyny
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងបន្តធ្លាក់ចុះដល់ឆ្នាំក្រោយ ប្រសិនបើប្រទេសនេះនៅតែរងការវាយប្រហារដោយវីរុស Covid-19 បន្តទៀត។ យោងតាមចក្ខុវិស័យសដ្ឋកិច្ចសកលរបស់ (OECD) ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បង្ហាញនូវសេណារីយ៉ូពីរ គឺមួយនៅពេលដែលវីរុសអាចគ្រប់គ្រងបាន និងមួយទៀតពាក់ព័ន្ធនឹងការឆ្លងរលកទី២ ក្នុងឆ្នាំនេះ។ ជាក់ស្ដែងប្រសិនបើវីរុសនេះអាចគ្រប់គ្រងបាន នោះសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៦% នៅឆ្នាំនេះ និងកើនឡើង ៥.២% នៅឆ្នាំក្រោយ ហើយសេដ្ឋកិច្ចជប៉ុននឹងធ្លាក់ចុះ ៦% នៅឆ្នាំនេះ និងកើនឡើង ២.១% នៅឆ្នាំក្រោយ។ ដោយឡែកប្រសិនបើរលកទី២ ហក់ឡើងតួលេខសម្រាប់សេដ្ឋកិច្ចពិភពលោកនឹងត្រូវបានដក ៧.៦% នៅឆ្នាំនេះ និងបូកនឹង ២.៨%
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 12, 2020 Chan Sreyny
អភិបាលខេត្តកោះកុង ត្រៀមបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយកន្លែងទៀត នៅក្បែរទីរួមខេត្តកោះកុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកាន់ខេត្តកោះកុង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ។ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងខេត្តកោះកុងនេះស្ថិតនៅឃុំតាតៃ ស្រុកកោះកុង ដោយកំពុងសិក្សាទីតំាង និងផលប៉ៈពាល់ផ្សេងៗ។ បើតាមការបញ្ជាក់របស់លោកជំទាវ ផែនការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ មានតួនាទីសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់វិស័យដឹកជញ្ជូនឲ្យកាន់តែល្អប្រសើរ ខណៈដែរខេត្តនេះកំពុងទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តកាន់តែច្រើន។ (រូបតំណាង) យ៉ាងណាមិញចំពោះពេលវេលាជាក់លាក់ក្នុងការចាប់ផ្ដើមសាងសង់មិនទាន់អាចកំណត់បានទេ ដោយលោកជំទាវបានបញ្ជាក់ថា ការរៀបចំទីតាំងពីដំបូងដែលបានកំណត់ទុកនោះ នៅកៀកខេត្តពេក ដោយបន្ទាប់ពីសិក្សាលើផល៉ប៉ះពាល់មក ឃើញថាមានប៉ះពាល់ទើបត្រូវផ្លាស់ប្ដូរទីតាំង។ ដូច្នេះព្រលានយន្តហោះថ្មីនេះ ត្រូវការពេលវេលារៀបចំគម្រោង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ រៀបចំនូវប្លង់ម្ដងទៀតទើបអាចកំណត់ពេលវេលាបាន។ សូមបញ្ជាក់ផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 12, 2020 Chan Sreyny
ភ្នំពេញ៖ នាដើមខែមិថុនា ឆ្នាំ២០២០នេះ វិស័យទេសចរណ៍ហាក់ដូចជាកំពុងងើបឡើងវិញជាបណ្ដើរៗ ដោយមានភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់បានចេញដេីរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេសក្នុងសប្ដាហ៍ទី១ នៃខែនេះ ក្នុងកំណេីន ២៤.២០% ធៀបនឹងសប្តាហ៍មុន នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់នាយប់ថ្ងៃទី១១ នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ស្ថានភាពទេសចរណ៍ផ្ទៃក្នុងនាសប្តាហ៍ទី១ នៃខែមិថុនា (០១-០៧) មានភ្ញៀវទេសចរផ្ទៃក្នុងដែលបានចេញដេីរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស មានចំនួន ១៥៧,៩៤២ នាក់ កើនឡើង ២៤.២០% ធៀបនឹងសប្តាហ៍មុន។ ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦ នាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 12, 2020 Chan Sreyny
វៀតណាម៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានបើកភ្លៀងខៀវដល់ការនាំចូលជ្រូករស់ពីប្រទេសថៃ ដោយចាប់ផ្ដើមចាប់ពីថ្ងៃនេះតទៅ សម្រាប់បង្កាត់ពូជ និងកាប់សាច់លក់លើទីផ្សារ។ នេះជាលើកទីមួយហើយដែលប្រទេសវៀតណាមបានអនុញ្ញាតឲ្យនាំចូលស្តវជ្រូករស់ពីក្រៅប្រទេសក្នុងគោលបំណងទប់ទល់នឹងការកើនឡើងនៃតម្លៃនៅលើទីផ្សារក្នុងស្រុក។ ជុំវិញការអនុញ្ញាតឲ្យនាំចូលជ្រូកពីប្រទេសថៃភ្លាមៗនេះ ក្រសួងបានចាត់ឲ្យនាយកដ្ឋានសុខភាពសត្វ ចេញពីសេចក្ដីណែនាំលម្អិតស្ដីពីវិធានការណ៍អនាម័យសម្រាប់សត្វជ្រូកដែលនាំចូលស្របតាមបទប្បញ្ញត្តិដែលមានស្រាប់ ដើម្បីការពារជំងឺសត្វ និងធានាសុវត្ថិភាពដល់ហ្វូងសត្វក្នុងស្រុក។ បន្ថែមពីនេះប្រធានមន្ទីរក៏ទទួលខុសត្រូវក្នុងការជំរុញការសម្របសម្រួលរបស់ខ្លួនជាមួយទីភ្នាក់ងារអន្តរវិស័យនៅកំពង់ផែច្រកចូល និងអាជ្ញាធរមូលដ្ឋានដើម្បីគ្រប់គ្រងការនាំចូលយ៉ាងតឹងរឹង។ គួរឲ្យដឹងផងដែរថា តម្លៃសាច់ជ្រូកលើទីផ្សារនៅវៀតណាម បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន ដោយសារតែការផ្ទុះឡើងនៃជំងឺផ្ដាសាយជ្រូក និងការធ្លាកចុះនៃការចិញ្ចឹមដែលមិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់៕ ប្រភព៖ vietnamplus អត្ថបទ៖ លីនី
- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 11, 2020 Khmernote
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមសង្ឃឹមថា អាចនឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិចាប់ផ្តើមពីខែកក្កដា ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះត្រូវបានគ្រប់គ្រងល្អ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយនៅក្នុងសេចក្តីប្រកាសមួយទៅកាន់ភ្នាក់ងារអាកាសចរណ៍ថា ខ្លួនគ្រោងនឹងហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងតំបន់គោលដៅអាស៊ីអាគ្នេយ៍មួយចំនួន។ ប្រទេសឡាវនិងកម្ពុជា ក៏អាចជាទិសដៅដែលអាចហោះហើរបានផងដែរ។ សម្រាប់ជើងហោះហើរទៅប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុននេះគ្រោងនឹងដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាង ហាណូយ/ហូជីមិញ និងអាកាសយានដ្ឋានអន្តរជាតិអ៉ីនឈុន នៅជិតទីក្រុងសេអ៊ូល និងជើងហោះហើរទៅមក ៤ដង ក្នុងមួយសប្តាហ៍ រវាងហាណូយ/ហូជីមិញ និងទីក្រុងប៊ូសាន។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះក៏គ្រោងនឹងមានជើងហោះហើរទៅមក ៣ ទៅ ៤ ក្នុងមួយសប្តាហ៍ ពីទីក្រុងហាណូយ និងហូជីមិញ ទៅហុងកុង និងតៃវ៉ាន់៕ អត្ថបទ៖ លីដា ប្រភព៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 11, 2020 Khmernote
ក្រសួងហិរញ្ញវត្ថុថៃបានដាក់ស្នើឱ្យមានការកាត់បន្ថយថ្លៃជួល ៥០% លើដីរដ្ឋដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រតិបត្តិករ និងជួយរក្សាអត្រាការងារ។ អគ្គនាយក Yuttana Yimgarund បាននិយាយថា ព័ត៌មានលម្អិតនៃការកាត់បន្ថយការជួលកំពុងត្រូវបានពិភាក្សា រួមជាមួយលក្ខខណ្ឌសម្រាប់អ្នកជួលផងដែរ។ ជាឧទាហរណ៍ប្រតិបត្តិករអាជីវកម្មត្រូវទទួលយកលក្ខខណ្ឌ ដើម្បីរក្សាបុគ្គលិកដែលមានស្រាប់ ប្រសិនបើការកាត់បន្ថយថ្លៃជួល ៥០% ត្រូវបានអនុវត្ត។ នាយកដ្ឋានរតនាគារថៃបានដាក់ឱ្យជួលដីជាច្រើនកន្លែង សម្រាប់ធ្វើលំនៅដ្ឋាន កសិកម្ម និងគោលបំណងពាណិជ្ជកម្ម។ ចំណែកដីសម្រាប់វិស័យពាណិជ្ជកម្ម ត្រូវជួលឱ្យទីតាំងដូចជាអាកាសយានដ្ឋាន និងថាមពល ក៏ដូចជាអាជីវកម្មខ្នាតតូចផងដែរ។ លោក Yuttana Yimgarund មានប្រសាសន៍ថា វិធានការណ៍ដែលបានស្នើឡើងគឺស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីគាំទ្រដល់ការរក្សាការងាររបស់វិស័យឯកជន ខណៈពេលដែលសេដ្ឋកិច្ចត្រូវបានរាំងស្ទះដោយជំងឺរាតត្បាត COVID-19។ ការកាត់បន្ថយថ្លៃឈ្នួលជួលដី គឺមានអត្ថប្រយោជន៍និងប្រើប្រាស់ធនធានហិរញ្ញវត្ថុតិចតួច










