- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
កោះតៃវ៉ាន់ បានត្រៀមខ្លួនជាស្រេចក្នុងការបើកព្រំដែនឡើងវិញនៅសប្ដាហ៍ក្រោយនេះ សម្រាប់អ្នកជំនួញដែលមកពីប្រទេសមួយចំនួនដែលមានហានិភ័យទាបពីការឆ្លងជំងឺ COVID-19។ រាល់អ្នកដំណើរដែលចូលមកកោះតៃវ៉ាន់ ត្រូវតែពិនិត្យសុខភាព និងត្រូវដាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងព្រំដែន និងកាពារពីការរីករាលដាលនៃជំងឺរាតត្បាតមួយនេះ។ គួររំលឹកផងដែរថា កោះតៃវ៉ាន់មានករណីឆ្លងជំងឺ COVID-19 ចំនួន ៤៤៥ ករណី ដែលភាគច្រើនឆ្លងមកពីក្រៅប្រទេស ហើយមានតែ ៧នាក់ ប៉ុណ្ណោះដែលបានស្លាប់។ នាពេលបច្ចុប្បន្ឋ ចំនួនអ្នកជំងឺនៅសល់តែ ៤ ករណីប៉ុណ្ណោះ។ ដូចនេះហើយបានជាទីក្រុងមួយនេះ មិនត្រូវបានបិទទ្វារទីក្រុងនោះទេ ហើយពួកគេរស់នៅ និងប្រកបមុខរបរជាធម្មតា ដោយសារតែមានការបង្ការ និងមានប្រព័ន្ធពិនិត្យសុខភាពត្រឹមត្រូវ។ ទោះបីជាគ្មានករណីឆ្លងធ្ងន់ធ្ងរក៏ដោយ ក៏កោះតៃវ៉ាន់នៅតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកព្រំដែនរបស់ខ្លួនដល់ជនបរទេស ដោយព្រំដែនត្រូវបានបិទសម្រាប់ប្រទេសមួយចំនួនដែលមានហានីភ័យខ្ពស់ចាប់តាំងពីពាក់កណ្ដាលខែមីនា មកម្លេះ។
- អចលនទ្រព្យអចលនទ្រព្យ June 17, 2020 Khmernote
ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បុរី ហ្គាឡាក់ស៊ី១១ នឹងផ្តល់ជូននូវប្រូម៉ូសិនពិសេសមិនធ្លាប់មានគឺការលក់បញ្ចុះតម្លៃរហូតដល់ 𝟐𝟎% គ្រប់ប្រភេទផ្ទះទាំងអស់ដល់អតិថិជនរបស់ខ្លួនចំនួន 𝟓 ផ្ទះដែលកម្មវិធីពិសេសនេះនឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ២០២០ ប៉ុណ្ណោះ។ បុរីហ្គាឡាក់ស៊ី ១១ ផ្តល់ជូនលោកអ្នកនូវសោភណ្ឌភាពនៃការរស់នៅបែបសម័យទំនើបជាមួយផ្ទះ ៣ប្រភេទ គឺវីឡា ព្រីនស៍ វីឡាទោល និង ផ្ទះអាជីវកម្ម ជាមួយលក្ខណៈពិសេសជាច្រើនដូចជា៖ លំនៅដ្ឋានម៉ូតថ្មី នៅលើផ្លូវរដ្ឋមុខបុរី 𝟑𝟐𝐦 កែងផ្លូវរដ្ឋ 𝟐𝟎𝐦 ស្របផ្លូវទៅព្រលានយន្តហោះថ្មី
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
ថ្វីបើពិភពលោកទទួលរងវិបត្តិនៃជំងឺ COVID-19 ដែលរំខានដល់សេដ្ឋកិច្ចក៏ដោយ ប្រទេសសិង្ហបុរីនៅតែរក្សាតំណែងកំពូលរបស់ខ្លួនក្នុងនាមជាប្រទេសដែលមានការប្រកួតប្រជែងខ្លាំងបំផុតក្នុងពិភពលោក នេះបើយោងតាមការចេញផ្សាយចុងក្រោយនៃរបាយការណ៍ចំណាត់ថ្នាក់នៃការប្រកួតប្រជែងពិភពលោក ដោយវិទ្យាស្ថានអភិវឌ្ឍន៍ការគ្រប់គ្រង (IMD World Competitiveness Ranking) ។ ប្រទេសសិង្ហបុរី បានរក្សាចំណាត់ថ្នាក់កំពូលរយៈពេលពីរឆ្នាំជាប់ៗគ្នា នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទាំង ៦៣ ដែលមានឈ្មោះប្រកួតប្រជែង។ កត្តាដែលនៅពីក្រោយភាពជោគជ័យរបស់សិង្ហបុរីរួមមាន កត្តាសេដ្ឋកិច្ចដ៏រឹងមាំរបស់ខ្លួនដែលផ្តើមចេញពីពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិដ៏រឹងមាំ និងសម្បូរទីផ្សារការងារ។ IMD បានកត់សម្គាល់ពីភាពងាយស្រួលទាក់ទងនឹងការបង្កើតអាជីវកម្ម កម្លាំងពលកម្មមានជំនាញច្បាស់លាស់ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើប ដែលបានចូលរួមចំណែកធ្វើឱ្យសិង្ហបុរីមានភាពលេចធ្លោជាងគេ។ ដំណើរការនៃប្រព័ន្ធអប់រំ និងបច្ចេកវិទ្យាទំនើបមានស្ថេរភាពល្អ ល្បឿនអ៊ីនធឺណេត បច្ចេកវិទ្យានៃការនាំចេញ ក៏សុទ្ធតែបានដើរតួយ៉ាងសំខាន់ផងដែរ។ ប្រទេសដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ បន្ទាប់ពីប្រទេសសិង្ហបុរីមានដូចជា៖ ដាណឺម៉ាក
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
ម៉ាឡេស៊ី កំពុងជួបវិបិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារតែអត្រាគ្មានការងារធ្វើក្នុងខែមេសា បានកើនឡើងដល់ ៥% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩០ ស្របពេលដែលរដ្ឋាភិបាលចេញច្បាប់រឹតបន្តឹងរបស់ខ្លួន (MCO) ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19។ អំឡុងពេលដែល អាជីវកម្មជាច្រើនត្រូវបានបិទទ្វារ បណ្ដាលឱ្យប្រជាជនបាត់បង់ការងារធ្វើ ហើយអ្នកស្វែងរកការងារស្ទើរតែមិនអាចរកការងារធ្វើបាន។ ទន្ទឹមនឹងនេះ ប្រជាជនដែលបានបាត់បង់ការងារធ្វើកើនឡើងដល់ ៧៧៨.៨០០ នាក់ដែលស្មើនឹង ៤៨.៨% បើធៀបទៅនឹងឆ្នាំមុន។ លើសពីនេះទៅទៀតចំនួនប្រជាជនដែលធ្វើការ មានការថយចុះចំនួន ១៥៦.៤០០ នាក់ដែលស្មើនឹង ១% បើធៀបនឹងឆ្នាំមុននៅត្រឹម ១៤.៩៣ លាននាក់។ យោងតាមនាយកដ្ឋានស្ថិតិម៉ាឡេស៊ី បានឱ្យដឹងថាអាជីវកម្មដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេគឺវិស័យផលិតកម្ម និងសេវាកម្មដូចជាកន្លែងស្នាក់នៅ ភោជនីយ៍ដ្ឋាន កន្លែងកំសាន្តមជ្ឈមណ្ឌលថែរក្សាសម្ផស្ស
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឲ្យដឹងថា តម្លៃសត្វជ្រូករស់កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានធ្លាក់ថ្លៃដូចដែលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលទាក់ទងទៅនឹងតម្លៃសាច់ជ្រូកនៅលើទីផ្សារកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះពិតមែន។ ជាក់ស្ដែង តម្លៃជ្រូករស់នាំចូលពីប្រទេសថៃ មានតម្លៃ ១២,៣០០ ទៅ ១២,៥០០ រៀល/គីឡូក្រាម ជ្រូកស៊ីភី តម្លៃ ១២,៥០០ រៀល/គីឡូក្រាម និង ជ្រូក ឧញ៉ាម៉ុងរឹទ្ធី មានតម្លៃ ១២,២០០ ទៅ ១២,៥០០រៀល/គីឡូក្រាម។ ដោយឡែកតម្លៃមាន់រស់៖ មាន់ស្រែ ១៧,០០០រៀល/គីឡូក្រាម, មាន់បីសាសន៍តម្លៃ ៨,៧០០ ទៅ ៩,០០០
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
ហ្វីលីពីន៖ បន្ទាប់ពីចាក់សោរប្រទេសអស់រយៈពេលជិត ៣ខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ឥឡូវនេះប្រទេសហ្វីលីពីនបានត្រលប់មកចាប់ផ្ដើមដំណើរការអាជីវកម្មវិញដោយអនុញ្ញាតឱ្យភោជនីយដ្ឋានបើកដំណើរការវិញនៅសប្តាហ៍នេះសម្រាប់អតិថិជនទទួលទានអាហារពេលថ្ងៃត្រង់ ក្នុងគោលបំណងដើម្បីរក្សាការងាររបស់បុគ្គលិក។ គួរម្លឹកថា ទីក្រុងម៉ានីលបានស្ថិតនៅក្រោមការជាប់គាំងចាប់តាំងពីថ្ងៃទី ១៦ ខែមីនា ប៉ុន្តែការរឹតត្បិតនានាត្រូវបានបន្ធូរបន្ថយចាប់តាំងពីថ្ងៃទី១ ខែមិថុនា បន្ទាប់ពីព្យាករណ៍ឃើញថាសេដ្ឋកិច្ចរងផលប៉ះពាល់ ហើយអត្រាអត់ការងារធ្វើនៅខែមេសាឡើងដល់ចំនួន ១៧.៧%។ យ៉ាងណាមិញបើទោះបីជាភោជនីយដ្ឋាន ត្រូវបានអនុញ្ញតឲ្យបើកដំណើរការវិញក៏ដោយ ក៏ពួកគេត្រូវគោរពតាមវិធានការណ៍សុវត្ថិភាពរបស់រដ្ឋាភិបាលផងដែរ។ បន្ថែមពីនេះរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Ramon Lopez បានមានប្រសាសន៍ថា មធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដំណើរការទៅមុខដោយមិនប្រថុយនឹងការផ្ទុះឡើងនៃវីរុសបន្ថែមទៀតនោះ គឺការបើកដំណើរការភោជនីយដ្ឋាន ហាងកាត់សក់និងផ្សារទំនើប តែត្រូវកំណត់វិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសឲ្យបានតឹងរឹង។ ទោះបីជាយ៉ាងនេះក្ដីលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនបាននិយាយកាលពីថ្ងៃច័ន្ទថា ការរឹតបន្តឹងមួយចំនួននឹងនៅតែមាននៅក្នុងទីក្រុងម៉ានីលសម្រាប់រយៈពេលពីរសប្តាហ៍ទៀត ដោយសារការគំរាមកំហែងនៃការឆ្លងរាលដាលនៅតែបន្តកើតមាន។ ហើយការរឹតបន្តឹងទាំងនេះរួមបញ្ចូលទាំងការហាមឃាត់ការប្រមូលផ្តុំ
- សេដ្ឋកិច្ចប្រធានាធិបតីអាមេរិក ត្រៀមទឹកប្រាក់ ១ ទ្រីលានដុល្លារៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញសេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
លោក ដូណាល់ ត្រាំ កំពុងរៀបចំកញ្ចប់ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ទៅ ១ ទ្រីលានដុល្លាដោយផ្ដោតលើគម្រោងដឹកជញ្ជូនដែលជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកឱ្យងើបឡើងវិញ។ នេះបើយោងតាមសារព័ត៌មានរបស់ CNA ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារកន្លងទៅនេះ។ តាមប្រភពដដែលបានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានបញ្ចេញកញ្ចប់ទឹកប្រាក់កសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចដើម្បីជំរុញដល់ចក្ខុវិស័យនយោបាយរបស់គាត់ បន្ទាប់ពីមានការរិះគន់ពីការចាត់ចែងការរាលដាលនៃមេរោគឆ្លង Covid-19 និងការឆ្លើយតបចំពោះការតវ៉ាបន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់នៅ Minneapolis ដែលបានបង្កឱ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។ បន្ថែមពីនេះនៅពេលដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញយឺតៗ ពីការបិទទ្វារជិតពីរខែកន្លងមកដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 លោក ដូណាល់ ត្រាំ ក៏កំពុងពិនិត្យមើលវិធានការដើម្បីចាប់ផ្តើមបង្កើតការងារដល់ប្រជាពលរដ្ឋឡើងវិញផងដែរ។ គួរបញ្ជាក់ឱ្យដឹងថា ថវិកាមួយចំនួននឹងផ្ដល់ជូន មន្ទីរដឹកជញ្ជូនសម្រាប់គម្រោងដូចជា ធ្វើផ្លូវថ្នល់ និងស្ពាន ប៉ុន្តែថវិកាមួយភាគបួននៃថវិកាសរុប គឺទុកសម្រាប់ការតភ្ជាប់អ៊ីនធឺណេត
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
យោងតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកនេះបានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦,៧៥០,០០០រៀល។ បើតាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងតួលេខកាលពីខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។ ហើយក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចជា៖ លើសទម្ងន់កម្រិតកំណត់ពី ៥%-១០% មានចំនួន ៣គ្រឿង លើសពី ១០%-២០% មានចំនួន ១៩៨គ្រឿង និងលើសពី ២០% មានចំនួន ៧៥គ្រឿង។ ជាមួយគ្នានេះដែរក្រសួង បានណែនាំឲ្យម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា










