ព័ត៌មានចុងក្រោយ
  • ទោះបីជាជំងឺ COVID-19 បានរាតត្បាតក៏ដោយ ថៃនៅតែអាចនាំចេញទុរេនទៅចិនក្នុងតម្លៃជាង ៦០០ លានដុល្លាក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2020 Chan Sreyny

    ផ្លែទុរេនរបស់ប្រទេសថៃ នៅតែជាផ្លែឈើដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនចិន បើទោះបីជាមានជំងឺរាតត្បាត COVID-19 ក៏ដោយ។ នៅក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះថៃបាននាំចេញទុរេនទៅប្រទេសចិនដែលមានតម្លៃជិត ៦០០ លានដុល្លា។ យោងតាមក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថាការនាំចេញផ្លែធុរេនទៅប្រទេសចិនគិតត្រឹមខែមករា ដល់ ខែមេសា នេះមានការកើនឡើង ៧៨.០៥% បើធៀបទៅនឹងឆ្នាំមុន។ ប្រធានសមាគមន៍នាំចេញផ្លែទុរេន និងទទឹម លោក Panuwat Maikaew ក៏មានប្រសាសន៍ដែរថា ទីផ្សារនាំចេញទុរេនហាក់មានប្រជាប្រិយភាពខ្លាំង ទៅកាន់ប្រទេសចិននៅក្នុងឆ្នាំនេះទាំងទុរេនស្រស់ និងកក ប៉ុន្តែវាមានការរំខានក្នុងការដឹកជញ្ជូនដោយសារតែជំងឺ COVID-19 ។ លោកក៏បានបន្ថែមទៀតដែរថា លោកមានការព្រួយបារម្ភថាការរាតត្បាត់នៃជំងឺ COVID-19 អាចធ្វើឱ្យមានការប៉ះពាល់ដល់ការនាំចេញរបស់ស្ដេចផ្លែឈើមួយនេះ តែផ្ទុយទៅវិញវាមិនត្រឹមតែប៉ះពាល់តិចតួចនោះទេ

  • មហាសេដ្ឋីឥណ្ឌា Mukesh Ambani ហក់ឡើងដល់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកមានបំផុតជាងគេលើលោកទាំង ១០រូប បន្ទាប់ពីទ្រព្យសម្បត្តិកើនដល់ ៦៤.៥ ពាន់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 20, 2020 Chan Sreyny

    បុរស​មានបំផុតនៅអាស៊ីលោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries Ltd កាលពីពេលថ្មីៗនេះទើបតែក្លាយជាមហាសេដ្ឋីមានជាងគេបំផុតនៅអាស៊ី។ ហើយបន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់បានកើនឡើង​ដល់ ៦៤.៥ ពាន់លានដុល្លារ មហាសេដ្ឋីជនជាតិឥណ្ឌាមួយនេះ បានក្លាយជាមហាសេដ្ឋីនៅអាស៊ីតែមួយគត់ដែលបានហក់ដល់ចំណាត់ថ្នាក់អ្នកមានទាំង ១០ នៅលើពីភពលោក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg។ តាមប្រភពដដែលម្ចាស់ក្រុមហ៊ុនហ្គាស និងប្រេងយក្សមួយនេះបានយកឈ្នះ លើលោក Larry Ellison នៃក្រុមហ៊ុន Oracle Corp និងលោកស្រី Francoise Bettencourt Meyers ជាស្ត្រីអ្នកមានបំផុតដើម្បីឈានដល់ចំណាត់ថ្នាក់ទី៩។ លោក Ambani ដែលមានភាគហ៊ុន ៤២%

  • ភូកេតប្រទេសថៃ បង្ហាញមហិច្ឆិតាធំដោយបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ ដើម្បីទាក់ទាញទេសចរណ៍សុខភាពមកពីជុំវិញពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2020 Chan Sreyny

    យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ បានរាយការណ៍ថា ភូកេតបានស្នើសុំគម្រោងថ្មីមួយដែលមានឈ្មោះថា « សេវាកម្មវេជ្ជសាស្រ្ត និងសុខភាពសាធារណៈអន្តរជាតិ » ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុ និងពិពីធកម្មរយៈពេលវែង ជាពិសេសបន្ថែមតម្លៃលើវិស័យទេសចរណ៍នៅភូកេត ដោយសារកោះមួយនេះទទួលរងគ្រោះផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងដែលបង្កើងដោយវីរុសការរាតត្បាត Covid-19 ។ គម្រោងនេះនឹងប្រើប្រាស់ដីរបស់រដ្ឋនៅជិតប៉ុស្តិ៍ប៉ូលីស Tha Chat Chai នៅស្រុក Mai Khao ដែលមានទំហំប្រមាណ ១៤០ រ៉ៃ (១៦ គីឡូម៉ែត្រពីអាកាសយានដ្ឋានភូកេត)។ ជាមួយគ្នានេះដែរគំនិតសម្រាប់គម្រោងនេះត្រូវបានផ្ដួចផ្ដើមឡើងដោយអភិបាលភូកេតដែលជាប្រធានមន្ទីរពេទ្យ Vachira Phuket រដ្ឋមន្រ្តីសុខាភិបាលសាធារណៈភូកេត និងវិស័យឯកជនផ្សេងៗ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកគម្រោងនេះ នឹងក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិនាពេលបច្ចុប្បន្ន ហើយប្រសិនបើគម្រោងនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលនោះ វានឹងក្លាយជាទិសដៅដែលទាក់ទាញទេសចរណ៍សុខភាពមកពីជុំវិញពិភពលោក៕

  • ប្រទេសជប៉ុន​ គ្រោងនឹងបើកទ្វារស្វាគមន៍ប្រទេសទាំង ៤ នេះក្រោយពីបានបិទដើម្បីទប់ស្កាត់ជំងឺ COVID-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2020 Chan Sreyny

    កាលពីថ្ងៃទី ១៨ ខែមិថុនា កន្លងទៅនេះនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាននិយាយថា ប្រទេសជប៉ុនកំពុងពិភាក្សា អំពីបញ្ហានៃការលើកលែងការហាមឃាត់របស់ប្រទេសមួយចំនួនដូចជា៖ ប្រទេសអូស្ត្រាលី ណូវេលសេឡង់ ថៃ និងវៀតណាម​ ខណៈដែលប្រទេសទាំងនេះកំពុងបន្ថូរបន្ថយការរឹតត្បឹតការធ្វើដំណើរ ដែលបានកំណត់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ លោក Shinzo Abe ក៏បានបន្តទៀតថាការជ្រើសរើសប្រទេសទាំង ៤ នេះដោយសារតែប្រទេសទាំងនេះគ្រប់គ្រងការរាតត្បាតជំងឺបានល្អ ហើយការលើកលែងនះនឹងបន្តចំពោះប្រទេសដទៃទៀតនៅពេលក្រោយ។ ចំពោះការអនុញ្ញាតឱ្យប្រទេសទាំងនេះចូលទៅក្នុងប្រទេសរបស់ខ្លួន ក្នុងលក្ខខណ្ឌដែលពួកគេធ្វើតេស្ដអវិជ្ជមានលើជំងឺ COVID-19 និងប្រាប់ព័ត៌យ៉ាងលំអិតអំពីកន្លែងដែលពួកគេមានគម្រោងទៅទស្សនា និងស្នាក់នៅ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នប្រទេសជប៉ុន បានដាក់បម្រាមក្នុងការហាមឃាត់ជាង ១០០ ប្រទេសដោយមិនឱ្យចូលទៅក្នុងប្រទេសរបស់ខ្លួនក្នុងនោះមាន សហរដ្ឋអាមេរិក

  • ប្រទេសថៃ បានធ្លាក់ចុះចំណាត់ថ្នាក់ក្នុងនាមជាប្រទេសប្រកួតប្រជែងនៅលើពិភពលោកក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2020 Chan Sreyny

    ប្រទេសថៃ បានធ្លាក់ចំណាត់ថ្នាក់នៅក្នុងតារាងប្រទេសដែលប្រកួតប្រជែងលើពិភពលោករបស់ IMD សម្រាប់ឆ្នាំ ២០២០ នេះដោយធ្លាក់មកដល់ចំណាត់ថ្នាក់ទី ២៩ បើធៀបទៅនឹងឆ្នាំមុនថៃធ្លាក់ចុះចំណាត់ថ្នាក់រហូតដល់ ៤ លេខឯណោះ។ មូលហេតុនៃការធ្លាក់ចុះនេះ គឺពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ច និងការគ្រប់គ្រងរបស់រដ្ឋាភិបាល។ IMD គឺជាវិទ្យាស្ថានសម្រាប់វិភាគសេដ្ឋកិច្ចពិភពលោក និងសមត្ថភាពក្នុងការធ្វើឱ្យប្រទេសរីកចម្រើន។ ក្នុងនោះផងដែរប្រទេសចំនួន ៦៣ ប្រទេសដែលស្ថិតនៅក្រោមការវិភាគរបស់ IMD ដែលមានទីតាំងនៅប្រទេសស្វីស និងប្រទេសសិង្ហបុរី។ ទន្ទឹមនឹងនេះ សមិទ្ធិផលសេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្លាក់ចុះ ៦ ចំណាត់ថ្នាក់មកនៅត្រឹមចំណាត់ថ្នាក់ទី ១៤ ខណៈដែលការគ្រប់គ្រងរបស់រដ្ឋាភិបាលបានចុះ ៣ ចំណាត់ថ្នាក់មកនៅត្រឹមចំណាត់ថ្នាក់ទី ២៣ ។ លោក Jose

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កិច្ចចរចាពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានបញ្ចប់ដោយជោគជ័យ បរិមាណការនាំចេញទៅប្រទេសចិននឹងមានកំណើនខ្ពស់រហូតដល់ ២០% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2020 Chan Sreyny

    (កែប)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រុមការងារបច្ចេកទេសទើបបញ្ចប់ដោយជោគជ័យលើកិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កាលពីពេលថ្មីៗនេះ ហើយកម្ពុជារំពឹងថា នឹងមានកំណើននៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិនប្រមាណជា ២០ភាគរយ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើកិច្ចចរចានេះរួចមក ក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ

  • កម្ពុជា – ចិនគ្រោងធ្វើពាណិជ្ជកម្មអង្ករ ដោយប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដើម្បីទទួលបានផលចំណេញពីអត្រាប្តូរប្រាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2020 Chan Sreyny

    យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា​បានឲ្យដឹងថា កាលពីថ្ងៃទីទី១៦ ខែមិថុនា ឆ្នាំ២០២០ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានពិភាក្សា​គ្នាជាមួយនឹងធនាគារជាតិនៃកម្ពុជាអំពីយន្តការនៃការជំរុញការទូទាត់ជាប្រាក់រៀល និង ពាណិជ្ជកម្មក្រៅប្រទេសជាប្រាក់យ៉ន់ (ចិន) ក្នុងការធ្វើពាណិជ្ជកម្មអង្ករជាមួយប្រទេសចិន។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងដោយមានវត្តមានរបស់លោកឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុរបស់ ស.អ.ក អមជាមួយនឹងលោក លន់ យ៉េង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ស.អ.ក បានទទួលជួបស្វាគមន៍ពិភាក្សាជាមួយនឹងធនាគារជាតិនៃកម្ពុជា ដែលមានវត្តមាន លោក ឡុង វិបុណ្យឫទ្ធ អនុប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់ នៃធនាគារជាតិនៃកម្ពុជា និងសហការី។ តាមរយៈឧកញ៉ា ចាន់

  • ផ្សារដ៏ល្បីល្បាញបំផុតរបស់ Saigon ដែលធ្លាប់អ៊ូរអរប្រែមុខស្ងាត់ជ្រងំ ឃើញតែអ្នកលក់បាត់អស់អ្នកទិញដោយសារវីរុសកូរ៉ូណា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 19, 2020 Chan Sreyny

    តូបជាច្រើននៅផ្សារ Ben Thanh ដែលជាផ្សារប្រពៃណីដ៏ល្បីល្បាញបំផុតរបស់ទីក្រុង Saigon នៅតែត្រូវបានបិទទ្វារដោយសារវីរុស Covid-19 ខណៈមានតូបពាក់កណ្ដាលនៃតូបជាង ១៤០០ ប៉ុណ្ណោះដែលបានបើកដំណើរការ។ យោងតាមអ្នកគ្រប់គ្រង់ផ្សារបាននិយាយថា តូបជាច្រើននៅតែបិទទ្វារដោយសារតែម្ចាស់រវល់ស្វែងរកកន្លែងថ្មី ព្រោះតែពួកគេមិនអាចរកចំណូលបានដោយសារតែគ្មានមនុស្សមក។ មួយវិញទៀតដោយសារតែថ្លៃឈ្នួលតូបថ្លៃខ្លាំងពេក ស្របពេលដែលមានវិបត្តិ Covid-19 ធ្វើឲ្យបាត់ចំណូល ហើយអាជីវករមិនមានលទ្ធភាពបង់ថ្លៃឈ្នួលបាន។ ជាក់ស្ដែងតម្លៃជួលខ្ពស់នៅផ្សារដ៏ល្បីល្បាញនេះ គឺតូបមួយមានតម្លៃ ១០ ទៅ ២០ លានដុង (៤២៩-៨៨ ដុល្លារ) ក្នុងមួយខែ ដោយឡែកបើទិញផ្ដាច់ត្រូវចំណាយ ៧០០ លានដុង (៣ ម៉ឺនដុល្លារ) ដល់ ១.៥