- សេដ្ឋកិច្ចសេដ្ឋកិច្ច June 23, 2020 Chan Sreyny
ក្រុមហ៊ុនជប៉ុនចំនួន ១០ បានបង្ហាញចំណាប់អារម្មណ៍មកលើវិស័យកសិកម្មនៅកម្ពុជា ធ្វើយ៉ាងណាឲ្យផលិតផលកសិកម្មមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារមានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។ ចេតនានេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាង ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito (ស្ថាបនិក និងជានាយកក្រុមហ៊ុន) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ។ ជំនួបនេះមានបំណងសម្តែងការគួរសម
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 23, 2020 Chan Sreyny
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះសម្រេចបានជាង ១.៥ ពាន់លានដុល្លារអាមេរិកបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនថយចុះ ១៤.៥%។ បើតាមប្រភពដដែលបានឲ្យដឹងថា ប្រទេសចិនគឺជាប្រទេសដែលនាំចូលបន្លែ និងផ្លែឈើពីវៀតណាមធំជាងគេ ដែលមានចំណែកប្រមាណ ៦០.៨%។ ជាមួយគ្នានេះ ការនាំចេញផលិតផលទាំងនោះទៅប្រទេសជិតខាងភាគនៅខាងជើងបានធ្លាក់ចុះ ២៩.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែការនាំចេញទៅកាន់ទីផ្សារផ្សេងទៀតបានកើនឡើង ដោយប្រាក់ចំណូលពីការនាំចេញទៅកាន់ប្រទេសថៃបានកើនឡើងដល់ ៥៧.៨ លានដុល្លារក្នុងរយៈពេលនេះ កើនឡើង ២៤៤.១% និងសាធារណរដ្ឋកូរ៉េ ៥៤.៦ លានដុល្លារកើនឡើង ២៥.៤%។ ទន្ទឹមនឹងនេះដែរ ការនាំចេញទៅជប៉ុនកើនឡើង ៤៦.២ លានដុល្លារស្មើនឹង ២៦.៤% និងហូឡង់
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 23, 2020 Chan Sreyny
ខណៈដែលវិស័យទេសចរណ៍ គឺជាវិស័យមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺ COVID-19 អង្គការសុខភាពពិភពលោកបាននឹងចេញសេចក្ដីណែនាំបន្ថែមទៀតស្ដីពីការធ្វើដំណើរតាមផ្លូវអាកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត សម្រាប់ប្រទេសដែលបានបើកទ្វារឡើងវិញបន្ទាប់ពីបានបិទច្រកព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានកម្មវិធីសង្រ្គោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេតថា៖ « វាមិនមែនជារឿងងាយទេបើរងចាំឱ្យការរីករាលដាលធ្លាក់កម្រិតសូន្យ »។ ត្រង់ចំនុចនេះលោកចង់បានន័យថា ប្រសិនបើត្រូវរងចាំរហូតដល់ការរីករាលដាលធ្លាក់ដល់ចំនុចសូន្យវិស័យទេសចរណ៍ នឹងជួបហានិភ័យកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ជាពិសេសការធ្វើដំណើរតាមផ្លូវអាកាស ព្រោះមកទាល់ពេលនេះមិនទាន់មានប្រទេសណាមួយបានធូរស្បើយនៅឡើយទេ។ គួររំលឹកផងដែរថា គិតត្រឹមដើមសប្ដាហ៍នេះករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៩លាននាក់៕ អត្ថបទ៖ នីតា ប្រភព៖ reuters
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 23, 2020 Chan Sreyny
យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Hong Nam-ki បានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលនឹងចាប់ផ្តើមការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកម្ពុជានៅខែកក្កដាខាងមុខនេះ។ លោករដ្ឋមន្រ្តីបានបង្ហើបឲ្យដឹងដូច្នេះនៅក្នុងអំឡុងកិច្ចប្រជុំសេដ្ឋកិច្ច ដែលត្រូវបានធ្វើឡើងដើម្បីពិភាក្សាអំពីវិធានការណ៍ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េឈ្នះការបញ្ជាទិញនៅបរទេស និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពរស់រវើកឡើងវិញ។ នាឱកាសនោះលោក Hong Nam-ki បានមានប្រសាសន៍ថា៖ « ប្រទេសទាំងពីរបានបញ្ចប់ការសិក្សាលទ្ធភាពរួមគ្នាស្តីពីសក្តានុពលពាណិជ្ជកម្មសេរី (FTA) មួយនៅក្នុងខែឧសភា និងបញ្ចប់ការរៀបចំកាលពីសប្តាហ៍មុន»។ លោកបានបន្តថា៖ « រដ្ឋាភិបាលកូរ៉េនឹងរាយការណ៍បញ្ហានេះទៅរដ្ឋសភានៅខែនេះ មុនពេលចាប់ផ្តើមកិច្ចពិភាក្សា FTA ទ្វេភាគីនៅខែក្រោយ »។ ជាមួយគ្នានេះដែរមុននឹងចាប់ផ្ដើមកិច្ចចរចា FTA ជាមួយកម្ពុជា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរូបនេះបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រជាជំនួយសាច់ប្រាក់ជាង ១៥ ទ្រីលានវ៉ុន (ជាង ១២ ពាន់លានដុល្លារ)
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 23, 2020 Chan Sreyny
ធនាគាពិភពលោកបានកំណត់ថាប្រជាជនដែលរកប្រាក់ចំណូលបាន ៥.៥០ ដុល្លារក្នុងមួយថ្ងៃ នឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រដោយសារជំងឺ COVID-19 ។ ប៉ុន្តែសេណារីយ៉ូបានបង្ហាញពីភាពធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋចំនួន ៥៤៨ លាននាក់ បានធ្លាក់ចុះរហូតដល់ ២០% ។ ចំពោះការបង្ហាញនេះមានកម្រិតប្រាក់ចំណូលទាបជាងការកំណត់របស់ធនាគាពិភពលោកទៅទៀត។ នៅចន្លោះឆ្នាំ ២០១៥ និង ២០១៨ អត្រានៃភាពក្រីក្រនៅប្រទេសថៃបានកើនឡើងពី ៧.២% ដល់ ៩.៨% ហើយចំនួនប្រជាជនដែលរស់នៅក្នុងភាពក្រីក្របានកើនឡើងពី ៤.៨៥ លាននាក់ដល់ជាង ៦.៧ លាននាក់។ ភាពក្រីក្រនៅឆ្នាំ ២០១៨ មានការកើនឡើងខ្ពស់ ដែលការកើនឡើងនេះបានកើតឡើងនៅតាមតំបន់ចំនួន ៦១ ក្នុងចំណោម ៧៧ ខេត្ត។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 23, 2020 Chan Sreyny
កម្ពុជាក្លាយជាប្រទេសនាំចេញកង់ ឈានមុខគេមួយនៅលើពិភពលោក ដោយក្នុងរយៈពេល ៥ខែដំបូងនៃដើមឆ្នាំនេះបាននាំចេញកង់ជាង ៨៧ ម៉ឺនគ្រឿងទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជិត ២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមវីដេអូចុះផ្សាយរបស់ក្រសួងព័ត៌មាន។ បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចំណូលបានពីការនាំចេញកង់នេះកើនឡើង ២៦% រហូតដល់ជាង ១៩២ លានដុល្លារ ខណៈដែលសហគមន៍អឺរ៉ុបជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដោយនាំចេញចំនួន ៤៩៥,៣៤១ គ្រឿងក្នុងតម្លៃ ១១៩ លានដុល្លារ។ បន្ទាប់មកទីផ្សារសហអាមេរិកនាំចេញចំនួន ២២៣,៩១២ គ្រឿងក្នុងតម្លៃ ៤៤ លានដុល្លារ អង់គ្លេសនាំចេញ ១២៥,៦០២គ្រឿងស្មើនឹងតម្លៃ ២៥ លានដុល្លារ និងជប៉ុន នាំចេញចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 22, 2020 Chan Sreyny
ឥណ្ឌូនេស៊ី បានព្រមានថាអត្រាគ្មានការងារធ្វើនៅក្នុងប្រទេសរបស់ខ្លួននឹងកើនឡើងដល់ ៨.១% ដល់ ៩.២% នៅក្នុងឆ្នាំនេះបើធៀបទៅនឹងឆ្នាំ ២០១៩ មានត្រឹមតែ ៥.២៨% តែប៉ុណ្ណោះ ដោយសារតែមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីជំងឺរាតត្បាត COVID-19។ នេះបើយោងតាមការធ្វើបទបង្ហាញរបស់គណៈរដ្ឋមន្រ្តីនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃច័ន្ទ ទី២២ ខែមិថុនា នេះ។ រដ្ឋមន្ត្រីក្រសួងផែនការលោក Suharso Monoarfa បានប្រាប់សមាជិកនៃគណៈកម្មការហិរញ្ញវត្ថុថា រដ្ឋាភិបាលបានព្យាករថាប្រជាជនពី ៤ លានទៅ ៥.៥ លាននាក់នឹងបាត់បង់ការងាររបស់ពួកគេនៅក្នុងឆ្នាំនេះ។ អត្រាគ្មានការងារធ្វើអាចនឹងកើនឡើងដល់ឆ្នាំ ២០២១ ក្នុងអត្រា ៧.៧% ទៅ ៩.១% ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោកស្រី
- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 22, 2020 Chan Sreyny
រាល់ស្ថាបនិកដែលទទួលបានជោគជ័យតែងតែនិយាយពីចំណុចពិសេសមួយនៅក្នុងប្រវត្តិក្រុមហ៊ុនរបស់ពួកគេ ដែលវាគឺជាទ្រព្យ ឬ ដើមទុនដ៏មានតម្លៃបំផុតសម្រាប់ក្រុមហ៊ុននោះគឺ ជាមនុស្ស។ ជាការពិតណាស់ធនធានដែលសំខាន់បំផុតនៅក្នុងក្រុមហ៊ុនរបស់អ្នក មិនមែនជាអ្វីដែលអ្នកបង្កើតឡើងដោយខ្លួនឯងនោះទេ ហើយវាក៏មិនមែនជាឧបករណ៍ គ្រឿងម៉ាស៊ីន រោងចក្ររូបវន្តទេ ហើយវាក៏មិនមែនជាទិន្នន័យបច្ចេកវិទ្យា ឬកម្មសិទ្ធិបញ្ញានោះដែរ។ ប៉ុន្តែផ្នែកដ៏មានតំលៃបំផុតនៃក្រុមហ៊ុនរបស់អ្នកគឺ ប្រជាជន – មូលធនមនុស្ស – ហើយផែនការដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកឆ្ពោះទៅមុខដែលត្រូវចាប់ផ្តើមដោយពួកគេទាំងនោះ។ ជាក់ស្ដែងលោក Steve Jobs ស្ថាបនិកក្រុមហ៊ុនអេឡិចត្រូនិកយក្សដ៏ល្បីរបស់ពិភពលោក Apple ធ្លាប់បាននិយាយថា « វាមិនសមហេតុផលទេក្នុងការជួលមនុស្សឆ្លាតហើយប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើ។ យើងជួលមនុស្សឆ្លាតដូច្នេះពួកគេអាចប្រាប់យើងពីអ្វីដែលត្រូវធ្វើ »។ លោកបានបន្ថែមថា អ្នកដឹកនាំដែលឆ្លាតជាងគេមានសមត្ថភាពមិនធម្មតាក្នុងការជួលមនុស្សដែលឆ្លាតជាងពួកគេដែលនឹងជំរុញពួកគេតាមរយៈការគិតចម្រុះ និងជំរុញអាជីវកម្មរបស់ពួកគេឆ្ពោះទៅមុខ។ ជាការពិតណាស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការជួលមនុស្សឆ្លាតដែលយល់ច្បាស់ពីចក្ខុវិស័យរបស់ក្រុមហ៊ុន និងគោលបំណងរបស់គាត់










