ឥណ្ឌូនេស៊ី បានព្រមានថាអត្រាគ្មានការងារធ្វើនៅក្នុងប្រទេសរបស់ខ្លួននឹងកើនឡើងដល់ ៨.១% ដល់ ៩.២% នៅក្នុងឆ្នាំនេះបើធៀបទៅនឹងឆ្នាំ ២០១៩ មានត្រឹមតែ ៥.២៨% តែប៉ុណ្ណោះ ដោយសារតែមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីជំងឺរាតត្បាត COVID-19។ នេះបើយោងតាមការធ្វើបទបង្ហាញរបស់គណៈរដ្ឋមន្រ្តីនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃច័ន្ទ ទី២២ ខែមិថុនា នេះ។
រដ្ឋមន្ត្រីក្រសួងផែនការលោក Suharso Monoarfa បានប្រាប់សមាជិកនៃគណៈកម្មការហិរញ្ញវត្ថុថា រដ្ឋាភិបាលបានព្យាករថាប្រជាជនពី ៤ លានទៅ ៥.៥ លាននាក់នឹងបាត់បង់ការងាររបស់ពួកគេនៅក្នុងឆ្នាំនេះ។ អត្រាគ្មានការងារធ្វើអាចនឹងកើនឡើងដល់ឆ្នាំ ២០២១ ក្នុងអត្រា ៧.៧% ទៅ ៩.១% ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati បាននិយាយថាផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌូនេស៊ីគិតត្រឹមត្រីមាសទី២ នេះត្រូវបានធ្លាក់ចុះចំនួន ៣.៨% ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


