ព័ត៌មានចុងក្រោយ
  • ជនបរទេសចំនួន ៥ ម៉ឺននាក់ត្រៀមនឹងចូលក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ បន្ទាប់ពីការបើកព្រំដែនឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 25, 2020 Chan Sreyny

    យោងតាមរដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រទេសថៃបានអនុញ្ញាតឱ្យ អ្នកជំនួញ កម្មករជំនាញ អ្នកជំនាញ ក្រុមគ្រួសាររបស់ប្រជាជនថៃ គ្រូបង្រៀន សិស្ស និស្សិត និងអ្នកជំងឺ ជាក្រុមជនបរទេសដំបូងដែលអាចចូលក្នុងប្រទេសរបស់ខ្លួនបាន ដោយអ្នកទាំងអស់នោះបានយល់ព្រមក្នុងការដាក់ឱ្យដាច់ដោយឡែក។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃពុធបានពន្យល់អំពីផែនការរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យជនជាតិបរទេសចូលមកប្រទេសវិញថា ជនបរទេសភាគច្រើននឹងតម្រូវឱ្យទទួលយកការដាក់ឱ្យនៅដាច់ក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ពីការមកដល់របស់ពួកគេ។ អ្នកនាំពាក្យរូបនេះបាននិយាយថាជនបរទេសប្រហែលជា ៥ ម៉ឺននាក់ទំនងជានឹងមកទស្សនាប្រទេសនេះក្រោមច្បាប់ថ្មី។ បន្ថែមពីនេះទៅទៀត មនុស្សប្រមាណ ៣ ម៉ឺននាក់ដែលរំពឹងថានឹងមកដល់សម្រាប់វិស័យវេជ្ជសាស្រ្ត និងសុខភាព។ ចំណែកឯអ្នកផ្សេងទៀតដូចជា កម្មករ អ្នកជំនាញចំនួនប្រហែល ១៥.៤០០

  • ហាងកាហ្វេលើយន្តហោះដ៏ល្បីរបស់ថៃ “Coffee War” ត្រូវបានបញ្ជាឲ្យបិទជាបណ្ដោះអាសន្ន ដោយសារតែហេតុផលមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 25, 2020 Chan Sreyny

    ថៃ៖ ហាងកាហ្វេដែលទើបង្កើតថ្មីដ៏ល្បីមួយនៅក្នុងប្រទេសថៃ ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ត្រូវបានបញ្ជាឲ្យបិទជាបណ្ដោះអាសន្ន។ យោងតាមសារព័ត៌មានថៃ The Thaiger បានឲ្យដឹងថាការបង្គាប់បញ្ជាឲ្យផ្អាកនេះ គឺដោយសារតែគេយល់ថា ក្នុងមួយថ្ងៃៗមានអតិថិជនជនរាប់ពាន់នាក់បានមកកម្សាន្ត​ និងទិញកាហ្វេនៅក្នុងហាងដែលត្រូវបានបង្កើតឡើងនៅក្នុងយន្តហោះ Airbus 330 នេះ ដែលបង្កឲ្យមានការព្រួយបារម្ភចំពោះការរីករាលដាលនៃវីរុស Covid-19។ ជាមួយគ្នានេះដែរ អ្នកចាត់ការ Suttipong Boonloi បានឲ្យដឹងថា ហាងកាហ្វេ “Coffee War” នេះត្រូវបានបង្កើតឡើងនៅលើយន្តហោះដែលមានតម្លៃ ១០លានបាត (ប្រហែល ៣២ ម៉ឺនដុល្លារ) ហើយត្រូវបានច្នៃបងកើតជាហាងកាហ្វេដែលលក់ក្នុងតម្លៃពី ៦០ ទៅ ៨០ បាតក្នុងមួយកែវ។

  • Disneyland នៅក្រុងតូក្យូនឹងបើកស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញនៅដើមខែកក្កដា បន្ទាប់ពីបិទអស់រយៈពេល ៤ ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2020 Chan Sreyny

    បន្ទាប់ពីបានបិទអស់រយៈពេល ៤ ខែដោយសារតែជំងឺ COVID-19​ មកឧទ្យាន Disneyland និង DisneySea របស់ប្រទេសជប៉ុននឹងបើកដំណើការឡើងវិញនៅថ្ងៃទី ១ ខែកក្កដា។ ក្រុមហ៊ុន Oriental Land បាននិយាយថាឧទ្យានទាំងពីរដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Chiba នឹងចាប់ផ្តើមបើកដំណើរការឡើងវិញសម្រាប់ ចំនួនភ្ញៀវដែលបានទិញសំបុត្រតាមអ៊ីនធឺណេត និងភ្ញៀវដែលបានកក់សំបុត្រទុកប៉ុណ្ណោះ។ ឧទ្យាននឹងអនុវត្តវិធានការណ៍រក្សាគម្លាតពីគ្នាយ៉ាងតឹងរឹង និងការប្រើប្រាស់ម៉ាស់ ឬរបាំងមុខព្រមទាំងត្រួតពិនិត្យសីតុណ្ហភាពរបស់ភ្ញៀវផងដែរ។ ដោយឡែក ឧទ្យាន Disney ដទៃទៀតនៅ California និង Paris បានប្រកាសបើកដំណើរការឡើងវិញហើយ ចំណែកឯ Disneyland នៅទីក្រុងសៀងហៃទើបតែបើកដំណើរការឡើងនៅក្នុងខែឧសភា។ គួររំលឹកផងដែរថាឧទ្យាន

  • ទីផ្សារសម្លៀកជជុះពេញនិយមខ្លាំងក្នុងសម័យកូវីដនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 24, 2020 Chan Sreyny

    ទោះបីជាការរីករាលដាលនៃវីរុស Covid-19 បានប៉ះពាល់ខ្លាំងនៅក្នុងឧស្សាហកម្មលក់រាយ និងដាក់បន្ទុកទៅលើការលក់សម្លៀកបំពាក់ក៏ដោយ ក៏ទីផ្សារសម្លៀកបំពាក់ជជុះ ( secondhand clothing) ត្រូវបានគេរំពឹងថានឹងកើនឡើងដែរ។ ThredUp ដែលជាវេទិកាទិញ និងលក់សំលៀកបំពាក់ជជុះនៅលើអ៉ីនធឺណេតបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ទីផ្សារសម្លៀកជជុះនាពេលបច្ចុប្បន្នមានតម្លៃប្រហែល ២៨ ពាន់លានដុល្លារ ហើយត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៦៤ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ។ របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា ទីផ្សារលក់បន្តនូវទំនិញដែលប្រើរួចបានកើនឡើង ២៥ដង លឿនជាងទីផ្សារលក់រាយទាំងមូលកាលពីឆ្នាំមុនដោយមានប្រជាជនប្រមាណ ៦៤ លាននាក់ទិញផលិតផលជជុះក្នុងឆ្នាំ២០១៩ ។ ជាមួយគ្នានេះលោក James Reinhart សហស្ថាបនិក និងជានាយកប្រតិបត្តិ ThredUp មានប្រសាសន៍ថា

  • ទឹកប្រាក់ ២៦លានរៀល និងម៉ូតូ ៣គ្រឿង កំពុងរងចាំអ្នកដែលបង់ប្រាក់កម្ចីអម្រឹតតាមវីង PR
    PR
    PR June 24, 2020 Chan Sreyny

    ដើម្បីជាកាដូដល់អតិជនរបស់ខ្លួន វីងនិងអម្រឹត បានបន្តផ្តល់រង្វាន់ទឹកប្រាក់សរុបចំនួន២៦លានរៀល និងម៉ូតូ៣គ្រឿងបន្ថែមទៀត សម្រាប់ផ្តល់ជាសំណាងដល់អតិថិជនរបស់អម្រឹត ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។ ដើម្បីទទួលបានរង្វាន់ទាំងនេះ លោកអ្នកគ្រាន់តែទូទាត់ប្រាក់កម្ចីរបស់អម្រឹតតាមគណនីវីង ឬ ភ្នាក់ងារវីងណាមួយដែលនៅជិតអ្នក លោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់១លានរៀលចំនួន២រង្វាន់ជារៀងរាល់សប្តាហ៍ និងម៉ូតូ១គ្រឿងរាល់ខែ។ ធនាគារឯកទេសវីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នឹងធ្វើការប្រកាសឈ្មោះអ្នកឈ្នះជារៀងរាល់សប្តាហ៍ និងផ្សាយផ្ទាល់ការចាប់រង្វាន់ស្វែងរកអ្នកឈ្នះប្រចាំខែ តាមរយៈគេហទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន។ រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នឹងធ្វើការទាក់ទងទៅដើម្បីធ្វើការប្រគល់រង្វាន់។ ជាមួយគ្នានេះដែរ អតិថិជនរបស់វីង និងអម្រឹត ក៏អាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង តាមរយៈកម្មវិធី អម្រឹត ម៉ូបាល

  • តម្លៃនាំចេញស្បៀងអាហាររបស់ថៃ បានធ្លាក់ចុះ ៣% នៅឆ្នាំនេះដោយសារផលប៉ះពាល់នៃជំងឺ COVID-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2020 Chan Sreyny

    តម្លៃនាំចេញស្បៀងអាហាររបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៣% នៅក្នុងឆ្នាំនេះនៃគោលដៅដែលបានកំណត់ពីមុន ១.០២ ទៅ ១.០៦ ទ្រីលានបាត។ ខណៈដែលអ្នកនាំចេញជឿជាក់ថា ឧស្សាហកម្មនេះនឹងមានការយឺតយ៉ាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងគ្រោះដោយជំងឺ COVID-19 ។ ការបិទអាជីវកម្មរយៈពេលជាច្រើនខែ ការហាមឃាត់ការហោះហើរក្នុងស្រុក ការបញ្ជាទិញទំនិញមានការថយចុះ និងការឡើងថ្លៃនៃប្រាក់បាតបានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មមួយនេះ។ យោងតាមសម្ដីរបស់ ប្រធានក្លឹបឧស្សាហកម្មកែច្នៃម្ហូបអាហាររបស់សហព័ន្ធឧស្សាហកម្មថៃ លោក Visit Limlurcha បាននិយាយថា៖ « នៅក្នុងបរិយាកាសដ៏អាប់អួរនៃឧស្សាហកម្មស្បៀងអាហារនេះ នឹងពិបាកក្នុងការស្ដារឡើងវិញ »។ លោកក៏បានបន្តទៀតថា « អាជីវកម្មទាំងនេះធ្លាប់តែមានការបញ្ជាទិញស្បៀងអាហារយ៉ាងច្រើន ប៉ុន្តែបច្ចុប្បន្នថៃទទួលបានការបញ្ជាទិញតិចតួចបំផុត ឬគ្មានសោះតែម្ដង »។ ទន្ទឹមនឹងនេះ

  • ក្រុមហ៊ុន Korean Air  កំពុងពិចារណាលក់យន្តហោះរបស់ខ្លួន ដើម្បីដោះស្រាយការជាប់គាំងផ្នែកហិរញ្ញវត្ថុដែលរកច្រកចេញមិនឃើញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 24, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ Korean Air កំពុងពិចារណាលក់យន្តហោះរបស់ខ្លួន ដើម្បីយកប្រាក់មកទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន និងបន្តដង្ហើមរស់រាននៅក្នុងវិស័យអាកាសចរណ៍នេះបន្តទៀត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Businesskorea បានឲ្យដឹងថា ដោយសារវិបត្តិ Covid-19 ទំនងជាអូសបន្លាយពេលយូរទៀត ដូច្នេះក្រុមហ៊ុនអាកាសចរណ៍មួយនេះកំពុងស្វែងរកថវិកា ដើម្បីបន្ធូរបន្ថយទុក្ខលំបាកនៅក្នុងអាជីវកម្មដែលកំពុងធ្លាក់ចុះ។ យ៉ាងណាមិញដោយសារតែរោគរាតត្បាតនេះបានវាយប្រហារទៅលើក្រុមហ៊ុន និងអាជីវកម្មជាច្រើន មន្រ្តីមួយចំនួននៅក្នុងក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយថា ក្រុមហ៊ុនប្រហែលជាត្រូវពិចារណាលក់យន្តហោះរបស់ខ្លួនដើម្បីអាចបន្តប្រតិបត្តិទៅមុខទៀត។ គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Korean Air បានរៃអង្គាសប្រាក់ចំនួន ៣០០ ពាន់លានវ៉ុនតាមរយៈការចេញមូលបត្របំណុលដែលអាចប្តូរបាន (CBs) នៅថ្ងៃទី២២ ខែមិថុនា មុនពេលទទួលបានមូលនិធិគាំទ្រពីធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) និងធនាគារនីហរ័ណអាហរ័ណកូរ៉េ (KEXIM) ដោយក្នុងចំណោមទឹកប្រាក់ទាំងអស់ ទឹកប្រាក់ចំនួន

  • រដ្ឋាភិបាលកម្ពុជាអាចនឹងចំណាយពី ៣០ លាន ទៅ ៥០ លានដុល្លារ ប្រសិនបើរកឃើញថាមានពលរដ្ឋរងផលប៉ះពាល់ពីវីរុស Covid-19 បន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2020 Chan Sreyny

    រដ្ឋាភិបាលកម្ពុជាអាចនឹងបន្ថែមថវិកាដើម្បីជួយដល់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារការរាតត្បាតនៃវីរុស Covid-19 រហូតដល់ ៣០ លានដុល្លារទៅ ៥០ លានដុល្លារ ប្រសិនបើរកឃើញថាមានពលរដ្ឋបន្ថែមទៀតដែលបានទទួលរងផលប៉ះពាល់ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាមួយត្រូវបានស្លាប់ដោយសារគ្រោះអត់ឃ្លាននៅក្នុងវិបត្តិ Covid-19 នោះទេ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចូនរួចទៅហើយនូវទឹកប្រាក់ចំនួន ១២៥ លានដុល្លារអាមេរិកទៅកាន់គោលដៅនានា សម្រាប់រយៈពេល ៥ខែ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតដោយសារជំងឺកូវីដ-១៩។ ជាមួយគ្នានេះសម្ដេចបានបន្តថា រដ្ឋាភិបាលនឹងបញ្ចេញថវិកាបន្តទៀត