ព័ត៌មានចុងក្រោយ
  • WTO៖ ពាណិជ្ជកម្មពិភពលោកនឹងធ្លាក់ចុះជាង ១៨% ក្នុងត្រីមាសទី២ ដោយសារការវាយប្រហាពីជំងឺ COVID-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2020 Chan Sreyny

    ពាណិជ្ចកម្មពិភពលោក ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះប្រហែល ១៨.៥% បើធៀបទៅនឹងឆ្នាំមុនក្នុងត្រីមាសទី២ នៃឆ្នាំនេះ។ ការធ្លាក់ចុះនេះបណ្ដាលមកពីការរីករាលដាលនៃជំងឺ COVID-19 ដែលជំងឺមួយនេះអាចបង្កឱ្យមានសភាពធ្ងន់ធ្ងរបន្ថែមទៀត នេះបើយោងតាមអង្គការពាណិជ្ចកម្មពិភពលោក ( WTO ) បាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅ។ ជាមួយគ្នានេះដែរ WTO បានឱ្យដឹងថានៅក្នុងត្រីមាសទី១ ទំហំពាណិជ្ជកម្មបានធ្លាក់ចុះ ៣% បើធៀបទៅនឹងរយៈពេល ៣ ខែដូចគ្នាក្នុងឆ្នាំ ២០១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ WTO បាននិយាយថា៖ « ការប៉ាន់ស្មានដំបូងសម្រាប់ត្រីមាសទី២ នៅពេលដែលវីរុសនិងវិធានការចាក់សោជាប់ទាក់ទងនឹងផលប៉ះពាល់ដ៏ធំមួយនៃចំនួនប្រជាជនពិភពលោកបង្ហាញពីការធ្លាក់ចុះប្រចាំឆ្នាំប្រហែល ១៨.៥% » ។ ទោះយ៉ាងណាក្ដី ការធ្លាក់ចុះដែលបានរំពឹងទុក

  • រដ្ឋាភិបាលចិនផ្ដល់ជំនួយដល់កម្ពុជាជាង ៧ លានដុល្លារសម្រាប់គម្រោងចំនួន ២០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2020 Chan Sreyny

    រដ្ឋាភិបាលចិនបានផ្ដល់ជំនួយជាង ៧លានដុល្លារអាមេរិកដល់កម្ពុជាលើគម្រោងចំនួន ២០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បណ្ដាប្រទេសមេគង្គ-ឡានឆាង។ ការផ្ដល់ជំនួយនេះធ្វើឡើងតាមរយៈ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០​ រវាងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និង ឯកឧត្តម ប្រាក់សុខុន នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញថា ការផ្តល់មូលនិធិរបស់រដ្ឋាភិបាលចិននៅពេលនេះ គឺមានទឹកប្រាក់ចំនួន ៧,២២៥,៤០០.០០ដុល្លារអាមេរិក ដែលភាគច្រើនគ្របដណ្តប់ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម អភិវឌ្ឍធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត កសាងសមត្ថភាព ទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ ជាដើម ។

  • គូលែនរបស់វៀតណាមឆក់បានឱកាសនាំចូលទៅផ្សារទំនើបដ៏ល្បីរបស់ជប៉ុន Aeon mall ហើយត្រៀមនឹងពង្រីកខ្លួននៅគ្រប់សាខានៅក្នុងប្រទេសតែម្ដង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2020 Chan Sreyny

    ផ្លែគូលែនវៀតណាមនឹងលេចមុខលេចមាត់នៅក្នុងផ្សារទំនើបលក់រាយដ៏ធំ AEON នៅទូទាំងប្រទេសជប៉ុន ខណៈនាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករផ្សារទំនើប AEON របស់ជប៉ុនលោក Soichi Okazaki បាននិយាយថាក្រុមហ៊ុនចង់នាំចូលផ្លែគូលែនស្រស់គុណភាពខ្ពស់ “thieu” និងផ្លែឈើផ្សេងៗទៀតពីប្រទេសវៀណាម។ ផ្លែគូលែនគុណភាពខ្ពស់របស់វៀតណាម នឹងត្រូវបានចែកចាយដល់ផ្សារទំនើប AEON នៅទូទាំងប្រទេសជប៉ុនចាប់ផ្ដើមពីថ្ងៃទី ២២ ខែមិថុនា នេះតទៅ ។ ឯកអគ្គរដ្ឋទូតជប៉ុនលោក Vu Hong Nam បានឱ្យដឹងថាផ្លែគូលែនគុណភាពខ្ពស់ “thieu” វៀតណាមដែលកំពុងដាក់លក់នៅក្នុងប្រទេសជប៉ុន បានបង្ហាញថាវិស័យកសិកម្មរបស់វៀតណាមទទួលបានជោគជ័យ ក្នុងការឆ្លើយតបទៅនឹងស្តង់ដារដ៍តឹងរឹងនៅក្នុងទីផ្សារដែលកំពុងមានតម្រូវការដូចជាប្រទេសជប៉ុនជាដើម។ លោកបានបន្ថែមទៀតថា ក្នុងរយៈពេលខាងមុខនេះស្ថានទូតវៀតណាមនឹងធ្វើការជាមួយទីភ្នាក់ងារពាក់ព័ន្ធដើម្បីនាំចូលផ្លែមាន និងផ្លែឈើដទៃទៀតដែលដាំដុះនៅក្នុងប្រទេសវៀតណាមចូលទៅក្នុងទីផ្សារជប៉ុន។ ដោយឡែកកាលពីថ្ងៃទី ២០

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រកាសជួយអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ឱ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ ដើម្បីជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហគមន៍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2020 Chan Sreyny

    ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍បានប្រកាសជួយអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ឱ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញថ្មីមួយ សំដៅជួយដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។ ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍បានលើកឡើងដូច្នេះក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។ នាឱកាសនោះ ឯកឧត្ដមបណ្ឌិតបានប្រកាសអះអាងប្រាប់ប្រជាសហគមន៍ថា នឹងជួយអភិវឌ្ឍន៍សហគមន៍នេះឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍គំរូមួយនៅខេត្តសៀមរាប។ បន្ថែមពីនេះទៅទៀតឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ គឺពិតជាមោទនភាពធំណាស់សម្រាប់ស្រុកសូទ្រនិគម ក៏ដូចខេត្តសៀមរាប និងប្រទេសជាតិ។ ការបញ្ចូលសម្មភាពទេសចរណ៍មួយប្រកបដោយការទទួលខុសត្រូវ អាចនឹងជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហគមន៍បានយ៉ាងច្រើន ប្រសិនបើប្រជាសហគមន៍ចេះថែរក្សាឱ្យបានគង់វង្ស និងរួមគ្នាទាញយកផលប្រយោជន៍ពីព្រៃឈើទាំងអស់នោះ តាមរយៈការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ពិសេសវិធានសុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថានស្អាតក្នុងបរិបទនៃដំណាក់កាល Covid -19 នេះ។

  • អាមេរិកផ្ដល់ថវិកាចំនួន ២.៥ លានដុល្លារបន្ថែមទៀតដល់ប្រទេសឡាវ ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2020 Chan Sreyny

    សហរដ្ឋអាមេរិកបានផ្ដល់ថវិកាចំនួន ២.៥ លានដុល្លារបន្ថែមទៀតដល់ប្រទេសឡាវ តាមរយៈទីភ្នាក់ងារសហ​រដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុស Covid-19 របស់ប្រទេសនេះ។ នេះ បើយោងតាមចុះផ្សាយរបសកាសែត Vientiane Times កាលពីថ្ងៃទី២៣ ខែមិថុនា។ បើតាមប្រភពដបានដកស្រង់សំដីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសឡាវលោក Peter M. Haymond ថា ថវិកាបន្ថែមពីសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្រោមភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិកនិងឡាវ។ ដោយជំនួយនេះនឹងជួយដល់កិច្ចការនានា ដើម្បីកាត់បន្ថយនិងទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ជាមួយគ្នានេះដែរតាមរយៈថវិកាចុងក្រោយនេះទីភ្នាក់ងារ USAID ក៏នឹងជួយដល់មន្ទីរពិសោធន៍ឡាវផងដែរ ក្នុងការធ្វើរោគវិនិច្ឆ័យ និងតាមដានមើលវីរុស ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងនៅក្នុងសហគមន៍។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ៧.៥ លានដុល្លារអាមេរិកដើម្បីជួយប្រទេសឡាវក្នុងការឆ្លើយតបនឹងការរាតត្បាតនៃវីរុស

  • ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ាកំពុងធ្វើការរួមគ្នាដើម្បីបំពេញចន្លោះខ្វះខាតសេវាហិរញ្ញវត្ថុនៅកម្ពុជា ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ June 23, 2020 Khmernote

    ភ្នំពេញ ខែមិថុនា ទី២៣ ២០២០: ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។ ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង។

  • ខណៈក្រុមហ៊ុនជាច្រើនធ្លាក់ចូលវិបត្តិក្នុងសម័យកូវីដ តែក្រុមហ៊ុនគ្រប់គ្រងដោយគ្រួសារមួយនេះបែរជាទទួលបានប្រាក់ចំណេញស្ទើរមិនគួរឲ្យជឿពីផលិតផលមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 23, 2020 Chan Sreyny

    ខណៈពេលដែលប្រទេសអ៉ីតាលីបានក្លាយជាប្រទេសដំបូងបង្អស់ដែលបានបិទទ្វារប្រទេសក្នុងអំឡុងពេលរីករាលដាលនៃវីរុស Covid-19 កាលពីដើមខែមីនា ហាងនានាត្រូវបានបិទ និងធ្វើឲ្យក្រុមហ៊ុនជាច្រើនធ្លាក់ចូលក្នុងវិបត្តិ។ ប៉ុន្តែក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារមួយបែរជាទទួលបានប្រាក់ចំណេញច្រើនសន្ធឹកពីវិបត្តិនេះទៅវិញ។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា GVS Group ដែលជាក្រុមហ៊ុនផលិតម៉ាស់ (biohazard masks) និងតម្រងវេជ្ជសាស្ត្រ (medical filters) បានមើលឃើញពីតម្រូវការផលិតផលរបស់ខ្លួនសម្រាប់បំពាក់នៅក្នុងបំពង់ខ្យល់ ដែលជាឧបករណ៍ចាំបាច់សម្រាប់ព្យា​បាលអ្នកជំងឺ Covid-19។ ការកើនឡើងនៃតម្រូវការនេះបានធ្វើឲ្យតម្លៃទីផ្សារនៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងដល់ទៅ ១.៩ ពាន់លានដុល្លារអាមេរិកនៅលើផ្សារហ៊ុនអ៉ីតាលីកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ក្រុមហ៊ុន GVS បានគិតគូរពីការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៩ ប៉ុន្តែផែនការទាំងនោះត្រូវបានបង្អាក់ដំណើរដោយការផ្ទុះឡើងនៃវីរុស Covid-19 ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីវិបត្តិនេះបានប្រែក្លាយជាប្រាក់ចំណេញដែលមិនបានរំពឹងទុកសម្រាប់ក្រុមហ៊ុន ដែលឥឡូវនេះទទួលបានប្រាក់ចំណូលច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលដែលក្រុមហ៊ុនរកបានពីផ្នែកសុខភាព និងវិទ្យាសាស្ត្ររបស់ខ្លួន។

  • ត្រឹមរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ប្រជាជនសិង្ហបុរីនាំគ្នាបរិច្ចាគលុយបានចំនួន ៩០ លានដុល្លាជួយដល់រដ្ឋាភិបាលប្រឆាំងនឹងជំងឺ COVID-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2020 Chan Sreyny

    រយៈពេល ៥ ខែដំបូងនៅក្នុងឆ្នាំនេះប្រជាជនសិង្ហបុរីបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនសរុបបានចំនួន ៩០ លានដុល្លាអាមេរិកទៅកាន់មូលនិធិសហគមន៍ មូលនិធិរបស់ប្រទេសសិង្ហបុរី Sayang Sayang ដែលត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ និងវេទិកាបរិច្ចាកប្រាក់ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណេត Giving.sg​ ។ ចំនួនទឹកប្រាក់នេះគឺស្មើនឹង ទឹកប្រាក់ចំនួនមួយឆ្នាំពេញដែលបានបរិច្ចាគកាលពីឆ្នាំមុន នេះបើយោងតាមសេចក្ដីប្រកាសរួមគ្នារបស់ក្រសួងវប្បធម៌សហគមន៍និងយុវជន និងក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃច័ន្ទ (២២ មិថុនា) ។ ក្រសួងបានបន្ថែមទៀតថាមានមនុស្សជាង ១៣៣០០ នាក់បានចុះឈ្មោះជាអ្នកស្ម័គ្រចិត្តតាមរយៈ Giving.sg​ ក្នុងកំឡុងពេល ៥ ខែដំបូងនៃឆ្នាំ ២០២០ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែ ១១៣០០ នាក់។ ទឹកប្រាក់ទាំងអស់នេះត្រូវបានបែងចែកទៅតាមមូលនិធិនីមួយៗដូចជា៖ ទឹកប្រាក់មួយចំនួនដែលបានផ្ដល់ជូនមូលនិធិសហគមន៍ ត្រូវបានប្រើប្រាស់ទៅលើបញ្ហា