- សេដ្ឋកិច្ចសេដ្ឋកិច្ច June 26, 2020 Chan Sreyny
មន្រ្តីក្រសួងផែនការហិរញ្ញវត្ថុនិងឧស្សាហកម្មប្រទេសភូមា បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធ នេះថារដ្ឋាភិបាលភូមានឹងផ្តល់ប្រាក់កម្ចី ២២ លានដុល្លាដល់អាជីវកម្មដែលងាយរងគ្រោះបំផុតដោយជំងឺ Covid-19 ។ យោងតាមអនុរដ្ឋមន្រ្តីក្រសួងផែនការហិរញ្ញវត្ថុនិងឧស្សាហកម្ម លោក Maung Maung Win មានប្រសាសន៍ថា ផែនការសង្គ្រោះសេដ្ឋកិច្ច Covid-19 របស់ប្រទេសនេះ ប្រាក់កម្ចីនឺងត្រូវបានផ្តល់ឱ្យដោយគិតចាប់ពីថ្ងៃទី ១៨ ខែមិថុនា ដល់អាជីវកម្មចំនួន ៨២២ ដែលងាយរងគ្រោះដូចជា៖ វិស័យកាត់ដេរ សណ្ឋាគារ និងទេសចរណ៍ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងអត្រាការប្រាក់ ១% ក្នុងរយៈពេលមួយឆ្នាំ ។ ទន្ទឹមនឹងនេះដែររដ្ឋាភិបាលក៏នឹងផ្តល់ប្រាក់កម្ចី ៣៥.៧
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 26, 2020 Chan Sreyny
អាជ្ញាធរអាកាសយាន្ដដ្ឋានហុងកុង (AAHK) បាននិយាយកាលពីថ្ងៃអង្គារ ថាខ្លួនបានទទួលប្រាក់កម្ចីរចំនួន ៣៥ ពាន់លានដុល្លាហុងកុង ( ៤ ពាន់លានដុល្លាអាមេរិក ) រយៈពេល ៥ ឆ្នាំ ពីធនាគារចំនួន ២១ ទាំងក្នុងស្រុក និងក្រៅស្រុក។ ទឹកប្រាក់ទាំងអស់នេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការចំណាយរបស់ក្រុមហ៊ុន AAHK រួមទាំងប្រព័ន្ធ Three-runway និងការសហការណ៍របស់ក្រុមហ៊ុនផងដែរ។ ចំនួនអ្នកដំណើរនៅអាកាសយាន្ដដ្ឋានអន្តរជាតិហុងកុងបានធ្លាក់ចុះ ៩៩.៤% ក្នុងខែឧសភា បើធៀបទៅនឹងឆ្នាំមុន ខណៈពេលដែលចំនួនជើងហោះហើរបានធ្លាក់ចុះដល់ ៦៨.៧% ។ ប៉ុន្តែ ក៏មានការកើនឡើងនៃទំនិញនៅកំឡុងពេលមានជំងឺរាតត្បាតផងដែរ ដែលបានជម្រុញឱ្យមានជើងហោះហើរក្នុងការដឹកទំនិញកើនឡើង ២៩.៣% បើធៀបនឹងឆ្នាំមុន
- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 25, 2020 Chan Sreyny
លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីមានជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ដោយយោងតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិរបស់ប្រធានាធិបតីនាពេលបច្ចុប្បន្ននេះមានប្រមាណ ២.១ ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider ប្រធានាធិបតីវ័យ ៧៤ឆ្នាំ រូបនេះបានខាតបង់ទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារដោយសារការរាតត្បានៃវីរុស Covid-19 ដែលបានបំផ្លាញឧស្សាហកម្មដែលលោក ត្រាំ ធ្វើជំនួញដូចជា បដិសណ្ឋារកិច្ច និងអចលនទ្រព្យ។ តាមប្រភពដដែលបានឲ្យដឹងថា ទោះបីជាលោក ត្រាំ បានធ្វើការបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួន ៤០ ម៉ឺនដុល្លារដល់អង្គភាពរដ្ឋាភិបាលផ្សេងៗ និងការខាតបង់ប្រាក់ក៏ដោយក្ដី ប៉ុន្តែគាត់នៅតែអាចរកលុយបានរាប់លានដុល្លារជារៀងរាល់ឆ្នាំពីអាជីវកម្មរបស់ខ្លួន។ គួរឲ្យដឹងផងដែរថា កាលពីខែមីនាថ្មីៗនេះ ទ្រព្យសម្បត្តិរបស់លោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2020 Chan Sreyny
ឧស្សាហកម្មអាកាសចរណ៍កំពុងរៀបចំសម្រាប់ការកើនឡើងនៃអ្នកធ្វើដំណើរតាមផ្លូវអាកាស ដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ( IATA ) បានព្យាករណ៍ថានឹងមានអ្នកដំណើរចំនួន ៨.២ ពាន់លាននាក់នៅឆ្នាំ ២០៣៧។ ប៉ុន្តែនៅក្នុងខែមេសា ការធ្វើដំណើរតាមផ្លូវអាកាសបានធ្លាក់ចុះរហូតដល់ ៩៨% បើធៀបទៅនឹងឆ្នាំមុនដោយសារតែប្រទេសនានាបានបិទព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ។ លោក Brian Pearce ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុន IATA បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា « យើងគិតថាក្រុមហ៊ុនអាកាសចរណ៍ប្រហែលនឹងខាតបង់ទឹកប្រាក់ចំនួន ៨៤ ពាន់លានដុល្លារដែលមិនធ្លាប់មាន នៅក្នុងឆ្នាំ ២០២០ នេះ » ។ លោកបន្តថា « យើងទើបតែទើបតែឃើញមាន
- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 25, 2020 Chan Sreyny
មហាសេដ្ឋី Jack Ma ត្រូវបានស្គាល់ថាជាស្ថាបនិកក្រមហ៊ុន Alibaba ក៏ដូចជាសហគ្រិនអ៉ីនធឺណេតចិនម្នាក់ដែលទទួលបានជោគជ័យបំផុត។ លើសពីនេះគាត់ក៏ជាសហគ្រិនចិនដីគោកដំបូងគេដែលបានបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី Forbes ហើយត្រូវបានគេដាក់រហ័សនាមឲ្យថាជា «បិតានៃស្មារតីសហគ្រិនដ៏ខ្លាំងម្នាក់»។ ជុំវិញភាពជោគជ័យរបស់ខ្លួន មហាសេដ្ឋីរូបនេះបានផ្ដល់នូវមេរៀនចំនួន ៤ ដែលគន្លឺះសម្រាប់មនុស្សគ្រប់គ្នាឈានទៅរកភាពជោគជ័យទាំងក្នុងជិវិត និងអាជីវកម្ម៖ ១. កំហុសដែលគាត់សោកស្ដាយបំផុត៖ នៅពេញមួយជីវិតរបស់ Jack Ma រឿងដែលគាត់សោកស្ដាយបំផុតគឺការសាងកំហុសនៅឆ្នាំ២០០១ ដោយនៅពេលនោះគាត់បានប្រាប់ទៅកាន់មិត្តភក្កិចំនួន ១៨នាក់ដែលបានចាប់ផ្ដើមក្នុងដំណើរអាជីវកម្មជាមួយគាត់ថា មុខតំណែងខ្ពស់បំផុតដែលពួកគេអាចទទួលបាន គឺតួនាទីគ្រប់គ្រង។ ដើម្បីសម្រេចបានតំណែងទាំងនោះយើងត្រូវជួលអ្នកពូកែមកពីក្រៅ។ ប៉ុន្តែច្រើនឆ្នាំក្រោយមកអ្នកដែលគាត់បានជួលបានចាកចេញទៅអស់ ប៉ុន្តែអ្នកដែលគាត់មើលរំលង និងមិននឹកស្មានដល់បានបង្កើត និងទទួលបានតំណែងទាំងនោះ។ ដូចនេះហើយទើបគាត់លើកឡើងថា អាកប្បកិរិយារបស់អ្នកគឺសំខាន់ជាងសមត្ថភាពរបស់អ្នក ហើយស្រដៀងគ្នានេះដែរការសម្រេចចិត្តរបស់អ្នក គឺសំខាន់ជាងសមត្ថភាពរបស់អ្នក។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2020 Chan Sreyny
រដ្ឋាភិបាលហ្វីលីពីនកំពុងស្វែងរកថវិកាចំនួន ៤.៣ ទ្រីលានប៉េសូ (៨៥.៩៧ ពាន់លានដុល្លារ) សម្រាប់ឆ្នាំ ២០២១ ដោយផ្តោតលើការស្ដារសេដ្ឋកិច្ចឡើងវិញ ដែលបានរងការវាយប្រហារដោយជំងឺ COVID-19 ។ លេខាធិការថវិការលោក Wendel Avisado បាននិយាយថា សេចក្តីព្រាងថវិកាដែលគ្រោងនឹងដាក់ជូនសភានៅក្នុងកិច្ចប្រជុំនៅខែក្រោយនេះគឺមានចំនួន ៤.១ ទ្រីលានប៉េសូដែលខ្ពស់ជាងឆ្នាំនេះ ៥% ។ ការចំណាយនៅឆ្នាំក្រោយត្រូវបានរៀបចំឡើងសម្រាប់ ប្រព័ន្ធថែទាំសុខភាព ធានាសន្តិសុខស្បៀង ការពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាល និងជួយសហគមន៍ឱ្យមានការងើបឡើងវិញ។ ថវិកាដែលបានស្នើសុំនេះមានភាពដាច់ដោយឡែក គឺថវិកាសម្រាប់ជំរុញសេដ្ឋកិច្ចចំនួន ១.៣ ទ្រីលានប៉េសូដែលសភាជាន់ទាបបានអនុម័តកាលពីដើមខែនេះ និងផែនការមួយផ្សេងទៀតដែលកំពុងពិភាក្សានៅព្រឹទ្ធសភា។ លោក Avisado បានបន្ថែមទៀតថា គម្រោងនេះនឹងជួយរដ្ឋាភិបាលឱ្យឆ្លងផុតពីការរាតត្បាតនៃជំងឺ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ខេត្តត្បូងឃ្មុំនឹងមានមន្ទីរពេទ្យខ្នាតធំមួយ ដើម្បីបំរើជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន « វឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ » ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំលើកឡើងដូច្នេះថា មន្ទីពេទ្យខ្នាតធំមិត្តភាព កម្ពុជា-ចិន ដែលចំណាយទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារសហរដ្ឋអាមេរិក នឹងលេចជារូបរាង ហើយបើកឲ្យដំណើរការបំរើជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមបណ្ឌិបានបន្តថា បច្ចុប្បន្នមន្ទីរពេទ្យនេះកំពុងដំណើរការសាងសងលើផ្ទៃដី ២៤,៣០០ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាសរុប ៥៥,៨១៥ម៉ែត្រការ៉េ និងបំពាក់នូវសំភារះបរិក្ខាពេទ្យទំនើបៗ សំរាប់បំរើឲ្យសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរបើតាមគម្រោងដែលបានដាក់ចេញ ការសាងសង់នេះនឹងត្រូវបញ្ចប់រួចរាល់នៅខែកញ្ញា ឆ្នាំ២០២១៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2020 Chan Sreyny
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងស្ថាបនាស្ពានអកាសនិងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅសម្រេចបានជាង ៤០% ហើយ ដោយគ្រោងស្ថាបនាឲ្យហើយនៅចុងឆ្នាំ២០២១ ដែលជួយសម្រាលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ នេះបើយោងតាមតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅនេះ។ ទន្ទឹមនឹងនេះដែរយោងតាមការធ្វើបទសម្ភាសន៍ជាមួយនឹងវិទ្យុជាតិកម្ពុជា លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអៈអាងថា មកដល់ពេលនេះសំណង់ស្ពានថ្នល់នៅផ្លូវបំបែកចោមចៅផ្នែកផ្លូវក្រោមដីនឹងស្ថាបនារួចរាល់នៅចុងខែកក្កដាខាងមុខនេះ បន្ទាប់មកក្រុមការងារនឹងបន្តសាងសង់ស្ពានអាកាសបន្តទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ពិសេសកាត់បន្ថយភាពកកស្ទះ។ ជាក់ស្ដែងបើតាមប្រភពដដែលបន្តថា ផ្នែកក្រោមដីបានសាងសង់ស្ទើរតែរួចរាល់ហើយដូចជាអាងក្រោមដីចំនួន២ ផ្លូវក្រោមដីចំនួន២ និងការពង្រីកផ្លូវសងខាងនៅត្រង់ចំណុចគម្រោង ខណៈបច្ចុប្បន្នក្រុមជំនាញកំពុងមមាញឹកក្នុងការស្ថាបនាគម្រោងនេះឲ្យហើយតាមផែនការ។ បន្ថែមពីនេះលោកបានបញ្ជាក់ថាបើទោះបីជារដូវវស្សាឈានចូលមកដល់ ដែលបង្កឲ្យមានផលប៉ះពាល់នូវដំណើរការស្ថាបនាបន្តិចមែន ប៉ុន្ដែមិនមែនជាឧបសគ្គដល់ការសាងសង់នោះទេ ដោយខាងមន្ទីរសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជំរុញឲ្យការងារនេះរួចរាល់តាមការកំណត់ ដែលផ្លូវក្រោមនឹងរួចរាល់ជាស្ថាពរនៅចុងខែកក្កដាខាងមុខនេះ។ គួរឲ្យដឹងផងដែរថាផ្លូវក្រោមដី គឺជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង










