ព័ត៌មានចុងក្រោយ
  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រកាសជួយអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ឱ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ ដើម្បីជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហគមន៍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2020 Chan Sreyny

    ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍បានប្រកាសជួយអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ឱ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញថ្មីមួយ សំដៅជួយដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។ ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍បានលើកឡើងដូច្នេះក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។ នាឱកាសនោះ ឯកឧត្ដមបណ្ឌិតបានប្រកាសអះអាងប្រាប់ប្រជាសហគមន៍ថា នឹងជួយអភិវឌ្ឍន៍សហគមន៍នេះឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍គំរូមួយនៅខេត្តសៀមរាប។ បន្ថែមពីនេះទៅទៀតឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ គឺពិតជាមោទនភាពធំណាស់សម្រាប់ស្រុកសូទ្រនិគម ក៏ដូចខេត្តសៀមរាប និងប្រទេសជាតិ។ ការបញ្ចូលសម្មភាពទេសចរណ៍មួយប្រកបដោយការទទួលខុសត្រូវ អាចនឹងជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហគមន៍បានយ៉ាងច្រើន ប្រសិនបើប្រជាសហគមន៍ចេះថែរក្សាឱ្យបានគង់វង្ស និងរួមគ្នាទាញយកផលប្រយោជន៍ពីព្រៃឈើទាំងអស់នោះ តាមរយៈការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ពិសេសវិធានសុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថានស្អាតក្នុងបរិបទនៃដំណាក់កាល Covid -19 នេះ។

  • អាមេរិកផ្ដល់ថវិកាចំនួន ២.៥ លានដុល្លារបន្ថែមទៀតដល់ប្រទេសឡាវ ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2020 Chan Sreyny

    សហរដ្ឋអាមេរិកបានផ្ដល់ថវិកាចំនួន ២.៥ លានដុល្លារបន្ថែមទៀតដល់ប្រទេសឡាវ តាមរយៈទីភ្នាក់ងារសហ​រដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុស Covid-19 របស់ប្រទេសនេះ។ នេះ បើយោងតាមចុះផ្សាយរបសកាសែត Vientiane Times កាលពីថ្ងៃទី២៣ ខែមិថុនា។ បើតាមប្រភពដបានដកស្រង់សំដីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសឡាវលោក Peter M. Haymond ថា ថវិកាបន្ថែមពីសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្រោមភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិកនិងឡាវ។ ដោយជំនួយនេះនឹងជួយដល់កិច្ចការនានា ដើម្បីកាត់បន្ថយនិងទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ជាមួយគ្នានេះដែរតាមរយៈថវិកាចុងក្រោយនេះទីភ្នាក់ងារ USAID ក៏នឹងជួយដល់មន្ទីរពិសោធន៍ឡាវផងដែរ ក្នុងការធ្វើរោគវិនិច្ឆ័យ និងតាមដានមើលវីរុស ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងនៅក្នុងសហគមន៍។ គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ៧.៥ លានដុល្លារអាមេរិកដើម្បីជួយប្រទេសឡាវក្នុងការឆ្លើយតបនឹងការរាតត្បាតនៃវីរុស

  • ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ាកំពុងធ្វើការរួមគ្នាដើម្បីបំពេញចន្លោះខ្វះខាតសេវាហិរញ្ញវត្ថុនៅកម្ពុជា ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ June 23, 2020 Khmernote

    ភ្នំពេញ ខែមិថុនា ទី២៣ ២០២០: ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។ ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង។

  • ខណៈក្រុមហ៊ុនជាច្រើនធ្លាក់ចូលវិបត្តិក្នុងសម័យកូវីដ តែក្រុមហ៊ុនគ្រប់គ្រងដោយគ្រួសារមួយនេះបែរជាទទួលបានប្រាក់ចំណេញស្ទើរមិនគួរឲ្យជឿពីផលិតផលមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 23, 2020 Chan Sreyny

    ខណៈពេលដែលប្រទេសអ៉ីតាលីបានក្លាយជាប្រទេសដំបូងបង្អស់ដែលបានបិទទ្វារប្រទេសក្នុងអំឡុងពេលរីករាលដាលនៃវីរុស Covid-19 កាលពីដើមខែមីនា ហាងនានាត្រូវបានបិទ និងធ្វើឲ្យក្រុមហ៊ុនជាច្រើនធ្លាក់ចូលក្នុងវិបត្តិ។ ប៉ុន្តែក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារមួយបែរជាទទួលបានប្រាក់ចំណេញច្រើនសន្ធឹកពីវិបត្តិនេះទៅវិញ។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា GVS Group ដែលជាក្រុមហ៊ុនផលិតម៉ាស់ (biohazard masks) និងតម្រងវេជ្ជសាស្ត្រ (medical filters) បានមើលឃើញពីតម្រូវការផលិតផលរបស់ខ្លួនសម្រាប់បំពាក់នៅក្នុងបំពង់ខ្យល់ ដែលជាឧបករណ៍ចាំបាច់សម្រាប់ព្យា​បាលអ្នកជំងឺ Covid-19។ ការកើនឡើងនៃតម្រូវការនេះបានធ្វើឲ្យតម្លៃទីផ្សារនៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងដល់ទៅ ១.៩ ពាន់លានដុល្លារអាមេរិកនៅលើផ្សារហ៊ុនអ៉ីតាលីកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ក្រុមហ៊ុន GVS បានគិតគូរពីការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៩ ប៉ុន្តែផែនការទាំងនោះត្រូវបានបង្អាក់ដំណើរដោយការផ្ទុះឡើងនៃវីរុស Covid-19 ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីវិបត្តិនេះបានប្រែក្លាយជាប្រាក់ចំណេញដែលមិនបានរំពឹងទុកសម្រាប់ក្រុមហ៊ុន ដែលឥឡូវនេះទទួលបានប្រាក់ចំណូលច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលដែលក្រុមហ៊ុនរកបានពីផ្នែកសុខភាព និងវិទ្យាសាស្ត្ររបស់ខ្លួន។

  • ត្រឹមរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ប្រជាជនសិង្ហបុរីនាំគ្នាបរិច្ចាគលុយបានចំនួន ៩០ លានដុល្លាជួយដល់រដ្ឋាភិបាលប្រឆាំងនឹងជំងឺ COVID-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2020 Chan Sreyny

    រយៈពេល ៥ ខែដំបូងនៅក្នុងឆ្នាំនេះប្រជាជនសិង្ហបុរីបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនសរុបបានចំនួន ៩០ លានដុល្លាអាមេរិកទៅកាន់មូលនិធិសហគមន៍ មូលនិធិរបស់ប្រទេសសិង្ហបុរី Sayang Sayang ដែលត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ និងវេទិកាបរិច្ចាកប្រាក់ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណេត Giving.sg​ ។ ចំនួនទឹកប្រាក់នេះគឺស្មើនឹង ទឹកប្រាក់ចំនួនមួយឆ្នាំពេញដែលបានបរិច្ចាគកាលពីឆ្នាំមុន នេះបើយោងតាមសេចក្ដីប្រកាសរួមគ្នារបស់ក្រសួងវប្បធម៌សហគមន៍និងយុវជន និងក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃច័ន្ទ (២២ មិថុនា) ។ ក្រសួងបានបន្ថែមទៀតថាមានមនុស្សជាង ១៣៣០០ នាក់បានចុះឈ្មោះជាអ្នកស្ម័គ្រចិត្តតាមរយៈ Giving.sg​ ក្នុងកំឡុងពេល ៥ ខែដំបូងនៃឆ្នាំ ២០២០ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែ ១១៣០០ នាក់។ ទឹកប្រាក់ទាំងអស់នេះត្រូវបានបែងចែកទៅតាមមូលនិធិនីមួយៗដូចជា៖ ទឹកប្រាក់មួយចំនួនដែលបានផ្ដល់ជូនមូលនិធិសហគមន៍ ត្រូវបានប្រើប្រាស់ទៅលើបញ្ហា

  • ក្រុមហ៊ុនជប៉ុនចំនួន១០ ប្ដេជ្ញាជំរុញវិស័យដាំដុះ និងនាំចេញបន្លែរបស់កសិករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា «Made in Cambodia or Product of Cambodia» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2020 Chan Sreyny

    ក្រុមហ៊ុនជប៉ុនចំនួន ១០ បានបង្ហាញចំណាប់អារម្មណ៍មកលើវិស័យកសិកម្មនៅកម្ពុជា ធ្វើយ៉ាងណាឲ្យផលិតផលកសិកម្មមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារមានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។ ចេតនានេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាង ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito (ស្ថាបនិក និងជានាយកក្រុមហ៊ុន) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ។ ជំនួបនេះមានបំណងសម្តែងការគួរសម

  • ពាក់កណ្ដាលឆ្នាំ២០២០ នេះ ការនាំចេញបន្លែ ផ្លែឈើវៀតណាមទទួលបានជាង ១.៥ ពាន់លានដុល្លារថយចុះជាង ១៤% ធៀបទៅនឹងឆ្នាំមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2020 Chan Sreyny

    យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម​បានឲ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះសម្រេចបានជាង ១.៥ ពាន់លានដុល្លារអាមេរិកបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនថយចុះ ១៤.៥%។ បើតាមប្រភពដដែលបានឲ្យដឹងថា ប្រទេសចិនគឺជាប្រទេសដែលនាំចូលបន្លែ និងផ្លែឈើពីវៀតណាមធំជាងគេ ដែលមានចំណែកប្រមាណ ៦០.៨%។ ជាមួយគ្នានេះ ការនាំចេញផលិតផលទាំងនោះទៅប្រទេសជិតខាងភាគនៅខាងជើងបានធ្លាក់ចុះ ២៩.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែការនាំចេញទៅកាន់ទីផ្សារផ្សេងទៀតបានកើនឡើង ដោយប្រាក់ចំណូលពីការនាំចេញទៅកាន់ប្រទេសថៃបានកើនឡើងដល់ ៥៧.៨ លានដុល្លារក្នុងរយៈពេលនេះ កើនឡើង ២៤៤.១% និងសាធារណរដ្ឋកូរ៉េ ៥៤.៦ លានដុល្លារកើនឡើង ២៥.៤%។ ទន្ទឹមនឹងនេះដែរ ការនាំចេញទៅជប៉ុនកើនឡើង ៤៦.២ លានដុល្លារស្មើនឹង ២៦.៤% និងហូឡង់

  • WHO នឹងចេញសេចក្តីណែនាំស្តីពីការធ្វើដំណើរតាមផ្លូវអាកាសក្នុងប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីស្ដារវិស័យអាកាសចរឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2020 Chan Sreyny

    ខណៈដែលវិស័យទេសចរណ៍ គឺជាវិស័យមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺ COVID-19 អង្គការសុខភាពពិភពលោកបាននឹងចេញសេចក្ដីណែនាំបន្ថែមទៀតស្ដីពីការធ្វើដំណើរតាមផ្លូវអាកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត សម្រាប់ប្រទេសដែលបានបើកទ្វារឡើងវិញបន្ទាប់ពីបានបិទច្រកព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានកម្មវិធីសង្រ្គោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេតថា៖ « វាមិនមែនជារឿងងាយទេបើរងចាំឱ្យការរីករាលដាលធ្លាក់កម្រិតសូន្យ »។ ត្រង់ចំនុចនេះលោកចង់បានន័យថា ប្រសិនបើត្រូវរងចាំរហូតដល់ការរីករាលដាលធ្លាក់ដល់ចំនុចសូន្យវិស័យទេសចរណ៍ នឹងជួបហានិភ័យកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ជាពិសេសការធ្វើដំណើរតាមផ្លូវអាកាស ព្រោះមកទាល់ពេលនេះមិនទាន់មានប្រទេសណាមួយបានធូរស្បើយនៅឡើយទេ។ គួររំលឹកផងដែរថា គិតត្រឹមដើមសប្ដាហ៍នេះករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៩លាននាក់៕ អត្ថបទ៖ នីតា ប្រភព៖ reuters